ព្រឹកថ្ងៃ១៦ ធ្នូ នៅហាណូយ គណៈចាត់តាំងមជ្ឈិមបានចាត់តាំងសន្និបាតទូទាំងប្រទេសបូកសរុបការងារចាត់តាំងកសាងបក្សឆ្នាំ២០២៤។ ផ្សព្វផ្សាយភារកិច្ចឆ្នាំ២០២៥។ អគ្គលេខាបក្សតូឡឹមចូលរួមនិងថ្លែងការណ៍ចង្អុលការសន្និបាត។ សមមិត្តលេមិញហ៊ឹង-សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចាត់តាំងមជ្ឈិមធ្វើជាអធិបតីសន្និបាត។ ចូលរួមនៅមាន សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មការមហាផ្ទៃមជ្ឈិមផាងឌិញត្រាច់ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដូវាំងជៀង រដ្ឋមន្រ្តីក្រសួងការពារជាតិផាងវ៉ាំងយ៉ាង រដ្ឋមន្រ្តីក្រសួងនគរបាលលឿងតាមក្វាង បណ្តាសមមិត្តលេខាមជ្ឈិមបក្ស សមាជិកមជ្ឈិមបក្ស ថ្នាក់ដឹកនាំ គណៈផ្នែកមជ្ឈិម។
នៅខេត្តសុកត្រាំង មានសមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បណ្តាសមមិត្តជាសមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត បណ្តាសមមិត្តថ្នាក់ដឹកនាំគណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សចំណុះគណៈកម្មាធិការបក្សបក្សខេត្ត ថ្នាក់ដឹកនាំ កម្មាភិបាល បុគ្គលិកគណៈចាត់តាំងបក្សខេត្ត មន្ទីរមហាផ្ទៃ ប្រធានគណៈចាត់តាំង បណ្តាគណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការបក្សចំណុះគណៈកម្មាធិការបក្សខេត្ត។
តំណាងទាំឡាយចូលរួមសន្និបាតបូកសរុបការងារចាត់តាំងកសាងបក្សឆ្នាំ២០២៤នៅខេត្តសុកត្រាំង។ |
រាយការណ៍ក្នុងសន្និបាត សមមិត្តហ្វាងដាំងក្វាង-សមាជិកមជ្ឈិមបក្ស អនុប្រធានប្រចាំការគណៈចាត់តាំងមជ្ឈិមបានឱ្យដឹង ឆ្នាំ២០២៤ផ្នែកចាត់តាំងកសាងបក្សបានសម្រេចការងារមួយចំនួន លេចធ្លោបំផុតគឺម្ចាស់ការធ្វើសេនាធិការបណ្តាភារកិច្ចសំខាន់ៗ បណ្តាសេចក្តីសម្រេច សារាចរ សេចក្តីសរុប លក្ខន្តិកៈដើម្បីធ្វើឱ្យជាក់ស្តែងភារកិច្ចចំនួន១០ស្តីពីការកសាងបក្សភារកិច្ចសំខាន់ៗចំនួន៣និងដំណោះស្រាយលោតផ្លោះចំនួន៣ដែលមហាសន្និបាតទី១៣របស់បក្សបានដាក់ចេញ។ តាមនោះចាប់ពីដើមអាណត្តិកាលមកដល់សព្វថ្ងៃបានលើកជូនគណៈប្រតិបត្តិការមជ្ឈិមបក្ស ការិយាល័យនយោបាយ គណៈលេខាបក្សអនុម័តគម្រោង ភារកិច្ចចំនួន៧៩ និងធ្វើសេនាធិការអនុម័តឯកសារច្បាប់ចំនួន៧២រួមចំណែកធ្វើឱ្យសុក្រឹតបណ្តាសេចក្តីកំណត់របស់បក្សស្តីពីការងារចាត់តាំងកសាងបក្ស ទន្ទឹមនោះ ក៏សកម្មធ្វើសេនាធិការការងារត្រៀមបប្រុងមហាសន្និបាតបក្ខភាគគ្រប់ថ្នាក់ ឈានដល់មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ ធានាព្រមៗគ្នា ស្របគ្នាទាំងខ្លឹមសារនិងបុគ្គលិកក៏ដូចជាការងាររៀបចំ បម្រើមហាសន្និបាត។
លើមូលដ្ឋានបណ្តាលទ្ធផលដែលសម្រេចបាននិងផ្តើមពីការជាក់ស្តែងដាក់ចេញសំណូមពរខ្ពស់ជាងជាមួយការងារចាត់តាំងកសាងបក្ស កសាងប្រព័ន្ធនយោបាយ រៀបចំឱ្យប្រទេសជាតិឈានចូលយុគសម័យថ្មី យុគសម័យឈានឡើងដោយខ្លួនឯងរបស់ជនជាតិ ឆ្នាំដល់និងពេលបន្ទាប់ ទូទាំងផ្នែកចាត់តាំងកសាងបក្សកំណត់បន្តផ្លាស់ថ្មី ប្រឹងប្រែង ប្តេជ្ញាខ្ពស់ដើម្បីសម្រេច១០ក្រុមភារកិច្ច ដំណោះស្រាយនិងដំណោះស្រាយលោតផ្លោះចំនួន៣ស្តីពីការងារកសាងបក្សក្នុងមហាសន្និបាតទី១៣របស់បក្ស ក្នុងនោះប្រមូលផ្តុំធ្វើសេនាធិការកសាងនិងផ្សព្វផ្សាយអនុវត្តកម្មវិធីការងារឆ្នាំ២០២៥ ធានាតាមល្បឿន គុណភាពផ្សារភ្ជាប់ជាមួយការងារត្រៀម ចាត់តាំងសម្រេចជោគជ័យមហាសន្និបាតបក្សគ្រប់ថ្នាក់ឈានដល់មហាសន្និបាតបក្សលើកទី១៤របស់បក្ស បង្កើនការងារការពារនយោបាយផ្ទៃក្នុង ជម្រុញការងារឃោសនា បូកសរុបជាក់ស្តែង ស្រាវជ្រាវវិទ្យាសាស្រ្តពីការចាត់តាំងកសាងបក្សជាមួយស្មារតីកសាងផ្នែកចាត់តាំងកសាងបក្ស ស្អាតស្អំ រឹងមាំ តម្លាភាព។
