ព្រឹកថ្ងៃទី១៩ មករា សមមិត្តឡឹមវ៉ាំងមុឺង-សមាជិកគណៈប្រិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង បានអញ្ជើញទៅសួរសុខទុក្ខ ជូនពរតេតដល់អតីតថ្នាក់ដឹកនាំខេត្តសុកត្រាំង ដែលកំពុងរស់នៅលើភូមិដ្ឋានទីក្រុងសុកត្រាំង។ អញ្ជើញទៅជាមួយមានបណ្តាសមមិត្តៈ ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថាយដាំងខ្វា-សមាជិកបក្សខេត្ត លេខាបក្សទីក្រុងសុកត្រាំង។
បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តនិងទីក្រុងសុកត្រាំង បានទៅសួរសុខទុក្ខសមមិត្តវ៉មិញជៀង-អតីតសមាជិកគណៈប្រិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្តសុកត្រាំង សមមិត្តហ្វិញថាញ់ហ៊ីប-អតីតអនុលេខាបក្សខេត្ត អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
![]() |
ថ្នាក់ដឹកនាំខេត្តនិងទីក្រុង បានទៅសួរសុខទុក្ខ ជូនពរតេតសមមិត្តវ៉មិញជៀង-អតីតសមាជិកគណៈប្រិបត្តិការមជ្ឈិមបក្ស អតីតលេខាបក្សខេត្តសុកត្រាំង (កណ្តាល)។ |
នៅកន្លែងសួរសុខទុក្ខ បណ្តាថ្នាក់ដឹកនាំខេត្តនិងទីក្រុង បានសួរសុខទុក្ខអំពីសុខភាព ទន្ទឹងនឹងនោះ ជូនពរនាឱកាសទទួលតេតង្វៀងដាង២០២៥ ខាងមុខ ដល់អតីតថ្នាក់ដឹកនាំខេត្តនិងក្រុមគ្រួសារ។ លេខាបក្សខេត្ត ក៏បានព័ត៌មានអំពីលទ្ធផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលខេត្តសម្រេចបានក្នុងឆ្នាំ២០២៤។ ជាមួយគ្នានេះ បានសំដែងនូវក្តីសង្ឃឹមថា អតីតថ្នាក់ដឹកនាំខេត្តនឹងបន្តតាមដានព្រមទាំងគប់វាល់ប្រាជ្ញាឈ្លៀសវៃ អស់ពីចិត្តចំពោះការអភិវឌ្ឍរបស់ខេត្តនាពេលខាងមុខ។
![]() |
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងនិងជូនពរតេតដល់សមមិត្តហ្វិញថាញ់ហ៊ីប-អតីតអនុលេខាបក្សខេត្ត អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត (ទីពីរពីឆ្វេង)។ |
បណ្តាសមមិត្តអតីតថ្នាក់ដឹកនាំខេត្ត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់ សួរសុខទុក្ខ លើកទឹកចិត្ត។ ទន្ទឹមនឹងនោះ សំដែងនូវក្តីរំភើបជាមួយលទ្ធផលដែលខេត្តសម្រេចបានក្នុងឆ្នាំ២០២៤ បណ្តាសមមិត្តក៏ជឿជាក់ថា ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច ខេត្តសុកត្រាំង នឹងបន្តអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខការពារជាតិដែលបានដាក់ចេញក្នុងឆ្នាំ២០២៥៕
ហាយហា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin