ធ្វើសេនាធិការអនុវត្តការរៀបចំអង្គការក្នុងប្រព័ន្ធនយោបាយបង្រួមសកម្មភាពសុពលភាព ប្រសិទ្ធភាព

05:52, 03/01/2025

រសៀលថ្ងៃទី២មករា នៅគណៈកម្មាធិការបក្សខេត្តសុកត្រាំង សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តធ្វើជាអធិបតីពិធីប្រជុំជាមួយថ្នាក់ដឹកនាំបណ្តាស្ថាប័នធ្វើសេនាធិការ ជំនួយការគណៈកម្មាធិការបក្សខេត្តដើម្បីស្តាប់សេចក្តីរាយការណ៍ពីស្ថាន ភាព លទ្ធផលអនុវត្តភារកិច្ចឆ្នាំ២០២៤និងទិសដៅភារកិច្ចឆ្នាំ២០២៥។ ចូលរួមនៅមានថ្នាក់ដឹកនាំបណ្តាគណៈកសាងបក្សនិងបណ្តាអង្គភាពនានា។

ឆ្នាំ​២០២៤​បណ្តា​ស្ថប័ន​ទទួល​បន្ទុក​ធ្វើ​សេនា​ធិ​ការ ជំនួយ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​​បាន​ម្ចាស់​ការ សកម្ម​ធ្វើ​សេនា​ធិការ​ដឹក​នាំ ចង្អុល​ការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​កសាង​បក្ស។ តាម​នោះ គណៈ​ឃោសនា​អប់រំ​បក្ស​ខេត្ត​ម្ចាស់​ការ​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត​ចាត់​តាំង​ស្រាវ​ជ្រាវ រៀន​សូត្រ ជ្រួត​ជ្រាប ផ្សព្វ​ផ្សាយ​អនុវត្ត​និង​ បូក​សរុប​បណ្តា​សេចក្តី​សម្រេច សា​រា​ចរ សេចក្តី​សម្រេចរបស់​មជ្ឈិម របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ធា​នា​បាន​ទាន់​ពេល គុណ​ភាព។ ទន្ទឹម​នោះ ធ្វើ​សេនា​ធិការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ឃោ​សនា​ផ្សព្វ​ផ្សាយ​បម្រើ​ភារ​កិច្ច​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម ធា​នា​ការ​ពារ​ប្រ​ទេស​-​សន្តិ​សុខ កសាង​បក្ស​និង​ប្រ​ព័ន្ធ​ន​យោ​បាយ​របស់​ខេត្ត។

គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត គណៈ​​អចិន្រ្តៃយ៍​​បក្ស​​ខេត្ត​​អនុម័ត​ច្រើន​ឯក​សារ​ច្បាប់​ដឹក​នាំ ចង្អុល​ការ​ពី​វិស័យ​កសាង​បក្ស ចាត់​តាំង​កម្មា​ភិបាល។ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង ទូ​ទាំង​ខេត្ត​បាន​បញ្ចូល​បក្ខ​ជន​ថ្មី​ចំ​នួន​១.៦២៧​រូប​(សម្រេច​អត្រា​៣,៣៣%​បើ​ប្រៀប​សរុប​បក្ខជន​ចុង​ឆ្នាំ​២០២៣) បង្កើន​សរុប​បក្ខជន​ទូ​ទាំង​បក្ខភាគ​ខេត្ត​ឡើង​ដល់​៤៩.៧២៤​សម​មិត្ត។ គណៈ​កម្មា​ធិការ​ពិនិត្យ​បក្ស​ខេត្ត​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​​អចិន្រ្តៃយ៍​​បក្ស​​ខេត្ត​​ផ្សព្វ​ផ្សាយ​អនុវត្ត​សម្រេច​កម្ម​វិធី​ពិ​និត្យ ត្រួត​ពិនិត្យ​ឆ្នាំ​២០២៤ដោយ​មាន​៤/៤​ខ្លឹម​សារ​ពិនិត្យ​និង​៤/៤​ខ្លឹម​សារតាមដានត្រួត​ពិនិត្យ។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តសុកត្រាំងប្រជុំប្តូរវេនជាមួយថ្នាក់ដឹកនាំបណ្តាស្ថាប័នធ្វើសេនាធិការ ជំនួយការគណៈកម្មាធិការបក្សខេត្ត។
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្តសុកត្រាំងប្រជុំជាមួយថ្នាក់ដឹកនាំបណ្តាស្ថាប័នធ្វើសេនាធិការ ជំនួយការគណៈកម្មាធិការបក្សខេត្ត។

​គណៈ​នយោ​បាយ​ផ្ទៃ​ក្នុង​គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត​ម្ចាស់​ការ​ធ្វើ​សេនា​ធិការ​និង​ចាត់​តាំង​ផ្សព្វ​ផ្សាយ ទាន់​ពេល បណ្តា​សេចក្តី​សម្រេច សា​រា​ចរ សេចក្តី​អនុ​ម័ត​របស់​មជ្ឈិម​ពី​ការ​ងារ​នយោ​បាយ​ផ្ទៃ​ក្នុង កែ​ទម្រង់​យុត្តិ​ធម៌​និង​បង្ការ​ទប់​ស្កាត់ទង្វើ​ពុក​រលួយ ​ខ្ជះ​ខ្ជាយ អស​កម្ម។

បណ្តា​ស្ថា​ប័ន​ធ្វើ​សេនា​ធិ​ការ ជំ​នួយ​ការ​ឱ្យ​គណៈ​​កម្មា​ធិ​ការ​បក្ស​​ខេត្ត​ក៏​ធ្វើ​សេនា​ធិ​ការ​បូក​រុប​អនុវត្ត​សេចក្តី​សម្រេច​លេខ​១៨​របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​នីតិ​កាល​ទី​១២​ធានា​ត្រូវតាមល្បឿន គុណ​ភាព។ ពិ​សេស​​សហ​ការ​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​កសាង​សេចក្តី​ព្រាង​គម្រោង​ពី​ការ​រៀប​ចំ​អង្គ​ការ​រដ្ឋក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ​ខេត្ត​សុក​ត្រាំង​បង្រួម សកម្ម​ភាព​សុ​ពល​ភាព ប្រ​សិទ្ធ​ភាព។

​ទិស​ដៅ​បណ្តា​ភារ​កិច្ច​គប្បី​អនុវត្ត​ក្នុង​ឆ្នាំ​២០២៥ អនុ​លេ​ខា​ប្រ​ចាំ​ការ​ប្ស​ខេត្ត​ស្នើ​បណ្តា​ស្ថាប័ន​ធ្វើ​សេនា​ធិ​ការ ជំនួយ​ការ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​គប្បី​យក​ចិត្ត​ទុក​ដាក់​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​​អចិន្រ្តៃយ៍​​បក្ស​​ខេត្ត​ គណៈ​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ដឹក​នាំ​ចង្អុល​ការ​អនុវត្ត​មាន​គុណ​ភាព ប្រ​សិទ្ធ​ភាព​និង​ធា​នា​កម្ម​វិធី​ធ្វើ​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត គណៈ​​អចិន្រ្តៃយ៍​​បក្ស​​ខេត្ត​​និង​កម្ម​វិធី​ពិនិត្យ ត្រួត​ពិនិត្យ​របស់​គណៈ​​អចិន្រ្តៃយ៍​​បក្ស​​ខេត្ត​​ឆ្នាំ​២០២៥​។ ប្រ​មូល​ផ្តុំ​ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត គណៈ​​អចិន្រ្តៃយ៍​​បក្ស​​ខេត្ត​ ដឹក​នាំ ចង្អុល​ការ​ការ​ងារ​ត្រៀម​បម្រុង​និង​ចាត់​តាំង​សម្រេច​ជោគ​ជ័យ​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​អាណត្តិ​កាល​២០២៥-​២០៣០។ សហ​ការ​ធ្វើ​សេនា​ធិការ​កសាង​សេចក្តី​ព្រាង​បណ្តា​ឯក​សារ​លើក​ជូន​មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​លើក​ទី​១៥ អាណត្តិ​កាល​២០២៥​-​២០៣០ ធា​នា​ម៉ត់​ចត់ វិទ្យា​សាស្រ្ត។  ​ធ្វើ​សេនា​ធិការ​អនុវត្ត​ការ​រៀប​ចំ​អង្គ​ការ​​រដ្ឋ​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ​បង្រួម​ សកម្ម​ភាព សុ​ពល​ភាព ប្រ​សិទ្ធ​ភាព​ផ្សារ​ភ្ជាប់នឹង​ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល បក្ខ​ជន បុគ្គ​លិក និយោ​ជិត ចរិយា​សម្បត្តិ​ល្អ សមត្ថ​ភាព ប្រិយ​ភាព ឆ្លើយ​តប​សំ​ណូម​ពរ​ភារ​កិច្ច​ក្នុង​សម័យ​ថ្មី៕

 ហាយហា-សុផល