លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង សួរសុខទុក្ខ ជូនពរតេតង្វៀងដាងនិងជូនអំណោយចំនួន១២០ចំណែកឱ្យគ្រួសារក្រនៅឃុំតឹងហ៊ឹង

20:36, 07/01/2025

នាឱកាសតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ រសៀលថ្ងៃទី៧មករា សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងបានទៅសួរសុខទុក្ខ ជូនពរ តេតង្វៀងដាង ជូនអំណោយឱ្យគ្រួសារដែលមានជីវភាពលំបាកលើភូមិដ្ឋានឃុំតឹងហ៊ឹង ស្រុក ឡុងភូ(សុកត្រាំង)។ រួមដំណើរមានសមមិត្តឡឹមតៀងថាច់-សមាជិកបក្សខេត្ត លេខាបក្សស្រុកឡុងភូនិងថ្នាក់ដឹកនាំបណ្តាគណៈនៃក្រុមប្រឹក្សាប្រជាជនខេត្ត។

ជំ​នួស​មុខ​ក្រុម​ប្រ​តិ​ភូ សម​មិត្ត​ឡឹម​វ៉ាំងម៉ឹង ផ្ញើ​វា​ចា​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​​ដល់​ប្រ​ជា​ជន​នៅ​ឃុំ​តឹង​ហ៊ឹង​និ​ងរាយ​ការណ៍​សង្ខេប​ពី​លទ្ធ​ផល​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​របស់​ខេត្ត​ក្នុង​ឆ្នាំ​២០​២៤។ លេ​ខា​បក្ស​ខេត្ត​បាន​ឱ្យ​ដឹង រាល់​ឆ្នាំ ឱ្យ​តែ​ដល់​តេត​ង្វៀង​ដាង​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ ខេត្ត​បាន​ចំណាយ​ថវិកា​រដ្ឋ​និង​ចលនា​បណ្តា​អង្គ​ការ អា​ជីវ​កម្ម​ព្រួត​ដៃ​ជា​មួយ​ខេត្ត​គិត​អាន​បុណ្យ​តេត​ជូន​អ្នក​ក្រ​លើ​ភូមិ​ដ្ឋាន​ខេត្ត។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជូនអំណោយដល់គ្រួសារដែលមានជីវភាពលំបាក។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំងជូនអំណោយដល់គ្រួសារដែលមានជីវភាពលំបាក។

សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​សង្ឃឹម​ថា​ពេល​ខាង​មុខ ប្រ​ជា​ជន​លើ​ភូមិ​ដ្ឋាន​ស្រុក​ឡុង​ភូ​គប្បី​ស្រប​មតិ​ ឧបត្ថម្ភ​ពេល​ខេត្ត​និង​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​បណ្តា​គោល​​ការណ៍ គោល​ន​យោ​បាយ​ដើម្បី​ក​សាង​ជីវ​ភាព​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​កាន់​តែ​សុខ​ដុម​រម​នា សុ​ភ​មង្គល។ ឈាន​ចូល​ឆ្នាំ​ថ្មី២០២៥ លេ​ខា​បក្សខេត្ត​សំ​ណូម​ពរ គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច អង្គ​ការ​ម​ហា​ជន​នៅ​ភូមិ​ភាគ​គប្បី​ពង្រឹង​ការ​ងារ​ឃោ​សនា​ផ្សព្វ​ផ្សាយ​​ដើម្បី​ប្រ​ជាជន​អនុវត្ត​បាន​ល្អ​តាម​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​និង​យក​ចិត្ត​ទុក​ដាក់​គិត​អាន​ជូន​គ្រួ​សារ​គោល​ន​យោ​បាយ អ្នក​មាន​ស​គុណ គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​លើ​ភូមិ​ដ្ឋាន​ស្រុក​ឡុង​ភូ​កាន់​តែ​បាន​ល្អ​ប្រ​សើរ​។

នា​ឱ​កាស​នេះសម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង ថ្នាក់​ដឹក​នាំ​ស្រុក​ឡុង​ភូ​និង​អង្គ​ភាព​ឧបត្ថម្ភ​បាន​ជូន​អំ​ណោយ​ចំ​នួន​១២០​ចំ​ណែ​កដល់​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ ក្នុង​មួយ​ចំ​ណែក​ចំ​នួន​៥០០​ពាន់​ដុង ដើម្បី​ជួយឱ្យ​បណ្តា​គ្រួ​សារ​ទទួល​បុណ្យ​តេតប្រកប​ដោយ​ក្តី​សប្បាយ​រីក​រាយ៕

គីមង៉ុក-សុផល