សមាគមរួមស្រុកកំណើតសុកត្រាំងៈ ជា​ទី​ផ្សារភ្ចាប់ សាមគ្គី ត្រៀមជាស្រេចក្នុងការចែករំលែក លើកទឹកចិត្តជួយគ្នាទៅវិញទៅមកដើម្បីរួម​អភិវឌ្ឍន៍

07:19, 19/01/2025

ក្នុង​បរិយា​កាស​រីក​រាយ​ រំភើប​នៃបុន្មាន​​ថ្ងៃ​ដំបូង​ឆ្នាំ​ថ្មី​ សមាគម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​ នៅ​ទីក្រុង​ហូជីមិញ​ បាន​ចាត់​តាំង​ពិធី​ជួប​ជុំ​ប្រ​ពៃ​ណី​ ដើម្បី​អំ​ណរ​និទាឃរដូវ​អឹកទៃ២០២៥និង​ខួប​អនុ​ស្សារីយ៍៦៦ឆ្នាំ​ដែល​​បង្កើត​ នាព្រឹក​ថ្ងៃ​ទី១៨ មក​រា​ នៅ​ភោជ​នីយដ្ឋាន​ឡាង​នឿង​ណាម​បូ​។ នេះ​ជាសកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ ជាក់​ស្តែង ដើម្បីផ្សា​​ភ្ជាប់​ទំ​នាក់​ទំ​នង​ប្រ​ជា​ជន​សុក​ត្រាំង​ដែល​​​ឆ្ងាយពី​​ភូមិ​ស្រុក​ ទន្ទឹម​នឹង​នោះ​ វាយ​តម្លៃ​ឡើង​វិញនូវ​សកម្ម​ភាព​របស់​សមាគម​ក្នុង​ឆ្នាំ​២០២៤​និង​ទិសដៅ​ក្នុង​ឆ្នាំ​២០២៥។

អញ្ជើញ​ចូល​រួម​ពិធី​ជួប​ជុំ​មាន​សម​មិត្ត​ទ្រឿង​មីហ្វា-អតីត​លេខា​ម​ជ្ឈិមបក្ស​អតីត​អនុ​ប្រ​ធាន​រដ្ឋ​នៃ​សាធា​រណរដ្ឋ​សង្គម​និយម​វៀត​ណាម​បណ្តា​សម​មិត្ត​អតីត​ថ្នាក់​ដឹក​នាំ​ទីក្រុង​ហូជីមិញ​អតីត​ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​។ចំ​ណែក​ខេត្ត​សុក​ត្រាំង​អញ្ជើញ​ចូល​រួម​ពិធី​​​មាន​​បណ្តា​សម​មិត្តៈឡឹម​វ៉ាំង​ម៉ឹង​-​សមាជិក​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​លេខា​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្តត្រឹង​វ៉ាំង​ឡូ​វ-អនុ​លេខា​បក្ស​ខេត្ត​ប្រ​ធាន​គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​ព្រម​ទាំង​សម​មិត្ត​ក្នុង​គណៈ​អចិ​ន្ត្រៃ​យ៍ គណៈ​ប្រ​តិបត្តិ​បក្ខ​ភាគ​ខេត្ត​ តំ​ណាង​បណ្តា​ម​ន្ទីរ គណៈ​ផ្នែក​ ​ភូមិ​ភាគ​ក្នុង​ខេត្ត​សុក​ត្រាំង​ បណ្តា​អា​ជីវកម្ម​ និស្សិត​មាន​ស្រុក​កំ​ណើត​នៅ​សុក​ត្រាំង​ កំ​ពុង​រស់​នៅ​ ធ្វើការ​និង​រៀន​សូត្រ​នៅ​ទីក្រុង​ហូជីមិញ​។

បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងចូលរួមពិធីជួបជុំ។
បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងចូលរួមពិធីជួបជុំ។

ជាង៦៦ឆ្នាំ​បង្កើត​និង​អភិ​វឌ្ឍន៍ សមាគម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង ​នៅ​ទីក្រុង​ហូជីមិញ​ បាន​ក្លាយ​ជាដំបូល​ផ្ទះ​រួម​ដើម្បី​ប្រ​មូល​ផ្តុំ​ បង្រួប​​បង្រួម​សាម​គ្គី​ប្រ​ជា​ជន​សុក​ត្រាំង​ ឆ្ងាយ​ពីភូមិ​ស្រុក​ដែល​កំ​ពុង​រស់​នៅ​ សិក្សា​និង​ធ្វើ​ការ​នៅ​លើភូមិ​ដ្ឋាន​ទីក្រុង​ហូជីមិញ​។ ចំ​នួន​ប្រ​ជា​ជន​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​រស់​នៅ​ទីក្រុង​ហូជីមិញ​​និង​ទាក់​ទងជា​រឿយ​ៗ​​ជាមួយ​សមាគម​ ដើម្បី​គប់​វាល់ដោយ​ផ្ទាល់​ប្រ​ហែល​ជាង​១.៥០០នាក់​ ជិត​២០.០០០នាក់​បាន​ប្រាស្រ័យ​ទាក់​ទង​នៅ​លើបណ្តា​ញ​សង្គម​ហ្វេស​បុក​របស់​សមាគម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​ ចំ​នួន​សិស្ស​ និស្សិត​ដែល​កំ​ពុង​សិក្សា​នៅ​តាម​សាលា​មាន​ជាង​២.០០០ប្អូន​។ ក្នុង​ដំណើរ​នៃ​ការ​បង្កើត​និង​អភិ​វឌ្ឍន៍ សមាគម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង ​នៅ​ទីក្រុង​ហូជីមិញ​ បាន​កត់ត្រាបន្ថែម​​ទំព័រ​ប្រ​វត្តិ​សាស្ត្រថ្មី ស្នង​បន្ត​ ​និង​ពង្រីក​បណ្តា​​ប្រ​ពៃណី​ តម្លៃ​ដ៏​ថ្លៃ​ថ្នូរ​ ផ្សា​រភ្ជាប់​​បណ្តា​​​កុល​បុត្រ​សុក​ត្រាំង​។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងចូលរួមពិធីជួបជុំ។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងចូលរួមពិធីជួបជុំ។
លោកស្រីង្វៀងធីញឺធ្វី-ប្រធានសមាគមរួមស្រុកកំណើតសុកត្រាំងនៅទីក្រុងហូជីមិញ ថ្លែងប្រសាសន៍ក្នុងពិធីជួបជុំ។
លោកស្រីង្វៀងធីញឺធ្វី-ប្រធានសមាគមរួមស្រុកកំណើតសុកត្រាំង នៅទីក្រុងហូជីមិញ ថ្លែងប្រសាសន៍ក្នុងពិធីជួបជុំ។

ថ្លែង​ប្រ​សាសន៍​ក្នុង​ពិធី​ជួប​ជុំ​ លោក​ស្រី​ង្វៀង​ធីញឺធ្វី-ប្រ​ធាន​សមាគម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​ នៅ​ទីក្រុង​ហូជីមិញ​ឱ្យ​ដឹង​ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ សមាគម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​ គឺ​ជាកន្លែង​ប្រ​មូល​ផ្តុំ​របស់​ប្រ​ជា​ជន​សុក​ត្រាំង​រាប់​សិប​ពាន់​នាក់​ដែល​រស់​នៅ​ឆ្ងាយ​ភូមិ​ស្រុក​ ជាកន្លែង​ចែក​រំលែក​បំ​ណង​ប្រាថ្នា​ លើកទឹក​ចិត្ត​ ជួយ​​គ្នា​ ឧប​ត្ថម្ភ​ដល់​បង​ប្អូន​រួម​ស្រុក​កំ​ណើត​ ដើម្បី​ជម្នះ​ការ​លំ​បាក​ដែល​រស់​នៅ​ឆ្ងាយ​ភូមិ​ស្រុក​។ ទោះ​ជា​​ស្ថាន​ភាពនៅ​​សេដ្ឋ​កិច្ច​លំ​បាក​​​ ប៉ុន្តែ​សមាគម​បានត​​ភ្ជាប់​ទំ​នាក់​ទំ​នង​​​ក្នុង​សង្គម​។ ​បណ្តា​​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ អា​ជីវកម្ម​​ អ្នក​មុខ ​អ្នក​ការ​សាសនា​ក្នុង​និង​ក្រៅ​ប្រ​ទេស​បាន​ជួយ​ឧប​ត្ថម្ភ​ដល់​ខេត្ត​ក្នុង​ឆ្នាំ​កន្លង​ បាន​សាង​សង់​ស្ពាន​បេតុង​រឹង​មាំជាង​១០០ បង្ក​លក្ខ​ណៈ​ដល់​អ្នក​វ័យ​ចាស់​ កុមារ​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​​ងាយ​ស្រួល​។ ចាត់​តាំង​ក្រុម​ជាច្រើន​ដើម្បី​មក​ពិនិត្យ​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិតថ្លៃ​។ ​ទន្ទឹម​នឹង​នោះ​ បណ្តា​អា​ជីវកម្ម​និង​មិត្ត​ភក្តិ​ឆ្លង​តាម​សមាគម​រួម​ស្រុក​កំ​ណើត​និង​អ្នក​មុខ ​អ្នក​ការ​សាសនា​បាន​សង់​ស្ពាន​ជន​បទ​​ សង់​ផ្ទះ​មេត្តា​ធម៌​ គប់​វាល់ដល់​កម្ម​វិធី​វះ​ភ្នែក​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិតថ្លៃ​ដល់​មាមីង​សុក​ត្រាំង​។ល។ សរុប​ថវិកា​​ជាង​១០ពាន់​លាន​ដុងក្នុង​មួយ​ឆ្នាំ​សម្រាប់​សកម្ម​ភាព​សប្បុរ​ស​ធម៌​។

សមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្តសុកត្រាំងជូនផ្កាដល់ប្រធានសមាគមរួមស្រុកកំណើតសុកត្រាំងង្វៀងធីញឺធ្វី។
សមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ជូនផ្កាដល់ប្រធានសមាគមរួមស្រុកកំណើតសុកត្រាំងង្វៀងធីញឺធ្វី។
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនផ្កាដល់ប្រធានសមាគមរួមស្រុកកំណើតសុកត្រាំងង្វៀងធីញឺធ្វី។
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនផ្កាដល់ប្រធានសមាគមរួមស្រុកកំណើតសុកត្រាំងង្វៀងធីញឺធ្វី។

ពិធី​ជួប​ជុំ​សមាគម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​ នៅ​ទីក្រង​ហូជីមិញ​ គឺ​ជាសកម្ម​ភាព​ប្រ​ចាំ​ឆ្នាំ​ ដើម្បី​គោល​បំ​ណង​បង្ក​ឱកាស​ លក្ខ​ណៈ​ក្នុង​ការ​ជួប​សំ​ណេះ​សំ​ណាល​ សួរ​សុខ​ទុក្ខរួម​ស្រុក​កំ​ណើត​សុក​ត្រាំង​ ដែល​កំ​ពុង​រស់​នៅ​ សិក្សា​ ធ្វើ​ការ​នៅ​ទីក្រុង​ហូជីមិញ​។ ថ្លែង​ប្រ​សាសន៍​ក្នុង​ពិធី​ជួប​ជុំ​ សម​មិត្ត​ង្វៀង​វ៉ាំង​ខើយ-សមាជិក​បក្ស​ខេត្ត​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​​​មាន​ប្រ​សាសន៍​​ថា​ ឆ្លង​តាម​ពិធី​ជួប​ជុំ​ គឺ​ជាឱកាស​មួយ​ដើម្បី​ជូនព័ត៌​មាន​​​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​ឆ្នាំ​២០២៤។ តាម​នោះ​ សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​ក្នុង​ឆ្នាំ​នេះ​ ទទួល​បាន​លទ្ធ​ផល​​សកម្ម​​ជាច្រើន​លើគ្រប់​វិស័យ​ ក្នុង​នោះ​ លេច​ធ្លោ​គឺៈ ផលិត​កសិកម្ម​មាន​ការ​រីក​ចម្រើន​ក្នុង​ទិសដៅ​ផ្តោត​លើ​បង្កើន​តម្លៃ​​ ផ្សា​រភ្ជាប់​ជាមួយ​នឹង​ទីផ្សា​រអ្នក​ប្រើ​ប្រាស់​។ ស្ថាន​ភាព​ប្រើ​ប្រាស់​កសិផល​​ងាយ​ស្រួល​ ការ​នាំ​ចេញ​ទំ​និញ​សម្រេច​បាន​១,៨ពាន់​លាន​ដុល្លា​រ កើន​១៩% បើ​ធៀប​នឹង​ឆ្នាំ​កន្លង​។ បណ្តា​អា​ជីវកម្ម​បាន​ស្តារ​បន្តិច​ម្តង​ៗ ចំ​នួន​អា​ជីវកម្ម​ដែល​ចូល​រួមទីផ្សា​រកើន​១២% ក្នុង​នោះ​ អា​ជីវកម្ម​​ដែល​ត្រឡប់​មក​ដំណើរ​ការ​វិញបាន​កើន​ឡើង​៤៤%។ សកម្ម​ភាព​ទេសចរ​ណ៍មាន​ការ​រីក​ចម្រើន​ ចំ​ណូល​សេវា​ទេសចរ​ណ៍កើន​២០%។ ចំ​ណូល​ថវិកា​សម្រេច​បាន​៥.៦១៨ពាន់​លាន​ដុង ផ្លោះ​ពីការ​​គិត​​ស្មាន​១២%និង​កើន​១៣,៥% បើ​ធៀប​នឹង​ឆ្នាំ​មុន​។ល។ អា​ស្រ័យ​ហេតុ​នេះ​ អត្រា​កំ​ណើន​សេដ្ឋ​កិច្ច​របស់​ខេត្ត​ក្នុង​ឆ្នាំ​២០២៤ សម្រេច​៧,០៧% (សម្រេច​ផែន​ការ​សេចក្តី​សម្រេច​)​មាន​២០/២០បរិមាណភាគ​សម្រេច​​​និង​ផ្លោះ​ផែន​ការ​សេចក្តី​សម្រេច​ អត្រា​គ្រួ​សារ​ក្របាន​ថយ​ចុះ​ពី២,៥៤%នៅ​ត្រឹម​១,៣២% សុខុមាលភាព​សង្គម​បាន​ធានា ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​បាន​រក្សា​។ លទ្ធ​ផល​ដែល​សម្រេច​បាន​ខាង​លើ មិនអា​ច​ខ្វះ​បាន​តួនាទី​សំ​ខាន់​របស់​ប្រ​ជា​ជន​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​ដែល​ឆ្ងាយ​ភូមិ​ស្រុក​ តែង​យក​ចិត្ត​ទុក​ដាក់​ គាំ​ទ្រ រួម​ចំ​ណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រ​ជា​ជន​បន្តិច​ម្តង​ៗ។

លើកតម្កើងអាជីវកម្មជាមួយនឹងការគប់វាល់ជាច្រើនចំពោះមាតុភូមិសុកត្រាំង។
លើកតម្កើងអាជីវកម្ម​មាន​ច្រើន​ការគប់វាល់​ចំពោះមាតុភូមិសុកត្រាំង។

“ជំនួស​មុខឱ្យ​ថ្នាក់​ដឹក​នាំ​ខេត្ត​ ខ្ញុំ​សូម​ស្ងើច​សរ​សើរ​និង​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ទឹក​ចិត្ត​ដ៏​ថ្លៃ​ថ្លា​ឆ្ពោះ​មក​រក​មាតុ​ភូមិ​សុក​ត្រាំង​ របស់​អង្គ​ការ​​ បុគ្គ​ល អ៊ំ​ ពូ មីង​ បង​ប្អូន​រួម​ស្រុក​កំ​ណើតសុកត្រាំង​ ដើម្បី​ការ​អភិ​វឌ្ឍន៍របស់​ខេត្ត​សុក​ត្រាំង​នាពេល​កន្លង​។ សង្ឃឹម​ថា​ សមាគម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​ នៅ​ទីក្រង​ហូជីមិញ​ នឹង​បន្ត​ការយក​ចិត្ត​ទុក​ដាក់​ គប់​វាល់ច្រើន​ថែម​ទៀត​ក្នុង​ការ​អភិ​វឌ្ឍន៍របស់​ខេត្ត​ បន្ត​រួម​ដំណើរ​ជាមួយ​នឹង​គណៈ​កម្មា​ធិការ​​បក្ស​ រដ្ឋ​អំ​ណាច ​ដើម្បី​រួម​កម្លាំង​កសាង​មាតុ​ភូមិ​សុក​ត្រាំង​ឱ្យ​កាន់​តែរីក​ចម្រើន​។ ​ជាមួយ​ស្មារ​តី​រៀន​សូត្រ​និង​កសាង​ ថ្នាក់​ដឹក​នាំ​ខេត្ត​ សង្ឃឹម​ថា​ កូន​ក្មួយ​ខេត្ត​សុក​ត្រាំង​ ដោយ​ក្តី​ស្រឡាញ់​ ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មាតុ​ភូមិ​ បន្ត​ការយក​ចិត្ត​ទុក​ដាក់​ រួម​កម្លាំង​ជាមួយ​នឹង​ភូមិ​ភាគ​ក្នុង​ការ​អភិ​វឌ្ឍរួម​របស់​ខេត្ត​។​ ស្នើ​ដល់​អា​ជីវកម្ម​ អង្គ​ការ​ បុគ្គ​លបន្ត​ក្តី​ស្រឡាញ់​​​​ រួម​កម្លាំង​វិនិ​យោ​គកសាង​ខេត្ត​ឱ្យ​កាន់​តែរីក​ចម្រើន​ គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​និង​បណ្តា​គណៈ​ ផ្នែក​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ នឹង​បង្ក​លក្ខ​ណៈ​ងាយ​ស្រួល​ ដើម្បី​ជំរុញ​ការ​ទាក់​ទាញ​វិនិ​យោ​គគម្រោង​នានា​” សម​មិត្ត​ង្វៀង​វ៉ាំង​ខើយ បាន​ថ្លែង​ប្រ​សាសន៍​ក្នុងពិធី​ជួប​ជុំ​។

 
 
លើកតម្កើងអាជីវកម្មជាមួយនឹងការគប់វាល់ជាច្រើនចំពោះមាតុភូមិសុកត្រាំង។
លើកតម្កើងអាជីវក​មាន​ច្រើន​ការគប់វាល់​ចំពោះមាតុភូមិសុកត្រាំង។

ដើម្បី​កត់​សំ​គាល់​នូវ​ការ​គប់​វាល់របស់​សមូហ​ភាព​ បុគ្គ​លក្នុង​បុព្វ​ហេតុ​អភិ​វឌ្ឍន៍រួម​របស់​ខេត្ត​ ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​ បាន​ជូន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ដល់​សមូហ​ភាព​ បុគ្គ​ល។ ក្រៅ​ពីនេះ​ សមាគម​រួម​ស្រុក​កំ​ណើត​សុក​ត្រាំង​ ក៏​បាន​ផ្តល់​កិត្តិ​យសដល់​អា​ជីវកម្ម​​ដែល​បាន​គប់​វាល់​​ដល់​មាតុភូមិ​សុក​ត្រាំង ​និង​ជូន​អា​ហា​រូប​ករ​ណ៍ដល់​ប្អូន​ៗនិស្សិត​​ស្រុក​កំ​ណើត​​សុក​ត្រាំង​ ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​សិក្សា​៕

ក្វាង​ប៊ិ​ញ-លីហាន់​