គណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំង អញ្ជើញទៅសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងដល់កម្មាភិបាលចូលនិវត្តន៍នៅស្រុគូឡាវយុង

17:40, 06/01/2025

នាឱកាសនិទាឃរដូវឆ្នាំម្សាញ់ ឆ្នាំ២០២៥ ក្រុមប្រតិភូកម្មាភិបាលខេត្តសុកត្រាំង បានទៅសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងដល់កម្មា​ភិ​បាល​ចូលនិវត្តន៍នៅលើភូមិដ្ឋានស្រុកគូឡាវយុង (សុកត្រាំង)។ ចូលរួមក្រុមប្រតិភូមានបណ្តាសមមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេ​ខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងបក្សខេត្ត​ឡេ​ត្រុង​ង្វៀង-សមាជិកបក្សខេត្ត លេខាបក្សស្រុកគូឡាវយុង។

សមមមិត្តៈឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិម លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង(ខាងស្តាំ) បានអញ្ជើញទៅសួរសុខទុក្ខសុខភាពកម្មាភិបាលចូលនិវត្តន៍ឡេហ្វាងហ៊ឹង។

សមមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង (ខាងស្តាំ) សួរសុខទុក្ខសុខភាពកម្មាភិបាល

ចូលនិវត្តន៍ឡេហ្វាងហ៊ឹង។

ក្រុម​ប្រតិ​ភូ​បាន​សួរ​សុខ​ទុក្ខ​និង​ជូន​ពរ​ដល់​ក្រុម​គ្រួសារ​សម​មិត្ត​ឡេ​ហ្វាងហ៊ឹង ​អតីត​ប្រ​ធាន​ស្តី​ទី​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​(ចាស់​) ​បច្ចុប្បន្ន​ កំ​ពុង​ស្នាក់​នៅ​ឃុំ​អា​ង​ថាញ់​តី ​ស្រុក​គូ​ឡាវ​យុង។  ​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង​និង​បណ្តា​សមាជិក​ក្នុង​ក្រុម​ប្រតិ​ភូ​បាន​សួរ​សុខ​ទុក្ខ​អំ​ពី​ស្ថាន​ភាព​សុខ​ភាព ​ជីវភាព​របស់​សម​មិត្ត​ឡេ​ហ្វាង​ហ៊ឹង។​ ទន្ទឹម​នឹង​នោះ ​ក្រុម​ប្រតិ​ភូ​បាន​ព័ត៌មាន​ពីសមិទ្ធផល​ លទ្ធ​ផល​លេច​ធ្លោ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-​សង្គម​របស់​ខេត្ត ​ព្រឹត្តិ​ការណ៍​ពី​ស្ពាន​ដាយ​ង៉ាយ២​-​កញ្ចប់​លេខ១១​-​XL ​ចំណុះ​គម្រោង​វិនិយោគ​កសាង​ស្ពាន​ដាយ​ង៉ាយ​លើដង​ផ្លូវ​ជាតិ​លេខ​៦០​ចំ​ណុះ​ខេត្ត​ត្រា​វិញ​និង​សុក​ត្រាំង​ជា​មួយសក្តានុភាព​ ទិស​ដៅ​អភិវឌ្ឍន៍​របស់​ខេត្ត​សុក​ត្រាំង ​ស្រុក​គូ​ឡាវ​យុង។​ ក្រុម​ប្រតិភូ​បាន​កត់​សំ​គាល់​ដោយ​ការ​គោ​រព​ចំ​ពោះ​ការ​រួម​ចំ​ណែក​ លះ​បង់​របស់​កម្មាភិបាល​ចូល​និវត្តន៍​ក្នុង​ការ​អភិវឌ្ឍន៍​របស់​ខេត្ត​ ភូមិ​ភាគ​នឹង​សង្ឃឹមបន្ត​ទទួល​បាន​មតិ​យោបល់​ដ៏​មាន​តម្លៃ​ពី​កម្មា​ភិ​បាល​ចូល​និវត្តន៍​។

ក្រុមកម្មាភិបាលខេត្តសុកត្រាំង បានអញ្ជើទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសារកម្មាភិបាលចូលនិវត្តន៍ឡេហ្វាងហ៊ឹង-អតីតប្រធានស្តីទីគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង (ចាស់)។
ក្រុមកម្មាភិបាលខេត្តសុកត្រាំង បានជូនអំណោយដល់ក្រុមគ្រួសារកម្មាភិបាលចូលនិវត្តន៍ឡេហ្វាងហ៊ឹង-អតីតប្រធានស្តីទីគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង (ចាស់)។

ក្នុង​ឱកាសតេតង្វៀងដាង​ជំនួស​ឱ្យ​មុខ​ក្រុម​ប្រតិ​ភូ ​សម​មិត្ត​ហូធីកឹមដាវ​ជូន​ពរ​សុខ​ភាព​ល្អ​ ជោគជ័យ​ សំណាង​ល្អ​និង​ជូន​ពរ​ដល់​ក្រុម​គ្រួសារ​ទទួលបុណ្យចូលឆ្នាំប្រកបដោយវិបុលសុខ​និងសុភមង្គល។

សម​មិត្ត​ឡេហ្វាងហ៊ឹង បាន​ថ្លែង​អំ​ណរគុណ​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​ផ្នែក​គ្រប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ព្រម​ទាំង​សម្តែង​នូវ​ក្តី​រំភើប​រីក​រាយ​ មោទនភាព​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​អភិវឌ្ឍន៍​ដ៏​លេច​ធ្លោ​របស់​ខេត្ត​ ស្រុក​គូ​ឡាវ​យុង​ក្នុង​ឆ្នាំ​២០២៤​ ពិសេស​ ស្ពាន​ដាយ​ង៉ាយ​ សន្យា​និង​អះ​អា​ង​ឈាន​ឡើង​លំ​ដាប់​កំ​ពូលថ្មី​សម្រាប់​ស្រុក​គូ​ឡាវ​យុង ​ខេត្ត​សុក​ត្រាំង៕

ស៊ើម​ម៉ាយ​-​លីហាន់​