បំប៉នចំណេះដឹងជនជាតិដល់មុខសញ្ញា៣ មុខសញ្ញា៤

14:33, 19/12/2024

ព្រឹកថ្ងៃទី១២ ធ្នូ នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង គណៈជនជាតិខេត្ត បានចាត់តាំងថ្នាក់បំប៉នចំណេះដឹងជនជាតិដល់មុខសញ្ញា៣ មុខសញ្ញា៤ ចំណុះអនុគម្រោង២នៃគម្រោង៥ កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនៅលើភូមិដ្ឋានខេត្តសុកត្រាំង ឆ្នាំ ២០២៤។

ទិដ្ឋភាពនៃថ្នាក់បំប៉ន។
ទិដ្ឋភាពនៃថ្នាក់បំប៉ន។

ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់ ​សិក្ខា​កាម​ទាំង​ឡាយ​បាន​ស្រាវ​ជ្រាវ​ ស្វែង​យល់​យ៉ាង​ទូលំ​ទូលាយ​នូវ​ខ្លឹម​សារ​ថ្មី​ មាន​ប្រ​យោជន៍​ជា​ច្រើន​សម្រាប់​ការ​គ្រប់​គ្រង​រដ្ឋ​ចំ​ពោះ​ជន​ជាតិ​ ឆ្លង​តាម​គោល​នយោ​បាយ​ជន​ជាតិសំ​ខាន់​ៗ រួម​មានៈ ទិដ្ឋ​ភាព​ទូទៅ​នៃ​ជន​ជាតិ​ភាគ​តិ​ចនៅ​វៀតណាម​ ទស្សនៈ គោល​ការ​ណ៍​ គោល​​នយោ​បាយ​របស់​បក្ស​លើ​បញ្ហា​ជន​ជាតិ​និង​ការ​ងារ​ជន​ជាតិ​ ក្រឹត្យច្បាប់​និង​គោល​​នយោ​បាយ​របស់​រដ្ឋ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច ​ក​សាង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​ក្នុងតំ​បន់​ជន​ជាតិ​ភាគ

​តិ​ចការ​ងារ​គ្រប់​គ្រង​រដ្ឋ​នៃ​វប្បធម៌​បណ្តា​ជន​ជាតិ​ភាគ​តិច​ ការ​ងារ​ការ​ពារ​ជាតិ​ សន្តិ​សុខ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។ល។

ឆ្លង​តាម​ថ្នាក់​ហ្វឹក​ហាត់​លើក​នេះ ​ដើម្បី​ជំនួយ​ បន្ថែម​នូវ​ព័ត៌មាន ​ចំ​ណេះ​ដឹង​ដើម្បិ លើក​កម្ពស់​សម​ត្ថភាព​សហគមន៍​និង​កម្មាភិ​បាល​មូល​ដ្ឋាន ​ក្នុង​ការ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​ការណ៍ ​គោល​នយោ​បាយ​របស់​បក្ស ​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ស្តី​ពី​ការ​ងារ​ជន​ជាតិ ​ចូល​រួម​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​កសាង​បណ្តា​កម្ម​វិធី​ ផែន​ការ​សកម្ម​ភាព ​ក៏​ដូច​ជា​ការ​ឃោសនា​ ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ចូល​រួម​ក្នុង​កម្ម​វិធី ​គោល​នយោ​បាយ​ជន​ជាតិ​មានពាក់​ព័ន្ធ​នៅ​តាម​ភូមិ​ភាគ​នា​ពេល​ខាង​មុខ៕

ក្វាង​ប៊ិញ​-​លី​ហាន់​