![]() |
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ប្រធានអនុគណៈរៀបចំឯកសារមហាសន្និបាតបក្ខភាគខេត្ត លើកទី១៥ អាណត្តិកាល២០២៥-២០៣០។ |
នៅសម័យប្រជុំ សមមិត្តឡឹមតឹងហ្វា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈឃោសនាអប់រំបក្សខេត្ត តំណាងឱ្យក្រុមរៀបរៀងជួយអនុគណៈរៀបចំឯកសារមហាសន្និបាត បានរាយការណ៍ពីលទ្ធផលកសាងសេចក្តីព្រាងរបាយការណ៍២ប្រធានបទនៃមហាសន្និបាត គឺជាប្រធានបទស្តីពីសេដ្ឋកិច្ច-សង្គម សន្តិសុខការពារជាតិនិងប្រធានបទស្តីពីការកសាងបក្សនិងប្រព័ន្ធនយោបាយ។ នេះគឺជា២ប្រធានបទមានភាពជម្រៅ ដើម្បីបម្រើក្នុងការស្រាវជ្រាវសរុប កសាងរបាយការណ៍នយោបាយរបស់បក្ខភាគ។ ក្រុមរៀបរៀងបានរាយការណ៍អំពីស្ថានភាពលទ្ធផលកសាងសេចក្តីព្រាងរបាយការណ៍នយោបាយ ដើម្បីដាក់ជូនក្នុងមហាសន្និបាតបក្ខភាគខេត្ត លើកទី១៥ អាណត្តិកាល២០២៥-២០៣០។
តំណាងទាំងឡាយបានផ្តោតលើការពិភាក្សាចំពោះប្រធានបទ ទិសស្លោកមហាសន្និបាត ភាពលោតផ្លោះ បណ្តាភារកិច្ចសំខាន់ៗរបស់ខេត្ត អាណត្តិកាល២០២៥-២០៣០ ប្រព័ន្ធបរិមាណភាគអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សន្តិសុខការពារជាតិ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយរបស់ខេត្ត បម្រុងនឹងបញ្ចូលក្នុងឯកសារមហាសន្និបាតបក្ខភាគ អាណត្តិកាល២០២៥-២០៣០។ ពិសេស យកចិត្តទុកដាក់លើការស្រាវជ្រាវបន្ថែមអំពីភាពលោតផ្លោះសមិទ្ធផលដែលសម្រេចបានដូចៈ ការឧបត្ថម្ភផ្ទះនៅដល់គ្រួសារក្រ វិនិយោគហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍប្រភពធនធានមនុស្ស រៀបចំរចនាសម្ព័ន្ធប្រភពវិនិយោគ ប្រមូលផ្តុំមិនពង្រាយ វិនិយោគក្នុងចំណុចសំខាន់ៗអភិវឌ្ឍសេដ្ឋកិច្ចស្របជាមួយការពារបរិស្ថាន។
ថ្លែងប្រសាសន៍ក្នុងសម័យប្រជុំ លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវនៃក្រុមរៀបរៀងជួយអនុគណៈរៀបចំឯកសារមហាសន្និបាត ច្បាមជាប់គម្រោងការកសាងរបាយការណ៍ប្រធានបទ របាយការណ៍នយោបាយដាក់ជូនមហាសន្និបាត។ លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង បានស្នើឱ្យសមាជិកអនុគណៈរៀបចំឯកសារមហាសន្និបាតបន្តស្រាវជ្រាវ ចូលរួមផ្តល់យោបល់ដើម្បីក្រុមរៀបរៀងសរុប ទទួល បំពេញសម្រេចរបាយការណ៍ដាក់ជូនគណៈអចិន្ត្រៃយ៍អនុគណៈ ផ្តល់យោបល់មុននឹងដាក់ជូនគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈប្រតិបត្តិការបក្ខភាគខេត្ត។
សមមិត្តបានប្រគល់ឱ្យក្រុមសមាជិកអនុគណៈបន្តស្រាវជ្រាវ ពិនិត្យ ទាន់ពេលនូវខ្លឹមសារវាយតម្លៃលទ្ធផលនៃសេចក្តីសម្រេចមហាសន្និបាតបក្ខភាគខេត្ត លើកទី១៥ អាណត្តិកាល២០២០-២០២៥និងសេចក្តីព្រាងខ្លឹមសារទិសដៅ ភារកិច្ចរបស់បក្ខភាគខេត្ត អាណត្តិកាល២០២៥-២០៣០ ធ្វើឱ្យលេចធ្លោច្បាស់នូវសមិទ្ធផលដែលសម្រេចបាន កំណត់ឱ្យបានត្រឹមត្រូវនូវបញ្ហាកកស្ទះ អន់ថយ មូលហេតុ មេរៀនបទពិសោធន៍ តាំងពីនោះ ធ្វើសេនាធិការកំណត់ច្បាស់ពីទិសដៅ ភារកិច្ចសម្រាប់អាណត្តិកាលខាងមុខ ដែលសមស្រប ប្រសិទ្ធភាពនិងចំទិសដៅរបស់មជ្ឈិម។ ពិសេស ស្រាវជ្រាវកសាងប្រព័ន្ធបរិមាណភាគមហាសន្និបាតបក្ខភាគខេត្ត លើកទី១៥ អាណត្តិកាល២០២៥-២០៣០ ត្រូវតែបង្ហាញពីការប្តេជ្ញាឈានចូលយុគសម័យថ្មី យុគសម័យឈានឡើងរបស់ជនជាតិ…៕
ជីបាវ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin