តាមសេចក្តីរាយការណ៍របស់ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកឡុងភូ ឆ្លងតាមការពិនិត្យលើភូមិដ្ឋានស្រុកមានគ្រួសារជួបការលំបាកពីផ្ទះនៅចំនួន៤៥៩គ្រួ ជាមួយថវិកាអនុវត្តជាង២៤ពាន់លានដុង។ ចាប់ពីថ្ងៃទី២២ធ្នូឆ្នាំ២០២៤ដល់ថ្ងៃទី១០កុម្ភៈឆ្នាំ២០២៥ បានចាប់ផ្តើមសាងសង់ចំនួន២៣២ខ្នង ជាមួយថវិកាជាង១២ពាន់លានដុង ក្នុងនោះនឹងកសាងសម្រេចដាក់ឱ្យប្រើប្រាស់ចំនួន១១៧ខ្នង ជាមួយថវិកាជិត៦ពាន់លានដុង។
![]() |
ក្រុមប្រតិភូសួរសុខទុក្ខគ្រួសារដែលទើបជំនួយសង់ផ្ទះចំណុះកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុកឡុងភូ(សុកត្រាំង)។ |
ចំពោះស្រុកត្រឹងដេ សរុបចំនួនគ្រួសារមានតម្រូវការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមចំនួន៦០៩ខ្នង ផ្ទះដែលកំពុងផ្សព្វផ្សាយកសាងចំនួន១៤៨ខ្នង ក្នុងនោះកសាងថ្មីចំនួន១២២ខ្នង ជួសជុលចំនួន២៦ខ្នង។
ថ្នាក់ដឹកនាំស្រុកឡុងភូនិងស្រុកត្រឹងដេបានឱ្យដឹង ការចលនាបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានស្រុកទទួលបានការយកចិត្តទុកដាក់ជំនួយពិសេសពីបណ្តាស្ថាប័ន អង្គភាពថ្នាក់ខេត្ត ជាការលើកទឹកចិត្តយ៉ាងធំធេងសម្រាប់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនស្រុកអនុវត្ត។ ដោយបានការយកចិត្តទុកដាក់ ជំនួយរបស់បណ្តាស្ថាប័ន អាជីវកម្ម ក្រុមហ៊ុន បណ្តាសប្បុរសជន កម្មាភិបាល បុគ្គលិក និយោជិកនិងប្រជាជនក្នុងនិងក្រៅស្រុក ការចូលរួមពីគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់បានជួយចលនាផ្សព្វផ្សាយបានងាយស្រួល មានប្រសិទ្ធភាព។ ទន្ទឹមនោះ ស្រុកឡុងភូនិងត្រឹងដេនៅជួបការលំបាកពេលផ្សព្វផ្សាយកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋាន ដូច ឆ្លងតាមការពិនិត្យជាក់ស្តែងចំពោះមុខសញ្ញាផ្ទះនៅបានកសាងយូរឆ្នាំលើដីចិញ្ចើមថ្នល់ ដីសាធារណៈសុំគោលការណ៍ដើម្បីជួសជុសតាមសភាពដើម។ តម្លៃសម្ភារៈកើនឡើង ចំនួនថវិកាជំនួយមានកំណត់ គ្រួសារមួយចំនួនជួបការលំបាក ប្រាក់ចំណូលមិនលំនឹងគ្មានសមត្ថភាពចំណាយថវវិកាបន្ថែមក្នុងការសង់ផ្ទះ។ល។
![]() |
ស្រុកត្រឹងដេប្តេជ្ញាខិតខំសម្រេចទិសដៅបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋាន។ |
នៅកន្លែងពិនិត្យ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុវៀតណាមខេត្តសុកត្រាំងសួរសុខទុក្ខ ជូនអំណោយ លើកទឹកចិត្តដល់បណ្តាគ្រួសារគប្បីខិតខំធ្វើការបង្កបង្កើនផលដើម្បីជីវភាពសុខដុម និងសុភមង្គល។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តង្វៀងវ៉ាំងខើយសង្កត់ធ្ងន់ កម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តជាភារកិច្ចយ៉ាងសំខាន់ក្នុងការងារបន្ថយក្រដោយចីរភាពនិងលំនឹងជីវភាពរបស់ប្រជាជន។ អាស្រ័យហេតុនោះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកនិងបណ្តាឃុំ ទីរួមស្រុកគប្បីយកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់ប្រជាជន ក្តាប់ស្ថានភាព ដោះស្រាយការលំបាក បណ្តាបញ្ហាកើតឡើង។ ប្រសិនបើក្នុងដំណាក់កាលអនុវត្តជួបការលំបាក មិនអាចដោះស្រាយបាន បណ្តាភូមិភាគរាយការណ៍ជូនស្ថាប័នសមត្ថកិច្ចដើម្បីដោះស្រាយការលំបាកឱ្យភូមិភាគ៕
គីមង៉ុក-សុផល
Thông tin bạn đọc
Đóng Lưu thông tin