ក្រុមតំណាងរដ្ឋសភារដ្ឋខេត្តសុកត្រាំង ជូនអំណោយដល់សាលាចិញ្ចឹមកុមារពិការខេត្តសុកត្រាំង។ |
នៅសាលាចិញ្ចឹមកុមារពិការខេត្ត ជំនួសមុខឱ្យក្រុមប្រតិភូ តំណាងរដ្ឋសភាខេត្តតូអាយវ៉ាង បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូរបស់សាលា ដែលបានបង្រៀនផង នៅទាំងថែទាំសិស្សផង។ ក្នុងពេលសួរសុខទុក្ខ ក្រុមប្រតិភូចង់លើកទឹកចិត្តដល់គណៈគ្រប់គ្រង គ្រូបង្រៀនរបស់សាលា ដែលបានខិតខំប្រឹងប្រែងអប់រំសិស្ស ដើម្បីប្អូនៗជម្នះលើការពិការ។ ទោះបីជាប្អូនៗមានរាងកាយពិការក៏ដោយ ប្រសិនបើបានយកចិត្តទុក្ខអប់រំ ថែទាំបានល្អ ប្អូនៗនឹងអាចរស់នៅដោយខ្លួនឯង ស្វែងរកការងារធ្វើផ្ទាល់ខ្លួន។
ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ជូនអំណោយដល់ប្អូនៗសិស្សានុសិស្សសាលាចិញ្ចឹមកុមារពិការខេត្តសុកត្រាំង។ |
បន្ទាប់មក សមមិត្តឡឹមវ៉ាំងម៉ឹង បានជូនពរនូវវាចារដ៏ល្អប្រសើរបំផុតដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាឱ្យមានសុខភាពល្អ សុភមង្គល ព្រមទាំងជូនអំណោយដល់សាលាចំនួន១០លានដុង។ ក្រៅពីនេះ ក្រុមប្រតិភូក៏បានសួរសុខទុក្ខនិងជូនអំណោយជាង១៣០ចំណែកដល់ប្អូនៗជាសិស្សានុសិស្សរបស់សាលា។
ក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ជូនអំណោយនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្តសុកត្រាំង។ |
ក្រុមប្រតិភូបានបន្តទៅសួរសុខទុក្ខ ជូនពរតេតង្វៀងដាងនៅមជ្ឈមណ្ឌលគាំពារសង្គមខេត្ត។ បច្ចុប្បន្ន មជ្ឈមណ្ឌលកំពុងចិញ្ចឹមបីបាច់និងថែរក្សាកុមារកំព្រា ដែលត្រូវបោះបង់ចោលចំនួន១០៣កុមារ ព្រមទាំងមនុស្សចាស់ឯកោនិងអ្នកពិការធ្ងន់។ ដោយមានបំណងថែរក្សា គ្រប់គ្រងចិញ្ចឹមបីបាច់មុខសញ្ញាគាំពារសង្គមយ៉ាងគ្រប់គ្រាន់ ត្រឹមត្រូវតាមការកំណត់ នាពេលកន្លង គណៈគ្រប់គ្រងមជ្ឈមណ្ឌលគាំពារសង្គមខេត្ត បានផ្សព្វផ្សាយ ចាត់តាំងនិងអនុវត្តយ៉ាងតឹងរឹងនូវឯកសារ សារាចរ សេចក្តីណែនាំរបស់ថ្នាកលើ ថ្នាក់ដឹកនាំ ចង្អុលការនិយោជិត បុគ្គលិកក្នុងទូទាំងអង្គភាពអនុវត្តឱ្យបានល្អនូវគោលដៅផែនការ ភារកិច្ចដែលបានប្រគល់។
ក្រុមប្រតិភូ បានជូនពរនិងជូនអំណោយចំនួន១០លានដុងដល់មជ្ឈមណ្ឌលគាំពារសង្គមខេត្ត ជូនអំណោយជាង១០០ចំណែកដល់មុខសញ្ញាគាំពារសង្គមនៅមជ្ឈមណ្ឌល។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង បានជូនអំណោយដល់សមាគមអ្នកពិការខេត្តសុកត្រាំង។ |
នៅសមាគមអ្នកពិការភ្នេកខេត្ត ក្រុមតន្ត្រីសេចក្តីប្រាថ្នារបស់សមាគមបានសម្តែង២បទអំណរនិទាឃរដូវ ដើម្បីផ្ញើជូនក្រុមតំណាងរដ្ឋសភាខេត្ត។ បន្ទាប់មក តំណាងសមាគមបានរាយការណ៍អំពីលទ្ធផលនៃសកម្មភាពរបស់សមាគមក្នុងឆ្នាំកន្លង។ ជំនួសមុខឱ្យក្រុមប្រតិភូ សមមិត្តតូអាយវ៉ាង បានផ្តាំផ្ញើដល់ទូទាំងសមាគមអ្នកពិការភ្នេកខេត្ត នូវវាចាសួរសុខទុក្ខនិងជូនពរដ៏ល្អប្រសើរបំផុត នឹងសង្ឃឹមថា សមាជិកក្រុមតន្ត្រីហ្វឹកហាត់បានល្អ ដើម្បីសម្តែងបម្រើដល់កម្មវិធីសិល្បៈនាពេលខាងមុខ។ ក្រុមតំណាងរដ្ឋសភាខេត្ត បានជូនអំណោយដល់សមាគមអ្នកពិការភ្នេកខេត្តចំនួន៥លានដុងនិងអំណោយចំនួន២៨ចំណែកដល់សមាជិក៕
ង៉ុកហាយ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin