ស្រាវជ្រាវស្នើយន្តការគោលនយោបាយពិសេសដើម្បីអាទិភាព ជំនួយវិនិយោគ ទាញយក ផលពីកំពង់ផែត្រឹងដេ កំពង់ផែសុកត្រាំង

17:08, 25/12/2024

ព្រឹកថ្ងៃទី២៥ ធ្នូ នៅគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តធ្វើជាអធិបតីពិធីប្រជុំស្តាប់សេចក្តីរាយការណ៍ស្តីពីព្រាងរបាយការណ៍ស្រាវជ្រាវស្នើយន្តការ គោលនយោបាយអាទិភាព ជំនួយវិនិយោគ ទាញយកផលពីកំពង់ផែត្រឹងដេ។ ចូលរួមនៅមានថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកនិងភូមិភាគនានា។

សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែង ការណ៍ក្នុងពិធីប្រជុំ។
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តថ្លែងការណ៍ក្នុងពិធីប្រជុំ។

តាម​សេច​ក្តី​រាយ​ការណ៍​ពី​ថ្នាក់​ដឹក​នាំ​មន្ទីរ​ផែន​ការ​និង​វិនិយោគ​សុក​ត្រាំង​ សេច​ក្តី​សម្រេច​ លេខ​១៣-NQ/TW ចុះ​ថ្ងៃ​ទី២ មេ​សា ឆ្នាំ​២០២២​របស់​ការិ​យា​ល័យ​ន​យោ​បាយ​និង​សេចក្តីសម្រេច​លេខ​៧៨/78/NQ-CP ចុះ​ទី​១៨ មិថុនា ឆ្នាំ​២០២២​របស់​រដ្ឋា​ភិបាល “ងនុម័ត​កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៣ ចុថ្ងៃ​ទី២​មេ​សា ឆ្នាំ​២០២២​ស្តី​ពី​ទិស​ដៅ​អភិវឌ្ឍ​សេ្ឋកិច្ច-សង្គម​និង​ធា​នា​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ​២០៣០ ចក្ខុវិស័យ​ដល់​ឆ្នាំ​២០៤៥  កំណត់​ច្បាស់​ ដល់​ឆ្នាំ​២០៣០  សម្រេច​ប្រ​ព័ន្ធ​កំ​ពង់​ផែតាម​គម្រោង​ ក្នុង​នោះកំពង់​ផែ​ត្រឹង​ដេ​នឹង​អភិវឌ្ឍ​ក្លាយ​ជា​កំ​ពង់​ផែ​ពិសេស​និង​ជាដៃ​សមុទ្រនៃ​តំ​បន់​

ថ្ងៃ​ទី២២​កញ្ញា​ឆ្នាំ​២០២១ នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​បានចេញ​សេច​ក្តី​សម្រេច​លេខ ១៥៧៩​/QĐ-TTg អនុម័ត​គម្រោង​ប្លង់​ទាំង​មូល​អភិវឌ្ឍ​ប្រ​ព័ន្ធ​កំ​ពង់​ផែ​វៀត​ណាម​សម័យ​កាល​២០២១-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៥០ ក្នុង​នោះ​រៀប​ចំ​គម្រោង​ប្លង់​កំ​ពង់​ផែសមុទ្រ​សុក​ត្រាំង​ជាមួយ​មជ្ឈ​មណ្ឌល​ជា​កំ​ពង់​ត្រឹង​ដេ​​សក្តានុ​ភាព​ក្លាយ​ជា​​១ក្នុង​ចំណោម​៦​កំ​ពង់​ផែ​ពិសេស​របស់​វៀត​ណាម។(រួមមាន២កំពង់ផែគឺហាយផុងនិងបារ៊ា-វុងតាវរួមនិង៤កំពង់ផែសក្តានុភាពគឺថាញ់ហ្វា ដាណាំង ខាញ់ហ្វា សុកត្រាំង) ជា​មួយ​នា​ទី​បម្រើ​បណ្តាម​ណ្ឌល​ឧស្សា​ហកម្ម មណ្ឌល​ឧស្សា​កម្មនៅ​ភូមិ​ភាគ​និង​ដឹក​ជញ្ជូន​ទំ​និញ ភ្ញៀវ​ចេញ​ទៅ​កោះ​ មាន​ចំ​ណតកំ​ពង់​ផែចម្រុះ​ container, តែង​អភិវឌ្ឍ​តាម​ទិស​សង្គមូប​នីយ​កម្ម​សម​ស្រប​នឹង​តម្រូវ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​និង​សមត្ថ​ភាព​របស់​អ្នក​វិនិយោគ។ សក្តានុ​ភាព​អភិវឌ្ឍ​កំ​ពង់​ផែ​ធា​នា​តួ​នាទី​នៃ​ដៃ​សមុទ្រ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។

សព្វ​ថ្ងៃ​ មាន​ជាង​៧០%ទំ​និញ​នីហ​រ័ណ អាហរ័ណរបស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​បាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ហើយ​បានបញ្ជូន​ឡើង​កំពង់​ផែទី​ក្រុង​ហូជី​មិញ​និង​ខេត្ត​បា​រៀ​-វ៉ុង​តាវ ធ្វើ​ឱ្យ​កើន​តម្លៃ​ដឹក​ជញ្ជូន​ បង់​ពេល​វេ​លា​ច្រើន​ ឥទ្ធិពល​ដល់​គុណ​ភាព​ទំ​និញ ទន្ទឹម​នោះ​ ធ្វើឱ្យ​កកស្ទះ​ចរាចរណ៍​ផ្លូវ​គោក​។ អាស្រ័យ​ហេតុ​នោះ​ ការ​អភិវឌ្ឍ​កំពង់​ផែ​ត្រឹង​ដេ​អាច​ដោះ​ស្រាយ​ការ​លំ​បាក កកស្ទះ​ក្នុង​ការ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ​អន្តរ​ជាតិ​នៃ​ទំ​និញ​ក្នុង​តំបន់​។

ពិគ្រោះ​ក្នុង​ពិធី​ប្រជុំ​ តំ​ណាង​ទាំង​ឡាយ​បាន​លើក​ឡើង​យោ​បល់​ពី​ការ​ស្រាវ​ជ្រាវ​ ស្នើប​ណ្តា យន្ត​ការ គោល​នយោ​បាយ​ជំនួយ​អាទិ​ភាព​ ជំនួយ​វិនិ​យោគ ទាញ​យក​ផល​ដើម្បី​ទាក់​ទាញ​អ្នក​វិនិ​យោគ​ផ្សព្វ​ផ្សាយ​វិនិយោគ​កសាង​កំពង់​ផែ​ត្រឹង​ដេ កំពង់​ផែ​សុក​ត្រាំង​ រួម​មាន បណ្តាយន្ត​ការ គោល​នយោ​បាយ​តាម​សេចក្តី​កំណត់​ជាធរ​មាន បណ្តាយន្ត​ការ គោល​នយោ​បាយ​ពិសេស​ចំណុះ​សមត្ថ​កិច្ច​ចេញ​ផ្សាយ​របស់​ខេត្ត​សុក​ត្រាំង​ បណ្តា​យន្តការ គោល​នយោ​បាយ​ពិសេស​ចំណុះ​សមត្ថកិច្ច​ចេញ​ផ្សាយ​របស់​រដ្ឋា​ភិបាល រដ្ឋ​សភា។ល។

សម​មិត្ត​ត្រឹង​វ៉ាំងឡូវ​សង្ឃឹម​ថា ការ​ផ្សព្វ​ផ្សាយ​ស្រាវ​ជ្រាវ​ស្នើ​យន្ត​ការ​គោល​នយោ​បាយ​ ពិសេស​ដើម្បី​អាទិ​ភាព​ ជំនួយ​វិនិ​យោគ ទាញ​យក​ផល​ពី​កំ​ពង់​ត្រឹង​ដេ កំ​ពង់ផែ​សុក​ត្រាំង​ជា​ភារកិច្ច​សំ​ខាន់​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​ក៏​ដូច​ទាញ​យក​ផល​មាន​ប្រ​សិទ្ធ​ភាព​ពី​កំ​ពង់​ផែ​ត្រឹង​ដេ រួម​ចំ​ណែក​សម្រេច​បណ្តា​ទិស​ដៅ​ដែល​បាន​ដាក់​ចេញ។ អាស្រ័យ​ហេតុ​នោះ​ ក្នុង​គម្រោង​នេះ​គប្បី​កំ​ណត់​ផ្នែក​ដំ​ណាក់​កាល អភិក្រម គម្រោង​កសាង​ឱ្យបាន​ម៉ត់​ចត់ នេះ​ជា​មូល​ដ្ឋាន​គតិ​យុត្តិ​យ៉ាង​សំខាន់​ដើម្បី​ខេត្ត​ស្នើ​ថ្នាក់​មាន​សមត្ថកិច្ច​ពិនិត្យ តាម​នោះ​ ស្នើអង្គភាព​ពិគ្រោះ​ទទួល​យោ​បល់​គប់វាល់​របស់​មន្ទីរគណៈ​ផ្នែក​នានាដើម្បី​ធ្វើឱ្យ​សុក្រឹត គម្រោង ​សំខាន់​នេះ​៕   

 ក្វាងប៊ិញ​-សុផល