ព្រឹកថ្ងៃទី១៣មករា នៅរដ្ឋធានីហាណូយ គណៈលេខាមជ្ឈិមបក្សចាត់តាំងសន្និបាតទូទាំងប្រទេសជ្រួតជ្រាបផ្សព្វផ្សាយសេចក្តីសម្រេចលេខ៥៧-NQ/TWស្តីពីភាពលោតផ្លោះអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិជ្ជាផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិតាមរូបភាពបន្តផ្ទាល់បន្តរដល់១៥.៣៤៥កន្លែង ដោយមានតំណាងចូលរួមចំនួន៩៧៨.៥៣២រូបនៅតាមបណ្តាគណៈកម្មាធិការបក្សចំណុះមជ្ឈិម បណ្តាស្ថាប័នធ្វើសេនាធិការ ជំនួយការរបស់បក្សក្នុងមជ្ឈិម គណៈកម្មការបក្សនៃក្រសួង គណៈផ្នែក អង្គភាព គណៈកម្មាធិការបក្ស
រណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ-សង្គម បណ្តាគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សក្រុងចំណុះមជ្ឈិម។
ចូលរួមមានអគ្គលេខាបក្សតូឡឹម អតីតអគ្គលេខាបក្សណុងឌឹកម៉ាញ់ សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋលឿងគឿង សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលផាមមិញជិញ ប្រធានរដ្ឋសភា ត្រឹងថាញ់ម៉ឹង អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋសភា ង្វៀងស៊ិញហ៊ុង សមាជិកការិយាល័យនយោបាយ ប្រចាំការគណៈលេខាបក្ស ប្រធានគណៈកម្មាធិការពិនិត្យមជ្ឈិមត្រឹងកឹមទូ។ ចូលរួមនៅទាំងមានបណ្តាសមមិត្តសមាជិកការិយាល័យនយោបាយ គណៈលេខាបក្ស អតីតសមាជិកការិយាល័យនយោបាយ អតីតប្រចាំការគណៈលេខាបក្ស សមាជិកមជ្ឈិមបក្ស ថ្នាក់ដឹកនាំក្រសួងគណៈ ផ្នែកមជ្ឈិម។
![]() |
បណ្តាតំណាងចូលរួមសន្និបាតនៅខេត្តសុកត្រាំង។ |
នៅមជ្ឈមណ្ឌលខេត្តសុកត្រាំង ចូលរួមសន្និបាតមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត បណ្តាសមមិត្តជាសមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត សមជិកគណៈប្រតិបត្តិការបក្ខភាគខេត្ត បណ្តាសមមិត្តប្រធាន អនុប្រធានការិយាល័យបណ្តាស្ថាប័នធ្វើសេនាធិការ ជំនួយការគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការមហាជននយោបាយ-សង្គមខេត្ត បណ្តាមន្ទីរគណៈផ្នែកនិងស្ថាប័នមជ្ឈិមប្រចាំការនៅភូមិភាគ តំណាងអាជីវកម្ម ក្រុមហ៊ុនសកម្មភាពផ្នែកបចេ្ចកវិជ្ជានិងឌីជីថលលើភូមិដ្ឋានខេត្ត។
នៅសន្និបាតបណ្តាអ្នកតំណាងបានទស្សនាបទយកការណ៍ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិជ្ជាផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិ ស្តាប់ប្រកាសសេចក្តីសម្រេចបង្កើត កំណត់ស្តីពីតួនាទី ភារកិច្ច សិទ្ធិរបស់គណៈចង្អុលការមជ្ឈិម រាយការណ៍សង្ខេបពីស្ថានភាព លទ្ធផលអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋស្តីពីការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលក្នុងពេលកន្លង ជ្រួតជ្រាប ផ្សព្វផ្សាយស្មារតីនិងខ្លឹមសារសំខាន់នៃសេចក្តីសម្រេចលេខ៥៧-NQ/TWរបស់ការិយាល័យនយោបាយស្តីពីលោតផ្លោះអភិវឌ្ឍវិទ្យាសាស្រ្ត-បច្ចេកបវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិ។
![]() |
បណ្តាតំណាងចូលរួមសន្និបាតទូទាំងប្រទេសជ្រួតជ្រាបផ្សព្វផ្សាយពីសេចក្តីសម្រេចលេខ៥៧-NQ/TW ស្តីពីភាពលោតផ្លោះអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិ។ |
បណ្តាតំណាងចូលរួមសន្និបាតក៏បានស្តាប់នាយករដ្ឋមន្រ្តីនៃរដ្ឋភិបាលផាមមិញជិញអានរបាយការណ៍ពីខ្លឹមសារ ស្មារតីកម្មវិធីសកម្មភាពនៃរដ្ឋាភិបាលអនុវត្តសេចក្តីសម្រេចលេខ៥៧-NQ/TW ប្រធានរដ្ឋសភាត្រឹងថាញ់ម៉ឹងអានរបាយការណ៍ពីគោលការណ៍ ដំណោះស្រាយពីរបបច្បាប់ស្តីពីភាពលោតផ្លោះអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ផ្លាស់ ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិ។ អគ្គលេខាបក្សតូឡឹម ប្រធានគណៈចង្អុលការមជ្ឈិមស្តីពីភាពលោតផ្លោះអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិថ្លែងប្រសាសន៍ចង្អុលការ។
សេចក្តីសម្រេចលេខ៥៧-NQ/TW សម្តែងពីចក្ខុវិស័យយុទ្ធសាស្រ្តរបស់បក្សយើងក្នុងនិន្នាការពិភពលោកកំពុងអនុវត្តចំពោះបដិវត្តន៍បច្ចេកវិជ្ជា៤.០។ ទិសដៅចម្បងនៃសេចក្តីសម្រេច៥៧-NQ/TW ប្រមូលផ្តុំក្នុងការរំដោះការច្នៃប្រឌិត កម្លាំងពលកម្ម ដំណោះស្រាយបណ្តាប្រភពកម្លាំងផ្សេងរបស់សង្គមដើម្បីប្រមូលផ្តុំសម្រាប់ការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថល ផ្លាស់ថ្មីវិធីធ្វើការ សន្សំឯកសារផលិតថ្មីយោងតាមទិន្នន័យ ទន្ទឹមនោះធ្វើឱ្យវៀតណាមឆាប់បានក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ អភិវឌ្ឍចីរភាព។
សេចក្តីសម្រេចក៏បានលើកឡើង៧ក្រុមនៃភារកិច្ច ដំណោះស្រាយ ក្នុងនោះបានសង្កត់ធ្ងន់លើការលើកកម្ពស់ការយល់ដឹង លោតផ្លោះពីផ្លាស់ថ្មីការគិត កំណត់សេចក្តីប្តេជ្ញានយោបាយយ៉ាងខ្លាំងក្លា ប្តូរផ្តាច់ដឹកនាំ ចង្អុលការ បង្កបរិយាកាសថ្មីក្នុងសង្គមពីការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិ។ នេះជាគោលការណ៍ប្តេជ្ញាយ៉ាងខ្លាំងក្លាប្រកបដោយយុទ្ធសាស្រ្តនិងបដិវត្តន៍ដើម្បីបង្កជាកម្លាំងថ្មី ធ្វើឱ្យប្រទេសអភិវឌ្ឍយ៉ាងខ្លាំងក្នុងយុគសម័យថ្មី។
សន្និបាតដើម្បីវាយតម្លៃពីស្ថានភាពអនុវត្តបណ្តាសេចក្តីសម្រេចរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាបក្សស្តីពីអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ជ្រួតជ្រាបផ្សព្វផ្សាយ សេចក្តីសេចក្តីសម្រេចលេខ៥៧-NQ/TW ចុះថ្ងៃទី២២ធ្នូឆ្នាំ២០២៤របស់ការិយាល័យនយោបាយស្តីពីភាពលោតផ្លោះអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិ បង្កភាពវិវត្តន៍ប្រកបដោយភាពលោតផ្លោះពីការយល់ដឹងនិងចាត់តាំងអនុវត្ត រួមចំណែកធ្វើឱ្យប្រទេសជាតិអភិវឌ្ឍយ៉ាងខ្លាំង។ ទន្ទឹមនោះសំណូមពរការជ្រួតជ្រាបផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ច ពីវិទ្យាសាស្រ្ត បច្ចេកវិជ្ជាផ្លាស់ថ្មីច្នៃប្រឌិតនិងបង្វែរឌីជីថលជាតិបានដំណើរការត្រឹមត្រូវ វិទ្យាសាស្រ្ត យូរអង្វែង ជាហូរហែ ប្រសិទ្ធភាព បង្កការឯកភាពខ្ពស់ក្នុងបក្ស ការស្របមតិក្នុងប្រជាជននិងសហគមន៍អាជីវកម្ម ពាណិជ្ជករនិងសង្គម៕
ជីបាវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin