លេខាបក្សខេត្តឡឹមវ៉ាំងម៉ឹង ចូលរួមសន្និបាតគណៈប្រតិបត្តការបក្ខភាគទីក្រុងសុកត្រាំង លើកទី២០

19:43, 10/12/2024

ថ្ងៃទី១០ ធ្នូ នៅគណៈកម្មាធិការបក្សទីក្រុងសុកត្រាំង បានចាត់តាំងសន្និបាតគណៈប្រតិបត្តិការបក្ខភាគទីក្រុង លើកទី២០(នីតិកាលទី១២) ដើម្បីវាយតម្លៃស្ថានភាពសេដ្ឋកិច្ច-សង្គម សន្តិសុខការពារជាតិនិងកសាងប្រព័ន្ធនយោបាយឆ្នាំ២០២៤។ ស.មឡឹមវ៉ាំងម៉ឹង-សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត បានចូលរួមនិងចង្អុលការសន្និបាត។ ស.មថាយដាំងខ្វា-សមាជិកបក្សខេត្ត លេខាបក្សទីក្រុងសុកត្រាំង ជាអធិបតីអង្គសន្និបាត។

តំណាងចុលរួមសន្និបាតគណៈប្រិតបត្តិការបក្ខភាគទីក្រុងសុកត្រាំង លើកទី២០ (នីតិកាលទី១២)។
តំណាងចូលរួមសន្និបាតគណៈប្រិតបត្តិការបក្ខភាគទីក្រុងសុកត្រាំង លើកទី២០ (នីតិកាលទី១២)។

សន្និបាត​លើក​ទី​២០ ​ផ្តោត​លើ​ការ​ពិភាក្សា​និង​ផ្តល់​យោ​បល់​លើ​ខ្លឹម​សារ​សំ​ខាន់​ៗ​ដូច​ជាៈ ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-​សង្គម​ សន្តិសុខ​ការ​ពារ​ជាតិ​ ការក​សាង​ប្រ​ព័ន្ធ​នយោ​បាយ​ឆ្នាំ​២០២៤និង​សេច​ក្តី​ព្រាង​សេច​ក្តីសម្រេច​ពី​គោល​ដៅ ​ទិសដៅ​ ភារកិច្ច​ឆ្នាំ​២០២៥ ​ផ្តល់​យោ​បល់​លើ​សេច​ក្តី​ព្រាង​កម្ម​វិធី​ធ្វើ​ការ​របស់​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង​សុក​ត្រាំង ​ឆ្នាំ​២០២៥ ​សេច​ក្តី​ព្រាង ​(លើក​ទី២) ​របាយ​ការណ៍​នយោ​បាយ​ដាក់​ជូន​មហា​សន្និបាត​បក្ខភាគ​ទី​ក្រុង​សុក​ត្រាំង ​លើក​ទី​១៣ ​អា​ណត្តិ​កាល​២០២៥​-​២០៣០។ល។

ឆ្នាំ​២០២៤​ ស្ថាន​ភាព​អភិវឧ្ឍសេដ្ឋ​កិច្ច​-​សង្គម ​សន្តិសុខ​ការ​ពារ​ជាតិ​កសាង​បក្ស​ទី​ក្រុង​សុក​ត្រាំង ​សម្រេច​បាន​លទ្ធ​ផល​លេច​ធ្លោ​ជា​ច្រើន​។​ ក្នុង​នោះ ​សរុប​កម្រិត​លក់​រាយ​ទំ​និញ​និង​ចំ​ណូល​សេវា​អ្នក​ប្រើ​ប្រាស់​សង្គម​អនុ​វត្ត​ជាង៤៦​ពាន់​លាន​ដុង ​កើន​១៨%​ បើ​ធៀប​នឹង​ឆ្នាំ​កន្លង តម្លៃ​ផលិត​ឧស្សាហកម្ម​ សិប្បកម្ម​ស្រាលសម្រេច​បាន​១៨.២១៦​ពាន់​លាន​ដុង ​កើន​៨,% បើ​ធៀប​នឹង​ឆ្នាំកន្លង សរុប​ចំ​ណូល​ថវិកា​រដ្ឋ​អនុវត្ត​ក្នុង​ឆ្នាំ​២០២៤ ​ជាង​៨៧៩​ពាន់​លាន​ដុង​ សម្រេច​៩៩,%​ផែន​ការ​។​ ក្នុង​ឆ្នាំ​ ទី​ក្រុង​ក៏​បាន​ចំ​ណាយ​ថវិកាជាង​៨១​ពាន់​លាន​ដុង ​សម្រាប់​ការ​ជួស​ជុល​ទី​ក្រុង ​សកម្ម​ភាព​សាធារណៈ​ក្នុង​ទីក្រុង​និង​កែ​លម្អ​សំ​ណង់​ផ្លូវគមនាគមន៍។ ​ការ​រៀប​ចំគ្រោងការ​ ការ​គ្រប់​គ្រង​ដី​ធ្លី ​សណ្តាប់​ធ្នាប់​កសាង​ សណ្តាប់​ធ្នាប់​ទី​ក្រុង​បាន​ផ្តោត​លើ​កិច្ចចង្អុល​ការ​ មក​ដល់​ពេល​នេះ ​ទី​ក្រុង​មាន​គ្រោង​​ការ​សម្រេច​១០០%​នៃ​ផ្ទៃ​ដី​។ ​បណ្តាគោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ឱ្យ​គ្រួសារ​គោល​នយោ​បាយ ​អ្នក​មាន​សគុណ ​គ្រួសារ​ក្រ ​ក្បែរ​ក្រ​បាន​យក​ចិត្ត​ទុក​ដាក់​និង​អនុវត្ត​យ៉ាង​ម៉ត់​ចត់។ ​ស្ថាន​ភាព​សន្តិសុខ​នយោ​បាយ ​សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម​បាន​រក្សា។

ពិសេស​ គណៈ​អចិន្ត្រៃយ៍​បក្ស​ទី​ក្រុង ​បាន​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ខ្លឹម​សារ ​ដើម្បី​ចាត់​តាំង​មហា​សន្និ​បាត​គ្រប់​ថ្នាក់​ អា​ណត្តិ​កាល​២០២៥​-​២០៣០​ ផ្សព្វ​ផ្សាយ ​ជ្រួត​ជ្រាប​ជាក់​ស្តែង​ ចាត់​តាំង​អនុវត្ត​និង​បូក​សរុប​សា​រា​ចរ​ សេច​ក្តី​សម្រេច ​សេច​ក្តី​សរុប​របស់​មជ្ឈិម​ ខេត្ត​ ទី​ក្រុង​។

ទន្ទឹម​នឹង​នោះ​ បណ្តា​លទ្ធ​ផល​ដែល​សម្រេច​បាន​ឆ្នាំ​២០២៤ ​នឹង​នៅ​តែ​មាន​ការ​លំ​បាក​ក្នុង​ការ​អនុវត្ត​ផ្តល់​ផ្ទេរ​ទុន​វិនិយោគ​សាធារណៈ មានការ​ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំកន្លង ​ ទោះ​បី​ជា​ប្រាក់​ចំ​ណូល​ពន្ធ​ស្មើ​ បាន​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​កន្លង ​ប៉ន្តែ​មិន​បាន​សម្រេច​គោល​ដៅ​នៃ​សេច​ក្តី​សម្រេច​ ស្ថាន​ភាព​សាង​សង់​គ្មាន​ការ​អនុ​ញ្ញាត​ ខុស​ច្បាប់​នៅ​តែ​កើត​មាន។

នៅ​សន្និបាត​ តំ​ណាង​ទាំង​ឡាយ​បាន​បន្ត​ពិភាគ្សា​ បញ្ជាក់​ពី​លទ្ធ​ផល​ដែល​សម្រេច​បាន​ លើក​ឡើង​ពី​ការ​លំ​បាក​ការ​អន់​ថយ​ក្នុង​វិស័យ​ជាក់​ស្តែង​នី​មួយ​ៗ ​តាំង​ពី​នោះ ​ស្នើបណ្តាខ្លឹម​សារ​ ដំណោះ​ស្រាយ​ដែល​ត្រូវ​ផ្តោត​លើ​ការ​ដឹក​នាំ​ ចង្អុល​ការ​នា​ពេល​ខាង​មុខ។

លេខាបក្សខេត្តសុកត្រាំងឡឹមវ៉ាំងម៉ឹង ថ្លែងប្រសាសន៍ចង្អុលការសន្និបាត។
លេខាបក្សខេត្តសុកត្រាំងឡឹមវ៉ាំងម៉ឹង ថ្លែងប្រសាសន៍ចង្អុលការសន្និបាត។

ថ្លែង​ប្រ​សាសន៍​នៅ​សន្និបាត​ លេ​ខា​បក្ស​ខេត្ត​សុក​ត្រាំង​ឡឹម​វ៉ាំង​ម៉ឹង ​បាន​កត់​សំ​គាល់ ​ស្ងើច​សរ​សើរ​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ប្តេជ្ញា​ទូទាំង​បក្ខភាគ​ទី​ក្រុង ​ក្នុង​ការ​អនុវត្ត​ភារកិច្ច​នយោ​បាយ​និង​សម្រេច​បាន​លទ្ធ​ផល​យ៉ាង​សកម្ម​ជា​ច្រើន​លើ​គ្រប់​វិស័យ ​ទន្ទឹម​នឹង​នោះ ​បង្ហាញ​ពី​ការ​អន់​ថយ​មួយ​ចំ​នួន​ដែល​ទី​ក្រុង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​។

លេ​ខា​បក្ស​ខេត្ត​សុក​ត្រាំង​ឡឹម​វ៉ាំង​ម៉ឹង ​បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ទីក្រុង ​បន្ត​បង្កើន​ការដឹក​នាំ​ក្នុង​ការ​ប្រ​មូល​ថវិកា ​ផ្តោត​លើ​ការ​ចង្អុល​ការ​ដល់​ផ្នែក​ ភូមិ​ភាគ​ សហការ​ជា​មួយ​ស្ថាប័ន​គ្រប់​គ្រង​ពន្ធ ​ដើម្បី​ខិត​ខំ​ប្រ​មូល​ចំ​ណូល​ថវិកា​ឱ្យ​មាន​ប្រ​សិទ្ធភាព​។ ​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ​នូវ​ផែន​ការ​​ទុន​វិនិយោគ​សា​ធា​រណៈ​ឆ្នាំ​២០២៥ ​បន្ត​សហការ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​គ្រោង​ការ​យ៉ាង​តឹង​រឹង ​សណ្តាប់​ធ្នាប់​ទីក្រុង​ ដោះ​ស្រាយ​កខ្វក់​ព្រែក​ប្រ​ឡាយ ​បំ​ពាន​ចិញ្ចើម​ផ្លូវ​ មាត់​ព្រែក ​ដី​សាធារណៈ​។ ​អនុវត្ត​ជា​បន្ទាន់​នូវ​សំ​ណង់​ ឧបត្ថម្ភ​ការ​តាំង​ទី​លំ​នៅ​ថ្មី​ចំ​ពោះ​គ្រួសារ​ដែល​រង​ឥទ្ធិពល​ពី​បណ្តា​សំ​ណង់ ​គម្រោង​សំ​ខាន់​ៗ​នៅ​លើ​ភូមិដ្ឋាន​ទី​ក្រុង​។ ​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​ងារ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​នៅ​លើ​ភូមិ​ដ្ឋាន​ឱ្យ​បាន​ព្រម​ៗ​គ្នា​ ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​។ ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុង​ បង្កើន​លក្ខឋាន​ទី​ក្រុង​ប្រ​ភេទ​២​ឆ្ពោះ​ដល់​ទី​ក្រុង​ទំ​នើប​៕

ហ្វិញ​ញឺ​-​លី​ហាន់