តាមនោះ ក្រុមបានទៅពិនិត្យល្បឿនអនុវត្តសាងសង់គម្រោង រួមមានៈ ផ្លូវវ៉ាន់ដាយ១ ផ្លូវវ៉ាន់ដាយ២និងគម្រោងបើកទូលាយ កែលម្អទីក្រុងផ្សាវៀតណាម-អនុគម្រោងទីក្រុងសុកត្រាំង (ផ្នែកស្ពានង្វៀងវ៉ាំងលិន) នៅលើភូមិដ្ឋានទីក្រុងសុកត្រាំង។ នៅកន្លែងត្រួតពិនិត្យ ក្រុមបានស្តាប់តំណាងអ្នកម៉ៅការសំណង់រាយការណ៍អំពីល្បឿនអនុវត្តគម្រោង។
លេខាបក្សខេត្តសុកត្រាំងឡឹមវ៉ាំងម៉ឹង ពិនិត្យល្បឿនសាងសង់ផ្លូវវ៉ាន់ដាយ១។ |
តាមនោះ គម្រោងផ្លូវវ៉ាន់ដាយ១ (កំណាត់ចាប់ពីផ្លូវឡេយ្វឹង-ផាមហុង សង្កាត់ទី៨ដល់ផ្លូវត្រឹងក្វុកត្វង សង្កាត់ទី៦ (ទីក្រុងសុកត្រាំង) មកដល់ពេលនេះ បានអនុម័ត១៧៤/១៨៨គ្រួសារ (សម្រេចបាន៩៣% នៃចំនួនគ្រួសារដែលរងឥទ្ធិពល) បានសំណង១០៤/១៧៤គ្រួសារនិងសាច់ញាតិនៃផ្នូរ៧២/៧៤នៅទីបញ្ចុះសពសុងជិញ បច្ចុប្បន្ន ៧០គ្រួសារមិនទាន់បានយល់ព្រមទទួលសំណងនិងប្រគល់ដី។ ប្រគល់ដីបាន២,៩៥/៤,០គីឡូម៉ែត្រ សម្រេចបាន៧៤%។ ភាពលំបាកបច្ចុប្បន្ន គ្រួសារដែលមិនទាន់បានប្រាក់នៅតែមានចម្ងល់ តវ៉ាអំពីតម្លៃសំណង មិនយល់ព្រមក្នុងការប្រគល់ដីនិងការលំបាកមួយចំនួនទៀតដែលទាក់ទិននឹងគោលនយោបាយឧបត្ថម្ភផ្សេងៗ។
ក្រុមការងារខេត្តសុកត្រាំង ចុះពិនិត្យស្ថានភាពសាងសង់ផ្លូវវ៉ាន់ដាយ២។ |
ចំពោះផ្លូវវ៉ាន់ដាយ២ (កំណាត់ចាប់ពីផាមហុងដល់ផ្លូវជាតិលេខ៦០) មកដល់ពេលនេះ បានអនុម័ត១៤៩/១៦៨គ្រួសារ (សម្រេចបាន៨៨,៧០% នៃចំនួនគ្រួសារដែលរងឥទ្ធិពល) ១១៦/១៤៩គ្រួសារបានសំណង បច្ចុប្បន្ន ៣៣គ្រួសារមិនទាន់បានយល់ព្រមទទួលប្រាក់សំណងនិងប្រគល់ដី។ ការលំបាក បញ្ហាបច្ចុប្បន្ន គឺគ្រួសារដែលមិនទាន់ទទួលបានប្រាក់នៅតែចម្ងល់ តវ៉ាអំពីតម្លៃសំណងនិងមិនព្រមប្រគល់ដី មិនទាន់មានមូលនិធិដីធ្លីនិងតម្លៃដីដើម្បីរៀបចំការតាំងទីលំនៅថ្មីដល់គ្រួសារដែលមានគ្រប់លក្ខណៈសម្រាប់ការទីតាំងលំនៅថ្មី គ្រប់លក្ខណៈដើម្បីប្រគល់ដីជាមួយនឹងតម្លៃប្រើប្រាស់ដី។ ចំពោះផ្នែកសាងសង់ស្ពានង្វៀងវ៉ាំងលិន បច្ចុប្បន្ន មាន៤គ្រួសារមិនទាន់បានទទួលសំណងឬប្រគល់ដី ក្នុងនោះ មាន២គ្រួសារដែលរងឥទ្ធិពលដល់ដងស្ពាន (គណៈកម្មាធិការប្រជាជនទីក្រុងសុកត្រាំង កំពុងផ្តោតលើការចលនា២គ្រួសារនេះ) ២គ្រួសាររងឥទ្ធិពលតាមជាយស្ពាន។ល។ ជាមួយការលំបាក បញ្ហាខាងលើ ទីក្រុងសុកត្រាំងនិងអង្គភាពទាក់ទិនបន្តកៀរគរ ឃោសនាតាមគ្រួសារដើម្បីទទួលប្រាក់ ប្រគល់ទីតាំងនិងប្រគល់ដីជូនអ្នកវិនិយោគជាបន្ទាន់ ចំពោះករណីនីមួយៗដែលទទួលបានសំណង ឧបត្ថម្ភ។
លេខាបក្សខេត្តសុកត្រាំងឡឹមវ៉ាំងម៉ឹង ពិនិត្យជាក់ស្តែងផ្នែកស្ពានង្វៀងវ៉ាំងលិន។ |
លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង បានចង្អុលការថា៖ នេះ គឺជាគម្រោងសំខាន់ៗរបស់ខេត្តនិងបានកំណត់ដាក់បញ្ចូលក្នុងគម្រោងសម្រាប់អំណរមហាសន្និបាតបក្ខភាគទីក្រុងសុកត្រាំងនិងមហាសន្និបាតបក្ខភាគខេត្តសុកត្រាំង អាណត្តិកាល២០២៥-២០៣០ អាស្រ័យហេតុនេះ បណ្តាអង្គភាពខិតខំសាងសង់ ដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៥។ ដើម្បីសម្រេចបាននូវគោលដៅទាំងនោះ ស្នើដល់អ្នកម៉ៅការសំណង់ត្រូវតែដំណើរការឡើងវិញ ធ្វើអ្វីដែលអាចធ្វើបានមុន ត្រូវធ្វើភ្លាម ហើយត្រូវតែប្តេជ្ញាជាមួយម្ចាស់វិនិយោគ ទីក្រុងសុកត្រាំងនិងបណ្តាមន្ទីរ គណៈផ្នែកដែលទាក់ទិនចាត់តាំងអនុវត្តសាងសង់សម្រេចតាមល្បឿនដែលបានដាក់ចេញ ដើម្បីដាក់ឱ្យប្រើប្រាស់។ ទីក្រុងសុកត្រាំង ត្រូវដោះស្រាយការលំបាកឱ្យដាច់ស្រេចក្នុងការរំដោះផ្ទៃដី ដើម្បីប្រគល់ដល់អង្គភាពសាងសង់៕
ក្វាងប៊ិញ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin