ព្រឹកថ្ងៃទី២៤ មករា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានចាត់តាំងពិធីគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅបូជនីយដ្ឋានខេត្ត (តំបន់ត្រាមាំង) ក្នុងឱកាសតេតង្វៀងដាងអឹកទីឆ្នាំ២០២៥។ អញ្ជើញចូលរួមពិធីមានបណ្តាសមមិត្តៈ ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែក អង្គការមហាជនខេត្ត កងកម្លាំងប្រដាប់អាវុធនិងសមាជិកសម្ព័ន្ធយុជន។
ថ្លែងការរាយការណ៏ស្នាដៃក្នុងពិធី សមមិត្តដាំងថាញ់ក្វាង-នាយកមន្ទីរពលកម្ម-យុទ្ធជនពិការនិងសង្គមខេត្ត ឱ្យដឹងមាតុភូមិដឹងគុណ បក្ខភាគ រដ្ឋអំណាចប្រជាជនខេត្តសុកត្រាំង តែងមោទនភាព កត់ទុកជារៀងរហូត ចងចាំជារៀងរហូតនូវការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជនពលី ក៏ដូចជាការបាត់បង់លះបង់របស់គ្រួសារដែលមានសគុណជាមួយប្រទេសជាតិ។
![]() |
តំណាងបានធ្វើពិធីកិច្ចដោយស្មិងស្មាធិ៍មួយនាទី ដើម្បីគោរពដល់ការលះបង់របស់យុទ្ធជនពលី។ |
សំដែងសីលធម៌ ផឹកទឹកនឹកដល់ប្រភព ហូបផ្លែនឹកឃើញអ្នកដាំ ទោះបីសេដ្ឋកិច្ចនៅមានការលំបាកច្រើនក៏ដោយ ប៉ុន្តែបក្ខភាគ រដ្ឋអំណាចនិងប្រជាជនរបស់ខេត្ត ដោយមនោសញ្ចេតនានិងការទទួលខុសត្រូវតែងតែយកចិត្តទុកដាក់អនុវត្តល្អការងារគិតអានជីវភាពសម្ភារៈ ស្មារតីដល់យុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារយុទ្ធជនពលី អ្នកម្តាយវីរភាពវៀតណាមនិងអ្នកមានសគុណជាមួយបដិវត្តន៍រួមវិភាគទានជាមួយសកម្មភាពជាក់ស្តែង។ បង្ហាញពីការដឹងគុណចំពោះជំនាន់មុន គឺជាការខិតខំប្រឹងប្រែងនិងទទួលខុសត្រូវរបស់ជំនាន់ក្រោយ ក្នុងឆ្នាំកន្លងដោយបានការយកចិត្តទុក្ខដាក់របស់រដ្ឋសភា រដ្ឋាភិបាល ក្រសួង គណៈផ្នែកមជ្ឈិម ការសាមគ្គី រួមកម្លាំងដោយមានការឯកភាពរបស់ប្រជាជនស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្ត បន្តអភិវឌ្ឍន៍និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន។
![]() |
តំណាងបានអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជន។ |
ពិសេស គោលដៅអនុវត្ត២៤/២៤បានសម្រេចនិងផ្លោះផែនការនៃសេចក្តីដែលបានដាក់ចេញ កំណើនសេដ្ឋកិច្ចរបស់ខេត្តសម្រេចបាន៧,០៧%។ មកដល់ពេលនេះ ទូទាំងខេត្តមាន៧៣ឃុំ ដែលសម្រេចបទដ្ឋានជនបទថ្មី។ បណ្តាគោលនយោបាយសុខុមាលភាពសង្គមគិតអានជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនបានយកចិត្តទុកដាក់ការអនុវត្ត រួមចំណែកបន្ថយអត្រាក្រីក្ររបស់ខេត្តពី២,៥៤% ថយចុះ១,៣២%។ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានរក្សានិងស្ថិរភាព។ ក្នុងឱកាសតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ ចាត់តាំងសួរសុខទុក្ខ ជូនអំណោយជាង៨៩.៥០០ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រ សមាជិកសម្ព័ន្ធយុជន កម្មករ ពលកម្មដែលមានស្ថានភាពលំបាកនៅលើភូមិដ្ឋានខេត្ត សរុបថវិកាជាង៤០ពាន់លានដុង…។ បន្ទាប់មក តំណាងទាំងឡាយបានធ្វើពិធីកិច្ចដោយស្មិងស្មាធិ៍មួយនាទី ដើម្បីគោរពដល់ការលះបង់របស់យុទ្ធជនពលី អុជធូប ដាក់កម្រងផ្កានៅទីបញ្ចុះសព៕
គីមង៉ុ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin