ឃុំតឹងហ៊ឹង សម្រេច​បទដ្ឋានជនបទថ្មី

19:56, 14/01/2025

ព្រឹក​ថ្ងៃ​ទី​១៤​ មក​រា​ នៅ​ឃុំ​តឹង​ហ៊ឹង​ស្រុក​ឡុង​ភូ ​(សុក​ត្រាំង) ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ​ បាន​ចាត់​តាំង​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ទទួល​ស្គាល់​ឃុំ​តឹង​ហ៊ឹង​ ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​។ ​អញ្ជើញ​ចូល​រួម​មាន​បណ្តា​សម​មិត្តៈ​ លី​រដ្ឋា​-​សមាជិក​បក្ស​ខេត្ត​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ​ង្វៀង​វ៉ាំង​ខើយ​-​សមាជិក​បក្ស​ខេត្ត​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ឡឹម​ទៀង​ថា​ច់​-​សមាជិក​បក្ស​ខេត្ត ​លេ​ខា​បក្ស​ស្រុក​ឡុង​ភូ​ ថ្នាក់​ដឹក​នាំ​បណ្តា​ម​ន្ទីរ​ គណៈ​ផ្នែក​ពាក់​ព័ន្ធ ​ថ្នាក់​ដឹក​នាំ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ​និង​ឃុំ​តឹង​ហ៊ឹង។

ឃុំ​តឹង​ហ៊ឹង​ ជាភូមិ​ភាគ​ដែលមាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៦០%។ ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការ​កសាង​ជន​បទ​ថ្មី​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ វប្ប​ធម៌​-សង្គម​និង​ជីវភាព​ប្រ​ជា​ជន​របស់​ឃុំ​នៅ​​ជួប​ការ​លំ​បាក​ច្រើន​ ហេដ្ឋា​រចនា​សម័្ពន្ធ​ដឹក​ជញ្ជូន​ សុខា​ភិ​បាល​នៅ​មាន​កម្រិត​ សាលា​រៀន​មិនទាន់​បាន​វិនិ​យោ​គស្រប​តាម​​ស្តង់​ដារ។ ក្នុង​រយៈ​ពេល​១៤ឆ្នាំ​ នៃ​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ឃុំ​បាន​ផ្តោត​លើការ​​កសាង​ហេដ្ឋា​រចនា​សម័្ពន្ធ​សាលា​រៀន​រឹង​មាំនិង​វិនិ​យោ​គលើ​សំ​ណង់​សំ​ខាន់​ៗជាច្រើន​ផ្សេង​ទៀត​និង​ឃុំ​បាន​សម្រេច​១៩/១៩លក្ខ​ឋាន​ជន​បទ​ថ្មី​។

ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនសេចក្តីសម្រេចទទួលស្គាល់ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) សម្រេចបទដ្ឋាជនបទថ្មី។
ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនសេចក្តីសម្រេចទទួលស្គាល់ឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) សម្រេចបទដ្ឋាជនបទថ្មី។

ឃុំ​សម្រេច​នូវ​លក្ខ​ឋាន​ជន​បទ​ថ្មី​ បាន​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​សម្រាប់​ការ​ជួញ​ដូរ​ទំ​និញ​និង​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រ​ជា​ជន​ជន​បទ​ ទិដ្ឋ​ភាព​ជន​បទ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង ​ខៀវ​ស្អាត​។ ដោយ​សារ​ការ​​កសាង​ជន​បទ​ថ្មី​ បាន​ជួយ​ជីវភាព​របស់​ប្រ​ជា​ជន​កាន់​តែអភិ​វឌ្ឍន៍ ប្រ​ជា​ជន​មាន​អគ្គិ​សនីប្រើ​ប្រាស់​សម្រេច​ជិត​១០០% ជាង​៦៨%នៃ​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាតស្រប​តាម​ស្តង់​ដារ​ជាតិ ​ប្រាក់​ចំ​ណូល​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​ (ឆ្នាំ​២០២៤)​ សម្រេច​ជិត​៦០លាន​ដុង/​ម្នាក់​/ឆ្នាំ​ កាត់បន្ថយ​អត្រា​គ្រួ​សារ​ក្រនៅ​លើភូមិ​ដ្ឋាន​ឃុំ​ថយ​ចុះ​០,៧៧% ឃុំ​គ្មាន​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​។

ក្នុង​ឱកាស​នេះ​ មាន​សមូហ​ភាព​ចំ​នួន​២និង​បុគ្គ​ល៤រូប​ បាន​ទទួល​ប័ណ្ណ​សរ​សើរ​ពីគណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​ ដែលសម្រេច​ភារកិច្ច​ឆ្នើម​ក្នុង​ការ​កសាង​ឃុំ​តឹង​ហ៊ឹង​ សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​។ មាន​សមូហ​ភាព​ចំ​នួន​២និង​បុគ្គ​ល​​៤​រូប​ បាន​ទទួល​លិខិត​សរ​សើរ​ពីគណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ដែល​មាន​ការ​គប់​វាល់ក្នុង​ការ​កសាង​ឃុំ​តឹង​ហ៊ឹង​ ជាឃុំ​សម្រេច​ជន​បទ​ថ្មី​។

សមមិត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង(ទី២ពីឆ្វេង) ជូននិមិត្តរូបចំនួន១០០លានដុងរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិស្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនឃុំតឹងហ៊ឹងស្រុកឡុងភូ (សុកត្រាំង)។
សមមិត្តលីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង (ទី២ពីឆ្វេង) ជូនតារាងនិមិត្តរូបចំនួន១០០លានដុងរបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិស្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង)។

គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណ​សិស្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ​ជូន​ឃុំ​តឹង​ហ៊ឹងចំនួន​១០០លាន​ដុង ​ក្រុម​ហ៊ុន​ចំ​កាត់​លេខ​ឆ្នោត​ជាតិ​ខេត្ត​សុក​ត្រាំង​ ​ជូន​ផ្ទះ​មហា​សាម​គ្គី​២ខ្នង​ដល់​​ឃុំ ធនាគារ​គោល​នយោបាយ​សង្គម​សា​ខា​ខេត្ត​សុក​ត្រាំង​ជូន​ផ្ទះ​មហា​សាមគ្គី​១​ខ្នង​ដល់​ឃុំ

​ សមាគម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​ចំនួន២០ចំ​ណែក​ ដល់​សិស្ស​នៅ​លើភូមិ​ដ្ឋាន​ឃុំ​ បណ្តា​អង្គ​ការ ​សប្បុរ​ស​ជន ​ជូន​អំ​ណោយ​ជា​ច្រើន​ចំ​ណែក​ដល់​ប្រ​ជា​ជន​នៅ​លើភូមិ​ដ្ឋាន​ឃុំ​តឹង​ហ៊ឹង​

សមមិត្តទឺតូហ្វៀង-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពនិងបុគ្គលដែលបានសម្រេចភារកិច្ចឆ្នើមក្នុងការកសាងឃុំតឹង ស្រុកឡុងភូ (សុកត្រាំង) សម្រេចបទដ្ឋានជនបទថ្មី។
សមមិត្តទឺតូគ្វៀង-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ដល់សមូហភាពនិងបុគ្គលដែលបានសម្រេចភារកិច្ចឆ្នើមក្នុងការកសាងឃុំតឹងហ៊ឹង ស្រុកឡុងភូ (សុកត្រាំង) សម្រេចបទដ្ឋានជនបទថ្មី។

សម​មិត្ត​ង្វៀង​វ៉ាំង​ខើយ​ បាន​វាយ​តម្លៃ​ខ្ពស់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​លទ្ធផល​របស់​ឃុំ​តឹង​ហ៊ឹង ​បាន​ផ្សព្វ​ផ្សា​យអនុ​វត្ត​ប្រ​កប​ដោយ​ជោគ​ជ័យ​ឃុំ​សម្រេច​បទដ្ឋានជន​បទ​ថ្មី​។ ​ស្នើ​ឃុំ​តឹង​ហ៊ឹង​ បន្ត​លើក​កម្ពស់​តូនាទី​ ការ​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ស្រុក​ ពិសេស​ តួនាទី​របស់​អ្នក​ដឹក​នាំ​ក្នុង​ការងារ​ឃោសនា ចលនា​ដល់​គ្រួ​សារ​នីមួយ​ៗ ​ដើម្បី​ប្រ​ជា​ជន​​​យល់​​កាន់​តែ​ច្បាស់​អំ​ពី​សារៈ​សំ​ខាន់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។ ​ផ្តោត​លើការ​លើក​កម្ពស់​តួនាទី​របស់​អ្នក​មាន​ប្រិយ​ភាព​ ពិសេស​ អ្នក​មុខ​ អ្នក​ការ​សាសនា​ក្នុង​ការ​ឃោសនា​ ចលនា​ដល់​ប្រ​ជា​ជន​គ្រប់​ថ្នាក់​ រួម​កម្លាំង​ជាមួយ​​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​។ ​អនុ​វត្ត​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ជន​បទ​ក្នុង​ទិស​ដៅ​ផ្លាស់​ប្តូរ​តម្លៃ​តែមួយ​ទៅ​ជាតម្លៃ​ច្រើន​។​ អនុ​វត្ត​គួប​ផ្សំ​នៃ​ចលនា​នៅ​ភូមិ​ភាគ ​បង្កើត​ទម្រង់​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។ ​ពង្រឹង​គុណ​ភាព​នៃ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ពិសេស​ បណ្តាល​ក្ខឋាន​ជន​បទ​ថ្មី​ដែល​​សារ​វ័ន្ត​សម្រេច​​បាន​កម្រិត​ជិត​បើ​ធៀប​នឹង​ការ​កំ​ណត់ រាល់ល​ក្ខឋាន​បាន​សម្រេច ​ប៉ុន្តែនៅតែ​ប្រែ​ប្រួល​ជា​រៀង​រាល់ឆ្នាំ​

ធ្វីលីវ​-លីហាន់​