នៅសម័យប្រជុំប្រធានបទ ក្រុមប្រឹក្សាប្រជាជនខេត្ត ពិនិត្យ ពិភាក្សាសម្រេចលើខ្លឹមសារដែលគណៈកម្មាធិការប្រជាជនខេត្តបានលើកជូន។ តាមនោះ តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បានពិភាក្សាលើខ្លឹមសារនៃការបំពេញបន្ថែមផែនការវិនិយោគរដ្ឋឆ្នាំ២០២៤ ប្រភពទុនចំណាយថវិកាសម្រាប់ភូមិភាគ ការកែសម្រួលផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល២០២១-២០២៥ បណ្តាប្រភពទុនដែលគ្រប់គ្រងដោយថវិកាភូមិភាគ បែងផែនការវិនិយោគរដ្ឋឆ្នាំ២០២៥ ប្រភពទុនថវិការដ្ឋ (លើកទី២) និងកែសម្រួលផែនការវិនិយោគរដ្ឋរយៈពេលមធ្យម ដំណាក់កាល២០២១-២០២៥ បែងផែនការវិនិយោគរដ្ឋឆ្នាំ២០២៥ លើកទី១ ពីបណ្តាប្រភពទុនបង្កើនចំណូលថវិកាខេត្តឆ្នាំ២០២៣។ នេះជាមូលដ្ឋានច្បាប់ដ៏សំខាន់សម្រាប់អនុវត្តផែនការវិនិយោគរដ្ឋនៅលើភូមិដ្ឋានខេត្ត ធានាការប្រើប្រាស់ប្រភពទុនប្រកបដោយប្រសិទ្ធភាពបំផុត រួមចំណែកជំរុញល្បឿនផ្តល់ផ្ទេរទុនដែលបានប្រគល់។
តំណាងចូលរួមសម័យប្រជុំ។ |
តំណាងក៏បានផ្តល់យោបល់លើការកែសម្រួលគោលនយោបាយវិនិយោគសម្រាប់គម្រោងចំនួន៣: គម្រោងអឭលើកកម្ពស់ប្រព័ន្ធលូស៊ាវហ្គឿ ស្រុកមីទូ (សុកត្រាំង) គម្រោងលើកកម្ពស់់ ជួសជុលផ្លូវ៩៣៤ (កំណាត់ពីផ្លូវជាតិ៩១Bដល់ផ្លូវ១៩/៥) ស្រុកត្រឹងដេ (សុកត្រាំង) គម្រោងលើកកម្ពស់ បើកទូលាយផ្លូវគមនាគមន៍មូលដ្ឋានអប់រំបង្ខំកូងកាក (តភ្ជាប់ផ្លូវខេត្ត៩៣៣B-ស្ពានកូងកាក-ផ្លូវស្រុកលេខ១០) ស្រុកគូឡាវយុង (សុកត្រាំង)។ ពិនិត្យខ្លឹមសារនៃសំណើកំណត់តម្លៃសេវាពិនិត្យ ព្យាបាលជំងឺក្នុងបញ្ជីដែលបង់ដោយមូលនិធិធានារ៉ាប់រងសុខាភិបាល តម្លៃសេវាពិនិត្យ ព្យាបាលជំងឺបានបង់ដោយថវិការដ្ឋ តម្លៃសេវាពិនិត្យ ព្យាបាលជំងឺមិនមានក្នុងបញ្ជីដែលបង់ដោយមូលនិធិធានារ៉ាប់រងសុខាភិបាល ប៉ុន្តែមិនត្រូវសេវាពិនិត្យ ព្យាបាលជំងឺតាមតម្រូវការចំពោះមូលដ្ឋានពិនិត្យ ព្យាបាលជំងឺរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ខេត្ត។ល។
បណ្តាគណៈក្រុមប្រឹក្សាប្រជាជនខេត្ត ក៏បានអនុម័តរបាយការណ៍ពិនិត្យមូលដ្ឋានច្បាប់ មូលដ្ឋានជាក់ស្តែងលក្ខណះចាំបាច់សមត្ថកិច្ចអនុម័តសេចក្តីសម្រេច។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ថ្លែងប្រសាសន៍ពិធីបិទសម័យប្រជុំ។ |
ក្រោយពីពិភាក្សា តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត បានអនុម័តសេចក្តីសម្រេចចំនួន១០។
ថ្លែងប្រសាសន៍បិទសម័យប្រជុំ សមមិត្តហូធីកឹមដាវ បានស្នើគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការខេត្ត ចង្អុលការផ្សព្វផ្សាយអនុវត្តនូវសេចក្តីសម្រេច ធានាត្រូវបែបបទ ការកំណត់នៃច្បាប់។ ទន្ទឹមនឹងនោះ បន្តពិនិត្យអនុម័តតាមសមត្ថកិច្ចសម្រេចនិងលើកជូនក្រុមប្រឹក្សាប្រជាជនខេត្តចេញសេចក្តីសម្រេច ដើម្បីអនុវត្តច្បាប់ឱ្យបានទាន់ពេល តាមការកំណត់និងសមត្ថកិច្ចដែលបានប្រគល់ បង្កការឯកភាពក្នុងការផ្សព្វផ្សាយអនុវត្តភារកិច្ច៕
សុងឡេ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin