ជ្រួតជ្រាបស្មារតីចង្អុលការរបស់គណៈអចិន្ត្រៃយ៍បក្សខេត្តតាមសារលិខិតលេខ២២៦៤- CV/TU ចុះថ្ងៃទី២០ ធ្នូឆ្នាំ២០២៤ ពីការរៀបចំកងជួរជំនួយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត សម្ព័ន្ធយុវជនគ្រប់ថ្នាក់ក្នុងខេត្តបានសហការជាមួយរដ្ឋអំណាចភូមិភាគនានាផ្សព្វផ្សាយបណ្តាការងារជំនួយ កសាង ជួសជុលផ្ទះឱ្យគ្រួសារដែលមានជីវភាពលំបាក។
សមាជិកសម្ព័ន្ធយុវជនចូលរួមគប់វាល់បំបាត់ផ្ទះបណ្តោះ អាសន្នផ្ទះទ្រុឌទ្រោមឱ្យប្រជាជន។ |
លើស្មារតីទទួលបន្ទុកនិងអស់ពីចិត្ត កងកម្លាំងសមាជិកសម្ព័ន្ធយុវជនបានព្រួតដៃគប់វាល់កម្លាំងពលកម្មក្នុងការផ្សព្វផ្សាយអនុវត្តជាក់ស្តែងដូច រុះផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម ដឹកជញ្ចូនសម្ភារៈសម្រាប់សង់ផ្ទះ ជួសជុលផ្ទះ។ល។ ទន្ទឹមនោះ សម្ព័ន្ធយុវជនគ្រប់ថ្នាក់នៅទាំងចលនាប្រភពកម្លាំងសង្គមភាវូបនីយកម្ម អំពាវនាវការព្រួតដៃរបស់សហគមន៍ ប្តេជ្ញាសម្រេចកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តមុនថ្ងៃទី៣០ កញ្ញាឆ្នាំ២០២៥។
គិតមកដល់ថ្ងៃទី៨មករា ឆ្នាំ២០២៥ សម្ព័ន្ធយុវជនគ្រប់ថ្នាក់ក្នុងខេត្តបង្កើតបាន១០១ក្រុមស្ម័គ្រចិត្ត ទាក់ទាញសមាជិកសម្ព័ន្ធយុវជនចំនួន១.១៤២រូបចូលរួម។ ឆ្លងតាមរយៈសកម្មភាពនេះបណ្តាសមាជិកសម្ព័ន្ធយុវជនចូលរួមសង់ថ្មី ជួសជុលផ្ទះបានចំនួន១៤០ខ្នងនិងចលនាថវិកាពីសង្គមបានចំនួន៩២០លានដុងសម្រាប់ជំនួយបណ្តាគ្រួសារដែលមានជីវភាពលំបាក។
យុវជនសុកត្រាំងបានរួមចំណែកសាយភាយស្មារតីមនុស្សសាស្រ្ត ជំនួយកម្លាំងដល់បណ្តាគ្រួសារឆ្លងផុតការលំបាក។ |
ផ្ទះមួយខ្នងៗជាកន្លែងបាំងក្តៅបាំងភ្លៀងហើយនៅទាំងជាការចែករំលែកនាំមកនូវក្តីរីករាយនិងនិទាឃរដូវប្រកបដោយកក់ក្តៅដល់គ្រួសារទាំងឡាយ។ នេះជាសក្ខីភាពជាស្មារតី សាមគ្គី ជួយគ្នាទៅវិញទៅមក ស្ម័គ្រចិត្តដើម្បីសហគមន៍របស់យុវជនសុកត្រាំង។
បណ្តាទង្វើដ៏តូចតែមានអត្ថន័យធំធេង យុវជនសុកត្រាំងបានរួមចំណែកសាយភាយស្មារតីដោយមនុស្សសាស្រ្ត ជាកម្លាំងលើកទឹកចិត្តដល់បណ្តាគ្រួសារឆ្លងផុតការលំបាក អះអាងតួនាទីឈានមុខនៃជំនាន់យុវជនក្នុងការកសាងភូមិស្រុកពីមួយថ្ងៃកាន់តែអភិវឌ្ឍ អរិយធម៌ និងល្អប្រសើរ៕
ហុងង្វៀង-សុផល
Thông tin bạn đọc
Đóng Lưu thông tin