លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងទទួលបដិសណ្ឋារៈក្រុមប្រតិភូនាយកដ្ឋានអភិវឌ្ឍ-ក្រសួងការពារជាតិកម្ពុជាមកសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងនៅសុកត្រាំង

20:26, 08/01/2025

ថ្ងៃ​ទី​៨​មក​រា ក្រុម​ប្រ​តិ​ភូ​នា​យក​ដ្ឋាន​អភិវឌ្ឍ-ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុកហឿនពិសី ប្រធាន​​នាយកដ្ឋានអភិវឌ្ឍន៍​-ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជាធ្វើ​ជា​ប្រ​ធាន​ក្រុម​ប្រ​តិ​ភូ មកសួរសុខទុក្ខ​និងជូនពរ​តេត​ង្វៀង​ដាងអឹកទីឆ្នាំ២០២៥​ដល់​កម្មា​ភិ​បាល យុទ្ធ​ជន​នៃអគ្គមេបញ្ជា​ការ​យោ​ធា​ខេត្ត​សុក​ត្រាំង។ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​ស​ភា​ខេត្ត លេ​ខា​នៃ​គណៈ​កម្មាធិការបក្ស​យោ​ធា​ខេត្ត សម​មិត្ត​ង្វៀង​វ៉ាំង​ខើយ-សមា​ជិក​បក្ស​ខេត្ត អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​  វរ​សេនី​យ៍​ឯក​តូវៀត​ហា​-អនុ​ប្រ​ធាន​ស្នង​ការ​ន​យោ​បាយ​នៃ​អគ្គមេបញ្ជា​ការ​យោ​ធា​ខេត្ត តំ​​ណាង​ប្រ​ធាន​បណ្តា​ស្ថាប័ន អង្គ​ភាព​ចំ​ណុះ​អគ្គមេ​បញ្ជា​ការ​យោ​ធា​ខេត្ត​ទទួល​បដិ​សណ្ឋា​រៈ។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត លេខាបក្សនៃគណៈកម្មាធិការបក្សយោធាខេត្តសុកត្រាំងទទួលបដិសណ្ឋារៈក្រុមប្រតិភូនាយកដ្ឋានអភិវឌ្ឍ-ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត លេខានៃគណៈកម្មាធិការបក្សយោធាខេត្តសុកត្រាំងទទួលបដិសណ្ឋារៈក្រុមប្រតិភូនាយកដ្ឋានអភិវឌ្ឍ-ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ជំនួស​មុខ​ក្រុម​ប្រ​តិ​ភូ លោក​ឧត្តម​សេនីយ៍​ទោ​អ៊ុក​ហឿន​ពិ​សី​បាន​ជូន​ពរ​កម្មា​ភិ​បាល យុទ្ធ​ជន​នៃ​អគ្គមេ​​បញ្ជា​ការ​យោ​ធា​ខេត្ត​សុក​ត្រាំង​ទទួល​​​​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ក្តី​សប្បាយ​រីក​រាយ​

សុ​ភ​មង្គល​និង​រុង​រឿង​ហើយ​បាន​អះ​អាង​ការ​ទំ​នាក់​ទំ​នង​សាមគ្គី​ភាព ស្ថិត​ស្ថិរ​ជាយូរ​អង្វែង​រវាង​វៀត​ណាម​និង​កម្ពុជា ជូន​ពរ​​ទំ​នាក់​ទំ​នង​មិត្ត​ភាព សហ​ប្រ​តិ​បត្តិ​ការ​រវាង​កង​ទ័ព​ទាំង​ពីរ​ប្រ​ទេស​និយាយ​រួម​និង​រវាង​នា​​យក​​ដ្ឋាន​​អភិវឌ្ឍ​និង​អគ្គមេ​បញ្ជា​ការ​យោ​ធា​ខេត្ត​សុក​ត្រាំងនិយាយដោយ​ឡែក​ពី​មួយ​ថ្ងៃ​កាន់​តែ​ស្អិត​រមួត។

លោក​ឧត្តម​សេនីយ៍​ទោអ៊ុក​ហឿន​ពិ​សី​បាន​រាយ​ការណ៍​សង្ខេប​ពី​ស្ថាន​ភាព​អភិវឌ្ឍ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​និង​សកម្ម​ភាព​របស់​នា​​យក​​ដ្ឋាន​​អភិវឌ្ឍ ទន្ទឹម​នោះ ថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋា​ភិ​បាល​វៀត​ណាម​និ​យាយ​រួម អគ្គមេ​បញ្ជា​ការ​យោ​ធា​ខេត្ត​សុក​ត្រាំង​និ​យាយ​ដោយ​ឡែក​ដែល​បាន​ជំ​នួយ ឧបត្ថម្ភ​ដល់​ប្រ​ទេស​កម្ពុជា​និង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​កម្ពុជា។ លោក​​ឧត្តម​​សេ​នីយ៍​​ទោ​អ៊ុក​​ហឿន​​ពិ​​សី​សង្ឃឹម​ថា​ក្នុង​ពេល​ខាង​មុខ​នឹង​ទទួល​បាន​កា​រ​យក​ចិត្ត​ទុក​ដាក់ ជំ​នួយ​ក​សាង សហ​ការ​វិនិ​យោគ​កាន់​តែ​រីក​ចម្រើន​​។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត លេខាបក្សនៃគណៈកម្មាធិការបក្សយោធាខេត្តសុកត្រាំងជូនអំណោយដល់ក្រុមប្រតិភូនាយកដ្ឋានអភិវឌ្ឍ-ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត លេខានៃគណៈកម្មាធិការបក្សយោធាខេត្តសុកត្រាំងជូនអំណោយដល់ក្រុមប្រតិភូនាយកដ្ឋានអភិវឌ្ឍ-ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ជំ​នួស​មុខ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជាជន គណៈ​កម្មា​ធិការ​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​រ​ណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត គណៈ​កម្មា​ធិការ​បក្ស​នៃ​អគ្គមេ​​បញ្ជា​ការ​យោ​ធា​ខេត្ត សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​បាន​ថ្លែង​អំ​ណរ​គុណ​ក្រុម​ប្រ​តិ​ភូ​នា​យ​ក​ដ្ឋានអភិវឌ្ឍ​ដែល​បាន​មក​សួរ​សុខ​ទុក្ខ ជូន​ពរ​ឆ្នាំ​ថ្មី។ លេ​ខា​បក្ស​ខេត្ត​ក៏​បាន​ជូន​អំ​ណោយ​ដល់​ក្រុម​ប្រ​តិ​ភូនាយក​​ដ្ឋានអភិវឌ្ឍ​-ក្រ​សួង​ការ​ពារ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា៕

ហាយណាម-សុផល