សុកត្រាំងត្រៀមចាត់តាំងបូកសរុបអនុវត្តសេចក្តីសម្រេចលេខ១៨-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស(នីតិកាលទី១២)

19:20, 17/12/2024

ព្រឹក​ថ្ងៃ​ទី​១៧​ធ្នូ នៅ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ គណៈ​ចង្អុល​ការ​ថ្នាក់​ខេត្ត​ពី​ការ​បូក សរុប​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ចុះ​ថ្ងៃ​ទី​២៥ តុ​លា ឆ្នាំ​២០១៧ របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​(នីតិ​កាល​ទី១២) បញ្ហាមួយ​ចំនួន​បន្ត​ផ្លាស់​ថ្មី រៀប​ចំ​ប្រ​ព័ន្ធ​រដ្ឋ​បាល​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​បង្រួម សកម្ម​ភាព​មាន​សុ​ពល​ភាព​ ប្រ​សិទ្ធ​ភាព​ចាត់​តាំង​ប្រ​ជុំ​ប្រ​ចាំ​ការ​នៃគណៈ​ចង្អុល​ការ​ខេត្ត ក្រុម​រៀប​រៀង​ដើម្បី​ផ្តល់​យោ​បល់​ខ្លឹម​សារ​មួយ​ចំ​នួន​ចំណុះ​សមត្ថ​កិច្ច។ បណ្តា​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត ប្រ​ធាន​គណៈ​ចង្អុល​ការ​ខេត្ត ហូ​ធី​កឹម​ដាវ​-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត ត្រឹង​វ៉ាំង​ឡូវ​-អនុ​លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ធ្វើ​ជា​អធិបតី។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ប្រធានគណៈចង្អុលការខេត្តសុកត្រាំងថ្លែងការណ៍ក្នុងពិធីប្រជុំ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ប្រធានគណៈចង្អុលការខេត្តសុកត្រាំងថ្លែងការណ៍ក្នុងពិធីប្រជុំ។

នៅ​ក្នុង​ពិ​ធី​ប្រជុំ​ ថ្នាក់​ដឹក​នាំ​គណៈ​ចាត់​តាំង​បក្ស​ខេត្ត មន្ទីរ​មហា​ផ្ទៃ​ខេត្ត​បាន​រាយ​ការណ៍​ពី ការ​ងារ​ធ្វើ​សេនា​ធិ​ការ​ត្រៀម​បូក​សរុប​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ចុះ​ថ្ងៃ​ទី​២៥ តុលា​ឆ្នាំ​២០១៧ របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​(នីតិ​កាល​ទី​១២) បញ្ហា​មួយ​ចំ​នួន​បន្ត​ផ្លាស់​ថ្មី រៀប​ចំ​ប្រ​ព័ន្ធ​រដ្ឋ​បាល​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​បង្រួម សកម្ម​ភាព​មាន​សុ​ពល​ភាព​ប្រ​សិទ្ធ​ភាព ឆ្លង​តាម​ការ​លើក​សុំ​យោ​បល់​ចាត់​តាំង​សន្និ​បាត​បូក​សរុប​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ចុះ​ថ្ងៃ​ទី២៥ តុលា​ឆ្នាំ២០១៧ របស់​គណៈ​ប្រតិបត្តិការមជ្ឈិម​បក្ស​(នីតិកាល​ទី១២)​និង​ល្បឿន​អនុវត្ត។ មក​ដល់ខណះ​ពេល​នេះ​ បណ្តា​ភូមិ​ភាគ​បាន​និង​កំ​ពុង​ចាត់​តាំង​បូក​សរុប​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ចុះ​ថ្ងៃ​ទី​២៥ តុលា​ឆ្នាំ​២០១៧ របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​(នីតិ​កាល​ទី​១២)និង​បណ្តា​ភូមិ​ភាគ ស្ថាប័ន​ អង្គភាព​បាន​ផ្ញើ​របាយ​ការណ៍​ពី​លទ្ធ​ផល​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TWនិង​ស្នើ​គម្រោង​រៀប​ចំ បង្រួម​ប្រ​ព័ន្ធ​រដ្ឋ​បាល​ជាក់​ស្តែង​មក​ស្ថាប័ន​ប្រ​ចាំ​ការ​គណៈ​ចង្អុល​ការ។ ក្រុម​រៀប​រៀង​បាន​បែង​ភារ​កិច្ច​ដល់​សមា​ជិក​ម្នាក់​ៗ ធ្វើ​សេនាធិ​ការ​កសាង​បណ្តា​ឯក​សារ​ច្បាប់​ត្រៀម​បូក​សរុប​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TWខេត្ត ដូច ព្រាង​របាយ​ការណ៍​បូក​សរុប​សេច​ក្តី​សម្រេច​លេខ១៨-NQ/TW របស់​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស ព្រាង​គម្រោង​ស្នើ​រៀប​ចំ បង្រួម​ប្រ​ព័ន្ធ​រដ្ឋ​បាល​ផ្នែក​បក្ស រណ​សិរ្សមាតុភូមិនិង​បណ្តា​អង្គ​ការ​ន​យោ​បាយ​-សង្គម​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក​ក្នុង​ខេត្ត។

ថ្លែង​ការណ៍​នៅ​ក្នុង​ពិ​ធី​ប្រជុំ​ សម​មិត្តឡឹម​វ៉ាំង​ម៉ឹង​បាន​សង្កត់​ធ្ងន់​ ពិ​ធី​ប្រជុំ​ថ្ងៃ​នេះ​មានអត្ថន័យ​យ៉ាង​សំ​ខាន់​ ពិគ្រោះ​ ត្រៀម​ការ​ងារ​សម្រាប់​បូក​សរុប​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ចុះ​ថ្ងៃ​ទី​២៥ តុលា​ឆ្នាំ​២០១៧ របស់​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​(នីតិ​កាល​ទី១២)។ លេ​ខា​បក្ស​ខេត្ត​ស្នើប​ណ្តា​សម​មិត្ត​សមា​ជិក​គណៈ​ចង្អុល​ការ​ចូល​រួម​អនុវត្ត​បណ្តា​ភារ​កិច្ច​តាម​កំណត់​ពេល​វេលា​ជាក់​ស្តែង​ ក្រោយ​មក​គណៈ​ចង្អុល​ការ​បាន​ពិនិត្យ​កែ​សម្រួល​ដើម្បី​ លើក​ជូន​គណៈ​ប្រ​ចាំ​ការ​បក្ស​ខេត្ត គណៈ​ប្រ​តិបត្តិ​ការ​បក្ខភាគ​ខេត្ត​ចាត់​តាំង​សន្និ​បាត​បូក សរុប​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW និង​រាយ​ការណ៍​ឡើង​ទៅ​មជ្ឈិម​៕

                                                                                ជីវបាវ​-សុផល