ចាត់ទុកកម្មករដូចជាសមាជិកក្នុងគ្រួសារ

21:19, 06/02/2025

ថ្ងៃ​ទី៦ ​កុម្ភៈ​ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង​ បាន​ទៅសួរ​សុខ​ទុក្ខ​ លើកទឹក​ចិត្ត​អាជីវកម្ម​​និង​សមាជិក​សហជីព ​កម្ម​ករ​នៅ​មណ្ឌល​ឧស្សាហក​ម្ម​អាង​ងីប​ បន្ទាប់​ពីតេត​ង្វៀង​ដាង​អឹកទី​២០២៥។ ​សម​មិត្ត​ង្វៀង​ថាញ់​ស៊ើង​-​សមាជិក​បក្ស​ខេត្ត​ ប្រ​ធាន​សហព័ន្ធ​ពល​កម្ម​ខេត្ត​និង​បណ្តា​អង្គ​ភាព​ពាក់​ព័ន្ធ​អញ្ជើញ​ទៅ​ជាមួយ​នឹង​ក្រុម​ប្រតិ​ភូ។

ក្រុម​ប្រ​តិភូ​បាន​ទៅ​សួរ​សុខ​ទុក្ខក្រុម​ហ៊ុន​ចំ​កាត់​​ Jia Zhi សុក​ត្រាំង​ ក្រុម​ហ៊ុន​ចំ​កាត់​គីមី​ H​S ​វៀត​ណាម​-សាខា​សុក​ត្រាំង​ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ដេរញ៉ាបែ-សុក​ត្រាំង​។ នៅ​ក្រុម​ហ៊ុន​នានា​ លេខា​បក្ស​ខេត្ត​និង​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ពល​កម្ម​ខេត្ត​ បាន​ជួប​សំ​ណេះ​សំ​ណាល​ជាមួយ​អា​ជីវកម្ម​​និង​កម្ម​ករ​ ស្តាប់​របាយ​ការ​ណ៍របស់​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន ​រាយ​ការ​ណ៍អំពីស្ថាន​ភាព​ផលិត ​អា​ជីវកម្ម​​និង​ការ​ងារ​គិត​អា​នដល់​កម្ម​ករ​នាឱកាស​តេតង្វៀង​ដាង​២០២៥ និង​ទិសដៅ​ការ​ងារ​នាពេល​ខាង​មុខ​។

ក្រុមប្រតិភូបានទៅសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមហ៊ុនចំកាត់ Jia Zhi សុកត្រាំង។
ក្រុមប្រតិភូបានទៅសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមហ៊ុនចំកាត់ Jia Zhi សុកត្រាំង។

តាម​ថ្នាក់​ដឹក​នាំ​បណ្តា​ក្រុម​ហ៊ុន​ ក្នុង​ពេល​ខាង​មុខ​ ក្នុង​និង​ក្រោយបុណ្យ​តេតង្វៀង​ដាង សតិ​អា​រម្ម​ណ៍របស់​កម្ម​ករ​មាន​ស្ថិរភាព​ មាន​ស្មារ​តី​ខ្ពស់​​​ត្រឡប់​​​ចូលមក​​ធ្វើ​ការ​។ តាម​នោះ​ ក្រុម​ហ៊ុន​ចំ​កាត់​ Jia Zhi សុក​ត្រាំង ​កំ​ពុង​សកម្ម​ភាព​លើវិស័យ​កែច្នៃ​ ផលិត​ស្បែក​ជើង​ឱ្យ​បណ្តារោង​ចក្រ​ស្បែក​ជើង​ដែល​មាន​កម្ម​ករ​ជាង​៣.០០០រូប​ ក្នុង​នោះ​ មានកម្ម​ករ​ជាជន​ជាតិ​ខ្មែរ​ប្រ​ហែល​៨០%។ នាពេល​​កន្លង​ ក្រុម​ហ៊ុន​បាន​អនុ​វត្ត​យ៉ាង​គ្រប់​គ្រាន់​នូវ​គោល​នយោ​បាយ​ របប​ដល់​កម្ម​ករ​របស់​ក្រុម​ហ៊ុន​ តែងទទួល​បាន​រង្វាន់​និង​ការ​សម្រាកបុណ្យ​តេតតាម​ការ​កំ​ណត់​។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ជូនអំណោយដល់កម្មករក្រុមហ៊ុនចំកាត់គីមី HS វៀតណាម-សាខាសុកត្រាំង។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ជូនអំណោយដល់កម្មករក្រុមហ៊ុនចំកាត់គីមី HS វៀតណាម-សាខាសុកត្រាំង។

នៅ​ក្រុម​ហ៊ុន​ចំ​កាត់​គីមី ​HS ​វៀត​ណាម​-សាខា​សុក​ត្រាំង​ សមាជិក​សហជីព​ កម្ម​ករ​បាន​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ខែ​ទី១៣ ជាមួយ​នឹង​ប្រាក់​រង្វាន់​មធ្យម​ជាង​៤,១លាន​ដុងនិង​ជូន​អំ​ណោយ​តេត សរុបអំណោយ​ចំ​នួន​១.១៣៣ចំ​ណែក​ ក្នុងមួយចំ​ណែក​​មាន​តម្លៃ​ជាង​៥០០.០០០​ពាន់​ដុង។ ដោយ​ឡែក​ក្រុម​ហ៊ុន​​​ដេរញ៉ាបែ-សុក​ត្រាំង​ សព្វថ្ងៃ​ មាន​កម្ម​ករ​ចំ​នួន​៦៥០រូប​ ​ភាគ​ច្រើន​កម្ម​ករ​បាន​ចូល​រួម​ធានារ៉ាប់​រង​តាម​ការ​កំ​ណត់​។ ក្នុង​ឱកាស​បុណ្យ​តេតនា​ពេល​ថ្មី​ៗនេះ ​កម្ម​ករ​ម្នាក់​ៗទទួល​បាន​រង្វាន់​មធ្យម​ជិត​៧លាន​ដុងនិង​អំ​ណោយ​តេតមួយ​ចំណែក។

លេខា​បក្ស​ខេត្ត​ មាន​សេចក្តី​រីក​រាយ​ចំ​ពោះ​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ផលិត​អា​ជីវកម្ម​និង​ការ​ងារ​គិតអាន​ដល់​សមាជិក​សហជីព​កម្ម​ករ​នៃ​ក្រុម​ហ៊ុន​នា​នា​។ ​លេខា​បក្ស​ខេត្ត​ សង្ឃឹម​ថា​ ថ្នាក់​ដឹក​នាំ​ចាត់​ទុក​កម្ម​ករ​ដូច​ជា​សមាជិក​ក្នុង​គ្រួ​សារ​និង​ធន​ធាន​មនុស្ស​ដ៏​មាន​តម្លៃ​ ដែល​បង្កើត​ផលិត​ផលមាន​តម្លៃ ​នាំ​មក​នូវ​ប្រ​សិ​ទ្ធភាព​ដល់​ក្រុម​ហ៊ុន​។​ តាំង​ពីនោះ​ បន្ត​អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​កំណត់​ស្តីពី​ច្បាប់​ពល​កម្ម​ ការ​ពារ​កម្ម​ករ​និង​បណ្តា​គោល​នយោ​បាយ​ របប​ផ្សេង​ៗ​ដើម្បី​ឱ្យ​កម្ម​ករ​មាន​សុខ​ភាព​ល្អ​ ស្ងប់​ចិត្ត​ក្នុង​ការ​ងារ។

ថ្នាក់ដឹកនាំបក្សខេត្តនិងថ្នាក់ដឹកនាំសហព័ន្ធពលកម្មខេត្តបានអញ្ជើញទៅសួរសុខទុក្ខរោងចក្រផលិតរបស់ក្រុមហ៊ុនចំកាត់គីមី HS វៀតណាម-សាខាសុកត្រាំង។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តនិងថ្នាក់ដឹកនាំសហព័ន្ធពលកម្មខេត្ត បានអញ្ជើញទៅសួរសុខទុក្ខនៅរោងចក្រផលិតរបស់ក្រុមហ៊ុនចំកាត់គីមី HS វៀតណាម-សាខាសុកត្រាំង។

លេខា​បក្ស​ខេត្ត ​ក៏​បាន​ស្នើ​ឱ្យ​ក្រុម​ហ៊ុន​នា​នា​ យក​ចិត្ត​ទុក​ដាក់​លើការ​​បណ្តុះបណ្តាលជំនាញ​បច្ចេក​ទេស​ដល់​កម្មករ។ ​ចំពោះ​សមាជិក​សហជីព ​កម្ម​ករ​ត្រូវ​បន្ត​អនុវត្ត​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​ការ​កំ​ណត់​នៃច្បាប់​របស់​ក្រុម​ហ៊ុន​និង​ចាត់​ទុក​ក្រុម​ហ៊ុន​ជា​គ្រួ​សារ​របស់​ខ្លួន​។​ អង្គ​ការ​សហជីពត្រូវ​បង្កើន​ការ​ឃោ​សនានូវ​គោល​ការ​ណ៍ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដល់​កម្ម​ករ​។ ​ទន្ទឹម​នឹង​នោះ​ សហកា​រ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹងក្រុម​ហ៊ុន​នានា ​ដើម្បី​អនុ​វត្ត​ល្អ​ផែន​ការ​ផលិត​ អាជីវកម្ម​និង​ការ​ពារសិទ្ធិ​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​សមាជិក​សហជីព ​កម្ម​ករ​ រួម​ចំ​ណែក​លើក​កម្ពស់​តួនាទី​របស់​អង្គ​ការ​សហជីព​។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជូនអំណោយដល់តំណាងថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុនដេរញ៉ាបែ-សុកត្រាំង។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ជូនអំណោយដល់តំណាងថ្នាក់ដឹកនាំក្រុមហ៊ុនភាគហ៊ុនដេរញ៉ាបែ-សុកត្រាំង។

សម​មិត្ត​ឡឹម​វ៉ាំម៉ឹង បាន​សង្កត់​ធ្ងន់​ថា​ ឆ្នាំ​២០២៥ ​គឺ​ជាឆ្នាំ​ដែល​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ជា​មួយ​ទិស​ដៅ​បង្កើន​ល្បឿន​លោត​ផ្លោះ ​ដើម្បី​សម្រេចបានជោគជ័យនៃសេចក្តី​សម្រេច​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-​សង្គម​ទូទាំង​អា​ណត្តិ​កាល​ បង្ក​​បុព្វ​ភាគ​​សម្រាប់​ប្រ​ទេស​ឈាន​ចូល​យុគ​សម័យ​​ថ្មី ​យុគ​ស័យ​ឈាន​ឡើង​របស់​ជន​ជាតិ ​អភិវឌ្ឍន៍​សម្បូរ​សប្បាយ​ រុងរឿង​។ តាំង​ពីនោះ ​ដាក់​ចេញ​ទិស​ដៅ​នៃ​កំ​ណើន​ពីរខ្ទង់លេខ​​និង​បន្ត​បន្ទាប់​ក្នុង​ទូទាំង​ដំណាក់​កាល​។ ​ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​នេះ ​ភូមិ​ភាគ​​ ផ្នែក​ អង្គ​ភាព​នីមួយ​ៗ​ត្រូវតែ​មាន​ផែន​ការ​ច្បាស់​លាស់​ជា​មួយ​នឹង​ការ​ប្តេជ្ញា​ខ្ពស់​និង​ភារកិច្ច​ ដំណោះ​ស្រាយ​ដែល​បាន​ដាក់​ចេញ​ត្រូវ​តែ​អនុវត្ត​ឱ្យ​បាន​សម្រេច​។ ​ខេត្ត​នឹង​បង្ក​លក្ខ​ណៈ​ងាយ​ស្រួយ​ដល់​ក្រុម​ហ៊ុនក្នុងការ​អភិវឌ្ឍដែល​តាម​ការ​កំ​ណត់។

ក្នុង​ឱកាស​នេះ​ ថ្នាក់​ដឹក​នាំ​បក្ស​ខេត្ត​និង​សហព័ន្ធ​ពល​កម្ម​ខេត្ត​ ក៏​បាន​ជូន​ពរឆ្នាំ​ថ្មី​និង​ជូន​អំ​ណោយ​ដល់​ថ្នាក់​ដឹក​នាំព្រមទាំងសមាជិក​សហជីព​ កម្ម​ករ​នៅ​តាម​ក្រុម​ហ៊ុន​នានា​។​ ថ្នាក់​ដឹក​នាំ​បក្ស​ខេត្ត​និង​សហព័ន្ធ​ពល​កម្ម​ខេត្ត​ ក៏​បាន​ចុះ​ផ្ទាល់​រោង​ចក្រ​ផ​លិត ការិយាល័យ​ធ្វើ​ការ​ដើម្បី​សួរ​សុខ​ទុក្ខ ​លើកទឹក​ចិត្ត​ដល់​កម្ម​ករ​ កម្ម​ការីនី​ស្តាប់​ពីបំ​ណង​ប្រាថ្នា​របស់​អា​ជីវកម្ម​ កម្មករ​លើបញ្ហា​ទាក់​ទង​នឹង​ជីវ​ភាព​ ការ​ងារ​និង​ការ​លំ​បាក​ បញ្ហានានា​ក្នុង​ការ​ផលិត​ អា​ជីវកម្ម។​ ឆ្លង​តាម​នោះ ​ដោះ​ស្រាយ​ទាន់​ពេល​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​អភិវឌ្ឍ​ផលិត​នៅ​តាម​អាជីវកម្ម។​ នេះ​ជាការ​ប្តេជ្ញា​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត ​ក្នុង​ការ​ជំរុញ​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-​សង្គម ​ខិត​ខំ​សម្រេច​បាន​នូវ​ទិស​ដៅ​កំណើន​សេដ្ឋ​កិច្ច​ទ្វេ​ដង​នា​ពេល​ខាង​មុខ​៕

ហាយ​ហា-លីហាន់​