នោះជាប្រធានបទនៃកម្មវិធីសិល្បៈពិសេសអំណររាត្រីឆ្លងឆ្នាំចាស់ ទទួលឆ្នាំថ្មីតេតង្វៀងដាងអឹកទីឆ្នាំ២០២៥និងបាញ់កាំជ្រួចផ្កាសិល្បៈប្រព្រឹត្តឡើងក្នុងរាត្រីថ្ងៃទី២៨មករា(២៩តេត) នៅវិសាលដ្ឋានមណ្ឌលក្រុង៥A សង្កាត់ទី៤ ក្រុងសុកត្រាំង(សុកត្រាំង)។ ចូលរួមមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ងោហ៊ុង-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បណ្តាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍បក្សខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរគណៈផ្នែក អង្គការមហាជននិងប្រជាជនចូលរួមយ៉ាងច្រើនកុះករ។
![]() |
កម្មវិធីសិល្បៈអំណរបក្ស អំណរនិទាឃរដូវអឹកទីឆ្នាំ២០២៥។ |
កម្មវិធីសិល្បៈពិសេសបានវិទ្យុនិងទូរទស្សន៍សុកត្រាំងSTV1បន្តផ្ទាល់និងភ្ជាប់បណ្តាញនៅស្រុកមីស្វៀង ទីរួមខេត្តវិញចូវនិងទីរួមខេត្តង៉ាណាំ។
![]() |
បណ្តាអ្នកតំណាងចូលរួមកម្មវិធីសិល្បៈអំណរឆ្នាំថ្មី។ |
សមមិត្តត្រឹងមិញលី-សមាជិកបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍បានឱ្យដឹង៖ កម្មវិធីនេះចង់ផ្ញើជូនដល់ប្រជាជនទូទាំងខេត្តសប្បាយនិទាឃរដូវ ទទួលបុណ្យតេត អំណរបក្សរុងរឿង-អំណរនិទាឃរដូវអឹកទី អំណរឆ្នាំថ្មី បក្សយើងកើនអាយុបានមួយឆ្នាំទៀត ទន្ទឹមនោះ បានសម្តែងនូវក្តីជំនឿយ៉ាងមុតមាំរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនដោយក្តីមោទនៈជឿជាក់លើគោលការណ៍របស់បក្ស។ កម្មវិធីនេះបង្កបរិយាកាសសប្បាយរីករាយ ទទួលឆ្នាំថ្មី រួមចំណែកលើកទឹកចិត្តទូទាំងប្រជាជន ទូទាំងយោធាពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ ខិតខំឆ្លងផុតការលំបាក ជម្រុញបណ្តាការចលនាប្រឡងប្រណាំងស្នេហាជាតិ ប្តេជ្ញាអនុវត្តសម្រេចបណ្តាបរិមាណភាគភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងឆ្នាំ២០២៥និងអនុវត្តសម្រេចជោគជ័យសេចក្តីសម្រេចនៃមហាសន្និបាតបក្ខភាគខេត្តសុកត្រាំងលើកទី១៤ អាណត្តិកាល២០២០-២០២៥។
![]() |
ឈុតសម្តែងសិល្បៈនៃក្រុមសិល្បៈខ្មែរខេត្តសុកត្រាំងសម្តែង។ |
កម្មវិធីបានមន្ទីរវប្បធម៌កីឡានិងទេសចរណ៍សហការជាមួយបណ្តាអង្គភាពនានាចាត់តាំងឡើងដោយមានការចូលរួមសម្តែងនៃសិល្បករ សិល្បការិនីមកពីមជ្ឈមណ្ឌលវប្បធម៌ខេត្ត ក្រុមសិល្បៈខ្មែរខេត្តសុកត្រាំង សាលាយោធាយោធភូមិភាគ៩ អគ្គមេបញ្ជាការយោធាខេត្ត នគរបាលខេត្ត អគ្គមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត សម្ព័ន្ធយុវជនខេត្ត អគារកុមារខេត្ត។ ជាមួយឈុតសម្តែងពិសេស បណ្តាបទចម្រៀងស្ងើចសរសើរលោកប្រធានហូជីមិញ ស្ងើចសរសើរបក្សរុងរឿង។
![]() |
ប្រជាជនទស្សនានិងថតរូបនៃកន្លែងតុបតែងផ្កាផ្ញីមួយចំនួននៅក្រុងសុកត្រាំង។ |
ចាប់ពីព្រលប់នៅមជ្ឈមណ្ឌលក្រុងសុកត្រាំងជាកន្លែងសម្រាប់ប្រជាជនរាប់ពាន់នាក់បានមកទស្សនាកម្សាន្ត។ កន្លែងមួយចំនួនបានតុបតែងផ្កាផ្ញីនិងតំណាងសត្វពស់(ឆ្នាំម្សាញ់)យ៉ាងល្អប្រណីតទាក់ទាញប្រជាជនមកទស្សនាថតរូបទុកជាអនុស្សាវរីយ៍។
![]() |
||||
បាញ់កាំជ្រួចផ្កាក្នុងរាត្រីឆ្លងឆ្នាំចាស់ ទទួលឆ្នាំថ្មី អឹកទីឆ្នាំ២០២៥។
ក្រោយពីបានជូនពរជ័យដ៏ល្អប្រសើររបស់ សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្តប្រធានគណៈកម្មាធិការប្រជាជនខេត្ត នូវរាត្រីម៉ោង១១និង៤៥នាទី សម្លេងកាំជ្រួចផ្កាបានបន្លឺឡើងលើផ្ទៃមេឃភ្លឺព្រោងព្រាតដោយទឹកមុខញញឹមនៃប្រជាជនសុកត្រាំងនិងបញ្ចប់កម្មវិធីដ៏ពិសេស ឆ្លងឆ្នាំចាស់ ទទួលឆ្នាំថ្មី។ នេះជាបរិយាកាសយ៉ាងត្រចះត្រចង់និងក្តីរំភើប ពេលឃើញអ្នកទាំងឡាយទទួលនូវក្តីសប្បាយរីករាយនិងសង្ឃឹមថាឆ្នាំថ្មីទទួលភាពសុខដុមរមនា សុភមង្គល៕ ថាច់ពេជ្រ-សុផល |
Thông tin bạn đọc
Đóng Lưu thông tin