ផ្សព្វផ្សាយអនុវត្តល្អគោលការណ៏របស់គណៈកម្មាធិការបក្សខេត្តនិងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត

16:41, 09/12/2024

ព្រឹកថ្ងៃទី៩ ធ្នូ នៅគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ស.មឡឹមហ្វាងងីប-សមាជិកគណៈអចន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈ​កម្មាធិការប្រជាជនខេត្ត ស.មង្វៀងវ៉៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានធ្វើការជាមួយនឹងមន្ទីរ គណៈ ផ្នែកទាក់​ទិន ពីការផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីសេដ្ឋកិច្ច-សង្គម ឆ្នាំ២០២៥។ ចូលរួមក៏មានថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកទាក់ទិន។

តំណាងទាំងឡាយចូលរួមសម័យប្រជុំ។
តំណាងទាំងឡាយចូលរួមសម័យប្រជុំ។

នៅ​ពិធី​ធ្វើ​ការ ​ថ្នាក់​ដឹក​នាំ​បណ្តា​មន្ទីរ ​ផ្នែក​បាន​ដោះ​ដូរ​ពី​គោល​ដៅ ​ភារកិច្ច​ ដំណោះ​ស្រាយ​សំ​ខាន់​ៗ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម ​ឆ្នាំ​២០២៥​ ក៏ដូច​ខ្លឹម​សារ​ការ​ងារ​ ល្បឿន ​ពេល​វេលា​ផ្សព្វផ្សាយផែន​ការ​កម្ម​វិធី​សកម្ម​ភាព​អនុវត្តសេច​ក្តី​សម្រេច​របស់​រដ្ឋា​ភិ​បាល ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​។ ​តាម​នោះ ​ផ្តោត​លើ​ការ​ផ្សព្វផ្សាយបណ្តាដំណោះ​ស្រាយ​សរុប ​ព្រម​ៗ​គ្នា​ដើម្បី​បន្ត​ការ​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម ​ខិត​ខំ​ឱ្យ​បាន​សម្រេច​ជោគ​ជ័យ​នូវ​គោល​ដៅ​ សេច​ក្តី​សម្រេច​នៃ​មហា​សន្និ​បាត​បក្ខ​ភាគ​ខេត្ត​សុក​ត្រាំង ​លើក​ទី​១៤ ​អា​ណត្តិ​កាល​២០២០​-​២០២៥។​ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តាមទិស​ដៅ​លើក​កម្ពស់​គុណ​ភាព​កំ​ណើន​ ផ្សារ​ភ្ជាប់​ជា​មួយ​ដំណោះ​ស្រាយ​ល្អបណ្តាបញ្ហាសង្គម​និង​ការ​ពារ​បរិស្ថាន​។ ​បន្ត​កែ​ទម្រង់​រដ្ឋា​បាល ​បង្ក​បរិស្ថានអា​ជីវកម្ម​ងាយ​ស្រួល​ បំ​ផុស​ចលនា​រាល់​ប្រ​ភព

ក​ម្លាំង​សម្រាប់​ការ​អភិវឌ្ឍ។ល។

សម​មិត្ត​ឡឹម​ហ្វាង​ងីប ​បាន​អះ​អា​ង​ថា ​ខេត្ត​បាន​ផ្តោត​លើ​ការ​អនុ​វត្ត​ព្រម​ៗ​គ្នា ​ប្រ​សិទ្ធភាព ​ដោយ​ផ្តោត​លើ​ការ​យក​ចិត្ត​ទុក​ដាក់​ ភារកិច្ច​សំ​ខាន់​ៗ​ ដំណោះ​ស្រាយ​លើ​គ្រប់​វិស័យ​ ឆ្លង​តាម​នោះ​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-​សង្គម​របស់​ខេត្ត​សុក​ត្រាំង ​ឆ្នាំ​២០២៤ ​សម្រេច​បាន​លទ្ធ​ផល​យ៉ាង​ច្រើន ​អនុ​វត្ត​បាន​ជោគ​ជ័យ​នូវ​គោល​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម ​តាម​សេច​ក្តី​សម្រេច​របស់គណះកម្មាធិការបក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ​ដែល​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​២០២៤។ ​ក្នុង​នោះ ​មាន​១៤​បរិមាណភាគ​ផ្លោះ​សេច​ក្តី​សម្រេច​និង​៦បរិមាណភាគ សម្រេច​១០០%​នៃ​សេច​ក្តី​សម្រេច​។

អនុ​ប្រ​ធាន​ប្រ​ចាំគណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ ប្រ​គល់​ឱ្យ​មន្ទីរ​ហិរញ្ញ​វត្ថុ​ សរុប​ទិន្ន​ន័យ​លេខ​លម្អិត​អំ​ពី​បរិមាណភាគ ​ត្រូវ​អនុ​វត្ត​ថ្នាក់​ហ្វឹក​ហាត់​ជំនាញ​ដល់​គណ​នេយ្យ​នៃ​មន្ទីរ ​គណៈ​ ផ្នែក​ខេត្ត​និង​ភូមិ​ភាគ​ បណ្តា​មន្ទីរ​ គណះផ្នែក​អនុ​វត្ត​ល្អនូវ​គោល​ការណ៏​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​និង​សេច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ត្រួត​ពិនិត្យ ​រឹតប​ន្តឹង​វិន័យ ក្រិតក្រមច្បាប់​ហិរញ្ញ​វត្ថុ​-​ថវិកា ​ស្នើដល់​មន្ទីរ​ផែន​ការ​និង​វិនិយោគ​មាន​ផែន​ការ​បង្កើន​កំ​ណើន​សេដ្ឋ​កិច្ច​ឆ្នាំ២០២៥៕

ថា​ច់​ពេជ្រ​-​លី​ហាន់​