គណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំងរៀបចំបូកសរុបសេចក្តីសម្រេចលេខ១៨-NQ/TW

15:20, 24/12/2024

ព្រឹកថ្ងៃទី២៤ ធ្នូ គណៈអចិន្ត្រៃយ៍បក្សខេត្តសុកត្រាំង បានចាត់តាំងសម័យប្រជុំ ដើម្បីរៀបចំបូកសរុបសេចក្តីសម្រេចលេខ១៨-NQ/TW ចុះថ្ងៃទី២៥ តុលា ឆ្នាំ២០១៧ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី១២ “បញ្ហាមួយចំនួនស្តីពីបន្តការផ្លាស់ថ្មី រៀបចំប្រព័ន្ធនយោបាយបង្រួម សកម្មភាព សុពលភាព ប្រសិទ្ធភាព”។ ជាអធិបតីសម័យប្រជុំមានបណ្តាសមមិត្តៈ ឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ត្រឹងវ៉ាំងឡូវ-អនុលេ​ខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

ទិដ្ឋភាពនៃសម័យប្រជុំរៀបចំបូកសរុបសេចក្តីសម្រេចលេខ១៨-NQ/TW។
ទិដ្ឋភាពនៃសម័យប្រជុំរៀបចំបូកសរុបសេចក្តីសម្រេចលេខ១៨-NQ/TW។

សម័យ​ប្រ​ជុំ​បាន​អនុម័ត​លើ​សេច​ក្តី​ព្រាង​របាយ​ការណ៍​បូក​សរុប​ការ​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW​ គម្រោង​រួម​ស្តី​ពី​ការ​រៀប​ចំ​ប្រ​ព័ន្ធ​នយោ​បាយ​របស់​ខេត្ត​ បង្រួម សកម្មភាព សុពល​ភាព ​ប្រ​សិទ្ធភាព​និង​ឯក​សារ​ពាក់​ព័ន្ធ​។ តាម​នោះ ​សេច​ក្តី​ព្រាង​របាយ​ការណ៍​បូក​សរុប​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW បាន​ផ្តោត​លើ​ការ​វាយ​តម្លៃ​ស្ថាន​ភាព​ក្នុង​ការ​អនុវត្ត​ភារកិច្ច ​ដំណោះ​ស្រាយ​ផ្លាស់​ថ្មី​រៀប​ចំ​ប្រ​ព័ន្ធនយោ​បាយ​របស់​ខេត្ត ​បង្រួម សកម្មភាព ​សុពល​ភាព​ ប្រ​សិទ្ធ​ភាព​។​ អា​ស្រ័យ​ហេតុ​នេះ​ ស្នើបណ្តាភារកិច្ច ​ដំណោះ​ស្រាយ​និង​ផែន​ការ​រៀប​ចំ ​ បង្រួមប្រ​ព័ន្ធ​នយោ​បាយ​ខេត្ត​នា​ពេល​ខាង​មុខ។

ដោយ​ផ្អែក​លើ​ខ្លឹម​សារ​ដែល​បាន​អនុ​ម័ត​ តំ​ណាង​ទាំង​ឡាយ​បាន​ពិភាក្សា​និង​ផ្តល់​យោ​បល់​ដ៏ជាក់​ស្តែង​ជា​ច្រើន​ចំ​ពោះ​សេច​ក្តី​ព្រាង​ ទន្ទឹម​នឹង​នោះ ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​អនុ​វត្ត​ភារកិច្ច​ដែល​បាន​ប្រ​គល់ ​តាម​ស្មារតីចង្អុលការរបស់​មជ្ឈិម​ ខេត្ត​៕

ហាយ​ហា​-​លីហាន់​