ក្រុមប្រតិភូសួរទុក្ខជូនអំណោយនិងជូនពរដល់គ្រួសារសមមិត្តថាច់មិញសុខ-អតីតសមាជិកបក្សខេត្ត ប្រធានគណៈជនជាតិខេត្តសុកត្រាំង។ |
ក្រុមប្រតិភូបានទៅសួរសុខទុក្ខគ្រួសារសមមិត្តៈ គីមស៊ើង-អតីតសមាជិកបក្សខេត្ត នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ត្រឹងវៀតហុង-អតីតសមាជិកបក្សខេត្ត នាយយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ហ្វិញថាញ់ហាយ-អតីតសមាជិកបក្សខេត្ត លេខាបក្សស្រុកមីទូនិងគ្រួសារសមមិត្តថាច់មិញសុខ-អតីតសមាជិកបក្សខេត្ត ប្រធានគណៈជនជាតិខេត្ត។
នៅកន្លែងដែលទៅសួរសុខទុក្ខ បណ្តាសមាជិកក្នុងក្រុមប្រតិភូ បានសួរសុខទុក្ខអំពីសុខភាព ជីវភាពរបស់គ្រួសារ។ ទន្ទឹងនឹងនោះ ព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គម សន្តិសុខការពារជាតិ បន្តសម្រេចបានលទ្ធផលគ្រប់វិស័យរបស់ខេត្តនិងស្រុកចូវថាញ់។
ក្នុងឱកាសនេះ ក្រុមបានជូនអំណោយនិងជូនពរដល់ក្រុមគ្រួសារជួបតែសុខភាពល្អ ទទួលតេតង្វៀងដាងប្រកបដោយភាពសប្បាយរីករាយ វិបុលសុខនិងសុភមង្គល៕
ថាច់ពេជ្រ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin