អញ្ជើញចូលរួមបន្តផ្ទាល់នៅគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង មានបណ្តាសមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិក គណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ប្រធានគណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ អញ្ជើញចូលរួមក៏មានបណ្តាសមាជិកគណៈចង្អុលការផ្សព្វផ្សាយបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត។
មកដល់ពេលនេះ មាន២០ខេត្ត ក្រុងបានសម្រេចទិសដៅបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមឆាប់ជាងតម្រូវការ មុននិងក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ មានភូមិភាគចំនួន១៣បានចេញសេចក្តីសម្រេចដែលអនុម័តលើតម្រូវការក្នុងការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋាន។ យោងតាមលទ្ធផលរបស់៤២ភូមិភាគលើកម្មវិធីរាយការណ៍ គិតដល់ថ្ងៃទី១២ មករា ឆ្នាំ២០២៥ ទូទាំងប្រទេសបានឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមចំនួន៨៨.៤៨៨ខ្នង។
បណ្តាថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងសមាជិកនៃគណៈចង្អុលការអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្ត បានចូលរួមសម័យប្រជុំបន្តផ្ទាល់នៅគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ |
នៅខេត្តសុកត្រាំង ឆ្លងតាមការសរុបដំបូង ទូទាំងខេត្តក្រុងនឹងឧបត្ថម្ភបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមឱ្យប្រហែល៨.៥២៥គ្រួសារ តម្រូវការថវិកាសរុបសម្រាប់អនុវត្តបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមនៅលើភូមិដ្ឋានខេត្តជាង៤៤៨ពាន់លានដុង។ ក្នុងនោះ ឧបត្ថម្ភផ្ទះនៅដល់អ្នកមានសគុណ៨៤៥គ្រួសារ ផ្ទះនៅដល់គ្រួសារក្រ ក្បែរក្រ៦.៨២៤គ្រួសារ ផ្ទះនៅតាមកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច៤៥៥គ្រួសារ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានបែងចែកថវិកាសម្រាប់សាងសង់ ជួសជុលផ្ទះនៅដល់មុខសញ្ញាទទួលផលអំពីមូលនិធិដើម្បីអ្នកក្រថ្នាក់ស្រុក។ បច្ចុប្បន្ន បណ្តាភូមិភាគបានចាត់តាំងអនុវត្តខ្លឹមសារសាសង់ថ្មី ជួសជុលតាមចំនួនថវិកាដែលបានបែងចែក។ សុកត្រាំងនឹងខិតខំប្រឹងប្រែងសម្រេចកម្មវិធីមុនថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៥។
នៅសម័យប្រជុំ តំណាងទាំងឡាយបានផ្តោតសំខាន់លើការដោះដូរ ពិភាក្សាវាយតម្លៃស្ថានភាពនៃការអនុវត្តកម្មវិធី។ ឆ្លងតាមនោះ បានចែករំលែកបទពិសោធន៍ បញ្ជាក់ពីការលំបាក បញ្ហានានាដូចៈ ការកំណត់មុខសញ្ញាឧបត្ថម្ភ ដីធ្លី ប្រភពកម្លាំង ប្រើប្រាស់ប្រភពប្រិតសំចៃ៥%នៃការចំណាយថវិកាទៀងទាត់ក្នុងឆ្នាំ២០២៤ នីតិវិធី ដំណើរការអនុវត្ត។ល។ ទន្ទឹមនឹងនោះ ដាក់ចេញនូវភារកិច្ច ដំណោះស្រាយសំខាន់ៗ ដើម្បីធានាបានសម្រេចកម្មវិធីក្នុងឆ្នាំ២០២៥ លើស្មារតី៥ច្បាស់ “មុខសញ្ញាច្បាស់លាស់ ការងារច្បាស់លាស់ ទទួលខុសត្រូវច្បាស់លាស់ ពេលវេលាច្បាស់លាស់ លទ្ធផលច្បាស់លាស់”។
នាយករដ្ឋមន្ត្រី បានកត់សំគាល់និងស្ងើចសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួង ផ្នែកនិងភូមិភាគក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។ សង្កត់ធ្ងន់លើការអនុវត្តជោគជ័យនូវកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមទូទាំងប្រទេសក្នុងឆ្នាំ២០២៥ នាំមកនូវអត្ថន័យសំខាន់ៗជាច្រើន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់ពីសម័យប្រជុំលើកទី១រហូតមកដល់ពេលនេះ អស់រយៈពេល២ខែដែលបានសម្រេច ជូនផ្ទះជាង៤៤.០០០ខ្នងនិងកំពុងសាងសង់៣៤.២០០ខ្នង។ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំនៅប្រហែល២៤០.០០០ខ្នង ត្រូវបានសម្រេច ក្នុងពេលអនុវត្តយ៉ាងបន្ទាន់ នៅសលប្រហែល៣៥០ថ្ងៃ។ ដូច្នេះ ត្រូវផ្តោតលើការអនុវត្តកំពូល៣៥០ថ្ងៃ យប់ដើម្បីអនុវត្តកម្មវិធីឱ្យបានជោគជ័យក្នុងឆ្នាំ២០២៥ ធានាបាននូវល្បឿននិងគុណភាព។
តាមនាយករដ្ឋមន្ត្រី ការសម្រេចបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម គឺជាភារកិច្ចនយោបាយដ៏សំខាន់ ដែលបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញារបស់បក្ស រដ្ឋ។ ហេតុដូច្នេះ បណ្តាក្រសួង ផ្នែក ភូមិភាគត្រូវតែធ្វើឱ្យសម្បូរបែបនូវប្រភពកម្លាំងអនុវត្តកម្មវិធី។ បណ្តាអាជីវកម្ម អង្គការ បុគ្គលក្នុងនិងក្រៅប្រទេសចូលរួមយ៉ាងសកម្មដោយស្មារតី “អ្នកណាមានអីជួយហ្នឹង អ្នកណាមានកម្លាំងជួយកម្លាំង អ្នកណាមានទ្រព្យជួយទ្រព្យ អ្នកណាមានច្រើនជួយច្រើន អ្នកណាមានតិចជួយតិច”។
នាយករដ្ឋមន្ត្រីផាមមិញជិញ ក៏បានស្នើថា ចាំបាច់ត្រូវបង្កើនការងារផ្សព្វផ្សាយព័ត៌មាន បង្កការលើកទឹកចិត្ត ជំរុញអ្នករាល់គ្នាឱ្យរួមកម្លាំងឧបត្ថម្ភក្នុងការអនុវត្តកម្មវិធីដោយស្មារតីមិនទុកចោលនរណាម្នាក់ឡើយ។ បង្កើនការត្រួតពិនិត្យអនុវត្តបណ្តាគោលនយោបាយឧបត្ថម្ភ ដើម្បីទប់ស្កាត់ការកេងចំណេញ អកម្ម ខ្ជះខ្ជាយ។ ដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គល សមូហភាពដែលព្រងើយកណ្តើយ ខ្វះស្មារតីទទួលខុសត្រូវ។ បណ្តាខេត្ត ក្រុងចំណុះមជ្ឈិម ប្រមូលផ្តុំចង្អុលការមន្ទីរ ផ្នែកអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ច ដំណោះស្រាយដែលបានដាក់ចេញ ម្ចាស់ការ ដោះស្រាយការលំបាក បញ្ហានានានិងលើកកម្ពស់ការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ។ គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះបក្ស រដ្ឋនិងប្រជាជន ហើយផ្តោតលើការចង្អុលការ ដឹកនាំអនុវត្តប្រកបដោយជោគជ័យនូវទិសដៅដែលបានដាក់ចេញការបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងឆ្នាំ២០២៥៕
ហាយហា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin