សុកត្រាំងជំនួបមុខអនុស្សាវរីយ៍៩៥ឆ្នាំទិវាបង្កើតបក្សនិងជំនួបមុខតាម​កាល​កំ​ណត់​​បណ្តាសមមិត្តអតីតថ្នាក់ដឹកនាំខេត្តគ្រប់ជំនាន់

20:30, 04/02/2025

រសៀល​ថ្ងៃ​ទី៣​កុម្ភៈ នៅ​មជ្ឈ​មណ្ឌលវប្បធ​ម៌​និង​សន្និបាត​ខេត្ត​ គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត​សុក​ត្រាំង​បាន​ចាត់​តាំង​ពិធី​ជំនួប​មុខ​អនុស្សាវរីយ៍​៩៥ឆ្នាំនៃ​ទិវា​បង្កើត​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​(៣/២/១៩៣០-៣/២/២០២៥) អំ​ណរ​និទា​ឃ​រដូវ​អឹក​ទី​២០២៥​និង​ជំនួប​មុខ​តាម​​កាល​កំ​ណត់​​ជាមួយ​បណ្តា​សម​មិត្ត​អតីត​លេ​ខា​បក្សខេត្ត​ អតីត​អនុ​លេខាបក្សខេត្ត​ អតីត​សមាជិក​គណៈអចិន្រ្តៃយ៍​បក្ស​ខេត្ត​ អតីត​សមាជិក​គណៈ​ប្រ​តិបត្តិការ​បក្ខ​ភាគ​ខេត្ត​គ្រប់​ជំនាន់​ ជូន​សញ្ញា​លក្ខណ៍​អាយុ​បក្ស​ដល់​បក្ខ​ជន​ដែល​មាន​ការ​គប់​វាល់​​ឱ្យ​បក្ស​ កសាង​ភូមិ​ស្រុក​ ប្រ​ទេស​ជាតិ​។

ចូល​រួម​មាន​បណ្តា​សម​មិត្ត​ឡឹម​វ៉ាំងម៉ឹង-សមាជិក​គណៈ​ប្រតិ​បត្តិការ​មជ្ឈិម​បក្ស​ លេខាប​ក្សខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​ ហូ​ធី​កឹម​ដាវ​-អនុ​លេខាប្រ​ចាំការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជាជន​ខេត្ត​ ត្រឹង​វ៉ាំងឡូវ​-អនុ​លេ​ខា​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​។ ចូល​រួម​នៅទាំង​មាន​បណ្តា​សម​មិត្ត​ជាអតីត​សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អតីត​លេ​ខា​បក្សខេត្ត​ អតីត​អនុ​លេ​ខាបក្ស​ខេត្ត​ បណ្តា​សម​មិត្ត​ជា​សមាជិក​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត​ អតីតសមាជិកគណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ សមាជិកគណៈ​ប្រ​តិប​ត្តិការ​បក្ខ​ភាគ​ខេត្ត​ អតីត​គណៈ​ប្រ​តិបត្តិការ​បក្ខ​ភាគ​ខេត្ត​គ្រប់​ជំនាន់​ដែល​ចូល​និវត្ត​ន៍​ អ្នក​ម្តាយ​វៀត​ណាម​វីរភាព​ បណ្តា​សមមិត្ត​មាន​អា​យុបក្ស​យូរ​ឆ្នាំ។

បណ្តាសមមិត្តចូលរួមពិធីជំនួបមុខ។
បណ្តាសមមិត្តចូលរួមពិធីជំនួបមុខ។

នៅ​ក្នុង​ពិធី​ជំនួបមុខ តំ​ណាង​ទាំង​ឡាយ​បាន​ទស្សនា​ភាព​យន្ត​ឯក​សារ​ពីការ​​ប្រតិដ្ឋ​​ អត្ថ​ន័យ​ប្រ​ពៃ​ណី​៩៥​ឆ្នាំ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ លទ្ធ​ផល​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារប្រ​ទេស​ សន្តិសុខ​ កសាង​បក្ស​ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​ឆ្នាំ២០២៤និង​ទិស​ដៅ​ភារកិច្ច​ឆ្នាំ២០២៥។

សម​មិត្ត​ហូធីកឹមដាវ​រាយ​ការ​ណ៍​រំលឹកឡើង​វិញក្នុង​រយៈ​ពេល​យ៉ាង​ត្រចះត្រចង់​​របស់​​បក្ស​អស់​រយៈ​កាល​៩៥ឆ្នាំកសាង​ តស៊ូនិង​អភិវឌ្ឍ។ កន្លង​៩៥ឆ្នាំ ថ្ងៃ​៣/២/១៩៣០ ក្រោម​ការ​ដឹក​នាំរបស់​លោក​ង្វៀង​អា​យ​ក្វុក​ សន្និបាត​ឯកភាព​៣អង្គ​ការ ​បក្ស​កុម្មុយនិស្តនៅ​វៀតណាម​ បក្សកុម្មុយនិស្ត​អា​ង​ណាម​ បក្សកុម្មុយ​និស្ត​​ឥណ្ឌូ​ចិន​ ​បក្សកុម្មុយ​និស្ត​ឥណ្ឌូចិនសហ​ព័ន្ធ​បាន​ដំណើរ​ការ​និង​បាន​ឯកភាព​បង្កើត​បក្ស​តែមួយ​គត់​ ដាក់​ឈ្មោះ​ថាបក្ស​កុម្មុយនិស្តវៀតណាម​។

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរាយការណ៍រំលឹកឡើងវិញក្នុងរយៈពេលយ៉ាងត្រចះត្រចង់នៃបក្ស អស់រយៈកាល៩៥ឆ្នាំកសាង តស៊ូនិងអភិវឌ្ឍ។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តរាយការណ៍រំលឹកឡើងវិញ​អំ​ឡុង​កា​ល​ត្រចះត្រចង់​របស់​បក្ស អស់រយៈកាល៩៥ឆ្នាំកសាង តស៊ូនិងអភិវឌ្ឍ។
 
ក្រោយ​ពី១៥ឆ្នាំក្រោម​ការ​ដឹក​នាំរបស់​បក្ស​ កង​ទ័ពនិង​ប្រ​ជាជន​យើង​បាន​ក្លាហាន​តស៊ូ ដណ្តើម​បានជ័យជម្នះ​ក្នុង​បដិវត្ត​ន៍​ខែ​សីហា​ឆ្នាំ១៩៤៥ បង្កើត​ប្រ​ទេស​វៀត​ណាម​ប្រ​ជាធិប​តេយ្យសា​ធា​រណរដ្ឋ​-​យុគ​សម័យ​ឯករាជ្យ សេរីភាព​និង​សម័យ​លោក​ប្រ​ធាន​ហូ​ជី​មិញ​​ត្រ​ចះ​ត្រ​ចង់​បំ​ផុត​ក្នុង​ប្រ​វត្តិសាស្រ្ត​ជន​ជាតិ​។​ជ័យ​ជម្នះនេះ​បាន​អះអា​ង​ថា​ មាគ៌ាដ៏​ត្រឹម​ត្រូវ​និង​សម​ត្ថភាព​ដឹក​នាំ​ជាបក្ស​មួយ​នៅ​ថ្មី​ថ្មោង​ បាន​ដាក់​គ្រឹះសម្រាប់​ទិស​ដៅ​ឯក​រាជ្យ​ជន​ជាតិ​ផ្សារភ្ជាប់​នឹង​លទ្ធិស​ង្គមនិយម។

ក្រោយ​រយៈ​កាល​៩ឆ្នាំក្នុង​សម​រភូមិ​តស៊ូ ជា​មួយ​ស្មារតី “ស៊ូ​ពលី​កម្ម​គ្រប់​យ៉ាង​ ដាច់​ខាត​មិន​ព្រម​បាត់​បង់​ប្រ​ទេស​ ដាច់​ខាត​មិន​ព្រម​ចុះ​ចាញ់​ធ្វើជាទាស​ករ​” បក្ស​ដឹក​នាំប្រ​ជាជន​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​មហិមា ចំ​ណុច​ខ្ពស់​គឺក្នុង​យុទ្ធ​ជ័យ​ដៀង​បៀង​ភូ“ ធ្វើឱ្យ​រំជួល​ទាំង​៥ទ្វីប រំជួល​ទាំង​ផែន​ដី​” ធ្វើឱ្យ​អា​ណានិគមបារាំង​ចុះ​កិច្ច​ព្រម​ព្រៀង​ Giơ-ne-vơ បង្កើត​ឡើង​សន្តិភាព​។ ជាមួយ​សម​ត្ថភាព​ បញ្ញានិង​គោល​មាគ៌ាដ៏​ត្រឹម​ត្រូវ​ អនុ​វត្ត​ភារកិច្ចយុទ្ធសាស្រ្ត​ទាំង​ពីរគឺ បដិវត្ត​ន៍​សង្គម​និយមនៅ​ភាគ​ខាង​ជើងនិង​បដិវត្ត​ន៍​រំដោះ​នៅ​ភាគ​ខាង​ត្បូង​ បក្ស​បាន​ប្រ​មូល​ផ្តុំ​កម្លាំង​មហាសាម​គ្គីទូទាំង​ជន​ជាតិ​ គួបផ្សំកម្លាំង​ជន​ជាតិ​ជាមួយ​កម្លាំង​​សម័យ​កាល​ បាន​កម្ទេចចក្រពត្តិអា​មេរិក​ បង្កើត​បាន​មហា​ជ័យ​ជម្នះ​និ​ទាឃ​រដូវ​ឆ្នាំ១៩៧៥​ជា​ប្រវត្តិ​សាស្រ្ត​ រំដោះ​ភាគ​ខាង​ត្បូង​ទាំង​ស្រុង​ ឯកភាព​ប្រ​ទេស​។

ទិដ្ឋភាពពិធីជំនួបមុខ។
ទិដ្ឋភាពពិធីជំនួបមុខ។

សម្រប​ជា​មួយ​ចលនា​បដិវត្ត​ន៍​នៃ​ទូទាំង​ប្រ​ទេស​ ក្រោម​ការ​ដឹក​នាំរបស់​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ បក្ខ​ភាគ​ កង​ទ័ពនិង​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​មិន​​​ក្រែង​លំ​បាក​ ពលីកម្ម​ ចិត្ត​មួយ​ថ្លើមមួយ​ស្មោះ​ត្រង់​ចំ​ពោះ​បក្ស​ ប្តេជ្ញាដណ្តើម​បាន​ឯក​រាជ្យ សេរីភាព​ជូន​មាតុ​ភូមិ​ ប្រ​ទេស​ជាតិ​។ ចាប់​ពីឆ្នាំ១៩៣០ បណ្តា​សាខាប​ក្សដែល​ង្កើត​ដំបូង​របស់​ខេត្ត​ដូច​ សាខា

ប​ក្សមីគ្វើយ​-ស្រុក​ថា​ញ់ទ្រី (សព្វ​ថ្ងៃ​ជាទីរួម​ខេត្ត​ង៉ាណាំ) សាខាប​ក្សគូ​ឡាវ​យុង សាខាប​ក្សទ្រឿង​ខាញ់​-ស្រុក​ឡុង​ភូ សាខាប​ក្សឡាកហ្វា- ស្រុក​វិញចូវ​(សព្វ​ថ្ងៃ​ជាទីរួម​ខេត្ត​វិញចូវ​) សាខាប​ក្សឡាក​ថូង-ស្រុក​គេសាច់។ល។ នេះ​ជាអង្គ​ការ​បក្ស​កុម្មុយនិស្តដំបូង​របស់​បក្ខ​ភាគ​ខេត្ត​យើង​។

ក្រោម​ទង់ជាតិ​ដ៏​ត្រចះត្រចង់​របស់​បក្ស​ ប្រ​ជាជន​សុក​ត្រាំង​តែង​ច្បាម​ប្រ​កិត​ជាមួយ​ប្រ​ជាជន​ទូទាំង​ប្រ​ទេស​បង្កើត​បាន​ស្នាដៃ​អស្ចារ្យ ពីជ័យជម្នះ​នៃ​កុប្ប​​កម្ម​ខែសីហាឆ្នាំ១៩៤៥ ដល់​ជ័យជម្នះ​នៃ​ការ​តស៊ូសង្រា្គមរំដោះ​ជន​ជាតិ​ ការ​ពារប្រ​ទេស​ រួម​ចំ​ណែក​សម្រេច​ចលនាបដិវត្ត​ន៍​ជន​ជាតិ​ប្រ​ជាធិប​តេយ្យប្រ​ជាជន​ ឯកភាព​ប្រ​ទេស​ជាតិ​ រួម​ជាមួយ​ទូទាំង​ប្រ​ទេស​អន្តរ​កាល​ឈាន​ឡើង​លទ្ធិស​ង្គមនិយមនិង​អនុ​វត្ត​បុព្វហេតុផ្លាស់​ថ្មី។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជូនសញ្ញាលក្ខណ៍បក្សដល់បណ្តាសមមិត្តមានអាយុបក្សយូរឆ្នាំ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជូនសញ្ញាលក្ខណ៍បក្សដល់បណ្តាសមមិត្តមានអាយុបក្សយូរឆ្នាំ។

ចាប់​ពីថ្ងៃ​បង្កើត​ខេត្ត​ឆ្នាំ១៩៩២មក​ដល់​សព្វ​ថ្ងៃ​ ខេត្ត​សុក​ត្រាំង​បាន​ឈាន​ឡើង​យ៉ាង​ខ្លាំង​ក្លាជាមួយស្នាដៃ​សម្រេច​បាន​លើគ្រប់​វិស័យ​និង​គួរឱ្យ​រីក​រាយ​មោទនភាព​។ ជាមួយ​នឹង​ការ​ខិតខំប្រឹង​ប្រែង​ សាម​គ្គី ប្តេជ្ញានៃ​ទូទាំង​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ ទូទាំង​កង​ទ័ព ទូទាំង​ប្រ​ជាជន​និង​សហគមន៍​អា​ជីវកម្ម​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​សុក​ត្រាំង​មាន​ជំហាន​អភិវឌ្ឍជាមួយ​លទ្ធផល​សម្រេច​បាន​លើគ្រប់​វិស័យ​។ល។

ក៏​នៅ​ក្នុង​ពិធី​ជំនួបមុខនេះ​ដែរបណ្តា​សម​មិត្ត​អតីតថ្នាក់​ដឹក​នាំខេត្ត​សុក​ត្រាំង​គ្រប់​ជំនាន់​មាន​យោបល់​គប់វាល់​យ៉ាង​ពិសេស​ សម​ស្រប​ អស់​ពីចិត្ត​ ភារៈ​ចំ​ពោះ​ការ​ដឹក​នាំរបស់​បក្ខ​ភាគ​ ការ​គ្រប់​គ្រង​ ចង្អុល​ការ​របស់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ រួម​ចំ​ណែក​បំ​ពេញ​បន្ថែម​ធ្វើឱ្យ​សុក្រឹតគោល​ការ​ណ៍​ សេច​ក្តី​សម្រេច​ ទិស​ដៅ​របស់​បក្ខ​ភាគ​ខេត្ត​ក្នុង​ពេល​ខាង​មុខ។

ជំនួស​មុខឱ្យ​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ លេ​ខា​ប​ក្ស​ខេត្ត​ឡឹម​វ៉ាំង​ម៉ឹង​បាន​ផ្ញើ​ជូន​បណ្តា​សម​មិត្ត​ជា​អតីត​សមាជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ អតីត​លេខាប​ក្សខេត្ត​ អតីតអនុ​លេខាប​ក្សខេត្ត​ បណ្តា​សម​មិត្ត​ជាសមាជិកគណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ អតីតសមាជិកគណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ សមាជិកគណៈ​ប្រ​តិប​ត្តិការ​បក្ខ​ភាគ​ខេត្ត​ អតីត​គណៈ​ប្រ​តិប​ត្តិការ​បក្ខ​ភាគ​ខេត្ត​គ្រប់​ជំ​នាន់​ដែល​ចូល​និវត្ត​ន៍​ អ្នក​ម្តាយ​វៀតណាម​វីរភាព​បណ្តា​សមមិត្ត​មាន​អា​យុបក្ស​យូរឆ្នាំនិង​បណ្តា​សម​មិត្ត​ចូល​រួម​ក្នុង​ពិធី​ជំនួបមុខនូវ​វាចាសួរសុខ​ទុក្ខ​ ជូន​ពរសុខ​ភាព​ល្អ​និង​ជូន​ពរឆ្នាំថ្មីដ៏​ល្អ​ប្រ​សើរ​។

លេខាប​ក្សខេត្ត​ឡឹម​វ៉ាំងម៉ឹងសូម​ក​ត់សម្គាល់​យោបល់​បណ្តា​សម​មិត្ត​ជា​អតីត​កម្មាភិបាល​ ថ្នាក់​ដឹក​នាំខេត្ត​ដែល​បាន​ផ្តល់​ជូន​មតិគប់វាល់​ដោយ​អស់​ពីចិត្ត​នាំមក​នូវ​ភាព​ជាក់​ស្តែង​ សម្តែង​នូវ​ស្មារតី ភារៈ​និង​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​បុព្វ​ហេតុអភិវឌ្ឍរួម​របស់​ខេត្ត​។ ទន្ទឹម​នោះ​ នេះ​ទុក​ជាការ​ផ្តាំផ្ញើ កំ​ណត់​ទិស​ដៅ​ដើម្បី​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ប្រ​មូល​ផ្តុំ​ដឹក​នាំ ចង្អុល​ការ​ដើម្បី​ពង្រីកបណ្តា​លទ្ធ​ផលដែល​សម្រេច​បាន​និង​ជម្នះ​ការ​លំ​បាក​ក្នុង​ពេល​ខាង​មុខ។ ជំនួស​មុខឱ្យ​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​នឹង​ទទួល​យក​បណ្តា​ម​តិយោបល់​របស់​អតីតកម្មាភិបាល​ ថ្នាក់​ដឹក​នាំខេត្ត​និង​​ប្រ​គល់​បណ្តា​ភូមិ​ភាគ​ ស្ថាប័ន​ អង្គ​ភាព​នានា​គ​ប្បីស្រាវ​ជ្រាវ​ ផ្សព្វ​ផ្សាយ​ឬក៏​ធ្វើសេនាធិការ​ឱ្យ​ថ្នាក់​សម​ត្ថកិច្ច​ដោះ​ស្រាយ​បាន​ទាន់​ពេល​បណ្តា​យោបល់​ ការ​ស្នើក្នុង​ថ្ងៃ​នេះ​។

សម​មិត្ត​ឡឹម​វ៉ាំងម៉ឹងក៏​បាន​រាយ​ការ​ណ៍​បន្ថែម​ពីល្បឿន​និង​ត្រៀម​បម្រុង​របស់​ថ្នាក់​ដឹក​នាំខេត្ត​ពីបណ្តា​គម្រោង​វិនិយោគ​សំ​ខាន់​ៗរបស់​ខេត្ត​ដូច​ គម្រោង​ស្ពានដាយ​ង៉ាយ កំ​ពង់​ផែត្រឹង​ដេ គម្រោង​ផ្លូវ​អភិវឌ្ឍសេដ្ឋ​កិច្ច​ខាង​កើតឈៀងខាង​លិច។ល។ និង​បែប​ផែន​វិ​ធាន​​ កំ​ណត់​ទិស​ដៅ​សម្រាប់​ការ​អភិវឌ្ឍខេត្ត​សុក​ត្រាំង​ ការ​រៀប​ចំ​បង្រួម​អង្គ​ការ​ប្រ​ព័ន្ធ​រដ្ឋ​បាល​ក្នុង​ពេល​ខាង​មុខដើម្បី​រួម​ជាមួយ​ទូទាំង​ប្រ​ទេស​ឈាន​ចូល​យុគ​សម័យ​ថ្មី យុគ​សម័យ​ឈាន​ឡើង​​នៃ​ជន​ជាតិ​វៀតណាម​។

កត់សម្គាល់​ពីការ​គប់វាល់​យ៉ាង​ធំ​ធេញនៃ​បណ្តា​សម​មិត្ត​ដែល​មាន​អា​យុបក្ស​យូរឆ្នាំ គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​បានចេញ​សេច​ក្តី​សម្រេច​ជូន​សញ្ញាលក្ខ​ណ៍​បក្ស​លើក​ទី៣ ថ្ងៃ៣/២/២០២៥ជូន​ដល់​បក្ខ​ជន​នចំ​នួន​១៥រូប​ជាកម្មាភិបាល​ចំ​ណុះ​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​គ្រប់​គ្រង​។ ក្នុ្ងងនោះ​ មាន​សម​មិត្ត​១រូប​បាន​ជូន​សញ្ញាលក្ខ​ណ៍អា​យុបក្ស​៦០ឆ្នាំ សម​មិត្ត​២រូប​បាន​ជូន​សញ្ញាលក្ខ​ណ៍អា​យុបក្ស​៥៥ឆ្នាំ ​ សម​មិត្ត​២រូប​បាន​ជូន​សញ្ញាលក្ខ​ណ៍អា​យុបក្ស​​៥០ឆ្នាំ សម​មិត្ត​២រូប​បាន​ជូន​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​៤៥ឆ្នាំ សម​មិត្ត​៧រូប​បាន​ជូន​សញ្ញាលក្ខ​ណ៍​អា​យុបក្ស​៤០ឆ្នាំ និង​សម​មិត្ត​១រូប​បាន​ជូន​សញ្ញាលក្ខ​ណ៍​អា​យុបក្ស៣០ឆ្នាំ៕

                                                                              ជីបាវ​-សុផល