នៅថ្ងៃទី៧ កុម្ភៈ សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ប្រធានគណៈចង្អុលការផ្សព្វផ្សាយផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខេត្ត បានចុះត្រួតពិនិត្យល្បឿនសាងសង់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានទីរួមខេត្តវិញចូវ។ អញ្ជើញទៅជាមួយមានសមមិត្តយឿងសាខា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត លេខាបក្សទីរួមខេត្តវិញចូវ ងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ងោថាយចឹង-នាយកមន្ទីរធនធានធម្មជាតិនិងបរិស្ថាន ង្វៀងមិញហ្វាង-នាយកមន្ទីរសាងសង់ ដាំងថាញ់ក្វាង-នាយកមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គម ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជនទីរួមខេត្ត។
![]() |
លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង ថ្លែងប្រសាសន៍ចង្អុលការក្នុងពិធីធ្វើការ។ |
របាយការណ៍ក្នុងពិធីធ្វើការ បានបង្ហាញឱ្យឃើញថា នៅលើភូមិដ្ឋានទីរួមខេត្តវិញចូវ មានគ្រួសារចំនួន២.២៦២គ្រួ នៅតែប្រឈមមុខនឹងការលំបាក កង្វល់អំពីផ្ទះនៅ (ក្នុងនោះ មានផ្ទះចំនួន១១៧ខ្នងពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច)… សរុបថវិកានៃការអនុវត្តកម្មវិធី គឺ១១៤ពាន់លាន៦៥០លានដុង។ ក្នុងលើកទី១ ទីរួមខេត្តបានសង់ផ្ទះថ្មីចំនួន៧១៧ខ្នង (ក្នុងនោះ មានផ្ទះ១១៧ខ្នងចំណុះកម្មវិធីទិសដៅជាតិ)។ មកដល់ពេលនេះ ទីរួមខេត្តវិញចូវបានចាត់តាំងប្រគល់ ដាក់ឱ្យប្រើប្រាស់បានចំនួន៤៦៩ខ្នង មាន៥៧ខ្នងចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច ផ្ទះដែលនៅសល់កំពុងសាងសង់បានសម្រេចជាង៨០%។
ក្នុងលើកទី១នេះ ឃុំឡាយហ្វា មាន៨២គ្រួសារទទួលផលពីកម្មវិធី ដោយមានការចូលរួមយ៉ាងប្តូរផ្តាច់ពីប្រព័ន្ធនយោបាយ គឺភូមិភាគទទួលនិងប្រគល់ផ្ទះ ដាក់ឱ្យប្រើប្រាស់មុនបុណ្យតេតចំនួន៧០ខ្នងនិងនៅសល់១២ខ្នងទៀតនឹងសម្រេច ហើយដាក់ឱ្យប្រើប្រាស់នៅខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនេះ ទីរួមខេត្តក៏ស្នើឱ្យខេត្តបន្តផ្ទេរថវិកា បន្តជំរុញល្បឿនសាងសង់ផ្ទះក្នុងដំណាក់កាលទី២ ដើម្បីប្រគល់ ដាក់ឱ្យប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។
លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចទីរួមខេត្តនិយាយរួមនិងឃុំឡាយហ្វានិយាយដោយឡែកក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋាន។ ឆ្លងតាមនោះ បានសង្កត់ធ្ងន់ កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមបានកំណត់ច្បាស់ថាជាភារកិច្ចដ៏សំខាន់មួយ ហើយមានការយូរអង្វែងក្នុងការបន្ថយភាពក្រីក្រប្រកបដោយស្ថេរភាពនិងលំនឹងជីវភាពរបស់ប្រជាជន។ ហេតុដូច្នេះ ទីរួមខេត្តនិងឃុំឡាយហ្វាពង្រីកលទ្ធផលដែលសម្រេចបាន នាពេលខាងមុខ នឹងបន្តផ្សព្វផ្សាយអនុវត្តយ៉ាងប្តូរផ្តាច់ ដើម្បីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមសម្រេចតាមផែនការ។ បន្តឃោសនាឱ្យបានទូលំទូលាយក្នុងប្រជាជន ក្តាប់ស្ថានការណ៍ ដោះស្រាយការលំបាក បញ្ហានានាដែលកើតឡើងឱ្យបានទាន់ពេល បន្តកៀរគរអង្គការ បុគ្គល សប្បុរសជនឧបត្ថម្ភថវិកាដល់កម្មវិធី។ គណៈកម្មាធិការប្រជាជនទីរួមខេត្តសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកជំនាញខេត្ត ក្នុងការដោះស្រាយការលំបាក បញ្ហានានាទាន់ពេលដល់៨ករណីដែលបានទទួលផលតែមិនទាន់មានដីនៅនិងធ្វើការឃោសនា សម្រុះសម្រួល លើកទឹកចិត្តដល់គ្រួសារដែលមានជម្លោះវិវាទដីធ្លីចំនួន៥គ្រួសារ ដើម្បីសាងសង់ផ្ទះឱ្យបានឆាប់រហ័ស។ ប្រព័ន្ធនយោបាយពីទីរួមខេត្តដល់ឃុំ សង្កាត់នៅលើភូមិដ្ឋានចលនាកម្មាភិបាល បក្ខជន សមាជិកសម្ព័ន្ធយុវជនឧបត្ថម្ភដល់គ្រួសារក្នុងដំណើរការសាងសង់ ជួសជុលផ្ទះនៅ ខិតខំប្រឹងប្រែងនយោបាយខ្ពស់បំផុត ដើម្បីជំរុញល្បឿនសាងសង់ ជួសជុល ធានាគុណភាពផ្ទះនៅ។ ក្នុងដំណើរការអនុវត្ត ផ្ទះនីមួយៗដែលសង់រួចរាល់ត្រូវតែទូទាត់ឱ្យដាច់ស្រេចនិងបន្តអនុវត្តសាងសង់ផ្ទះដែលនៅសល់និងសម្រេចក្នុងរដូវប្រាំងឆ្នាំ២០២៥។ ពិសេស ប្រជាជនដែលមានផ្ទះថ្មីសម្រាប់នៅនាឱកាសបុណ្យ៣០ មេសានិងបុណ្យចូលឆ្នាំថ្មី២០២៥… លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង ក៏បានស្នើឱ្យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ពិនិត្យថវិកាអនុវត្ត ស្នើគណៈចង្អុលការខេត្ត ចេញផែនការចលនា ធានាថវិកាអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។
![]() |
លេខាបក្សខេត្តសុកត្រាំងនិងក្រុមប្រតិភូមកពិនិត្យ ជូនអំណោយ លើកទឹកចិត្តដល់គ្រួសារ។ |
បន្ទាប់មក លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង ព្រមទាំងសមាជិកក្រុមប្រតិភូ បានចុះពិនិត្យជាក់ស្តែងផ្ទះដែលបានប្រគល់ ដាក់ឱ្យប្រើប្រាស់និងកំពុងសាងសង់នៅលើភូមិដ្ឋាន ភូមិស៊ាវស៊ូនិងស៊ាវកុក ឃុំឡាយហ្វា។
នៅកន្លែងត្រួតពិនិត្យ លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង បានសួរសុខទុក្ខ ជូនអំណោយ លើកទឹកចិត្ត ចែករំលែកភាពសប្បាយរីករាយជាមួយក្រុមគ្រួសារដែលបានជំនួយឧបត្ថម្ភផ្ទះនៅពីកម្មវិធី ក្នុងការរួមកម្លាំងបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមរបស់រដ្ឋាភិបាល។ សមមិត្តសង្ឃឹមថា បណ្តាគ្រួសារបន្ទាប់ពីមានផ្ទះនៅរួច នឹងស្ងប់ចិត្ត ខិតខំធ្វើការរកស៊ី ឈានឡើងលំនឹងជីវភាព។ បណ្តាគ្រួសារដែលទទួលបានផ្ទះនៅពីកម្មវិធី បានសំដែងក្តីរំភើបពេលបានរដ្ឋយកចិត្តទុកដាក់ឧបត្ថម្ភសង់ផ្ទះនៅ តាំងពីនោះ មិនព្រួយបារម្ភពីផ្ទះនៅ ទន្ទឹមនឹងនោះ ប្តេជ្ញាជម្នះការលំបាក ឈានឡើងលំនឹងជីវភាព៕
ជីថាញ់-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin