អនុលេខាប្រចាំការបក្សខេត្តចូលរួមប្រជុំគណៈប្រតិបត្តិការបក្ខភាគទីរួមខេត្តវិញចូវលើកទី១៩

10:35, 13/12/2024

ថ្ងៃទី១២ ធ្នូ គណៈប្រតិបត្តិការបក្ខភាគទីរួមខេត្តវិញចូវនីតិកាលទី១២ អាណត្តិកាល២០២០-២០២៥បានចាត់តាំងសន្និបាតលើកទី១៩ ដើម្បីវាយតម្លៃពីស្ថានភាព សេដ្ឋកិច្ច-សង្គម ការពារប្រទេស សន្តិសុខនិងកសាងប្រព័ន្ធនយោបាយឆ្នាំ២០២៤។ ចូលរួមសន្និបាតមានសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡឹមសិដ្ឋ-សមាជិកបក្សខេត្ត អនុប្រធានប្រចាំការគណៈឃោសនាអប់រំបក្សខេត្ត ថ្នាក់ដឹកនាំគណៈចាត់តាំងនិងតំណាងគណៈកម្មាធិការពិនិត្យនៃគណៈកម្មាធិការបក្សខេត្ត បណ្តាសមមិត្តក្នុងគណៈអចិ ន្ត្រៃយ៍បក្សទីរួមខេត្ត សមាជិកគណៈប្រតិបត្តិការបក្ខភាគទីរួមខេត្ត ថ្នាក់ដឹកនាំស្ថាប័នមជ្ឈិមមានទីស្នាក់ការនៅលើភូមិដ្ឋានទីរួមខេត្ត។ សមមិត្តយឿងសាខា-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត-លេខាបក្សទីរួមខេត្តវិញចូវជាអធិបតីអង្គសន្និបាត។

អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តហូធីកឹមដាវថ្លែការណ៍ចង្អុលការសន្និបាត។
អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តហូធីកឹមដាវថ្លែការណ៍ចង្អុលការសន្និបាត។
ក្នុង​សន្និ​បាត​លើក​ទី​១៩ បាន​ពិ​គ្រោះ​និង​ផ្តល់​យោ​បល់​ក្នុង​រ​បាយ​ការណ៍​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-​សង្គម ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ ក​សាង​ប្រ​ព័ន្ធ​ន​យោ​បាយ​ឆ្នាំ២០២៤​និង​ព្រាង​សេច​ក្តី​សម្រេច​ពីទិស​ដៅ​ ភារ​កិច្ច ឆ្នាំ​២០២៥ ផ្តល់​យោ​បល់​សេច​ក្តី​ព្រាង​ក្នុង​កម្ម​វិធី​ធ្វើការ​របស់​គណៈ​ប្រតិ​បត្តិ​ការ      បក្ខភាគ​ទី​រួម​ខេត្ត​ឆ្នាំ​២០២៥ ព្រាង​ផែន​ការ​វិនិ​យោគ​រដ្ឋ​ឆ្នាំ​២០២៥​និង​ព្រាង​របាយ​ការណ៍​ពី​ស្ថាន​ភាព​ចំ​ណូល​ ចំ​ណាយ​ថវិកា​ឆ្នាំ​២០២៤។

ឆ្នាំ​២០២៤ ស្ថាន​ភាព​អភិឌ្ឍ​សេ្ឋកិច្ច-សង្គម​សម្រេច​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន​ដូច តម្លៃ​ផលិត​កសិកម្ម រុក្ខ​កម្ម​និង​ជល​ផល១២.៣០០​ពាន់​លាន​ដុង ផ្លោះ​១,៦៥%នៃ​សេចក្តី​សម្រេច​ កើន​២,៦៣%​បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង តម្លៃ​ផលិផល​ប្រ​មូល​ផល​មធ្យម​ក្នុង​១ហ.តក្នុង​ការ​ដាំ​ដុះ​និង​ចិញ្ចឹម​ជល​ផល​២៦៥,៦​លាន​ដុង ផ្លោះ​០,២៣% នៃ​​សេច​ក្តី​សម្រេច​ កើន​០,៦៨%បើប្រៀប​នឹង​ឆ្នាំ​កន្លង ផ្ទៃ​ដី​ចិញ្ចឹម​ជល​ផល​គ្រប់​ប្រភេទ​៣០.២១០ហ.ត សម្រេច​១០៣,១១% នៃ​ផែន​ការ​សេច​ក្តី​សម្រេច​ ក្នុង​នោះ​ចិញ្ចឹម​បង្កង ២៤.២២០ហ.ត សម្រេច​១០០,០៨% សរុបបរិមាណ​ផល​ជល​ផល គឺ​១២៦.៨៥០តោន​ សម្រេច​១០០,២% ​សេច​ក្តី​សម្រេច​ កើន​១.៧០០​តោន​ បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង ផ្ទៃ​ដី​ដាំ​ដំ​ណាំ​និង​ដំ​ណាំ​ឧស្សា​ហកម្ម​ខ្លី​ថ្ងៃ​សម្រេច​គឺ១១.៤៤០​ហ.ត សម្រេច​១០៤% ​សេច​ក្តី​សម្រេច​និង​សរុប​បរិមាណ​ផល​ប្រ​មូល​ផល​បាន​១២៦.៣០០​តោន​សម្រេច​១០៤,៩២%​សេច​ក្តី​សម្រេច​តម្លៃ​ផលិត​ឧស្សា​ហកម្ម ឧស្សា​ហកម្មខ្នាត​តូច​សម្រេច​២.០៥០​ពាន់​លាន​ដុង សរុប​ការ​លក់​ដូរ​និង​ប្រ​មូល​ថវិកា​ពី​សេវាប្រើ​ប្រាស់​សង្គម​សម្រេច​៩.៩១០​ពាន់​លាន​ដុង ផ្លោះ​២,១០%​​សេច​ក្តី​សម្រេច​ កើន​៣១០ពាន់​លាន​ដុង​បើ​ប្រៀប​ឆ្នាំ​កន្លង ប្រ​មូល​ថវិកា​រដ្ឋ​លើ​ភូមិដ្ឋាន​ទី​រួម​ខេត្ត​សម្រេច​១០៩,០៨%​​សេច​ក្តី​សម្រេច​ កើន​ជាង​១៤ពាន់​០៦១លាន​ដុង​បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង។

យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​ឃុំមួយផលិត​ផល​OCOPមួយ​ មក​ដល់​ពេល​នេះ​ ទីរួម​ខេត្តមាន​ផលិត​ផល OCOP ចំនួន​២៧ របស់​អាជីវ​កម្ម ក្រុម​សហ​ករណ៍​ គ្រួ​សារ​ធ្វើ​អាជីវ​កម្ម​ចំ​នួន​១៧ កើន​៤ផលិត​ផល​បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង។

វិស័យ​វប្បធម៌​-សង្គម​តែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​បាន​ល្អ ឆ្លង​តាម​អនុវត្ត​បណ្តា​គោល​ន​យោបាយ​សុខុមាល​ភាព​សង្គម គោល​នយោ​បាយ​សម្រាប់គ្រួសារមានសគុណ គ្រួសារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ មុខ​សញ្ញា​គាំ​ពារ​សង្គម ជន​ជាតិ​ភាគ​តិច​តែង​បានយក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​បាន​ល្អ​។ ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​តែង​បាន​ផ្នែក​ភូមិ​ភាគ​យក​ចិត្ត​ទុក់​ដាក់​អនុវត្ត។  សន្តិ​សុខ​ន​យោ​បាយ​ សន្តិ​សុខ​ព្រំ​ដែន​ សណ្ដាប់​ធ្នាប់​សង្គម​រក្សា​បាន​លំ​នឹង។ ការ​ងារ​កសាង​ប្រ​ព័ន្ធ​ន​យោ​បាយ​តែង​បាន​ពង្រឹង​និង​ផ្សព្វ​ផ្សាយ​បណ្តា​សេច​ក្តី​សម្រេច​ សារាចរ​របស់​មជ្ឈិម​ របស់​គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត គណៈ​កម្មាធិការ​បក្សទីរួម​ខេត្តតែង​អនុវត្ត​ធា​នា​ត្រឹម​ត្រូវ​តាម​ខ្លឹម​សារ ផែន​ការ​ដាក់​ចេញ។

 ទន្ទឹម​នោះ​ គណៈ​អចិន្រ្តៃយ៍​បក្ស​ទីរួម​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ចង្អុល​ការ ផ្សព្វ​ផ្សាយ​អនុវត្ត​បណ្តា​ខ្លឹម​សារ​ដើម្បី​ចាត់​តាំង​មហា​សន្និ​បាត​បក្ស​គ្រប់​ថ្នាក់​អាណត្តិ​កាល​២០២៥-២០៣០។ ពិសេស​គឺបូក​សរុប​ស្ថាន​ភាព​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ចុះ​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១៧ របស់​គណៈ​ប្រ​តិ​បត្តិ​ការ​មជ្ឈិម​បក្ស​នី​តិ​កាល​ទី​១២ បញ្ហាមួយ​ចំ​នួន​ស្តី​ពី​បន្ត​ផ្លាស់​ថ្មី រៀប​ចំ​​ប្រ​ព័ន្ធ​ន​យោ​បាយ​បង្រួម​ សកម្ម​ភាព​សុពលភាព ​ប្រ​សិទ្ធ​ភាព​

ទន្ទឹម​នោះ​បណ្តា​លទ្ធផល​ដែលសម្រេច​បាន ឆ្នាំ​២០២៤ នៅ​ជួប​ការ​លំ​បាក​ក្នុង​កសាង​ឃុំ​ជន​បទ​ថ្មី​លើក​កម្ពស់​ ស្ថានភាព​ផលិត​ជួប​ការ​លំ​បាក​ច្រើន​ ពិសេស​គឺផ្ទៃ​ដី​ចិញ្ចឹម​បង្គា​ថយ​ចុះ​បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង បណ្តា​សំ​ណង់​ គម្រោង​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​យឺត​ដោយ​ជាប់​ជំ​ពាក់​ការ​រំ​ដោះ​ផ្ទៃ​ដី ស្ថាន​ភាព​ប្តឹង​ត​វ៉ា​នៅ​កើត​មាន​ឡើង​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​បង្ក​ឡើង​ស្មុគ​ស្មាញ​និង​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​ទាំង​៣​លក្ខ​ឋាន។

នៅ​ក្នុង​អង្គសន្និ​បាត​តំ​ណាង​ទាំង​ឡាយ​បាន​ពិ​គ្រោះ​ច្បាស់​ពី​លទ្ធផល​ដែល​សម្រេច​បាន លើក​ឡើង​ពីភាព​លំបាក​លើ​វិស័យ​នី​មួយ​ៗជាក់​ស្តែង​ តាំងពី​នោះ​ ស្នើប​ណ្តាខ្លឹម​សារ ដំណោះ​ស្រាយ​ត្រូវ​តែ​ប្រ​មូលផ្តុំ​ចង្អុល​ការ​ដឹក​នាំក្នុង​ពេល​ខាង​មុខ។

ថ្លៃ​ងការណ៍​ក្នុង​សន្និបាត សម​មិត្ត​ហូ​ធី​កឹម​ដាវ​-អនុ​លេខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ពី​ការ​ខិត​ខំ​ដែល​ទូទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ទីរួម​ខេត្ត​ប្រ​មូល​ផ្តុំ​អនុវត្ត​បាន​ល្អ​បណ្តា​ភារ​កិច្ច​ក្នុង​ឆ្នាំ​២០២៤ ទន្ទឹម​នោះ​បញ្ហាញ​ពី​ការ​អន់​ថយ។ តាម​នោះ​អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​ស្នើ​បក្ខ​ភាគ​ទី​រួម​ខេត្ត គប្បី​ខិត​ខំ ប្តេជ្ញា​ជាង​ទៀត​ក្នុង​ការ​ងារ​ដឹក​នាំ ចង្អុល​ការ​អនុវត្ត​សម្រេច​បណ្តា​ទិស​ដៅ​ ភារ​កិច្ច​ដែល​បាន​ដាក់​ចេញ​ឆ្នាំ​២០២៥​និយាយ​ដោយ​ឡែក​និង​អាណត្តិ​កាល​២០២០-២០២៥​និយាយ​រួម​ ពង្រឹង​អនុវត្ត​បណ្តា​គោល​នយោ​បាយ​ជំនួយ​អភិវឌ្ឍ​កសិកម្ម-ជន​បទ បន្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗ​គ្នា​៣​កម្មវិធី​ទិស​ដៅ​ជាតិ​ដោយ​ប្រ​សិទ្ធ​ភាព​បំផុត​ ជម្រុញ​ល្បឿន​ផ្សព្វ​ផ្សាយ​អនុវត្ត​បណ្តា​សំ​ណង់​សំខាន់​ៗ​លើ​ភូមិ​ដ្ឋាន យក​ចិត្ត​ទុក​ដាក់​ចលនា​ប្រ​ជាជន​អនុវត្ត​ល្អ​ការ​ងារ​រំ​ដោះ​ផ្ទៃ​ដី ផ្ទេរ​ថវិកា​និវិ​យោគ​របស់​រដ្ឋ​សម្រេច​តាមផែន​ការ​ដែល​បាន​ដាក់​ចេញ។

    យក​ចិត្ត​ទុក​ដាក់​ បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​អ្នក​វិនិយោគ​ដែល​អនុវត្ត​បណ្តា​សំ​ណង់​ គម្រោង​លើ​ភូមិ​ដ្ឋាន​ទី​រួម​ខេត្ត​និងអំពាវនាវវិនិយោគ​លើ​បណ្តា​ផ្នែក​ វិស័យ​ចម្បង​របស់​ទី​រួម​ខេត្ត អនុវត្ត​ល្អ​បណ្តា​របប​គោល​ន​យោ​បាយ​និង​សុខុ​មាល​ភាព​សង្គម​សម្រាប់​អ្នក​មាន​សគុណ​ គ្រួ​សារ​គោល​ន​យោ​បាយ​ ដឹក​នាំ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ដំ​ណោះ​ស្រាយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​ដ្ឋាន ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​ចរាចរណ៍​លើ​ភូមិ​ដ្ឋាន​ទី​រួម​ខេត្ត បន្ត​អនុវត្ត​ល្អ​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល បង្វែរ​ឌី​ជី​ថល​និង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​បណ្តា​ការ​ងារ​ជម្រើស​ទ័ព​ឆ្នាំ​២០២៥​និង​មហា​សន្និ​បាត​បក្ស​គ្រប់​ថ្នាក់​អាណត្តិ​កាល​២០២៥-២០៣០៕ 

   ជី​ថាញ់-សុ​ផល