រៀបចំអង្គការ “បង្រួម-មុតមាំ-សុពលភាព-ប្រសិទ្ធភាព”

21:33, 06/12/2024

ព្រឹកថ្ងៃទី៦ ធ្នូ ជាថ្ងៃធ្វើការទីពីរនៃសម័យប្រជុំលើកទី២៧ ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត បានថ្លែងប្រសាសន៍ចង្អុលការនិងសង្កត់ធ្ងន់លើខ្លឹមសារសំខាន់ៗដែលចាំបាច់ត្រូវអនុវត្តនៅឆ្នាំ២០២៥។

សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ថ្លែងប្រសាសន៍។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តសុកត្រាំង ថ្លែងប្រសាសន៍។

ថ្លែង​ប្រសាសន៍​នៅ​សម័យ​ប្រជុំ​ សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង​ បាន​វាយ​តម្លៃ​ថា​ សកម្ម​ភាព​របស់​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត​ បន្ត​ការ​ផ្លាស់​ថ្មី​ មាន​ការ​ច្នៃ​ប្រឌិត​ជា​ច្រើន​ក្នុង​ការ​អនុវត្ត​ភារកិច្ច ​លើក​កម្ពស់​គុណ​ភាព ​ប្រ​សិទ្ធ​ភាព​សកម្ម​ភាព ​ជ្រើស​រើស​បញ្ហា​សំខាន់​ៗ ​បន្ទាន់ ​ផ្តោត​លើ​ការ​ងារ​ត្រួត​ពិនិត្យ​ ពិសេស ​ការ​ដោះ​ស្រាយបណ្តា​មតិ​ សំណើ​របស់​អ្នក​បោះ​ឆ្នោត​។ ​ឆ្លង​តាម​នោះ​ ច្រើនបញ្ហា​អន់​ថយ​ជា​ច្រើន​ចាំ​បាច់​ត្រូវ​ដោះ​ស្រាយ​ស្នើ​ដល់​ភ្នាក់​ងារ​សមត្ថ​កិច្ច ​រដ្ឋ​អំណាច​គ្រប់​ថ្នាក់​ដើម្បី​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេល​។ ​ក្នុង​ឆ្នាំ២០២៤ ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ​បាន​ចាត់​តាំង​៩​សម័យ​ប្រជុំ​ (២​សម័យ​ប្រ​ជុំ​ធម្មតា​និង​៧​សម័យ​ប្រជុំ​ប្រ​ធាន​បទ) ​បាន​ពិនិត្យ​អនុម័ត​សេច​ក្តី​សម្រេច​ចំនួន​១៦៨​ ដើម្បី​អនុវត្ត​ភារកិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ឱ្យ​បាន​ទាន់​ពេល​ ឧបត្ថម្ភ​អាជីវកម្ម​ ប្រ​ជា​ជន​ដើម្បី​រក្សា ​ស្ថិរភាព​ផលិត ​ធ្វើ​អា​ជីវកម្ម។

សមមិត្ត​ឡឹម​វ៉ាំ​ម៉ឹង ​បាន​សង្កត់​ធ្ងន់​ថា ​ឆ្នាំ​២០២៥ ​គឺ​ជា​ឆ្នាំ​ដែល​មាន​អត្ថន័យ​សំខាន់​​។ ​ពិសេស ​ខេត្ត​សុក​ត្រាំង​ រួម​​​នឹង​ទូទាំងប្រទេស​ត្រូវ​អនុវត្ត​ភារ​កិច្ច​សំខាន់​ៗ​ចំនួន​៣​ព្រមៗ​គ្នាៈ ​ទី១​ត្រូវ​តែ​“ពន្លឿន ​ផ្លោះ​”​ ផ្តោត​លើ​ការ​ខិត​ខំ​អនុវត្ត​ឱ្យ​បាន​ជោគ​ជ័យ​នូវ​គោល​ដៅ​ផែន​ការ​សេច​ក្តី​សម្រេច​ទូ​ទាំង​អាណត្តិ​កាល​២០២០​-​២០២៥ ​ទី​២ ​ត្រូវ​តែ​រៀប​ចំ​អង្គការ ទី​៣​ចាត់​តាំង​សម្រេច​ជោគ​ជ័យ​មហា​សន្និ​បាត​បក្ខភាគ​គ្រប់​ថ្នាក់ ​មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត ​លើក​ទី​១៥​ អាណត្តិ​កាល​២០២៥​-​២០៣០ ​ឈាន​ដល់​មហា​សន្និបាត​បក្ស​ទូទាំង​ប្រទេស ​លើក​ទី​១៤។

សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង​ បាន​ស្នើ​ថា ​នៅ​ឆ្នាំ២០២៥ ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ មាន​ដំណោះ​ស្រាយ​ជា​បន្ទាន់ ​ដើម្បី​ជំរុញ​ល្បឿន​អនុវត្ត​សំណង់​ គម្រោង​ បង្ក​ការ​លើក​ទឹក​ចិត្ត​ជំរុញ​ការ​អភិវឌ្ឍ​សដេ្ឋកិច្ច​-​សង្គម ​ជំរុញ​ការ​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខេត្ត​ ពិសេស ​ផ្តោត​លើ​ការ​ដោះ​ស្រាយ​ការ​លំបាក​ ជាប់​ទាក់​ទិន​តំបន់​ បណ្តុំ​ឧស្សា​ហកម្ម​ បណ្តា​គម្រោង​ដែល​អំពាវ​នាវ​ឱ្យ​មាន​ការ​វិនិយោគ។ ​ផ្តោត​លើ​ការ​កសាង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ កម្មវិធី ​គម្រោង​ គ្រោង​ការណ៍​ដើម្បី​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ផលិត​កសិកម្ម​តាម​ទិស​ផលិត​សរីរាង្គ ​សម្រប​ជា​មួយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ទី​ផ្សារ​អ្នក​ប្រើ​ប្រាស់​។ ​ទាញ​យក ​ពង្រីក​មាន​ប្រសិទ្ធ​ភាព​ខ្លាំង ​បង្កើន​ការ​ប្រ​ជែង​ក្នុង​ផ្នែក​ទំនិញ​ស្រូវ​អង្ករ ​បង្គា​ទឹក​ភ្លាវ​និង​ឈើ​ហូប​ផ្លែ​ ទន្ទឹម​នឹង​នោះ​ ជំរុញ​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដើម្បី​បម្រើ​ដល់​ការ​ផលិត។

ផ្សព្វ​ផ្សាយ​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​ចំនួន​៣​មាន​ប្រសិទ្ធ​ភាព។​ ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ប្តេជ្ញា ​ព្រមៗ​គ្នា​ មាន​ប្រសិទ្ធ​ភាព​នូវ​ភារកិច្ច​បំបាត់​ផ្ទះ​បណ្តោះ​អាសន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិដ្ឋាន​ខេត្ត។ ​បន្ត​អនុវត្ត​កែ​ទម្រង់​រដ្ឋ​បាល​មាន​ប្រសិទ្ធ​ភាព។​ ពង្រឹង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល កសាង​រដ្ឋា​ភិ​បាល​ឌី​ជី​ថល ​សេដ្ឋកិច្ច​ឌី​ជី​ថល ​សង្គម​ឌី​ជី​ថល។ ​អនុវត្ត​ល្អ​នូវ​ភារកិច្ច​សន្តិសុខ​ ការ​ពារ​ជាតិ​។​ ជំរុញ​ការ​ប្រ​យុទ្ធ​ប្រឆាំង​ បង្ក្រាប​រាល់បទ​ល្មើស​ ទប់​ស្កាត់​អំ​ពើ​អបាយ​មុខ​សង្គម ​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

អនុវត្ត​យ៉ាង​ម៉ឹង​ម៉ត់​នូវ​គោល​នយោ​បាយ​រៀប​ចំ​អង្គការនៃ​ប្រព័ន្ធន​យោ​បាយ​តាម​ទិស​បំព្រួញ ​បន្ថយ​ការ​នាំ​មុខ​ សកម្ម​ភាព​សុពល​ភាព ​ប្រ​សិទ្ធ​ភាព​កសាង​កង​ជួរ​កម្មា​ភិ​បាល​មាន​គ្រប់​សមត្ថ​ភាព ​ចរិយា​សម្បត្តិ ​ប្រិយ​ភាព​ ស្មើ​ជា​មួយ​នឹង​ភារកិច្ច​តាម​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ​ចុះថ្ងៃ​ទី​២៥ ​តុលា ​ឆ្នាំ​២០១៧ ​របស់​គណៈ​ប្រតិបត្តិ​ការ​មជ្ឈិម​បក្ស ​នីតិកាល​ទី​១២​ និង​គម្រោងការរបស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត ​ស្តី​ពី​ការ​ផ្លាស់​ថ្មី ​រៀប​ចំ​អង្គការក្នុង​ប្រ​ព័ន្ធន​យោ​បាយ​បំព្រួញ​ សកម្ម​ភាព​សុពល​ភាព​ ប្រសិទ្ធ​ភាព​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សំណើ​រៀប​ចំ​អង្គការ​“បង្រួម-មុតមាំ​-​សុពល​ភាព​-​ប្រសិទ្ធ​ភាព​”។​ អនុវត្ត​ល្អ​នូវ​ការ​រៀប​ចំ​និង​ការ​ចាត់​តាំង​មហា​សន្និ​បាត​បក្ខភាគ​គ្រប់​ថ្នាក់​ អាណត្តិ​កាល​២០២៥​-​២០៣០។ ​ក្រៅ​ពី​ការ​រៀប​ចំយ៉ាង​ម៉ត់​ចត់​អំ​ពី​ការ​ងារ​បុគ្គលិក ​ចាំបាច់​ត្រូវ​បន្ត​ពង្រីក​បញ្ញា​ ឆាប់​សម្រេច​ឯក​សារ​បម្រើ

ម​ហា​សន្និបាត ​ពិសេស គឺ​របាយ​ការណ៍​នយោ​បាយ​ដាក់​ជូន​មហា​សន្និ​បាត​ត្រូវ​មាន​ចំណុច​ថ្មី​លោតផ្លោះ ​ដើម្បី​អភិវឌ្ឍ​សុក​ត្រាំង​ឱ្យ​កាន់​តែ​ខ្ពស់ ​គប់វាល់ ​កសាង​ក្នុង​យុគសម័យ​ថ្មី​ យុគសម័យ​ឈាន​ឡើង​របស់​ជាតិ​​វៀត​ណាម។

សមមិត្ត​ឡឹម​វ៉ាំង​ម៉ឹង ​ក៏​បាន​អះ​អាង​ថា ​ដើម្បី​ធ្វើ​​បានដូចេ្នះ​ទាម​ទារ​ឱ្យ​គណៈ​ផ្នែក​គ្រប់​ថ្នាក់ ​បណ្តា​ភូមិភាគ​ត្រូវ​មាន​គំនិត​ផ្លាស់​ថ្មី លោតផ្លោះជាមួយការ​ប្តេជ្ញា​ខ្ពស់ ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ​សកម្មភាព​ប្តូរ​ផ្តាច់ ​ចាត់​តាំង​អនុវត្ត​ទាន់​ពេល ​ខ្នះ​ខ្នែង ​ប្រសិទ្ធភាព។ ដោយ​ឡែក​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី​២៧ ​តំណាង​ក្រុម​ប្រឹក្សា​ប្រជា​ជន​ខេត្ត ​ត្រូវ​ផ្តោត​លើ​ការ​ដោះ​ដូរ ​ពិភាក្សា ​ស្នើ​ដំណោះ​ស្រាយ​ដែល​អាច​សម្រេច​បាន​ លោតផ្លោះ​ ផ្លាស់​ថ្មី​និង​សកម្ម​ភាព​ប្តូរ​ផ្តាច់​ ប្តេជ្ញា​នយោ​បាយ​ខ្ពស់​ ដើម្បី​សម្រេច​ភារកិច្ច៕

សុងឡេ-លីហាន់