ស្វែងរកដំណោះស្រាយ ដើម្បីជម្នះការលំបាកនៅមណ្ឌល បណ្តុំឧស្សាហកម្ម

20:56, 12/02/2025

ព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ ​នៅ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង ​សម​មិត្ត​ត្រឹង​វ៉ាំងឡូវ​-​អនុ​លេ​ខាប​ក្សខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត ​ធ្វើ​ជា​អធិបតី​ក្នុងសម័យ​ប្រជុំ​ ដើម្បី​ស្តាប់​របាយ​ការណ៍​ពី​មណ្ឌល​ បណ្តុំ​ឧស្សាហកម្ម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​។​ អញ្ជើញ​ចូល​រួម​សន្និបាត​មាន​បណ្តា​សម​មិត្ត៖ឡឹម​ហ្វាងងីប​-​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ អនុ​ប្រធាន​ប្រ​ចាំការ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ វឿងក្វុក​ណាម​-​សមាជិក​បក្ស​ខេត្ត ​អនុ​ប្រធាន​គណៈ​កម្មាធិ​ការ​ប្រ​ជាជន​ខេត្ត ​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ ​គណៈ​ផ្នែក​ខេត្ត ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិការ​ប្រ​ជា​ជន​បណ្តា​ស្រុក ​ទីរួម​ខេត្ត​ក្រុង។

ទិដ្ឋភាពសម័យប្រជុំ។
ទិដ្ឋភាពសម័យប្រជុំ។

តាម​គម្រោង​​ការ​របស់​ខេត្ត​សុក​ត្រាំង ​ដំណាក់​កាល​២០២១​-​២០៣​០ ដល់​ឆ្នាំ២០៥០ ​ទូទាំង​ខេត្ត​ នឹង​មាន​មណ្ឌល​ឧស្សា​ហកម្ម​ចំ​នួន​១០ ​ដែល​មាន​ផ្ទៃ​ដី​៤.៣៣៤ហិកតា ​១៨​បណ្តុំ​ឧស្សាហកម្ម​ មាន​ផ្ទៃ​ដី​សរុប​៩៨៣,៦ហិកតា។ ​មក​ដល់​ពេល​នេះ​ បង្កើត​បាន​២​មណ្ឌលឧស្សាហកម្ម​ រួម​មានៈមណ្ឌលឧស្សាហកម្ម​អាង​ងីប ​បាន​ដំណើរ​ការ​ចាប់​តាំង​ពីឆ្នាំ​២០០៦​ មណ្ឌល​ឧស្សាហកម្ម​ត្រឹង​ដេ ​​សារវ័ន្ត​សម្រេច​ពី​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេក​ទេស ​បម្រុង​នឹង​សម្ពោធ​ ដាក់​ដំណើរ​ការ​នៅ​ចុង​ត្រី​មាស​ទី១​ ឆ្នាំ២០២៥។ ​ខេត្ត​បាន​សម្រេច​ការ​ងារ​បង្កើត​គម្រោង​​ការ​និង​កំ​ពុង​អំ​ពាវ​នាវ​ឱ្យ​មាន​ការ​វិនិយោគ​ក្នុង​មណ្ឌល​ឧស្សាហកម្ម​ចំនួន​៣ ​គឺមីថាញ់​ ដាយ​ង៉ាយ​និង​សុងហូវ​។​ បណ្តា​មណ្ឌល​ឧស្សាហកម្ម​ដាយ​ង៉ាយ​២ ​ត្រឹង​ដេ២​ ខាញ់​ហ្វា ​មណ្ឌល​ឧស្សាហកម្ម​-​ក្រុង​-​សេវា​ភូមី​ មណ្ឌល​ឧស្សាហក​ម្ម​-​ទី​ក្រុងផ្សា​​-​សេវា​ត្រឹង​ដេ​និង​បើក​ទូលាយ​មណ្ឌល​ឧស្សាហកម្ម​អាង​ងីប ​កំ​ពុង​ផ្សព្វ​ផ្សាយ​បង្កើត​គម្រោង​​ការ​​កសាង ​បម្រុង​នឹង​សម្រេច​នៅឆ្នាំ​២០២៦ ​ដើម្បី​ចេញ​សេច​ក្តី​ប្រ​កាស ​អំ​ពាវ​នាវ​​វិនិយោគ ​ដំណាក់​កាល​២០២៦​-​២០៣០។

ចំ​ពោះ​បណ្តុំ​ឧស្សាហកម្ម​ ទូទាំង​ខេត្ត​បង្កើត​បាន​៥​បណ្តុំ​ឧស្សាហកម្ម​ មាន​ផ្ទៃ​ដី​២០២,៥​ហិក​តា ​រួម​មាន ​បណ្តុំ​ឧស្សា​ហកម្ម​ង៉ា​ណាំ​ បណ្តុំ​ឧស្សាហកម្ម​សី​ដា​បេ​ បណ្តុំ​ឧស្សាហកម្ម​អាង​ឡាក​ថូង​១​ បណ្តុំ​ឧស្សាហកម្ម​អា​ង​ឡាក​ថូង២ ​បណ្តុំ​ឧស្សាហកម្ម​សីដា​បេ​ថ្មី។ ​មក​ដល់​ពេល​នេះ​ មាន​មណ្ឌល​ឧស្សាហកម្ម​ចំ​នួន​២ ​ដែល​មាន​គម្រោង​វិនិយោគ​​ គឺ​មណ្ឌល​ឧស្សាហកម្ម​ង៉ា​ណាំ​និង​មណ្ឌល​ឧស្សាហកម្ម​អា​ង​ឡាក​ថូង១ ​មណ្ឌល​ឧស្សាហកម្ម​សីដា​បេ ​បាន​សម្រេច​ការ​កសាង​ហេដ្ឋា​រចនា​បច្ចេក​ទេស​ កំ​ពុង​បង្កើត​បែប​បទ​រំដោះ​ផ្ទៃ​ដី​បណ្តុំ​ឧស្សាហកម្ម​សី​ដា​បេថ្មី។

​ថ្វី​ត្បិត​ដូច្នេះ​ ​ក្នុង​​ការ​​ផ្សព្វ​ផ្សាយ​អនុវត្ត​មណ្ឌល ​បណ្តុំ​ឧស្សាហកម្ម​ជួប​ការ​លំ​បាក ​បញ្ហា​ជា​ច្រើន​ ទាក់​ទិន​ដល់​បែប​បទ​ដី​ធ្លី​ ដកយក​ដី​ក្នុង​គម្រោង​វិនិយោគ​ដែល​បាន​បញ្ឈប់​ដំណើរ​ការ​ បង្កើត​គម្រោង​​ការ​បែង​មណ្ឌល​ឧស្សាហកម្ម​ លិខិត​អនុ​​ញ្ញាត​បរិស្ថាន​ ការ​ងារ​រំដោះ​ផ្ទៃ​ដី ​វិធានការ​ប្រើ​ប្រាស់​ដី​ធ្លី​។ល។ ​ឆ្លង​តាម​នោះ ​បណ្តា​មន្ទីរ​ គណៈ​ផ្នែក​ខេត្ត​ ភូមិ​ភាគ​រាយ​ការណ៍​លទ្ធ​ផល​នៃ​ការ​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​មណ្ឌល​ឧស្សាហកម្ម ​បណ្តុំ​ឧស្សាហកម្ម​និង​ស្នើ​ដំណោះ​ស្រាយ ​ទិស​ដៅ​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​មណ្ឌល​ឧស្សាហកម្ម​ បណ្តុំ​ឧស្សាហកម្ម​នា​ពេល​​ខាង​មុខ។

សមមិត្តដាំងថាញ់ស៊ើង-នាយកមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មសុកត្រាំង បានរាយការណ៍អំពីលទ្ធផលនៃការអភិវឌ្ឍបណ្តុំឧស្សាហកម្មនៅលើភូមិដ្ឋានខេត្តក្នុងសម័យប្រជុំ។
សមមិត្តដាំងថាញ់ស៊ើង-នាយកមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មសុកត្រាំង បានរាយការណ៍អំពីលទ្ធផលនៃការអភិវឌ្ឍបណ្តុំឧស្សាហកម្មនៅលើភូមិដ្ឋានខេត្តក្នុងសម័យប្រជុំ។

បូកសរុបសេចក្តី​នៃ​សម័យ​ប្រ​ជុំ​ សម​មិត្ត​ត្រឹង​វ៉ាំងឡូវ​ បាន​ផ្តល់​មតិជាក់​ស្តែង​អំ​ពីបញ្ហានីមួយ​ៗក្នុង​មណ្ឌល បណ្តុំ​ឧស្សាហក​ម្ម​និង​ប្រ​គល់​ភារកិច្ចការ​ងារ​ជូន​បណ្តា​ម​ន្ទីរ គណៈ​ផ្នែក​ខេត្ត​ គណៈ​កម្មាធិការ​ប្រ​ជាជន​ថ្នាក់​ស្រុក​។ 

ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត ​បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹក​នាំបណ្តា​មន្ទីរ ​ផ្នែក​ខេត្ត​សហការ​យ៉ាង​សកម្ម​ ឧបត្ថម្ភ​គណៈ​គ្រប់​គ្រង​មណ្ឌល​ឧស្សាហកម្ម​ដោះ​ស្រាយ​ការ​លំ​បាក​ បញ្ហា​ក្នុង​គម្រោង​នា​នា​នៅ​ឧស្សាហកម្ម​ ក្នុង​នោះ​ យក​ចិត្ត​ទុក​ដាក់​ ការ​ងារ​បង្កើត​គម្រោង​​ការ​​បែង​មណ្ឌល​ត្រូវ​ពង្រីក​មុខ​ងារ​នៅ​មណ្ឌល​ឧស្សាហកម្ម​អាង​ងីប ​ជៀស​វាង​ការ​ខ្ជះ​ខ្ជាយ​ទ្រព្យ​សម្បត្តិ​សា​ធា​រណៈ​។ ​សមមិត្ត​ត្រឹង​វ៉ាំងឡូវ ​បាន​ប្រ​គល់​ឱ្យ​មន្ទីរ​ឧស្សាហកម្ម​និង​ពា​ណិជ្ជកម្ម​ បន្ត​សហការ​ជា​មួយ​ស្ថាប័ន​ អង្គ​ភាព​ពាក់​ព័ន្ធ ​ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​បណ្តុំ​ឧស្សាហកម្ម​ង៉ា​ណាំ​ បណ្តុំ​ឧស្សាហកម្ម​អាង​ឡាក​ថូង​១​និង​បណ្តុំ​ឧស្សាហកម្ម​ផ្សេង​ទៀត ​ដើម្បី​អំពាវ​នាវ ​ទាក់​ទាញ​អាជីវកម្ម​​វិនិយោគ​ បង្ក​លក្ខណៈ​សម្រាប់​ការ​អភិវឌ្ឍន៍​ភូមិ​ភាគ។

ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ខេត្ត ​បាន​សង្កត់​ធ្ងន់​ថា ​ការ​វិនិយោគ​អភិវឌ្ឍ​មណ្ឌល ​បណ្តុំ​ឧស្សាហកម្ម​មាន​សារៈ​សំ​ខាន់​ណាស់ ​ជួយ​ឱ្យខេត្ត​​កើន​កំណើន​សេដ្ឋ​កិច្ច ​បង្កើន​ចំ​ណូល​ថវិកា​ក្នុង​ភូមិ​ភាគ​ បង្កើត​ការ​ងារ​ ​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​។ល។ ​អា​ស្រ័យ​ហេតុ​នេះ​ ថ្នាក់​ដឹក​នាំបណ្តា​មន្ទីរ ​គណៈ​ផ្នែក​ខេត្ត​ ភូមិ​ភាគ​ត្រូវ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ទន្ទឹម​នឹង​នោះ​ ផ្អែក​លើ​មុខ​ងារ ​ភារកិច្ច​ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​កសាង​អភិវឌ្ឍ​មណ្ឌល ​បណ្តុំ​ឧស្សាហកម្ម​ឱ្យ​មាន​ប្រ​សិទ្ធភាព ​ស្ថេរភាព​ តាម​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ គួបផ្សំទាំង​៣កត្តា​សេដ្ឋ​កិច្ច​-​សង្គម​-​បរិស្ថាន៕

ហ្វាង​ឡាង​-​លី​ហាន់