ព្រឹកថ្ងៃទី១៨ធ្នូ នៅគណៈបញ្ជាការយោធាខេត្តសុកត្រាំង គណៈកម្មាធិការបក្ស គណៈបញ្ជាការយោធាខេត្តបានចាត់តាំងពិធីជំនួបមុខអនុស្សាវរីយ៍៨០ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម(២២/១២/១៩៤៤-២២/១២/២០២៤)និង៣៥ឆ្នាំទិវាការពារជាតិទូទាំងប្រជាជន(២២/១២/១៩៨៩-២២/១២/២០២៤)។ ចូលរួមមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវអនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត បណ្តាសមមិត្តអតីតថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តគ្រប់ជំនាន់ បណ្តាវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន បណ្តាសមមិត្តក្នុងគណៈអចិន្រ្តៃយ៍បក្សខេត្ត ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំគណៈមេបញ្ជាការយោធាខេត្តគ្រប់ជំនាន់ ថ្នាក់ដឹកនាំបណ្តាស្រុក ទីរួមខេត្ត ទីក្រុង។
រំលឹកឡើងវិញប្រពៃណីយ៉ាងត្រចះត្រចង់របស់កងកម្លាំង វរសេនីយ៍ឯកដូតៀងសី-សមាជិកបក្សខេត្ត អគ្គស្នងការនយោបាយនៃមេគណៈបញ្ជាការយោធាខេត្តបានឱ្យដឹង រយៈកាល៨០ឆ្នាំកន្លង កងវៀតណាមឃោសនារំដោះកងទ័ព ជាកំណើតដើមនៃកងទ័ពប្រជាជនវៀតណាមបានបង្កើត។ ក្នុងដំណាក់កាលកសាង តស៊ូនិងអភិវឌ្ឍ កងទ័ពជាកងកម្លាំងនយោបាយ កងកម្លាំងតស៊ូយ៉ាងប្តូរផ្តាច់ ស្មោះត្រង់ ទំនុកចិត្តរបស់បក្ស រដ្ឋនិងប្រជាជន បំពេញល្អតួនាទីជាកងទ័ពតស៊ូ កងកម្លាំងការងារ កងកម្លាំងផលិតពលកម្មនិងបំពេញភារកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់។
វរសេនីយ៍ឯកដូតៀងសី-សមាជិកបក្សខេត្ត អគ្គស្នងការនយោបាយនៃគណៈមេបញ្ជាការយោធាខេត្តសុកត្រាំងថ្លែងការណ៍រំលឹកប្រពៃណី។ |
ខែសីហា ឆ្នាំ១៩៤៥ ផ្តើមពីកងកម្លាំងប្រដាប់អាវុធដំបូង កងកម្លាំងប្រដាប់អាវុធខេត្តបានកសាង តស៊ូនិងអភិវឌ្ឍឆ្លងតាមសម័យកាលតស៊ូបដិវត្តន៍ រួមជាមួយបក្ស ទូទាំងប្រជាជនសុកត្រាំងបានសម្រេចភារកិច្ចប្រវត្តិសាស្រ្ត៩ឆ្នាំតស៊ូប្រឆំាងអាណានិគមបារាំងនិង២១ឆ្នាំតស៊ូប្រឆំាងចក្រពត្តិអាមេរិក។ ប្រយុទ្ធប្រឆាំងជោគជ័យ ភូមិស្រុកបានរំដោះកងកម្លាំងប្រដាប់អាវុធរួមជាមួយគណះកម្មាធិការបក្សនិងប្រជាជនខេត្តបន្តភារៈការពារព្រំដែននិងបំពេញភារកិច្ចអន្តរជាតិ។
តំណាងទាំងឡាយថតរូបអនុស្សាវរីយ៍។ |
វរសេនីយ៍ឯកដូតៀងសី បានសង្កត់ធ្ងន់ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធខេត្តបន្តរក្សាប្រពៃណីសាមគ្គី សាមគ្គីកងទ័ព-ប្រជាជន។ ប្រឹងប្រែងកសាងកងកម្លាំងប្រដាប់អាវុធខេត្តតម្លាភាពមុតមាំ គំរូ ឆ្នើមដើម្បីសក្តិសមនឹងប្រពៃណីវីរជននិងកតិ្តនាមដ៏ខ្ពង់ខ្ពស់ដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។
នាឱកាសនេះ មានសមូហភាព បុគ្គលចំនួន១៥រូបដែលសម្រេចស្នាដៃឆ្នើមក្នុងការអនុវត្តលើកប្រឡងប្រណាំងអំណរអនុស្សាវរីយ៍៨០ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិង៣៥ឆ្នាំទិវាបុណ្យការពារជាតិទូទាំងប្រជាជនទទួលបានប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត និងសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជូនប័ណ្ណសរសើរដល់សមូហភាពនិងបុគ្គល។ |
ថ្លែងការណ៍ក្នុងពិធីជំនួបមុខ សមមិត្តឡឹមវ៉ាំងម៉ឹងកត់សម្គាល់និងស្ងើចសរសើរបណ្តាលទ្ធផលឆ្នើមរបស់កងកម្លាំងប្រដាប់អាវុធខេត្តសុកត្រាំងគ្រប់ជំនាន់។ លេចធ្លោគឺកងកម្លាំងប្រដាប់អាវុធមិនបង្អង់ពង្រីកប្រពៃណីយ៉ាងត្រចះត្រចង់ ប្រឹងប្រែងដើម្បីឈានដល់សម្រេចស្នាដៃខ្ពស់ ឆ្លើយតបសំណូមពរ ភារកិច្ច យោធា ការពារជាតិនៅភូមិភាគក្នុងសម័យថ្មី។ កងកម្លាំងប្រដាប់អាវុធខេត្តមាន២លើកបានប្រទានកិត្តិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន។ គ្រឿងឥស្សរិយយសយុទ្ធជ័យ គ្រឿងឥស្សរិយយសពលកម្ម គ្រឿងឥស្សរិយយសការពារមាតុប្រទេសលេខមួយ លេខពីរ លេខបីនិងកិត្តិនាមដទៃទៀត រាល់ឆ្នាំមានសមូហភាព បុគ្គលជាច្រើនបានថ្នាក់លើស្ងើចសរសើរនិងជូនរង្វាន់។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ជូនពរអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាមនិងទិវាការពារជាតិទូទាំងប្រជាជន។ |
ដើម្បីឆ្លើយតបសំណូមពរភារកិច្ច សមមិត្តឡឹមវ៉ាំងម៉ឹងស្នើ គណៈកម្មាធិការប្ស-គណៈបញ្ចាការយោធាខេត្តបំពេញល្អតួនាទីធ្វើសេនាធិការឱ្យគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនខេត្តក្នុងការដឹកនាំ ចង្អុលការអនុវត្តភារកិច្ចយោធា ការពារប្រទេសនៅភូមិភាគ។ យកចិត្តទុកដាក់ការងារយាមល្បាតត្រៀមប្រយុទ្ធ សហការជាមួយបណ្តាកងកម្លាំងរក្សាសន្តិសុខនយោបាយ-សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិដ្ឋាន។ ក្តាប់និងដោះស្រាយបានល្អស្ថានភាពសតិអារម្មណ៍របស់កម្មាភិបាល បក្ខជននិងយុទ្ធជនក្នុងស្ថាប័ន អង្គភាព ធានាគ្រប់គ្រាន់ ទាន់ពេលបណ្តាផ្នែកភស្តុភារ បច្ចេកទេសសម្រាប់បណ្តាភារកិច្ច។ កសាងខឿនការពារជាតិទូទាំងប្រជាជន កសាងកងទ័ពនិងកងកម្លាំងប្រដាប់អាវុធទំនើប គ្រប់សមត្ថភាពទប់ទល់សម្រេចជោគជ័យរាល់សភាពការណ៍៕
សុងលេ-សុផល
Thông tin bạn đọc
Đóng Lưu thông tin