សមាគមកាកបាទក្រហមខេត្តសុកត្រាំងៈ ជូនអំណោយចំនួន៥០០ចំណែកនៅកម្មវិធីតេតមនុស្សធម៌-តេតនៃសេចក្តីស្រឡាញ់

05:38, 14/01/2025

រាត្រី​ថ្ងៃ​ទី​១៣​ មករា​ នៅ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ទី២ ​(ទីរួម​ខេត្ត​ង៉ាណាំ)​ សមាគម​កាក​បាទក្រហម​ខេត្ត​សុក​ត្រាំង ​បាន​សហ​កា​រ​ជាមួយ​សមាគម​កាក​បាទ​ក្រហម​ទីរួម​ខេត្ត​ង៉ាណាំ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ទី២ ​បាន​ចាត់​តាំង​កម្ម​វិធី​តេត​មនុស្ស​ធម៌​-​តេត​្រ​ជា​ជន​សង្កាត់​តា​សម​មិត្ត​នៃ​សេចក្តី​ស្រឡាញ់​និង​សិល្បៈ​អំ​ណរ​និទាឃរដូវ​ អឹក​ទៃ ឆ្នាំ​២០២៥។ ​អញ្ជើញ​ចូល​រួម​មា​នបណ្តា​សម​មិត្តៈ ហ្វិញ​ធីយីមង៉ុក​-សមា​ជិក​​បក្ស​ខេត្ត លេខាបក្សទីរួម​ខេត្ត​ង៉ា​ណាំ​ ផាង​វ៉ាំង​សាវ​-​អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​បក្ស​ខេត្ត​ ដូវ៉ាំង​ទ្វឹង​-ប្រ​ធាន​សមាគម​កាក​បាទ​ក្រ​ហម​​ខេត្ត​និង​បណ្តា​សម​មិត្ត​ថ្នាក់​ដឹក​នាំ​ទីរួម​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីរួម​ខេត្ត​ង៉ា​ណាំ ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ​បណ្តា​សប្បុរ​ស​ជន​។

តំណាងទាំងឡាយចូលរួមកម្មវិធីនៅគណៈកម្មាធិការប្រជាជនសង្កាត់ទី២ ទីរួមខេត្តង៉ាណាំ (សុកត្រាំង)។

តំណាងទាំងឡាយចូលរួមកម្មវិធីនៅគណៈកម្មាធិការប្រជាជនសង្កាត់ទី២ ទីរួមខេត្តង៉ាណាំ​    (សុកត្រាំង)។

កម្ម​វិធី​បាន​ចាប់​ផ្តើម​ដោយ​ “ផ្សា​រមនោសញ្ចេតនា​” រួម​មា​ន​​១៤ល្វែងទំនិញ​ ដែល​មាន​លក់​របស់​របរដូចៈ មីកញ្ចប់​ ប្រេង​ឆា ស្ករ​ស ទឹក​ស៊ី​អ៊ីវ ទឹក​ត្រី​។ល។​ ចូល​រួម​ក្នុង​ផ្សា​រ​ប្រ​ជា​ជន​អា​ច “ទិញ​ទំ​និញ​” ដោយ​មិនចាំ​បាច់​បង់​ថ្លៃ​អ្វី​ទាំង​អស់​។ ទំ​និញ​នៅ​ផ្សា​រមួយ​ផ្នែក​ជួយ​សម្រាលការ​លំ​បាក​រ​បស់​គ្រួ​សារ​ក្រី​ក្រ ​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ នាំ​មក​នូវ​ភាព​រីក​រាយ​ដល់​គ្រួ​សារ​ក្នុង​ឱកាស​តេត និទាឃរដូវ​។ ទន្ទឹម​នឹង​នោះ​ មាមីង​ក៏​បាន​រីក​រាយ​នឹង​ការ​សម្តែង​របស់​សិល្បករ​មក​ពី​ទី​ក្រុង​ហូជីមិញ​។

មាមីងទទួលអំណោយនៅ “ផ្សារសប្បុរសធម៌”។
មាមីងទទួលអំណោយនៅ “ផ្សារសប្បុរសធម៌”។

កម្ម​វិធី​បាន​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រចំ​នួន​៥០០ចំ​ណែក​ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ គ្រួ​សារ​គោល​នយោ​បាយ​នៅ​សង្កាត់​​ទី២និង​ឃុំ​ឡុង​ប៊ិ​ញ (ទីរួម​ខេត្ត​ង៉ាណាំ) ដោយ​​អំ​ណោយមាន​តម្លៃ​សរុប​ជាង​៣០០លាន​ដុង។ នេះ​ជាសកម្ម​ភាព​ជួយឧប​ត្ថម្ភ​​ដោយ​សមាគម​កាក​បាទក្រហម​ខេត្ត​សុក​ត្រាំង​ ចលនាសមាគម​សប្បុ​រសធម៌​នារី​ទីក្រុង​ហូជីមិញ​ឧប​ត្ថម្ភ​។ ក្នុង​ឱកាស​នេះ​ សមាគម​កាក​បាទក្រហម​ខេត្ត​សុក​ត្រាំង​ នៅ​ទាំង​បាន​ជូន​តារា​ងកត់​សំ​គាល់​ចំ​ពោះ​ទឹក​ចិត្ត​សប្បរស​ធម៌​ដល់​​សប្បុរ​ស​ជន​។ សមាគម​សប្បុរ​ស​ធម៌​នារី​ទីក្រុង​ហូជីមិញ​ ក៏បាន​ទទួល​ប័ណ្ណ​សរ​សើរ​​របស់​ប្រ​ធាន​គណៈ​កម្មា​ធិការ​​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​។ 

ថ្នាក់ដឹកនាំសមាគមកាកបទក្រហមខេត្តសុកត្រាំង រដ្ឋអំណាចភូមិភាគ បានជូនផ្កានិងជូនតារាងកត់សំគាល់ទឹកចិត្តមនុស្សដល់សប្បុរសជន។
ថ្នាក់ដឹកនាំសមាគមកាកបាទក្រហមខេត្តសុកត្រាំង រដ្ឋអំណាចភូមិភាគ បានជូនផ្កានិងតារាងកត់សំគាល់ទឹកចិត្តសប្បរស​ធម៌ដល់សប្បុរសជន។

កម្ម​វិធី​តេតមនុស្ស​ធម៌​-តេតនៃ​សេចក្តី​ស្រឡាញ់​ បាន​បង្ហាញ​ពីប្រ​ពៃណី​ជួយ​គ្នា​ទៅ​វិញទៅ​មក​ ផ្សព្វ​ផ្សា​យស្មារ​តី​សហគម​ន៍ក្នុង​ការ​គិត​អា​នជីវភាព​របស់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ ជួយ​ឱ្យ​ពួក​គាត់​មាន​លក្ខ​ណៈ​ ដើម្បី​ទទួល​និទាឃរដូវ​ អំ​ណរ​តេត ឆ្លង​តាម​នោះ​ រួម​ចំ​ណែក​ជាមួយ​គណៈ​កម្មា​ធិការ​​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដើម្បី​អនុ​វត្ត​ឱ្យបានល្អ​ការ​ងារ​សុខុមាលភាព​នៅ​លើភូមិ​ដ្ឋាន​៕

ហ្វិញ​ញឺ-លីហាន់