លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹងជូនអំណោយតេតសួរសុខទុក្ខគ្រួសារយុវជនបម្រុងចូលរួម​កងជួរទ័ព

05:52, 26/01/2025

នាឱកាសតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ ​ថ្ងៃទី២៥មករា សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានសួរសុខទុក្ខនិងជូនអំណោយតេតដល់គ្រួសារក្រ គ្រួសារក្បែរក្រ គ្រួសារគោលនយោបាយ សួរសុខទុក្ខគ្រួសារយុវជនបម្រុងចូលរួម​កងជួរទ័ពនៅឃុំភូតឹម ស្រុកចូវថាញ់(សុកត្រាំង)។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងនិងថ្នាក់ដឹកនាំ Viettel សុកត្រាំងជូនអំណោយតេត។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងនិងថ្នាក់ដឹកនាំ Viettel សុកត្រាំងជូនអំណោយតេត។

នៅ​ទី​នេះ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ Viettel សុក​ត្រាំង​ក៏​បាន​ជូន​អំ​ណោយ​តេត​​១០០​ចំ​ណែក​ដល់​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែ​ក្រ គ្រួ​សារ​គោល​ន​យោ​បាយ។ ក្នុង​មួយ​ចំ​ណែក​តម្លៃ​៨០០​ពាន់​ដុង។ ក្រៅ​ពី​នោះ ភូមិ​ភាគ​នៅ​ទាំង​ចលនា​អង្ករ​សម្រាប់​ជំ​នួយ​ក្នុង​មួយ​គ្រួ​សារ​ចំ​នួន​១០​គ.ក។ តាម​នោះ ដើម្បី​បង្ក​ភាព​សាយ​ភាយ​នៃ​ក្តី​អា​ណិត​ស្រ​ឡាញ់ ចែក​រំ​លែក ជំ​នួយ​ពី​សហ​គមន៍ ​បន្ថយ​អំ​រែក​ក្នុង​ជីវ​ភាព​នៃ​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក លើក​កម្ពស់​ស្មារតី​សាមគ្គី​ភាព​ដើម្បី​មិន​ទុក​ចោល​នរ​ណា​ម្នាក់ លើក​ទឹក​ចិត្ត​បណ្តា​គ្រួ​សារ​ឈាន​ឡើង​ក្នុង​ជីវ​ភាព។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងសួរសុខទុក្ខនិងលើកទឹកចិត្តចំពោះយុវជនបម្រុងនឹងចូលក្នុងកងទ័ព។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងសួរសុខទុក្ខនិងលើកទឹកចិត្តចំពោះយុវជនបម្រុងនឹងចូល​រួម​កងទ័ព។

ថ្លែង​ការណ៍​ក្នុង​ពិធី​នេះ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​បាន​ឱ្យដឹង ឆ្នាំ​២០២៤ ទោះ​បី​ជួប​ការ​លំ​បាក​ក៏​ដោយ​ប៉ុន្តែ​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជាជន គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​តែង​ម្ចាស់​ការ​អនុវត្ត​បណ្តា​វិធាន​ការ​ដើម្បី​មាន​ប្រ​ភព​ថវិកា​សម្រាប់​ជូន​អំ​ណោយ​តេត​ដល់​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​គោល​ន​យោ​បាយ ធា​នា “គ្រួ​សារ​ណា​ក៏​ទទួល​បាន​បុណ្យ​តេត នរ​ណា​ក៏​បាន​ទទួល​បុណ្យ​តេត” លេ​ខា​បក្ស​ខេត្ត ក៏​បាន​ជូន​ពរ​​​​ដល់​បណ្តា​គ្រួ​សារ​ទទួល​បុណ្យ​តេត​ប្រ​កប​ដោយ​សុខ​ដុម​រមនា សុ​​ភ​មង្គល។ ទន្ទឹម​នោះ ​រួម​គ្នា​រក្សា​និង​ពង្រីក​បណ្តា​តម្លៃ​វប្បធម៌​ប្រ​ពៃ​ណី​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ។ តេត​ង្វៀង​ដាង​មិន​ត្រឹម​តែ​ជា​ឱ​កាស​ជួប​ជុំ​ប៉ុណ្ណោះ​ទេ​តែ​នៅ​ទាំង​ជា​ក្តី​មោទនៈ​ពី​អ​ត្តសញ្ញាណ​របស់​វៀត​ណាម​ទៀត​ផង។

ជូនអំណោយតេតដល់គ្រួសារយុវជនដែលជាប់ជ្រើសក្នុងកងទ័ពឆ្នាំ២០២៥។
ជូនអំណោយតេតដល់គ្រួសារយុវជនដែលជាប់ជម្រើស​ចូល​រួម​កងទ័ពឆ្នាំ២០២៥។

ក្រៅ​ពី​នោះ​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​ទៅ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​ដែល​ជាប់​ជម្រើស​ចូល​រួម​​កង​ទ័ព​ឆ្នាំ​២០២៥។ សម​មិត្ត​បាន​លើក​ទឹក​ចិត្ត​បណ្តា​យុវ​ជន​គប្បី​ស្នង​បន្ត​ពី​រៀម​ច្ប​ង​ជំ​នាន់​មុន​ដើម្បី​អនុវត្ត​ភារ​កិច្ច​យ៉ាង​ត្រ​ចះ​ត្រ​ចង់​ក្នុង​ការ​ពារ​មាតុ​ប្រ​ទេស​វៀត​ណាម​សង្គម​និយម។ ក្នុង​បរិស្ថាន​កង​ទ័ព​បណ្តា​យុវ​ជន​នឹង​បាន​រៀន​សូត្រ លត់​ដំ​ដោយ​មាន​របៀប​រៀប​រយ។ លេ​ខា​បក្ស​ខេត្ត​ក៏​បាន​​​ជូន​ពរ​ដ៏​ល្អ​ប្រ​សើរ​និង​អរ​គុណ​ចំ​ពោះ​គ្រួ​សារ​ដែល​បាន​ចិញ្ចឹម​កូន អប់​រំ​កូន​ក្លាយ​ជា​យុវ​ជន​ឆ្នើមដើម្បី​មាតុ​ប្រ​ទេស​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​​កង​ទ័ព​ការ​ពារ​ប្រ​ទេស៕

សុងលេ-សុផល