រសៀលថ្ងៃទី ៦ធ្នូ សម័យប្រជុំលើកទី២៧ ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងលើកទី១០បានបិទវគ្គ មានសេចក្តីសម្រេចចំនួន៤៦បានអនុម័ត។ អធិបតីក្នុងសម័យប្រជុំមានបណ្តាសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លេវ៉ាំងហ៊ីវ-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត លីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។
អស់រយៈពេល២ថ្ងៃធ្វើការ (៥និង៦ធ្នូ) សម័យប្រជុំលើកទី២៧ក្រុមប្រឹក្សាប្រជាជនខេត្តបានពិនិត្យអនុម័តរបាយការណ៍ចំនួន២១ ឯកសារច្បាប់លើកជូនចំនួន៤៣ និងរបាយការណ៍ពិនិត្យចំនួន៤របស់បណ្តាគណៈនៃក្រុមប្រឹក្សាប្រជាជនខេត្តនិងយោបល់ពិគ្រោះជាច្រើននៅក្នុងសាលប្រជុំ។ អនុវត្តការចោទឆ្លើយនិងឆ្លើយចំពោះអនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តនិងនាយកមន្ទីរចំនួន៥ ដូច មន្ទីរធនធាននិងបរិស្ថាន កសិកម្មនិងអភិវឌ្ឍជនបទ សាងសង ផែនការនិងវិនិយោគ ព័ត៌មាននិងសារគមនាគមន៍។
តំណាងទាំងឡាយឯកភាពអនុម័តបណ្តាសេចក្តីសម្រេច។ |
ឆ្លងតាមការចោទឆ្លើយ មានតំណាងក្រុមប្រឹក្សាប្រជាជនខេត្តមានយោបល់ចំនួន១៥លើកដើម្បីធ្វើឱ្យច្បាស់ភារកិច្ចក្នុងការគ្រប់គ្រង ទាញយកផលនិងប្រើប្រាស់ដីរដ្ឋ ការបង្វែររចនាសម្ព័ន្ធប្រើប្រាស់ដីក្នុងផ្ទៃក្នុងកសិកម្មលើភូមិដ្ឋានខេត្ត ការអន់ថយក្នុងការគ្រប់គ្រងរដ្ឋពីការកសាងនិងដំណោះស្រាយជម្នះក្នុងពេលខាងមុខ ល្បឿនផ្ទេរទុនរដ្ឋរបស់ខេត្តនៅយឺត មានគម្រោងជាច្រើនត្រូវកែសម្រួលបំពេញបន្ថែមច្រើនលើក សភាពការណ៍និងដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពការងារផ្តល់ទឹកស្អាតជនបទ គុណភាព ប្រសិទ្ធភាពសកម្មភាពរបស់មជ្ឈមណ្ឌលពិនិត្យដំណើរការខេត្តសុកត្រាំង(IOC)និងស្ថានីយបន្តសម្លេងឈ្លាសវៃ។
ខ្លឹមសារចោទឆ្លើយនិងឆ្លើយបានប្រព្រឹត្តឡើងក្នុងបរិយាកាសប្រជាធិបតេយ្យ កសាង ធ្វើឱ្យច្បាស់ភារកិច្ចរបស់អ្នកត្រូវបានចោទឆ្លើយ សម្តែងនូវស្មារតីទទួលខុសត្រូវចំពោះម្ចាស់ឆ្នោតនិងប្រជាជន។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែងការណ៍បិទវគ្គសម័យប្រជុំ។ |
ថ្លែងការណ៍បិទវគ្គក្នុងសម័យប្រជុំ សមមិត្តហូធីកឹមដាវ ស្នើ គណៈកម្មាធិការប្រជាជនខេត្តត្រូវឆាប់ផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចទើបនឹងបានអនុម័ត ធានាត្រឹមត្រូវតាមបែបបទ កំណត់របស់ច្បាប់។ ចង្អុលការបណ្តាផ្នែក គ្រប់ថ្នាក់គប្បីពិនិត្យ ដោះស្រាយបានទាន់ពេលបណ្តាសេចក្តីសំណើស្របច្បាប់របស់ម្ចាស់ឆ្នោត បណ្តាបញ្ហាកកកស្ទះដែលកើតមានឡើងជាក់ស្តែង។ អនុវត្តត្រឹមត្រូវប្រការដែលបានចុះកិច្ចសន្យាចំពោះក្រុមប្រឹក្សាប្រជាជននិងម្ចាស់ឆ្នោត ធានាបណ្តាបញ្ហានឹងបានដោះស្រាយដាច់ណាត់ ត្រឹមត្រូវតាមកំណត់។ ប្រចាំការក្រុមប្រឹក្សាប្រជាជន បណ្តាគណៈក្រុមប្រឹក្សាប្រជាជន បណ្តាក្រុមតំណាងនិងតំណាងក្រុមប្រឹក្សាប្រជាជនខេត្តចាត់តាំងជួបម្ចាស់ឆ្នោត រាយការណ៍លទ្ធផលក្នុងសម័យប្រជុំ បន្តស្តាប់មតិយោបល់របស់ម្ចាស់ឆ្នោត។ បង្កើនការងារត្រួតពិនិត្យការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេច រួមចំណែកលើកកម្ពស់សុពលភាព ប្រសិទ្ធភាពសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនក្នុងពេលខាងមុខ៕
សុងឡេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin