បច្ចុប្បន្ន នៅខេត្តសុកត្រាំង កំពុងបានអនុវត្ត២តំបន់ផ្ទះនៅសង្គមរួមមានៈ គម្រោងផ្ទះនៅចំណុះតំបន់បែបបទសហជីពក្នុងឧស្សាហកម្មអាងងីប ដែលមានផ្ទៃដី៣,៥ហិកតា។ គម្រោងមានទុនវិនិយោគសរុបប្រហែល៨៧៤,២ពាន់លានដុង សរុបផ្ទះនៅរបស់គម្រោងប្រហែល១.២០០ខ្នងនិងគម្រោងផ្ទះនៅចំណុះតំបន់សេវានិងផ្ទះល្វែងកម្មករនៃតំបន់ឧស្សាហកម្មអាងងីប មានផ្ទៃដី១១,៤០៥ហិកតា គម្រោងមានទុនវិនិយោគសរុបជិត៩៩៨ពាន់លានដុង សរុបផ្ទះនៅប្រហែល១.០៥០ខ្នង បែបផ្ទះល្វេង ១០១ខ្នងផ្ទះជាន់ទាប។
ទិដ្ឋភាពនៃពិធីធ្វើការ។ |
គម្រោងទាំងពីរខាងលើបានវិនិយោគដោយក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍអចលនទ្រព្យ៧៦និងក្រុមហ៊ុនភាគហ៊ុនAranyaវៀតណាម។ទោះជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលអនុវត្តគម្រោងអ្នកវិនិយោគ
ជួបការលំបាក បញ្ហាមួយចំនួន។ ឆ្លងតាមនោះ អ្នកវិនិយោគស្នើគណៈកម្មាធិការប្រជាជនខេត្តនិងបណ្តាមន្ទីរ គណៈផ្នែកខេត្ត យកចិត្តទុកដាក់ក្នុងការដោះស្រាយការលំបាកទាក់ទងសំណុំបែបបទផ្តល់អាជ្ញាបណ្ណបរិស្ថាន កំណត់តម្លៃសេវាទឹកសំណល់ឱ្យឆាប់រហ័ស កំណត់គម្រោងបានសម្រេចការងាររំដោះផ្ទៃដី។ល។
ផ្អែកលើមតិរបស់អង្គភាពពាក់ព័ន្ធ សមមិត្តត្រឹងវ៉ាំងឡូវ បានស្នើដល់មន្ទីរ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនទីក្រុង លើកកម្ពស់ស្មារតីទទួលខុសត្រូវ សហការណែនាំអ្នកវិនិយោគក្នុងការអនុវត្តសំណុំបែបបទមានទាក់ទង ទន្ទឹមនឹងនោះ ម្ចាស់ការធ្វើការជាមួយអ្នកវិនិយោគ ដើម្បីស្វែងរកដំណោះស្រាយជម្នះការលំបាកឱ្យបានឆាប់។ល។ ដើម្បីគម្រោងចាប់ផ្តើមសាងសង់បានឆាប់ រួមចំណែកដោះស្រាយបញ្ហាផ្ទះនៅជូនកម្មករ៕
ហ្វាងឡាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin