ប្រជុំក្រុមរៀបរៀងបូកសរុបការអនុវត្តសេចក្តីសម្រេចលេខ១៨-NQ/TW

07:35, 12/12/2024

រសៀលទី១១ ធ្នូ នៅគណៈកម្មាធិការបក្សខេត្តសុកត្រាំង ស.មហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ជាអធិបតីពិធីប្រជុំក្រុមរៀបរៀងបូកសរុបការអនុវត្តសេចក្តីសម្រេច១៨-NQ/TW ចុះថ្ងៃទី២៥ តុលា ឆ្នាំ២០១៧ របស់គណៈប្រតិបត្តិការមជ្ឈិម នីតិកាលទី១២ ស្តីពី “បញ្ហាមួយចំនួនបន្តការផ្លាស់ថ្មី រៀបចំប្រព័ន្ធនយោបាយបង្រួម សកម្មភាព សុពលភាព ប្រសិទ្ធភាព”។ អញ្ជើញចូលរួមមានស.មវ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្តនិងបណ្តាសមមិត្តដែលជាសមាជិករបស់ក្រុម។

ប្រទិដ្ឋភាពនៃពិធីប្រជុំក្រុមរៀបរៀងបូកសរុបការអនុវត្តសេចក្តីសម្រេចលេខ១៨-NQ/TW។
ទិដ្ឋភាពនៃពិធីប្រជុំក្រុមរៀបរៀងបូកសរុបការអនុវត្តសេចក្តីសម្រេចលេខ១៨-NQ/TW។

នៅ​ពិធី​ប្រ​ជុំ​ ថ្នាក់​ដឹក​នាំ​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​ មន្ទីរ​ផ្ទៃ​ក្នុង​ បាន​រាយការ​ណ៍អំ​ពី​ការ​ងារ​រៀប​ចំ​បូក​សរុប​ការ​អនុ​វត្ត​សេចក្តី​សម្រេច​លេខ​១៨-NQ/​TW។ ទន្ទឹម​នឹង​នោះ​ បណ្តា​សមាជិក​ក្រុម​រៀប​រៀង​បាន​ផ្តល់​យោបល់​លើខ្លឹម​សារ​មួយ​ចំ​នួន​ដូច​ជា សេចក្តី​ព្រាង​របាយ​ការ​​ណ៍បូក​សរុប​សេចក្តី​សម្រេច​​លេខ​១៨-NQ/TW ចុះ​ថ្ងៃ​ទី២៥ តុលា ឆ្នាំ​២០១៧ របស់​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​ នីតិ​កាល​ទី១២ ស្តីពី​ “បញ្ហា​មួយ​ចំ​នួន​អំ​ពី​​បន្ត​ការផ្លាស់​ថ្មី​ រៀប​ចំ​ប្រ​ព័ន្ធ​នយោ​បាយ​ឱ្យ​មាន​ភាព​បង្រួមសកម្មភាព​មាន​សុពល​ភាព​ ប្រ​សិ​ទ្ធភាព​” គម្រោង​រួម​ក្នុង​ការ​រៀប​ចំ​ប្រ​ព័ន្ធ​នយោ​បាយ​ខេត្ត​សុក​ត្រាំង​ គម្រោង​លម្អិត​នៃ​ការ​រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​ស្ថាប័ន​បក្ស​ រណសិរ្ស​មាតុ​ភូមិ​​និង​អង្គ​ការ​នយោ​បាយ​-សង្គម​ថ្នាក់​ខេត្ត​ បណ្តា​អង្គ​ការ​ចំ​ណុះ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​។ល។

ថ្លែង​ប្រ​សាសន៍​​សរុប​ពិធី​ប្រ​ជុំ​ សម​មិត្ត​ហូធីកឹមដាវ បាន​ស្នើដល់សមាជិក​ក្រុម​រៀប​រៀង​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជាបន្ទាន់​ផ្តោត​លើការ​អនុ​វត្ត​ភារ​កិច្ច​បន្ត​ស្រាវ​ជ្រាវ​បំពេញបន្ថែម​លើសេចក្តី​ព្រាង​របាយ​​ការ​ណ៍ គ្រោង​ស្តីពី​ការ​រៀប​ចំ​អង្គ​ការ​​ ការិយាល័យ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ត្រូវ​យក​ចិត្ត​ទុក​​ដាក់​បង្ក​លក្ខ​ណៈ​អំ​ពី​ថវិកា​សកម្ម​ភាព​ឱ្យ​គណៈ​ចង្អុល​ការ​ក្រុម​រៀប​រៀង​។ ទន្ទឹម​នឹង​នោះ​ បណ្តា​សមាជិក​ក្រុម​រៀប​រៀង​ត្រូវ​ជំនួយ​ការ​យ៉ាង​សកម្ម​ដល់​គណៈ​ចង្អុល​ការ​​ ដើម្បី​ចង្អុល​ការ​ដល់​អង្គ​ការ​ស្ថាប័ន​ អង្គ​ភាព​បណ្តាភូមិភាគ​ក្នុងការបង្រួម​ប្រ​ព័ន្ធ​ចាត់​តាំង​​ពី​ការ​បន្ថយ​ក្រប​ខណ្ឌ​តាម​ផែន​ការ​៕

តឹង​ផាក-លីហាន់