ព្រឹកថ្ងៃទី១៣ កុម្ភៈ ក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីរួមខេត្តវិញចូវ (សុកត្រាំង) បានចាត់តាំងពិធីប្រគល់ ទទួលកងទ័ពឆ្នាំ២០២៥។ អញ្ជើញចូលរួមមានបណ្តាសមមិត្ត៖ យឿងសាខា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត លេខាបក្សទីរួមខេត្ត ចូវទ្វឹងហុង-សមាជិកបក្សខេត្ត នាយកមន្ទីរអប់រំនិងបណ្ដុះបណ្តាល វរសេនីយ៍ឯកទ្រិញគីមខឹម-មេបញ្ជាការអគ្គមេបញ្ជាការកងទ័ពការពារព្រំដែនសុកត្រាំង វរសេនីយ៍ឯកង្វៀងវ៉ាំងកាម-ស្នងការរងនយោបាយអគ្គមេបញ្ជាការយោធាខេត្ត អង្គភាពទទួលកងទ័ព ក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីរួមខេត្តនិងបណ្តាឃុំ សង្កាត់។
នៅវេលាម៉ោង៥ព្រឹក ក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីរួមខេត្តវិញចូវ បានចាត់តាំងពិធីប្រគល់ទទួលកងទ័ពយ៉ាងឱឡារិក។ ឆ្នាំ២០២៥ ទីរួមខេត្តវិញចូវអនុវត្តល្អការងារជ្រើសរើសនិងកោះហៅយុវជនចូលបម្រើកងទ័ព សម្រេច១០០%នៃផែនការដែលបានថ្នាក់លើប្រគល់។ អត្រាយុវជនដែលមានចំណេះដឹងជំនាញបច្ចេកទេស សម្រេច៨,០២% អត្រាបក្ខជនសម្រេច១,០៧% បើធៀបនឹងយុវជនដែលបានកោះហៅចូលបម្រើកងទ័ព។
![]() |
ថ្នាក់ដឹកនាំទីរួមខេត្តវិញចូវ (សុកត្រាំង) សួរសុខទុក្ខ ជូនអំណោយ លើកទឹកចិត្តយុវជនមុននឹងប្រគល់កងទ័ពដល់អង្គភាព។ |
ក្នុងពិធីប្រគល់ ទទួលកងទ័ព ក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីរួមខេត្តវិញចូវ បានប្រគល់កងទ័ពដល់អង្គភាពអគ្គមេបញ្ជាការកងទ័ពការពារព្រំដែនសុកត្រាំង កងវរសេនាធំBB៣ អគ្គមេបញ្ជាការយោធាខេត្ត អគ្គមេបញ្ជាការប៉ូលិសចល័ត នគរបាលខេត្ត។ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនទីរួមខេត្ត បានអុជភ្លើងប្រពៃណី ទូងស្គរដើម្បីបើកពិធីបុណ្យចូលបម្រើកងទ័ព។
![]() |
យុវជនទាំងឡាយ ត្រៀមចូលបម្រើកងទ័ព។ |
ថ្លែងប្រសាសន៍ផ្តាំផ្ញើរយុវជន សមមិត្តង្វៀងថាញ់លីម-ប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត ប្រធានក្រុមប្រឹក្សាកាតព្វកិច្ចយោធាទីរួមខេត្ត សង្ឃឹមថា ក្នុងបរិយាកាសថ្មី បណ្តាយុវជនគប្បីលើកតម្កើងប្រពៃណីកងទ័ពប្រជាជនវៀតណាមវីរភាព គោរពវិន័យយ៉ាងម៉ឺងម៉ាត់ ខិតខំសិក្សារៀនសូត្រ លត់ដំសម្រេចល្អភារកិច្ចដែលបានប្រគល់ សក្តិសមនឹងមនោសញ្ចេតនា ក្តីសង្ឃឹមរបស់ភូមិស្រុក ក្រុមគ្រួសារនិងញាតិមិត្ត។
ជូនទាហានថ្មីមកអង្គភាពទទួលភារកិច្ច ថ្នាក់ដឹកនាំទីរួមខេត្ត ជូនអំណោយលើកទឹកចិត្តយុវជនសម្រេចល្អភារកិច្ចដែលបានប្រគល់៕
សុងឡេ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin