ក្រុមប្រតិភូបានសួរសុខទុក្ខនិងជូនពរតេតង្វៀងដាងឆ្នាំ២០២៥ដល់បណ្តាសមមិត្ត ត្រឹងវ៉ាំងវូ អតីតសមាជិកមជ្ឈិមបក្ស អតីតលេខាបក្សខេត្តសុកត្រាំង ម៉ាយហុងថាយ-អតីតអនុលេខាបក្សខេត្ត អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង្វៀងទ្រុងហ៊ីវ-អតីតអនុលេខាបក្សខេត្ត អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្ត ម៉ាយឃឿង-អតីតសមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត អតីតប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។
![]() |
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង(ទី៤ពីស្តាំ)និងក្រុមប្រតិភូសួរសុខទុក្ខនិងជូនពរតេតង្វៀដាងឆ្នាំ២០២៥ដល់សមមិត្តត្រឹងវ៉ាំងវូ អតីតសមាជិកមជ្ឈិមបក្ស អតីតលេខាបក្សខេត្តសុកត្រាំង(ទី៥ពីស្តាំ)។ |
នៅទីនេះលេខាបក្សខេត្តសួរសុខទុក្ខពីសុខភាពនិងជូនពរឆ្នាំថ្មីដល់បណ្តាសមមិត្តជាអតីតថ្នាក់ដឹកនាំខេត្តនិងគ្រួសារ។ ទន្ទឹមនោះរាយការណ៍សង្ខេបពីសមិទ្ធផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងឆ្នាំ២០២៤។ សមមិត្តឡឹមវ៉ាំងម៉ឹងសង្ឃឹមថាពេលខាងមុខបណ្តាសមមិត្តនឹងបន្តការគប់វាល់មតិយោបល់ដើម្បីថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តដឹកនាំ ចង្អុលការក្នុងការកសាងខេត្តសុកត្រាំងកាន់តែអភិវឌ្ឍ ជីវភាពរបស់ប្រជាជនបានសុខដុម សុភមង្គល។
បណ្តាសមមិត្តកម្មាភិបាលចូលនិវត្តន៍បានអរគុណចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងនិងសម្តែងក្តីរីករាយចំពោះលទ្ធផលលេចធ្លោរបស់ខេត្តដែលសម្រេចបានលើគ្រប់វិស័យក្នុងឆ្នាំកន្លង។ ទន្ទឹមនោះសន្យាថានឹងខំយកចិត្តទុកដាក់តាមដានដើម្បីគប់វាល់មតិយោបល់សម្រាប់ខេត្តក្នុងពេលខាងមុខ។ បណ្តាសមមិត្តកម្មាភិបាលចូលនិវត្តន៍និងគ្រួសារផ្ញើវាចាសួរសុខទុក្ខដល់ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងឆ្នាំថ្មីសម្រេចបានជោគជ័យថ្មី៕
គីមង៉ុក-សុផល
Thông tin bạn đọc
Đóng Lưu thông tin