ចូលរួមយោបល់ក្នុងសន្និបាត តំណាងទាំងឡាយបានចែករំលែកពីបទពិសោធន៍ក្នុងការរៀបចំអង្គការមូលដ្ឋានបក្សនៅភូមិភាគ រៀបចំ ប្រើប្រាស់ បណ្តុះបណ្តាល បំប៉នកម្មាភិបាល ការងារកសាងបក្សនៅភូមិភាគ ក្រសួង គណៈផ្នែកមជ្ឈិម។
ថ្លែងការណ៍ក្នុងសន្និបាត អគ្គលេខាបក្សតូឡឹមកត់សម្គាល់ ស្ងើចសរសើរបណ្តាលទ្ធផល របស់ផ្នែកចាត់តាំងកសាងបក្សដែលសម្រេចបានក្នុងពេលកន្លង។ ទន្ទឹមនោះ បង្ហាញបណ្តាបញ្ហាធំៗក្នុងការងារចាត់តាំង កសាងបក្សសព្វថ្ងៃគប្បីមានដំណោះស្រាយជម្នះដូច ការងារកម្មាភិបាលនៅមានការអន់ថយ បំផុតគឺការវាយតម្លៃកម្មាភិបាលនៅមិនទាន់ច្បាស់លាស់ ពេញលេញពីចរិយាសម្បត្តិនយោបាយ សីលធម៌ ផ្នត់រស់នៅ សមត្ថភាព គោលជំហរនយោបាយ។ សមត្ថភាពដឹកនាំ ការប្រឹងប្រែងនៃអង្គការមូលដ្ឋានបក្ស បក្ខជនមួយចំនួននៅខ្សោយ ចរិយាសម្បត្តិសីលធម៌និងធ្វើជាគំរូនៃកម្មាភិបាល បក្ខជនមួយចំនួនបានថយចុះ ចំនួនបក្ខជនត្រូវពិន័យនិងលុបឈ្មោះមានការកើន។ ប្រជុំជីវភាពនៅកន្លែងមួយចំនួនគ្រាន់តែជារូបភាព ការធ្វើសេនាធិការកែទម្រង់រដ្ឋបាលក្នុងបក្ស បំផុតគឺការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មាន បង្វែរឌីជីថលក្នុងការដឹកនាំ ចង្អុលការរបស់បក្សមានពេលខ្លះមិនទាន់ឆ្លើយតបសំណូមពរនៃស្ថានភាពថ្មី។
ទិដ្ឋភាពសន្និបាតនៅកន្លែងខេត្តសុកត្រាំង។ |
ឆ្នាំ២០២៥ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងនោះមានសារៈសំខាន់បំផុតចំពោះផ្នែកចាត់តាំងកសាងបក្ស បំផុតគឺការងាររៀបចំសម្រាប់មហាសន្និបាតទី១៤របស់បក្ស។ ទិសដៅពេលខាងមុខ ការរៀបចំបង្រួមប្រព័ន្ធរដ្ឋបាលលើស្មារតី “សមល្មមប៉ុន្តែត្រូវឱ្យដល់គោលដៅ” “រត់បណ្តើរ រៀបជួរបណ្តើរ” ។ អគ្គលេខាបក្សសំណូមពរពេលខាងមុខ ផ្នែកចាត់តាំងកសាងបក្សគប្បីធ្វើល្អជាងទៀតការងារធ្វើសេនាធិការបូកសរុបសេចក្តីសម្រេចលេខ១៨-NQ/TW ចុះថ្ងៃទី២៥ តុលា ឆ្នាំ២០១៧របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាលទី១២ ស្តីពីបញ្ហាមួយចំនួនបន្តផ្លាស់ថ្មី រៀបចំចាត់តាំងនៃប្រព័ន្ធនយោបាយបង្រួម សកម្មភាពមានសុពលភាព ប្រសិទ្ធភាព។ ទន្ទឹមនោះ សរុបលទ្ធផលបូកសរុបការងារអនុវត្តសេចក្តីសម្រេចលេខ១៨-NQ/TWនិងស្នើបណ្តាស្ថប័ន អង្គភាព ធ្វើសេនាធិការ រាយការណ៍ជូនការិយាល័យនយោបាយ គណៈប្រតិបត្តិការមជ្ឈិមបក្ស។ បណ្តាគណៈរបស់បក្សត្រូវតែធ្វើមុនការបង្រួមប្រព័ន្ធរដ្ឋបាល។ ប្រញាប់ផ្សព្វផ្សាយប្តូរផ្តាច់បណ្តាភារកិច្ច ធានាបណ្តាស្ថាប័ន អង្គភាព ចាត់តាំងក្រោយ ការរៀបចំសកម្មភាពបានរលូន មានសុពលភាព ប្រសិទ្ធភាព មិនឱ្យអាក់ខានការងារនៅភូមិដ្ឋាន វិស័យណាមួយ មិនឱ្យឥទ្ធិពលដល់សកម្មភាពរបស់ស្ថាប័ន អង្គភាព អង្គការនិងសង្គម។
ជីបាវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin