ឃុំហ្វាទូ១ទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីគំរូ

20:17, 03/01/2025

ព្រឹក​ថ្ងៃទី៣ មក​រា​​​ នៅ​អគារ​វប្បធ​ម៌​ហ្វាទូ គណៈ​កម្មា​ធិការ​ប្រ​ជាជន​ស្រុក​មីស្វៀង​ (សុក​ត្រាំង​) បាន​ចាត់​តាំង​ពិធី​ប្រ​កាស​ឃុំ​ហ្វា​ទូ១​សម្រេច​ប​ទដ្ឋាន​ជន​បទ​ថ្មីគំ​រូឆ្នាំ២០២៤ “គំ​រូពីបង្វែរឌីជីថល”។ ចូល​រួម​មាន​បណ្តា​សម​មិត្ត​ត្រឹង​វ៉ាំងឡូវ​-អនុ​លេខាប​ក្សខេត្ត​ ប្រ​ធាន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ លេ​វ៉ាំង​ហ៊ីវ-សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ អនុ​ប្រ​ធាន​ប្រ​ចាំការ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​ ឡឹម​តឹង​ហ្វា-សមា​ជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ឃោស​នាអប់​រំបក្ស​ខេត្ត​ បណ្តា​សម​មិត្ត​ក្នុង​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ខេត្ត​ ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ គណៈ​ផ្នែក​ខេត្ត​ បណ្តា​អ្នក​ម្តាយ​វៀតណាម​វីរភាព​ បណ្តា​គ្រួសារ​គោល​នយោ​បាយ​និង​ប្រ​ជាជន​យ៉ាង​ច្រើន​កុះ​ករ​ក្នុង​ស្រុក​មីស្វៀង​។

តំណាងទាំងឡយចូលរួមពិធីប្រកាស។
តំណាងទាំងឡយចូលរួមពិធី។

អនុ​វត្ត​ការ​ចលនា “មី​ស្វៀង​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី” ក្រោយ​ពី​ពេល​សម្រេច​ប​ទដ្ឋាន​ជន​បទ​ថ្មី​លើក​កម្ពស់​ ឃុំ​ហ្វា​ទូ១​បាន​បន្ត​កៀរ​គរ​នៃ​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទូ​ទាំង​សង្គម​ស្រប​មតិ​លើក​កម្ពស់​គុណ​ភាព​អនុ​វត្ត​បណ្តា​លក្ខ​ឋាន​ ដល់​ចុង​ឆ្នាំ​២០២៤ ហ្វា​ទូ១​សម្រេច​ឃុំ​ជន​បទ​ថ្មី​គំ​រូ​លេច​ធ្លោ​ពី​ការ​បង្វែរ​ឌី​ជី​ថល​និង​ជា​ឃុំ​ទី​៣​របស់​ខេត្ត​សុក​ត្រាំង​បានទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មីគំ​រូ។

សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់សេចក្តីសម្រេចទទួលស្គាល់ឃុំហ្វាទូ១សម្រេចបទដ្ឋានជនបទថ្មីគំរូ។
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់សេចក្តីសម្រេចទទួលស្គាល់ឃុំហ្វាទូ១សម្រេចបទដ្ឋានជនបទថ្មីគំរូ។

ដើម្បី​ប្រ​មូល​ផ្តុំ​ក​សាង​ឃុំ​សម្រេច​ជន​បទ​ថ្មីគំ​រូ ចាប់​ពី​ឆ្នាំ​២០២១​-​២០២៤ ហ្វា​ទូ១​បាន​កៀរគរ​ជាង​៩៤៩​ពាន់​លាន​ដុង​ដើម្បី​រក្សា​បណ្តា​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​លើក​កម្ពស់​ ក្នុង​នោះ​ ប្រ​ជាជន​គប់​វាល់​ជិត​៩៩​ពាន់​លាន​ដុង អា​ជីវ​កម្ម​គប់​វាល់​ជិត​៩៨ពាន់​លាន​ដុង​ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ បណ្តា​សំ​ណង់​សុខុ​មាល​ភាព​សង្គម​ រៀប​ចំ​កែទម្រង់​ទិដ្ឋ​ភាព​នៅ​ជន​បទ​។

សមមិត្តលេវ៉ាំងហ៊ីវ-អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តនិងសមមិត្តវឿងក្វុកណាម-អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គល។
សមមិត្តលេវ៉ាំងហ៊ីវ-អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តនិងសមមិត្តវឿងក្វុកណាម-អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គល។

កំ​ណត់​ទិស​ដៅ​ចម្បង​នៃ​ការ​កសាង​ជន​បទ​ថ្មីគឺ​ដើម្បី​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ឱ្យ​ប្រ​ជាជន​ក្នុង​ឃុំ​តាម​ទិស​ចីរភាព​ ហ្វា​ទូ១​រក្សា​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ ពង្រឹង​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​នៃ​ក្រុម​សហក​រ​ណ៍​ ជម្រុញ​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ បច្ចេក​វិជ្ជា​ឌីជី​ថល​ចូល​ក្នុង​ការ​ផលិត ធ្វើអា​ជីវកម្ម​។ល។ តាម​នោះ​ មិន​ត្រឹម​តែរួម​ចំ​ណែក​ លើក​កម្ពស់​តម្លៃ​ផលិត​ផល តែ​អត្រា​គ្រួសារ​ក្រថយចុះ​នៅ​ត្រឹម​២,៤៥% ប្រាក់​ចំ​ណូល​របស់​ឃុំ​សម្រេច​៨០,៦លាន​ដុង/ម្នាក់​/ឆ្នាំ។

ថ្លែង​ការ​ណ៍​ក្នុង​ពិធី​​ សម​មិត្ត​វឿងក្វុក​ណាម​-សមា​ជិក​បក្ស​ខេត្ត​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​បាន​កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​និង​ជូន​ពរបក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជាជន​ឃុំ​ហ្វា១​បាន​កសាង​សម្រេច​ឃុំ​ជន​បទ​ថ្មីគំ​រូ។ សម​មិត្ត​សង្កត់​ធ្ងន់​ ការ​កសាង​ជន​បទ​ថ្មី​មាន​ចំ​ណុច​ចាប់​ផ្តើម​ប៉ុន្តែ​គ្មាន​ទី​បញ្ចប់​។ អា​ស្រ័យ​ហេតុ​នោះ ​ស្នើ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ពង្រីក​នាទី​ជា​ប្រ​ធាន​ក្នុង​ការ​អនុ​វត្ត​ ទន្ទឹម​នោះ​ចល​នាប្រ​ជាជន​ឱ្យ​បាន​យល់ច្បាស់​ពីអត្ថ​ន័យ​និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ពីការ​កសាង​ជន​បទ​ថ្មី។ លើក​កម្ពស់​ជាគំ​រូនៃ​កម្មាភិ​បាល​ សមា​ជិក​ក្នុង​ការ​ចូល​រួម​អនុ​វត្ត​ការ​ចលនា​កសាង​ជន​បទ​ថ្មី​ដើម្បី​ប្រ​ជាជន​អនុ​វត្ត​តាម​។ កៀរ​គរ​បណ្តា​ប្រ​ភព​កម្លាំង​ពី​សង្គម​ អង្គ​ការ​មហាជន​ អា​ជីវ​កម្ម​ សប្បុរស​ជន​រួម​ក​ម្លាំង​កសាង​ភូមិ​ស្រុក​។ ក្នុង​ចង្អុល​ការ​ដឹក​នាំ កសាង​ជន​បទ​ថ្មីគប្បី​ប្រ​មូល​ផ្តុំ​បណ្តា​លក្ខ​ឋាន​សេដ្ឋ​កិច្ច​ បរិស្ថាន​ បង្វែរ​ឌី​ជី​ថល ប្រាក់​ចំ​ណូល​។ល។ ដើម្បី​បន្ត​លើក​កម្ពស់​តម្លៃ​ប្រ​មូល​ផល/១ហ.តដី​ ប្រាក់​ចំ​ណូល​ឱ្យ​ប្រ​ជាជន​។ ពង្រីក​តួនា​ទី​របស់​ប្រ​ជាជន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ជា​មួយ​ពាក្យ​ស្លក “ប្រ​ជាជន​ដឹង​ ប្រ​ជាជន​ពិគ្រោះ​ ប្រ​ជា​ជន​ពិនិត្យ​ ប្រ​ជាជន​ទទួល​ផល”។ល។ ឈាន​ដល់​ការ​កសាង​សម្រេច​ឃុំ​ជន​បទ​ថ្មីទំ​នើប​។

សមមិត្តលេវ៉ាំងហ៊ីវ-អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តនិងសមមិត្តឡឹមតឹងហ្វា-ប្រធានគណៈឃោសនាអប់រំបក្សខេត្តជូនអំណោយដល់បណ្តាគ្រួសារគោលនយោបាយ។

សមមិត្តលេវ៉ាំងហ៊ីវ-អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តនិងសមមិត្តឡឹមតឹងហ្វា-ប្រធានគណៈឃោសនាអប់រំបក្សខេត្តជូនអំណោយដល់បណ្តាគ្រួសារគោលនយោបាយ។

ថ្នាក់ដឹកនាំគណៈបញ្ជាការយោធាខេត្តសុកត្រាំងជូនកង់ដល់ប្អូនៗសិស្សានុសិស្ស។
ថ្នាក់ដឹកនាំគណៈបញ្ជាការយោធាខេត្តសុកត្រាំងជូនកង់ដល់ប្អូនៗសិស្សានុសិស្ស។
សមមិត្តឡឹមយូញើង-ប្រធានក្រុមហ៊ុនចំកាត់ជាសមាជិកមួយឆ្នោតជាតិសុកត្រាំងជូនផ្ទះមហាសាមគ្គី២ខ្នងដល់គ្រួសារជួបការលំបាកពីផ្ទះនៅ។
សមមិត្តឡឹមយូញើង-ប្រធានក្រុមហ៊ុនចំកាត់ឆ្នោតជាតិសុកត្រាំងជូនផ្ទះមហាសាមគ្គី២ខ្នងដល់គ្រួសារជួបការលំបាកពីផ្ទះនៅ។

ដើម្បី​កត់​សម្គាល់ ស្ងើច​សរ​សើរ​បណ្តា​សមូ​ហ​ភាព បុគ្គល​ដែល​មាន​ស្នា​ដៃ​ក្នុង​ការ​គប់​វាល់ដល់​ឃុំ​ហ្វា​ទូ​១​ក្នុង​ដំ​ណាក់​កាល​អនុវត្ត​កសាង​ជន​បទ​ថ្មី​គំ​រូ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ចំនួន​២​និង​បុគ្គល​ចំនួន​៤រូប គណៈ​កម្មា​ធិការ​​ប្រ​ជាជន​ស្រុក​ជូន​លិ​ខិត​សរ​សើរ​ឱ្យ​សមូ​ហភាព​ចំ​នួន៣​និង​បុគ្គល​ចំ​នួន​១០​រូបដែល​​មាន​ស្នា​ដៃ​ឆ្នើម។​ នា​ឱកាស​នេះ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត គណៈ​កម្មាធិ​ការ​ប្រ​ជាជនខេត្ត គណៈ​កម្មា​​ធិការ​បក្ស​ស្រុក គណៈ​កម្មា​ធិការ​ប្រ​ជាជន​ស្រុ​កមី​ស្វៀង បណ្តា​អា​ជីវ​កម្ម​បាន​ជូន​​អំ​ណោយ​ចំនួន​២០​ចំ​ណែក​ដល់​អ្នក​ម្តាយ​វៀត​ណាម​វីរភាព​និង​បណ្តា​គ្រួសារ​គោល​ន​យោ​បាយ​លើ​ភូមិ​ដ្ឋាន​ឃុំ ជូន​ថវិកា​១០០​លាន​ដុង​ដល់​ឃុំ​ហ្វា​ទូ​១ ជូន​ផ្ទះ​មហា​សាមគ្គី​២​ខ្ន​ង​ អា​ហារូប​ករណ៍​ចំនួន​៧០​ចំណែក កង់​ចំនួន​៤០​ឱ្យ​ប្អូន​ៗដែល​មាន​ជីវ​ភាព​លំ​បាក​​រៀន​ពូ​កែ​​និង​កសាងស្ពាន​ជន​បទ​ចំ​នួន​២​ដល់​ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង។

មុន​នេះ បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជាជន គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​និង​ភូមិ​ភាគ​បាន​មក​អុជ​ធូប​រំលឹក​ដល់​វិញ្ញា​ណក្ខន្ធ​វីរជន​យុទ្ធ​ជន​ពលី​ដែល​បាន​ពលី​កម្ម​ក្នុង​សម័យ​សង្គ្រាម​តស៊ូ​ការ​ពារ​ប្រ​ទេស​នៅ​បូជ​នីយ​ដ្ឋានឃុំ​ហ្វា​ទី១៕

​មីលិន-សុផល