ថ្ងៃទី៦មករា នៅរោងចក្រអគ្គិសនីកំដៅឡុងភូ១ នៅភូមិថាញ់ឌឹក ឃុំឡុងឌឹក ស្រុកឡុងភូ(សុកត្រាំង) សម្ពន្ធក្រុមហ៊ុនប្រេងឥន្ធនៈវៀតណាម(Petrovietnam) គណៈគ្រប់គ្រងគម្រោងអគ្គិសនីប្រេងឥន្ធនៈឡុងភូ១និងបណ្តាអង្គភាពសមាជិកចាត់តាំងពិធីចេញទ័ពជំរុញល្បឿនអនុវត្តសម្រេចគម្រោងរោងចក្រអគ្គិសនីកំដៅឡុងភូ១ដើម្បីបង្កបអនុភាព ការប្តេជ្ញាក្នុងការផ្សព្វផ្សាយគម្រោងសម្រេចឆ្នាំ២០២៧តាមកិច្ចចង្អុលការរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
ចូលរួមមានសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ថ្នាក់ដឹកនាំបណ្តាខេត្ត ហូវយ៉ាង បាកលីវ កាម៉ាវនិងទីក្រុងកឹងធើ ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកនិងបណ្តាភូមិភាគនានា។ ផ្នែកខាងPetrovietnamមានសមមិត្តលេម៉ាញ់ហ៊ុង-លេខាកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាសមាជិក Petrovietnam ។
តំណាងទាំងឡាយចូលរួមចេញទ័ពជុំរុញការអនុវត្តសម្រេចគម្រោងរោងចក្រអគ្គិសនីកំដៅឡុងភូ១។ |
រោងចក្រអគ្គិសនីកំដៅឡុងភូ១ជាគម្រោងមានទ្រង់ទ្រាយថាមពល១.២០០MW ក្រោយពីបានសម្រេចនឹងគប់វាល់ដល់ប្រព័ន្ធអគ្គិសនីជាតិប្រហែល៧ពាន់លានkWh/ឆ្នាំ។ តាមសេចក្តីសម្រេចលេខ២៦២/QĐ-TTg, ចុះទី១មេសា ឆ្នាំ២០២៤ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីការអនុម័តផែនការអនុវត្តគម្រោងអគ្គិសនី៧ ក្នុងនោះល្បឿនអនុវត្តគម្រោងរោងចក្រអគ្គិសនីកំដៅឡុងភូ១នឹងបានសម្រេចក្នុងឆ្នាំ២០២៧។ ពេលសម្រេចនឹងមាននាទីយ៉ាងសំខាន់ ឆ្លើយតបមួយផ្នែកនៃតម្រូវការផ្គត់ផ្គង់អគ្គិសនីនៃប្រព័ន្ធអគ្គិសនីជាតិ ពិសេស គឺនៅតំបន់វាលរាបទន្លេគឺវឡុង បម្រើតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមខេត្តសុកត្រាំងរួមចំណែកធានាសន្តិសុខថាមពលជាតិ។
ក្នុងពេលកន្លង ជាមួយការយកចិត្តទុកដាក់ដឹកនាំ ចង្អុលការបណ្តាស្ថាប័នគ្រប់គ្រងរដ្ឋ ជាមួយការខិតខំរបស់អ្នកម៉ៅការនិងកងជួរពលករនៅការដ្ឋាន ក្នុងនាទីជាអ្នកម្ចាស់វិនិយោគអនុវត្តបណ្តាសេចក្តីសម្រេចស្តីពីគម្រោងអគ្គិសនីរបស់រដ្ឋាភិបាល Petrovietnam បានប្រមូលផ្តុំប្រភពកម្លាំងដោយឆន្ទៈប្តេជ្ញានិងការស្របមតិនៃទូទាំងប្រព័ន្ធនយោបាយ-អង្គការមហាជន ប្រញាប់អនុវត្តបណ្តាសំណុំបែបបទកែសម្រួលគម្រោង កសាងវិធានការនិងដោះស្រាយការលំបាកដើម្បីបន្តផ្សព្វផ្សាយវិនិយោគគម្រោង។ ពិសេស ក្រោយពីបានក្រសួងឧស្សា-ពាណិជ្ជកម្ម គណៈកម្មាធិការគ្រប់គ្រងទុនរដ្ឋនៅអាជីវកម្មមានបណ្តាសេចក្តីសម្រេចពាក់ព័ន្ធដល់ការផ្សព្វផ្សាយវិនិយោគទុន Petrovietnam បានចាត់តាំងចេញទ័ពជម្រុញការអនុវត្តសម្រេចគម្រោងដើម្បីកសាងរោងចក្រអគ្គិសនីកំដៅឡុងភូ១បានដំណើរការក្នុងឆ្នាំ២០២៧ តាមផែនការដាក់ចេញ។ មុននេះ Petrovietnam បានម្ចាស់ការផ្សព្វផ្សាយបណ្តាវិធានការពិនិត្យ ជួសជុលឧបករណ៍ក្នុងការដ្ឋាន ពិសេសយកចិត្តទុកដាក់និងអនុវត្តពិនិត្យតាមកាលកំណត់ដោយម៉តចត់ តាមនោះធានារក្សាគុណភាពសម្ភារៈនិងឧបករណ៍តាមតម្រូវការរបស់អ្នកផលិត ។
ថ្នាក់ដឹកនាំបណ្តាភូមិភាគនិងPetrovietnamថតរូបជាមួយពលករនៅក្នុងពិធីចេញទ័ពជំរុញការអនុវត្តសម្រេចគម្រោងរោងចក្រអគ្គិសនីកំដៅឡុងភូ១។ |
ដោយការប្តេជ្ញានយោបាយខ្ពស់ ការព្រួតដៃ ស្របមតិ ពង្រីកស្មារតី “កងជួរមួយ-ទិសដៅមួយ” លើមូលដ្ឋានបណ្តបទពិសោធន៍ផ្សព្វផ្សាយវិនិយោគនិងសម្រេចដំណើរការបណ្តារោងចក្រអគ្គិសនីថាយប៊ិញ២ សុងហូវ១ វុងអាញ់១។ល។ Petrovietnamនឹងកៀរគរការចូលរួមនៃសមូហភាពពលករប្រេងឥន្ធនៈនៅតាមបណ្តាអង្គភាពស្នូលដូច PTSC, PVPower, VSP, DQS, VPI, PVFCCo, PVPGB, PVTex... និងរាល់ប្រភពក្នុងទូទាំងសម្ពន្ធក្រុមហ៊ុនដោយប្តេជ្ញាប្រមូលផ្តុំ ដោះស្រាយដាច់ស្រេចនិងសម្រេចគម្រោងទាំងស្រុងធានាគុណភាព សុវត្ថិភាពនិងប្រសិទ្ធភាពជាមួយទិសដៅៈ ធ្វើឱ្យក្រុមម៉ាស៊ីនរបស់រោងចក្រអគ្គិសនីកំដៅឡុងភូ១នឹងដំណើរការពាណិជ្ជកម្មក្នុងឆ្នាំ២០២៧។
លើស្មារតីនោះ នៅក្នុងពិធីចេញទ័ពបានប្រព្រឹត្តឡើងជាច្រើនខ្លឹមសារសំខាន់ៗបាន Petrovietnamនិងបណ្តាអង្គភាពជាសមាជិកផ្សព្វផ្សាយដូចៈប្រកាសសេចក្តីសម្រេចបង្កើតគណៈចង្អុលការផ្សព្វផ្សាយអនុវត្តគម្រោងវិនិយោគកសាងរោងចក្រអគ្គិសនីកំដៅឡុងភូ១ប្រកាសប្រគល់សេចក្តីសម្រេចប្រធានគណៈគ្រប់គ្រងគម្រោងអគ្គិសនីកំដៅឡុងភូ១បណ្តាអង្គភាពក្នុងPetrovietnamបានចុះហត្ថលេខាធ្វើកិច្ចសហការអនុវត្តសម្រេចគម្រោង។
Petrovietnamបានជូនថវិកាជំនួយបុណ្យតេតដើម្បីអ្នកក្រដល់ទីក្រុងកឹងធើនិងបណ្តាខេត្តសុកត្រាំង ហូវយ៉ាង កាម៉ាវ បាកលីវជាមួយថវិកាចំនួន៥ពាន់លានដុង។ |
ក៏ក្នុងព្រឹត្តិការណ៍នេះដែរ ជាមួយប្រពៃណីវប្បធម៌ “មិត្តភាពប្រេងឥន្ធនៈ” និងស្មារតី “ជួយគ្នាទៅវិញទៅមក” មិនទុកចោលនរណាម្នាក់ Petrovietnam បានជូនថវិកាជំនួយបុណ្យតេតដើម្បីអ្នកក្រដល់ទីក្រុងកឹងធើ សុកត្រាំង ហូវយ៉ាង កាម៉ាវ និងបាកលីវសរុបទឹកប្រាក់ចំនួន៥ពាន់លានដុង៕
ក្វាងប៊ិញ-សុផល
Thông tin bạn đọc
Đóng Lưu thông tin