តំណាងចូលរួមពិធី។ |
អស់រយៈពេលជាង៤ឆ្នាំអនុវត្ត ឃុំឡុងឌឹក បានសម្រេច១៩/១៩លក្ខឋានឃុំជនបទថ្មីលើកកម្ពស់និង២១លក្ខឋានលើកកម្ពស់ឃុំជនបទថ្មីដំណាក់កាល២០២១-២០២៥។ តាមនោះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ បង្កលក្ខណៈជួយដល់ការដឹកជញ្ជូនដោះដូរទំនិញ រួមចំណែកបង្កើនប្រាក់ចំណូលពី៧០លានដុងដល់១២០លានដុង/ហ.តដីកសិកម្ម។ប្រជាជនបានទទួលសេវាសុខាភិបាលទំនើប។ ប្រព័ន្ធសាលាបានវិនិយោគកសាងដើម្បីទាក់ទាញសិស្សចូលរៀនសម្រេចតាមផែនការដែលបានកំណត់។ អគ្គិសនីមានគ្រប់ទាំង៥/៥ភូមិ មានជិត១០០%គ្រួសារដែលមានអគ្គិសនីប្រើប្រាស់ សម្រាប់ធ្វើមធ្យោបាយស្តាប់មើល សម្រេច១០០% ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានកែលម្អ។ ប្រាក់ចំណូលមធ្យមក្នុងមនុស្សម្នាក់របស់ឃុំជាង៧២លានដុង/ម្នាក់/ឆ្នាំ អត្រាគ្រួសារក្រក្នុងឃុំនៅត្រឹម១,៨៣%។
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ទី២ពីស្តាំ) ជូនសេចក្តីសម្រេចទទួលស្គាល់ឃុំឡុងឌឹក ស្រុកឡុងភូ (សុកត្រាំង) សម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់។ |
ក្នុងឱកាសនេះ មានសមូហភាពចំនួន២និងបុគ្គល៤រូប បានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត សម្រេចភារកិច្ចឆ្នើមក្នុងការកសាងឃុំឡុងឌឹកសម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់។ មានសមូហភាពចំនួន២និងបុគ្គល៤រូប បានទទួលលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនស្រុក ព្រោះមានការគប់វាល់ក្នុងការកសាងឃុំឡុងឌឹកសម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់…។
គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនគណៈកម្មាធិការប្រជាជនឃុំឡុងឌឹកចំនួន១០០លានដុង សមាគមជំរុញការសិក្សាខេត្តសុកត្រាំង បានជូនអាហារូបករណ៍ចំនួន២០ចំណែកដល់សិស្សក្នុងឃុំចំនួន២០រូប ក្រុមហ៊ុនចំកាត់លេខឆ្នោតជាតិខេត្តឧបត្ថម្ភផ្ទះ២ខ្នងបណ្តាសប្បុរសជនជូនប្រាក់ អំណោយដល់ឃុំនិងប្រជាជននៅលើភូមិដ្ឋានឃុំឡុងឌឹក…។
សមមិត្តង្វៀងវ៉ាំងខើយ ជូនពរឃុំឡុងឌឹកដែលបានអនុវត្តសម្រេចនូវលក្ខឋាន ផែនការជនបទថ្មីលើកកម្ពស់។ ឆ្លងតាមនោះ ស្នើដល់ឃុំឡុងឌឹកបន្តការយកចិត្តទុកដាក់លើកកម្ពស់គុណភាព រក្សានូវលក្ខឋានជនបទថ្មី ដែលឃុំសម្រេចបាន កំណត់ខ្លឹមសារឡើងវិញនូវខ្លឹមសារដែលមិនពេញចិត្តរបស់ប្រជាជនចំពោះលទ្ធផលកសាងជនបទថ្មីលើកកម្ពស់ ដើម្បីជម្នះការលំបាក បង្កទំនុកចិត្តដល់ប្រជាជនកសាងផែនការសម្រាប់ការខិតខំប្រឹងប្រែងឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូ។ ពង្រីកតួនាទីរបស់អ្នកមានប្រិយភាព បក្ខជន សម្ព័ន្ធយុជន សមាជិក កម្មាភិបាល និយោជិត បុគ្គលិកឃោសនា ផ្សព្វផ្សាយ ពីការកសាងជនបទថ្មីដល់គ្រួសារនីមួយៗ…៕
ធ្វីលីវ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin