ព្រឹកថ្ងៃទី៣១ ធ្នូ នៅគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងបានចាត់តាំងពិធីប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ស្រុកចូវថាញ់សម្រេចបទដ្ឋានស្រុកជនបទថ្មី។ ចូលរួមមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត វ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត បណ្តាសមមិត្តអតីតថ្នាក់ដឹកនាំខេត្តគ្រប់ជំនាន់ បណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍បក្សខេត្តនិងថ្នាក់ដឹកនាំមន្ទីរគណៈ ផ្នែក អង្គការមហាជន ថ្នាក់ដឹកនាំស្រុក ក្រុង ទីរួមខេត្ត អ្នកម្តាយវៀតណាមវីរភាពនិងប្រជាជននៅលើភូមិដ្ឋានស្រុក។
![]() |
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្សលេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្តនិងហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តប្រគល់សេចក្តីសម្រេចរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលនិងជូនបាច់ផ្កាដល់ថ្នាក់ដឹកនាំស្រុកចូវថាញ់។ |
ស្រុកចូវថាញ់បានបង្កើតពីឆ្នាំ២០០៩ លើមូលដ្ឋានបានចែកពីស្រុកមីទូ។ ស្រុកមានឃុំចំនួន៧និងទីរួមស្រុកចំនួន១ ដោយមានភូមិចំនួន៥៦ សរុបប្រជាជន១១៩.០០០នាក់។ ក្នុងនោះជនជាតិខ្មែរស្រូបអត្រាជិត៤៨% ជនជាតិគិញ៤៩% ជនជាតិហ្វា៣,២%។ ពីឆ្នាំ២០១០ ស្រុកចូវថាញ់ចាប់ផ្តើមអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី។ ពេលនោះបណ្តាឃុំសម្រេចមធ្យម៤,៥៧លក្ខឋានហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមិនទាន់ល្អផលិតនៅអន់ខ្សោយ ផលិតបាន៣រដូវ/ឆ្នាំនិងដាំបន្លែមិនសូវមានបានផល ប្រាក់ចំណូលមធ្យម សម្រេច២៨,៩៦លានដុង/ម្នាក់/ឆ្នាំ អត្រាគ្រួសារក្រ ក្បែរក្រស្រូបអត្រា៣៥,៧៨% ឃុំ១០០%សុទ្ធតែលំបាកស្ថិតក្នុងការវិនិយោគរបស់កម្មវិធី១៣៥។
![]() |
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនអំណោយដល់ថ្នាក់ដឹកនាំស្រុកចូវថាញ់។ |
កន្លង១៣ឆ្នាំកសាងជនបទថ្មី ស្រុកកៀរគរបានជាង២.៤៤៨ពាន់លានដុងដើម្បីកសាងជនបទថ្មី។ សព្វថ្ងៃ ស្រុកអនុវត្តសម្រេចនិងសម្រេច៩/៩លក្ខឋានស្រុកជនបទថ្មី ដោយមាន៣៦កំហិតតាមសេចក្តីកំណត់។ ក្នុងនោះ មាន១០០%ឃុំបានទទួល ស្គាល់សម្រេចបទដ្ឋានជនបទថ្មី ឃុំមួយសម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់និងទីរួមស្រុកមួយសម្រេចបទដ្ឋានក្រុងអរិយធម៌។ ទូទាំងស្រុកមានដងផ្លូវជនបទចំនួន៨៧និង មានដងផ្លូវចំនួន៧សម្រេចតាមស្តង់ដារនៃសេចក្តីកំណត់ ឃុំ១០០%មានដងផ្លូវម៉ូតូដល់មជ្ឈមណ្ឌល ឃុំ ភូមិបានបន្តអគ្គិសនីទាំង១០០% អត្រាប្រជាជនប្រើអគ្គិសនីសម្រេច៩៩,៨៧% សាលាទាំង៣៧/៣៧សម្រេចបទដ្ឋានជាតិ បណ្តាឃុំ ទីរួមស្រុកទាំង១០០%មានដំណាក់សុខាភិបាលសម្រេច “ក្រមលក្ខឋានជាតិពីសុខាភិបាល” មានប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលជាង៩៦,៨%។ ឆ្នាំ២០២៣ ប្រាក់ចំណូលមធ្យមសម្រេច៦០,៩១លានដុង/ម្នាក់/ឆ្នាំ កើន២,១ដងបើប្រៀបនឹងឆ្នាំ២០១០ អត្រាគ្រួសារក្រថយចុះនៅត្រឹម១,៧១% ។ល។
![]() |
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់បណ្តាបុគ្គលដែលសម្រេចស្នាដៃឆ្នើមក្នុងការកសាងជនបទថ្មីនៅស្រុកចូវថាញ់។ |
ជាមួយការខិតខំអស់រយៈពេល១៣ឆ្នាំ ស្រុកចូវថាញ់មានកិត្តិយសបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលចុះហត្ថលេខាសេចក្តីសម្រេចទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មីឆ្នាំ២០២៣។
ថ្លែងការណ៍ក្នុងពិធី សមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងវាយតម្លៃខ្ពស់ដែលភូមិភាគតែងយល់ច្បាស់ពីតួនាទី អត្ថន័យនៃការកសាងជនបទថ្មីនិងឆាប់បានកំណត់ទិសដៅសម្រេចស្រុកជនបទថ្មីចាប់ពីដើមដំណាក់កាល២០២១ -២០២៥។
![]() |
សមមិត្តង្វៀងធីញឺធ្វី-ប្រធានក្រុមប្រឹក្សារួមស្រុកកំណើតខេត្តសុកត្រាំងក្នុងនិងក្រៅ ប្រទេសជូនអំណោយនិងរង្វាន់ដល់អង្គភាពដែលសម្រេចស្នាដៃក្នុងពិធីប្រឡងដងផ្លូវជនបទថ្មីគំរូ។ |
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសង្ឃឹមថា ការអនុវត្តកម្មវិធីទិសដៅជាតិពីកសាងជនបទថ្មីជាទង្វើ “មានចំណុចចាប់ផ្តើមប៉ុន្តែគ្មានចំណុចបញ្ចប់” ស្រុកសម្រេចជនបទថ្មីចាត់ទុកជាការឈានមុខក្នុងការចលនាប្រឡងប្រណាំង “សុកត្រាំងព្រួតដៃកសាងជនបទថ្មី” បានជួយខេត្តសម្រេចទាំង១០០%ផែនការដែលមជ្ឈិមប្រគល់ពីស្រុកជនបទថ្មីដំណាក់កាល២០២១-២០២៥។ សព្វថ្ងៃ ស្រុកចូវថាញ់មានការផ្លាស់ថ្មីពីទិដ្ឋភាព ទេសភាពបរិស្ថានស្អាត-បៃតងព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម បានវិនិយោគព្រមៗគ្នា ទំនើប ធានាតភ្ជាប់ពីតំបន់ជនបទនិងទីក្រុងផ្សារ ធ្វើឱ្យស្រុកចូវថាញ់ពីមួយថ្ងៃកាន់តែអភិវឌ្ឍ ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនបង្កកម្លាំងវិវឌ្ឍន៍ថ្មីជូនតំបន់ជនបទ។
![]() |
ថ្នាក់ដឹកនាំស្រុកចូវថាញ់ជូនបាច់ផ្កាដល់បណ្តាអ្នកឧបត្ថម្ភ។ |
ឱកាសនេះ គណៈចាត់តាំងជូនប័ណ្ណសរសើរដល់សមូហភាពចំនួន៤និងបុគ្គលចំនួន១៦រូបដែលសម្រេចស្នាដៃឆ្នើមក្នុងការកសាងជនបទថ្មី។ ទន្ទឹមនោះ ជូនអំណោយដល់អ្នកម្តាយវៀតណាមវីរភាព គ្រួសារគោលនយោបាយ គ្រួសារក្រនិងប្អូនៗសិស្សានុសិស្សឆ្លងកាត់លំបាករៀនពូកែ៕
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin