អ្នកម៉ៅការត្រូវតែមានស្មារតីទទួលខុសត្រូវចំពោះបក្ខភាគ រដ្ឋអំណាចនិងប្រជាជនខេត្តសុកត្រាំង ក្នុងការផ្សព្វផ្សាយអនុវត្តគម្រោង សំណង់

22:22, 10/01/2025

 ​ថ្ងៃ​ទី១០ ​មក​រា​ នៅ​គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​ បាន​ចាត់​តាំង​សម័យ​ប្រ​ជុំ​គណៈ​ចង្អុល​ការ​បណ្តា​គម្រោង​វិនិ​យោ​គសាង​សង់សំ​ណង់​សំ​ខាន់​ៗនៅ​លើភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង ​ដើម្បី​ស្តាប់​អង្គ​ភាព​មាន​ទាក់​ទិនរាយការណ៏ពីល្បឿន​អនុ​វត្ត​សំ​ណង់​សំ​ខាន់​ៗ​និង​ស្ថាន​ភាព​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោ​គ​រដ្ឋឆ្នាំ​២០២៤​ នៅ​លើ​ភូមិ​ដ្ឋាន​ខេត្ត​។​ សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមាជិក​គណៈ​ប្រិត​ប​ត្តិការ​មជ្ឈិ​បក្ស​ លេ​ខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​ ប្រ​ធាន​គណៈ​ចង្អុល​ការ​គម្រោង​វិនិ​យោគ​កសាង​សំ​ណង់​សំ​ខាន់​ៗ​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​ ជា​អធិ​បតី​សន្និ​បាត​។

អញ្ជើញ​ចូល​រួម​មា​នបណ្តា​សម​មិត្តៈ ហូធីកឹមដាវ-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ត្រឹង​វ៉ាំង​ឡូ​វ-អនុ​លេ​ខា​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​ បណ្តា​សម​មិត្ត​សមាជិក​គណៈ​អចិន្ត្រៃ​យ៍បក្ស​ខេត្ត​ បណ្តា​សម​មិត្ត​​ ជាសមាជិក​គណៈ​ចង្អុល​ការ​គម្រោង​វិនិ​យោ​គសាងសង់​សំ​ណង់​សំ​ខាន់​ៗ នៅ​លើភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​​ភូមិ​ភាគនានា​និងអ្នក​ម៉ៅ​ការ​សាង​សង់​និង​បណ្តា​អង្គ​ភាព​ទាក់​ទិន​។

ទិដ្ឋភាពនៃសម័យប្រជុំ។
ទិដ្ឋភាពនៃសម័យប្រជុំ។

នៅ​លើភូមិ​ដ្ឋាន​ខេត្ត​ បាន​និង​កំ​ពុង​អនុ​វត្ត​គម្រោង​សំ​ខាន់​ៗ រួម​មា​នៈ​ គម្រោង​សមាស​ភាព​ទី៤នៃ​គម្រោង​ល្បឿន​លឿន​ចូវ​ដុក-កឹង​ធើ-សុក​ត្រាំង​ ដំណាក់​កាល​ទី១។ តាម​នោះ​ គម្រោង​នេះ​មាន​៤កញ្ចប់​សាង​សង់​សរុប​​តម្លៃ​អនុ​វត្ត​សរុប​ជាង​១.៥៤៥/៨.០៩២ពាន់​លាន​ដុង សម្រេច​១៩,១%នៃ​តម្លៃ​កិច្ច​សន្យា​។ និយាយ​រួម​ ជំហាន​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​គឺ​ធានាបាន​នូវ​តម្រូវ​ការ​ដែល​បាន​ដាក់​ចេញ​និង​ជាសារវ័ន្ត​ធានាបាននូវ​តម្រូវ​ការ​តាម​សេចក្តី​សរុប​របស់​គណៈ​ចង្អុល​​ការ​ជាតិ​ គណៈ​ចង្អុល​ការ​​សំ​ណង់​សំ​ខាន់​ៗរបស់​ខេត្ត​ក្នុង​រាល់​សម័យ​ប្រ​ជុំ​។ ថ្វី​ត្បិត​ដូច្នេះ ការ​អនុ​វត្ត​គម្រោង​នៅ​តែមាន​ភាព​យឺត​ ដោយ​សារ​ការ​​រំដោះ​ផ្ទៃ​ដី​ (នៅ​ជាប់​ទាក់​ទិននឹងគ្រួ​សារ​មួយ​ចំ​នួនអំ​ពីផ្ទៃ​​ដី​) កញ្ចប់​សាង​សង់​ដែល​មាន​បរិមាណ​អនុ​វត្ត​​មិនទាន់​ច្រើន​ តម្រូវ​ការ​បរិមាណ​ខ្សាច់​សម្រាប់​គម្រោង​គឺ​​ច្រើន​ ប្រ​ហែល​៦,៦​លាន​ m3 សរុប​មក​ រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​អណ្តូង​រ៉ែ​ចំ​នួន៤ដើម្បី​ផ្គត់​​ផ្គង់​ខ្សាច់​ឱ្យ​គម្រោង​ដែល​មាន​បរិមាណ​អតិបរមា ដល់​ខែមិថុនា​ ឆ្នាំ​២០២៥ (ជាពេល​បម្រុង​បញ្ចប់​ការ​ដឹក​ជញ្ជូន​) គឺ​១,៨លាន​ m3/៦,៦ លាន​ m3 ​ខ្សាច់​ (ខ្វះ​៤,៨លាន​ m3) និង​ដោយ​សារ​តែការ​រុះ​រើ​​សំ​ណង់​

អគ្គិ​សនីនៅយឺត​។

អ្នកម៉ៅការរាយការណ៍អំពីល្បឿនអនុវត្តគម្រោង។
អ្នកម៉ៅការរាយការណ៍អំពីល្បឿនអនុវត្តគម្រោង។

ចំ​ពោះ​គម្រោង​ផ្លូវ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ខាង​កើត​ឈៀង​ខាង​លិច ដែល​មាន​កញ្ចប់​ចំ​នួន​២ តម្លៃ​អនុ​វត្ត​ប្រ​ហែល​១.២៣១,៩​ពាន់​លាន​ដុង/១.៤៨៧,៤ពាន់​លាន​ដុង (មិនគិតការ​ចំ​ណាយ​បម្រុង​) សម្រេច​អត្រា​ស្មើ​ហ្នឹង៨៣%នៃ​តម្លៃ​កិច្ច​សន្យា​។ ទុន​ដែល​បាន​បែង​ចែក​ចាប់​ពី​ដើម​គម្រោង​រហូត​មក​ដល់​បច្ចុ​ប្បន្ន​មាន​ជា១.៥៨៩ពាន់​លាន​ដុង ផ្តល់​ផ្ទេរ​​ជាង​១.៤០៣ពាន់​លាន​ដុង សម្រេច​​៨៨,៣%​នៃផែន​ការ​។ ​ពី​ការ​​លំ​បាក​នាពេល​កន្លង​និង​បច្ចុ​ប្បន្ន​ ប្រ​ភព​នៃ​​វត្ថុធាតុ​ ថ្ម គ្រួ​សល្អិត​ដែល​ប្រើ​សម្រាប់​សាង​សង់​ផ្លូវ​ក្រាល​កៅ​ស៊ូ​លើផ្ទៃផ្លូវ​មាន​ការ​​ខ្វះ​ខាត​ តម្លៃ​ក៏​ខ្ពស់​ អ្នក​ម៉ៅ​ការ​មួយ​ចំ​នួន​មាន​ការ​លំ​បាក​ក្នុង​ការ​ស្វែង​​ប្រភព​​ផ្គត់​ផ្គង់​។   ​

ក្រៅ​ពីនេះ​ នៅ​លើភូមិ​ដ្ឋាន​ខេត្ត​ កំ​ពុង​អនុ​វត្ត​​សំ​ណង់សំ​ខាន់​ៗដូចៈ គម្រោង​វិនិ​យោ​គសាង​សង់ស្ពាន​ដាយង៉ាយនៅ​លើផ្លូវ​ជាតិ​លេខ​៦០​ក្នុង​​ខេត្ត​ត្រាវិញនិង​សុក​ត្រាំង​។ តាម​នោះ​ ស្ពាន​ដាយង៉ាយ២ជាសារ​វ័ន្តសម្រេច​ផ្នែក​ក្រោម​ សម្រេច​ដងស្ពាន​ Super-T កំ​ពុង​អនុ​វត្ត​ការ​សាង​សង់​តភ្ជាប់​នៅ​ថ្ងៃ​ទី៥ មក​រា​ ឆ្នាំ​២០២៥។ ចំ​ពោះ​កំ​ពង់​ផែសមុទ្រ​សុក​ត្រាំង​ បាន​ធ្វើ​របាយ​ការ​ណ៍ស្រាវ​ជ្រាវ​​ពី​ការ​វិនិ​យោ​គលើការ​​សាង​សង់​កំ​ពង់​ផែ​ត្រឹង​ដេចំ​ណុះ​កំ​ពង់​ផែ​សុក​ត្រាំង​ និង​ផែន​ការ​អនុ​វត្ត​ការ​វិនិ​យោ​គកំ​ពង់​ផែត្រឹង​ដេចំ​ណុះ​កំ​ពង់​​ផែសមុទ្រ​សុក​ត្រាំង​។ បណ្តា​ជំហាន​ដែល​បាន​ស្នើ​ឡើង​ ដើម្បី​អនុ​វត្ត​តាម​គម្រោង​ផែន​ការ​ខាង​លើ គឺ​នាយ​ក​រដ្ឋ​មន្ត្រី​​នៃ​រដ្ឋា​ភិបាល​ប្រ​គល់​ឱ្យ​ក្រ​សួង​ដឹក​ជញ្ជូន​សហកា​រ​ជាមួយ​ក្រសួង​ ផ្នែក​មជ្ឈិម​និង​គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​បណ្តា​ខេត្ត​ ក្រុង​អនុ​វត្ត​ជាក់​ស្តែងតាម​ការ​កំ​ណត់​។

អំ​ពី​ស្ថាន​ភាព​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោ​គ​រដ្ឋ​ គឺ​​​ដល់​ថ្ងៃ​ទី៣១ ធ្នូ ឆ្នាំ​២០២៤ សរុប​ផែន​ការ​ទុន​វិនិ​យោ​គ​រដ្ឋ​អនុ​វត្ត​ក្នុង​ឆ្នាំ​២០២៤ (រួម​ផែន​ការ​ទុន​ដែល​បាន​ប្រ​គល់​ឆ្នាំ​២០២៤និង​ផែន​ការ​ទុន​កាល​ពី​ឆ្នាំ​មុន​បាន​អនុ​ញាតឱ្យ​អូស​បន្លាយ​) ជាង​៧.៨៥០,៩ពាន់​លាន​ដុង។ តាម​ប្រ​ភព​ទុន​ គឺ​ផែន​ការ​បែង​ចែក​ទុន​វិនិ​យោ​គ​រដ្ឋ​​ឆ្នាំ​២០២៤ ដែល​នាយ​ក​រដ្ឋ​មន្ត្រី​​នៃ​រដ្ឋា​ភិបាល​ប្រ​គល់​ជាង​៦.៩១២,៥ពាន់​លាន​ដុង គិតដល់​ថ្ងៃ​ទី៣១ ធ្នូ​ ឆ្នាំ​២០២៤ ផ្តល់​ផ្ទេរ​ជាង​៥.៤៣០,៥​ពាន់​លាន​ដុង សម្រេច​បាន​៧៨,៥៦៣%នៃផែន​ការ​ ផែន​ការ​ទុន​ដែល​ខេត្ត​បានប្រ​គល់​បន្ថែម​ឆ្នាំ​២០២៤ ជាង​២៨៦,២ពាន់​លាន​ដុង ផ្តល់​ផ្ទេរ​ជាង​១៤០,៦ពាន់​លាន​ដុង សម្រេច​៤៩,១៩%នៃផែន​ការ​ ផែន​ការ​​បណ្តា​​ឆ្នាំ​មុន​បាន​អនុ​ញាតឱ្យ​អូស​បន្លាយរយៈ​ពេល​អនុ​វត្ត​និង​ផ្តល់​ផ្ទេរ​ឆ្លង​ឆ្នាំ​២០២៤ ជាង៦៥២ពាន់​លាន​ដុង ផ្តល់​ផ្ទេរ​ជាង​៦០៧​​ពាន់​​លាន​ដុង សម្រេច​៩៣,១%នៃ​ផែន​ការ​។ ដើម្បី​ធានាសម្រេច​បាន​ផែន​ការ​ទុន​ឆ្នាំ​២០២៥និង​ផែន​ការ​រយៈ​ពេល​មធ្យម​ ដំណាក់​​កាល​២០២១​-២០២៥ គឺ​គណៈ​ផ្នែក​គ្រប់​ថ្នាក់​និង​ភូមិ​ភាគ​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​ នឹង​បន្ត​ជ្រួតជ្រាប​គ្រប់​គ្រាន់​នូវ​តួនាទី​ សារៈ​សំ​ខាន់​នៃ​ការ​វិនិ​យោ​គ​រដ្ឋ​ចំ​ពោះ​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ កំ​ណត់​ការ​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោ​គ​រដ្ឋ ជា​ភារកិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​​មួយ​បន្ត​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ព្រម​ៗគ្នា​ ទៀង​ទាត់​ ប្រ​សិ​ទ្ធភាព​នូវ​ទិសដៅ​ ភារកិច្ច​ ដំណោះ​ស្រាយ​ដែល​បាន​ដាក់​ចេញ​…។ 

ដើម្បី​ធានាបាន​ល្បឿន​ គុណ​ភាព​និង​ស្ថិរភាព​នៃ​សំ​ណង់​ ប្រ​ធាន​គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​ ត្រឹង​វ៉ាំង​ឡូ​វ បាន​ស្នើ​ម្ចាស់​វិនិ​យោ​គ អ្នក​ម៉ៅ​ការ​ត្រូវ​ទទួល​ស្គាល់​ជាក់​ស្តែងនូវ​ល្បឿន​អនុ​វត្ត​គម្រោង​ សំ​ណង់​សំ​ខាន់​ៗ តាំង​ពីនោះ​ ដើម្បី​ដាក់​ចេញ​នូវ​ដំណោះ​​ស្រាយ​សាង​សង់​​ជាក់​ស្តែង លម្អិត​ ពិភាក្សា​អំ​ពី​ដំណោះ​ស្រាយដើម្បី​​ជម្នះ​ការ​លំ​បាក​ អន់​ថយ​ ​ជំរុញ​ល្បឿន​ដំណើរ​ការ​សាង​សង់​ស្រប​តាម​​តម្រូវ​ការ​ដែល​បាន​ដាក់​ចេញ​។ ប្រ​ធាន​គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​ ត្រឹង​វ៉ាំង​ឡូ​វ បាន​ស្នើ​ឱ្យ​អ្នក​ម៉ៅ​ការ​សាង​សង់​ ល្បឿន​សាង​សង់​លម្អិត​នៃ​គម្រោង​នីមួយ​ៗ​ ត្រូវ​ជំរុញ​ បើ​ក​ការ​ដ្ឋាន​បូមខ្សាច់​ថ្មី​ ដើម្បី​​គិតគូរ​មធ្យោ​បាយ​ទាញ​យក​ខ្សាច់​ផ្គត់​​ផ្គង់​ដល់​ការ​ដ្ឋាន​សំ​ណង់​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​លំ​បាក​អំ​ពី​ប្រ​ភពខ្សាច់​ ថ្ម ឆាប់​ផ្លាស់​ប្តូរ​ទីតាំង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស ត្រូវ​ដោះ​ស្រាយ​បញ្ហា​ការ​ផ្លាស់​ប្តូរ​ទីតាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេសអំពីបង្គោល​អគ្គិ​សនី។

លេខា​បក្ស​ខេត្ត​ឡឹម​វ៉ាំង​ម៉ឹង បាន​ស្នើ​ថា​ អ្នក​ម៉ៅ​ការ​ត្រូវ​​មាន​ស្មារ​តី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង​ ក្នុង​ការ​អនុ​វត្ត​គម្រោង​ សំ​ណង់​។ ចាប់​ពីថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី៣០ មិថុនា​ ឆ្នាំ​២០២៥ ត្រូវ​ដោះ​ស្រាយ​ដាច់​ស្រេច​នូវ​ការ​លំ​បាក​ពីធនធាន​ខ្សាច់​ (ខ្សាច់​សមុទ្រ​ ខ្សាច់​ព្រែក) ត្រូវ​ផ្សព្វ​ផ្សា​យស្ពាន ផ្លូវ​សេវា​ ជីក​ដី​សរីរាង្គ​… នៅ​លើផ្លូវ​ល្បឿន​លឿន​។ អា​ស្រ័យ​ហេតុ​នេះ​ ស្នើ​ដល់​អង្គ​ភាព​សាង​សង់​ប្រ​មូល​ផ្តុំ​បុគ្គ​លិក សម្ភារៈ​ជាបន្ទាន់​ ឆ្លៀត​យកផលប្រយោជន៍អំពីអា​កាស​ធាតុ​អំ​ណោយ​ផលក្នុង​រដូវ​ប្រាំ​ង ដើម្បី​ជំរុញ​ល្បឿន​ដំណើរ​ការ​សាង​សង់​តាម​​ផែន​ការ​។ ម្ចាស់​វិនិ​យោ​គសំ​ណង់​ គម្រោង​ត្រូវ​ចាត់​តាំង​ការ​ត្រួត​ពិនិត្យ​ល្បឿរបស់​អ្នក​ម៉ៅ​ការ​នីមួយ​ៗ​ កញ្ចប់​នីមួយ​ៗ​ (រៀង​រាល់​សប្តាហ៍​) មាន​វិធាន​ការ​ដោះ​ស្រាយ​យ៉ាង​ម៉ឹង​ម៉ាត់ចំ​ពោះ​អ្នក​ម៉ៅ​ការ​ដែល​មិន​បំ​ពេញតាម​តម្រូវ​ការ​ដែលបាន​សំ​ណូម​ពរ​នៃ​ល្បឿន​ គុណ​ភាព​ដែល​បាន​ដាក់​ចេញ​។ ប្រ​ធាន​អង្គ​ភាព​ ភូមិ​ភាគ​ត្រូវ​ប្តេជ្ញា​ ចង្អុល​ការ​ដោយ​ផ្ទាល់​ដោះ​ស្រាយ​ការ​លំ​បាក​ បញ្ហា​នានាដែល​ទាក់​ទង​នឹង​សំ​ណង់​ គម្រោង​ដែល​អង្គ​ភាព​ ភូមិ​ភាគ​អនុ​វត្ត​ឬ​ទាក់​ទិន។ ខិត​ខំ​ផ្តល់​ផ្ទេរ​ទុន​វិនិ​យោគ​រដ្ឋ​ឱ្យ​​សម្រេច​ជាង​៩៥%នៃ​ផែន​ការ​ដែល​បាន​ដាក់​ចេញ​៕ 

ក្វាង​ប៊ិ​ញ-លីហាន់​