![]() |
អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តលីរដ្ឋា(ខាងស្តាំ)និងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវឿងក្វុកណាម(ខាងឆ្វេង) ជូនប័ណ្ណទទួលស្គាល់ឃុំធៀងមីសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់ឆ្នាំ២០២៤។ |
ឃុំធៀងមីបានទទួលស្គាល់សម្រេចជនបទថ្មីក្នុងឆ្នាំ២០២០។ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនស្រុកបានពិនិត្យនិងកំណត់ឃុំធៀងមីជាភូមិភាគមានលក្ខណៈងាយស្រួលបំផុតដើម្បីកសាងសម្រេចឃុំសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។ ទន្ទឹមនោះបានប្រមូលផ្តុំចង្អុលការកៀរគរបណ្តាប្រភពកម្លាំងវិនិយោគដើម្បីលើកកម្ពស់បណ្តា លក្ខឋានដែលសម្រេចបាន ចង្អុលការគណៈផ្នែកអង្គការមហាជនចលនាប្រជាជនគប់វាល់កម្លាំងពលកម្មនិងថវិកាដើម្បីរួមគ្នាកសាងជនទថ្មីលើកកម្ពស់។ ឆ្នាំ២០២៤ឃុំធៀងមីសម្រេច១៩/១៩ លក្ខឋាននិងសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។
ជាមួយស្មារតីសាមគ្គីប្តេជ្ញាខិតខំនៃទូទាំងប្រព័ន្ធនយោបាយ ជាមួយការព្រួតដៃ ស្របមតិរបស់ប្រជាជន។ ឃុំធៀងមីបានឆ្លងផុតការលំបាកដើម្បីជាជំហានលើកកម្ពស់បណ្តាលក្ខឋានជនបទថ្មី សម្រេចបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានវិនិយោគសម្រេច ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនពីមួយថ្ងៃកាន់បានកើនឡើង ប្រាក់ចំណូលសម្រេច៧៣លានដុង/ម្នាក់/ឆ្នាំ ខ្ពស់ជាងកម្រិតមធ្យមទូទាំងស្រុក(៦១លានដុង/ម្នាក់/ឆ្នាំ)។ ដល់ឆ្នាំ២០២៤ អត្រាគ្រួសារក្រទូទាំងឃុំថយចុះនៅត្រឹមតែ១,០១% ទិដ្ឋភាពនៃបរិស្ថាន “ស្អាត-បៃតង” សន្តិសុខសណ្តាប់ធ្នាប់តែងរក្សាបានលំនឹង។
![]() |
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវឿងក្វុកណាមជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពដែលសម្រេចស្នាដៃឆ្នើមក្នុងការអនុវត្តភារកិច្ចកម្មវិធីទិសដៅជាតិពីការកសាងជនបទថ្មីលើកកម្ពស់។ |
នាឱកាសនេះ បណ្តាសមូហភាព ឯកជនដែលមានស្នាដៃឆ្នើមក្នុងការកសាងជនបទថ្មីលើកកម្ពស់ទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លិខិតសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនស្រុកក្នុងការអនុវត្តភារកិច្ចកម្មវិធីទិសដៅជាតិកសាងជនបទថ្មីលើកកម្ពស់។ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងបានជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំធៀងមីទឹកប្រាក់ចំនួន១០០លានដុងសម្រាប់សំណង់សុខុមាលភាពសង្គម បណ្តាអង្គភាព ឯកជនក៏បានជូនអំណោយ ដល់អ្នកម្តាយវៀតណាមវីរភាព បណ្តាគ្រួសារគោលនយោបាយ ប្រគល់តារាងនិមិត្តរូបផ្ទះមហាសាមគ្គីដល់គ្រួសារក្រ ជូនអាហារូបករណ៍កង់ដល់សិស្សឆ្លងផុតការលំបាករៀនពូកែលើភូមិដ្ឋានឃុំ។
![]() |
ជូនអាហារូបករណ៍ដល់សិស្សដែលមានជីវភាពលំបាក។ |
ក្នុងបរិយាកាសអឹកធិកបម្រុងទទួលតេតង្វៀងដាងអឹកទី២០២៥ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តវឿងក្វុកណាមផ្ញើវាចាជូនពរដ៏ល្អប្រសើរចំពោះបណ្តាសមមិត្តថ្នាក់ដឹកនាំ អ្នកតំណាង ព្រមទាំងកម្មាភិបាល បក្ខជននិងប្រជាជនក្នុងឃុំធៀងមីឆ្នាំថ្មីប្រកបដោយក្តីសប្បាយរីករាយ សុខដុមរមនា សុភមង្គល។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តស្នើពេលខាងមុខ ឃុំធៀងមីគប្បីបន្តពង្រីកតួនាទីក្នុងគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការផ្សព្វផ្សាយចលនាប្រជាជនពីសារៈសំខាន់ អត្ថន័យយ៉ាងធំធេងក្នុងការកសាងជនបទថ្មី ពង្រីកជាងទៀតតួនាទីឈានមុខ គំរូច្នៃប្រឌិតរបស់កម្មាភិបាល បក្ខជនបណ្តាអ្នកមានប្រិយភាពក្នុងសហគមន៍និងសមាជិកបណ្តាអង្គការមហាជនក្នុងការអនុវត្តបណ្តាខ្លឹមសារកសាងជនបទថ្មីគំរូ៕
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin