ថ្ងៃទី៩មករា នៅឃុំឡុងភូ ស្រុកឡុងភូ(សុកត្រាំង) គណៈកម្មាធិការប្រជាជនស្រុកឡុងភូចាត់តាំងពិធីប្រកាសសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ឃុំឡុងភូសម្រេចឃុំជនបទថ្មី។ ចូលរួមមានបណ្តាសមមិត្តវ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត វឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹមតៀងថាច់-សមាជិកបក្សខេត្ត លេខាបក្សស្រុក ថ្នាក់ដឹកនាំមន្ទីរគណៈផ្នែកនានា ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនស្រុកឡុងភូនិងឃុំឡុងភូ។
សមមិត្តវឿងក្វុកណាមសមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត(ទី២ពីឆ្វេងមក)ប្រគល់សេចក្តីសម្រេចទទួលស្គាល់ឃុំឡុងភូ ស្រុកឡុងភូ(សុកត្រាំង) សម្រេចបទដ្ឋានឃុំជនបទថ្មី។ |
ឃុំឡុងភូជាឃុំតំបន់៣ តំបន់ជនជាតិភាគតិច ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រាជាង៧២%។ ពេលចាប់ផ្តើមវិនិយោគកសាងជនបទថ្មី ជីវភាពរបស់ប្រជាជននៅជួបការលំបាក។ ប៉ុន្តែក្រោយរយៈពេល១៤ឆ្នាំផ្សព្វផ្សាយ កម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឃុំសម្រេច១៩/១៩លក្ខឋានជនបទថ្មី។ ទន្ទឹមនោះ ទិដ្ឋភាពរបស់ឃុំនិងជីវភាពរបស់ប្រជាជនមានភាពវិវឌ្ឍន៍យ៉ាងសកម្ម។
លទ្ធផលលេចធ្លោ គឺឃុំមានហេដ្ឋារចនាសម្ព័ន្ធជនបទបានវិនិយោគព្រមៗគ្នា ជាមួយប្រព័ន្ធគមនាគមន៍ជនបទបានកសាងសម្រេចរួចរាល់តភ្ជាប់ពីឃុំដល់ភូមិពីឃុំដល់មជ្ឈមណ្ឌលស្រុកនិងបណ្តាភូមិភាគនានា។ សាលារៀន ដំណាក់សុខាភិបាល អគារវប្បធម៌បានជួសជុល កសាងខែងរែង ប្រព័ន្ធអគ្គិសនីជនបទបានវិនិយោគធានា៩៩%ប្រជាជន ប្រើប្រាស់ជាប្រចាំ សុវត្ថិភាព។ល។ ជីវភាពសម្ភារៈស្មារតីរបស់ប្រជាជនមិនបង្អង់កែលម្អ ប្រាក់ចំណូលមធ្យមសម្រេចជិត៦០លានដុង/ម្នាក់/ឆ្នាំ អត្រាគ្រួសារក្ររបស់ឃុំថយចុះ ៣,០៨%។
សមមិត្ត វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្តជូនតារាងនិមិត្តរូបទឹកប្រាក់១០០លានដុងរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងដល់ឃុំឡុងភូ។ |
នាឱកាសនេះ មានសមូហភាពចំនួន២និងបុគ្គលចំនួន៤បានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដែលសម្រេចស្នាដៃឆ្នើមពីការកសាងឃុំឡុងភូសម្រេចបទដ្ឋានជនបទថ្មី។ មានសមូហភាពចំនួន២និងបុគ្គលចំនួន៤បានទទួលលិខិតសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនស្រុកដោយមានការគប់វាល់ក្នុងការកសាងឃុំឡុងភូសម្រេចបទដ្ឋានជនបទថ្មី។
សមមិត្តង្វៀងហ្វេជី-សមាជិកបក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពនិងបុគ្គលដែលសម្រេចស្នាដៃឆ្នើមក្នុងការកសាងឃុំឡុងភូ ស្រុកឡុងភូ(សុកត្រាំង) សម្រេចបទដ្ឋានឃុំជនបទថ្មី។ |
គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងជូនថវិកាដល់ឃុំឡុងភូចំនួន១០០លានដុង ក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិសុកត្រាំងជូនផ្ទះ២ខ្នងឱ្យឃុំឡុងភូ សមាគមជម្រុញការសិក្សាខេត្តសុកត្រាំងជូនអាហារូបករណ៍២០ចំណែកឱ្យសិស្សនៅឃុំ ធនាគារគោលនយោបាយសង្គមខេត្តសុកត្រាំងជូនអំណោយ២០ចំណែកឱ្យគ្រួសារគោលនយោបាយលើភូមិដ្ឋានឃុំ បណ្តាអង្គការ សប្បុរសជនក៏មានអំណោយជូនប្រជាជនលើភូមិដ្ឋានឃុំផងដែរ។
សមមិត្តវឿងក្វុកណាមវាយតម្លៃខ្ពស់និងស្ងើចសរសើរបណ្តាលទ្ធផលដែលឃុំឡុងភូសម្រេចបានក្នុងការផ្សព្វផ្សាយអនុវត្តសម្រេចជោគជ័យនិងសម្រេចបទដ្ឋានឃុំជនបទថ្មី។ ទន្ទឹមនោះ សំណូមពរឃុំបន្តលើកកម្ពស់តួនាទី ភារៈនៃគណៈកម្មាធិការបក្សនិងទូទាំងប្រព័ន្ធនយោបាយពីការកសាងជនបទថ្មី។ ពង្រីកប្រសិទ្ធភាពតួនាទីរបស់ថ្នាក់ដឹកនាំ រាល់កម្មាភិបាល បក្ខជនគប្បីធ្វើជាគំរូអនុវត្តបណ្តាខ្លឹមសារកសាងជនបទថ្មី។ ផ្សព្វផ្សាយបណ្តាដំណោះស្រាយ កៀរគរនិងគួបផ្សំបណ្តាប្រភពកម្លាំងដើម្បីអនុវត្តកម្មវិធីទិសដៅជាតិពីកសាងជនបទថ្មី ផ្សារភ្ជាប់នឹងកម្មវិធី គម្រោងនានានិងដោះស្រាយបានល្អការងារសុខុមាលភាពសង្គមដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យ។ រក្សាឃុំសម្រេចបទដ្ឋានជនបទថ្មី ខិតខំសម្រេចឃុំជនបទថ្មីលើកកម្ពស់ក្នុងពេលខាងមុខ ឈានដល់កសាងជនបទថ្មីគំរូបណ្តាឆ្នាំបន្តបន្ទាប់៕
ធ្វីលីវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin