ព្រឹកថ្ងៃទី២២ មករា នៅទីស្នាក់ការគណៈកម្មាធិការបក្ស គណៈកម្មាធិាការប្រជាជនឃុំឡឹមតឹង (ស្រុកថាញ់ទ្រី) គណៈកម្មាធិការប្រជាជនស្រុកថាញ់ទ្រី បានចាត់តាំងពិធីប្រកាសសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទទួលស្គាល់ឃុំឡឹមតឹងសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់ឆ្នាំ២០២៤។ សមមិត្តឡឹមតឹងហ្វា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំគណៈផ្នែកគ្រប់ថ្នាក់ និងកម្មាភិបាល ប្រជាជនឃុំឡឹមតឹងបានចូលរួមពិធីប្រកាសសេចក្តីសម្រេច។
![]() |
តំណាងទាំងឡាយចូលរួមពិធីប្រកាសសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទទួលស្គាល់ឃុំឡឹមតឹងសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់ ឆ្នាំ២០២៤។ |
បន្ទាប់ពីបានទទួលស្គាល់ឃុំសម្រេចបទដ្ឋានជនបទថ្មីក្នុងឆ្នាំ២០១៥ ឃុំឡឹមតឹងចាប់ផ្តើមកសាងជនបទថ្មីលើកកម្ពស់។ក្នុងរយៈពេល១០ឆ្នាំឃុំឡឹមតឹង បានវិនិយោគទុនសរុបជាង១៣១ពាន់លានដុង ដើម្បីអនុវត្តកម្មវិធី។បច្ចុប្បន្ននៅលើភូមិដ្ឋានឃុំ មានផ្លូវ៣,៨៥គីឡូម៉ែត្រផ្លូវភូមិ៣,៧គីឡូម៉ែត្រ និងផ្លូវពីភូមិមួយទៅភូមិដែលរឹងមាំនិងថែរក្សាជារៀងរាល់ឆ្នាំ។ ផ្លូវភូមិរាបរលូនរឹងមាំមានប្រវែង៣៩,២៤គីឡូម៉ែត្រ ស្រូបអត្រា៩១,៨៨%។
នៅលើភូមិដ្ឋានឃុំមាន១សហករណ៍កសិកម្មគៀកឡឹបបេ សកម្មភាពតាមច្បាប់សហករណ៍ឆ្នាំ២០២២។ ឃុំមានផលិតផល១សម្រេចOCOPផ្កាយ៣។ ឃុំមានទម្រង់ផលិតផលស្រូវដែលអនុវត្តតាមបែបបទបច្ចេកទេស “៣បន្ថយ បង្កើន៣” “១ត្រូវ បន្ថយ៥” ផលិតស្រូវតាមទិសសរីរាង្គ តាមស្តង់ដារស្ថេរភាព(SRP)… តាមលទ្ធផលនៃការពិនិត្យ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់របស់ឃុំបច្ចុប្បន្នមាន៧២,៧៥លានដុង/ម្នាក់/ឆ្នាំ ខ្ពស់ជាង២,៣ដង បើធៀបនឹងឆ្នាំ២០១៥។ អត្រាគ្រួសារក្ររបស់ឃុំគឺ២,០៥% ថយចុះ៣,២៥% បើធៀបនឹងឆ្នាំ២០១៥…។
![]() |
សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនតារាងសេចក្តីសម្រេចទទួលស្គាល់ឃុំឡឹមតឹង សម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់ឆ្នាំ២០២៤។ |
ក្នុងឱកាសនេះ បណ្តាសមូហភាពនិងបុគ្គលដែលមានស្នាដៃគប់វាល់ក្នុងការកសាងជនបទថ្មីលើកកម្ពស់ បានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការប្រជាជនស្រុកថាញ់ទ្រី ជូនលិខិតសរសើរដល់សមូហភាព បុគ្គលដែលមានស្នាដៃគប់វាល់ក្នុងការកសាងជនបទថ្មីលើកកម្ពស់។ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំឡឹមតឹងចំនួន១០០លានដុង បណ្តាអង្គភាព ឧបត្ថម្ភផ្ទះជាច្រើនដល់គ្រួសារដែលមានស្ថានភាពលំបាក ជូនអំណោយច្រើនចំណែកដល់គ្រួសារគោលនយោបាយ ជូនអាហារូបករណ៍ដល់សិស្សានុសិស្សដែលជម្នះការលំបាករៀនពូកែនៅលើភូមិដ្ឋានឃុំ។
ថ្លែងប្រសាសន៍ក្នុងពិធីនេះ សមមិត្តវឿងក្វុកណាម បានស្នើគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកថាញ់ទ្រី គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំឡឹមតឹង បន្តពង្រឹងតួនាទី ការទទួលខុសត្រូវក្នុងការងារឃោសនាចលនាប្រជាជនអំពីសារៈសំខាន់ អត្ថន័យក្នុងការកសាងជនបទថ្មី ពង្រីកតួនាទីគំរូរបស់អង្គការមហាជន អ្នកមុខ អ្នកការសាសនា បង្កើនការដឹកនាំរបស់គណៈកម្មាធិការបក្សស្រុកចំពោះកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។ សមមិត្តបានស្នើឱ្យភូមិភាគត្រូវកសាងផែនការជាក់ស្តែងជាបន្ទាន់ ដើម្បីរក្សាបង្កើនលទ្ធផលដែលសម្រេចបាន លើកកម្ពស់តួនាទីរបស់ប្រជាជនក្នុងការកសាងជនបទថ្មី សង្ឃឹមថា ប្រជាជនឃុំឡឹមតឹង នឹងបន្តអនុវត្តល្អនូវលក្ខឋានស្តីពីបរិស្ថាន ទិដ្ឋភាព សន្តិសុខ សណ្តាប់ធ្នាប់… ផ្សារភ្ជាប់ជាមួយនឹងការចលនាប្រឡងប្រណាំង៕
ហ្វាងភុក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin