ការរៀបចំកម្មាភិបាលនៅបណ្តាស្ថាប័ន អង្គភាព ភូមិភាគត្រូវអនុវត្ត ត្រឹមត្រូវ មត់ចត់

16:51, 28/12/2024

ថ្ងៃ​ទី ២៧ធ្នូ នៅ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង​បាន​បាន​ចាត់​តាំង​សន្និ​បាត​គណៈ​ប្រ​តិបត្តិ​ការ​បក្ខ​ភាគ​ខេត្ត​សុក​ត្រាំង​លើក​ទី​៣៥ ដើម្បី​បូក​សរុប​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TWចុះ​ថ្ងៃ​ទី២៥ តុ​លា​ឆ្នាំ​២០១៧ របស់​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី​១២ ​ពី “បញ្ហា​មួយ​ចំនួន​ស្តី​ពី​បន្ត​ផ្លាស់​ថ្មី រៀប​ចំ​​ប្រ​ព័ន្ធ​ន​យោ​បាយ​បង្រួម សកម្ម​ភាព​ សុពលភាព ប្រ​សិទ្ធ​ភាព​” (សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW)។ អធិបតី​អង្គ​សន្និ​បាត​មាន​បណ្តា​សម​មិត្ត​ឡឹម​វ៉ាំង​ម៉ឹង-សមា​ជិក​មជ្ឈិម​បក្ស លេ​ខា​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង​ ហូ​ធី​កឹ​មដាវ​-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត បណ្តា​សម​មិត្ត​ក្នុង​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត គណៈ​ប្រ​តិ​បត្តិ​ការ​បក្ខ​ភាគ​ខេត្ត ថ្នាក់​ដឹក​នាំ មន្ទីរ​គណៈ​ផ្នែក​ អង្គ​ការ​មហា​ជន​ខេត្ត។

តំណាងទាំងឡាយចូលរួមសន្និបាត។
តំណាងទាំងឡាយចូលរួមសន្និបាត។

សុក​ត្រាំង​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW ដោយ​ស្មារតី​ម៉ឹង​ម៉ាត់ ម្ចាស់​ការ ប្តេ​ជ្ញាខ្ពស់

រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស អង្គ​ការ​បក្ស សមូហ​ភាព​ថ្នាក់​ដឹក​នាំ ស្ថាប័ន​ អង្គ​ភាព​តែង​បាន​ផ្ស​ព្វផ្សាយ​ ចាត់​តាំង​អនុវត្ត សេច​ក្តី​សម្រេច​លេខ​១៨-NQ/TW)។ ដោយ​ម៉ឹង​ម៉ាត់ វិទ្យា​សាស្រ្ត មាន​ចំ​ណុច​សំ​ខាន់​​។ ការ​ងារ​អនុវត្ត​បង្រួម​ក្រប​ខ័ណ្ឌ​រដ្ឋ​ផ្សារ​ភ្ជាប់​នឹង​ការ​រៀប​ចំ​ឡើង​វិញ​កម្មា​ភិបាល បុគ្គ​លិក និយោ​ជិត​តែង​បាន​យក​ចិត្ត​ទុក​ដាក់​និង​សម្រេច​លទ្ធ​ផលយ៉ាង​ល្អ​ប្រ​សើរ តាម​ទិស​មាន​ចំ​ណុច​សំ​ខាន់​​សម​ស្រប​ជា​មួយ​សមត្ថ​កិច្ច ភារ​កិច្ច​នៃ​អង្គ​ការ ស្ថា​ប័ន​ អង្គ​ភាព​​ធា​នា​តាម​សេច​ក្តី​កំ​ណត់​។ មក​ដល់​ពេល​នេះ​ ថ្នាក់​ខេត្ត​បន្ថយ​​អង្គ​ការ ចំណុះ​ចំនួន​១៦ បន្ថយ​បាន​៦២​ក្រប​ខ័ណ្ឌ​ដែល​បាន​ប្រ​គល់​ បន្ថយ​អនុ​ប្រ​ធាន​នៃ​ស្ថាប័ន​ អង្គ​ភាព​ចំ​នួន​៧រូប បន្ថយ​អនុ​ប្រ​ធាននៃអង្គភាពចំណុះ​​ចំនួន​២២ ថ្នាក់​ស្រុក​បន្ថយ​៣៦​ក្រប​ខ័ណ្ឌ ដែល​ប្រ​គល់​បើ​ប្រៀប​នឹង​ឆ្នាំ២០១៧ អនុ​ប្រ​ធាន​នៃ​ស្ថាប័ន​ អង្គ​ភាព​៦រូប។

ការ​ពិ​សោធន៍​អនុវត្ត​ទម្រង់​ទទួលបន្ទុកបណ្តា​នាទី​បង្រួម​បាន​ប្រ​ព័ន្ធ​រដ្ឋ​បាលតាំង​ពី​ផ្នែក​ធ្វើ​សេនា​ធិ​ការ ចែង​គោល​ការណ៍​ដល់​ផ្សព្វ​ផ្សាយ​អនុវត្ត ជាមូល​ដ្ឋាន​ជាក់​ស្តែង​ ដើម្បី​ គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត​ពិនិត្យ វាយ​តម្លៃ​បណ្តា​ការ​ងាយ​ស្រួល​ លំ​បាក​ក្នុង​ការ​អនុវត្ត​ទម្រង់​ទទួលបន្ទុក វាយ​តម្លៃ​ចំពោះ​កម្មាភិ​បាល​ថ្នាក់​ដឹកនាំ គ្រប់​គ្រង។ តាម​នោះ​កំ​ណត់​ភារ​កិច្ច ដំ​ណោះ​ស្រាយ​អនុវត្ត​សេច​ក្តី​សម្រេច​ ផែន​ការ​របស់​មជ្ឈិម​និង​គម្រោង​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត។ ទន្ទឹម​នោះ​ ស្នើ​ការិយា​ល័យ​នយោ​បាយ​ គណៈ​លេខា​បក្ស និង​គណៈ​ផ្នែក​មជ្ឈិម​ ស្តី​ពី​បញ្ហា​នៅ​ជួប​ការ​លំ​បាក​ក្នុង​ដំណាក់​កាល​អនុវត្ត​រៀប​ចំ​ប្រ​ព័ន្ធរដ្ឋ​បាល​និង​អនុវត្ត​របប គោល​ន​យោ​បាយ​នៅ​ភូមិ​ភាគ។

ឆ្លងតាម​ការវាយ​តម្លៃ​​ក្នុង​ដំណាក់​កាល​ផ្សព្វ​ផ្សាយ​ ចាត់​តាំង​អនុវត្ត សេច​ក្តី​សម្រេច​លេខ១៨-NQ/TW) ខេត្តមាន​គម្រោង​រៀប​ចំ​ប្រ​ព័ន្ធន​យោបាយ​របស់​ខេត្ត​សុក​ត្រាំង​បង្រួម សកម្ម​ភាព ​សុពល​ភាព ប្រ​សិទ្ធ​ភាព​ ជាក់​ស្តែង​៖

ចំពោះ​ស្ថាប័ន​បក្ស អង្គ​ភាព​បុព្វ​ហេតុ​ចំ​ណុះ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត បញ្ចូល​គណៈ​ឃោស​នា​អប់​រំ​បក្ស​ខេត្ត​ជា​មួយ​នឹង​គណៈ​ប្រ​ជាចលនា​បក្ស​ខេត្ត​ទៅ​ជាគណៈ​ឃោស​នាអប់​រំ-ប្រ​ជា​ចលនា​បក្ស​ខេត្ត បញ្ចប់​សកម្ម​ភាព​គណៈ​ការ​ពារ ថែ​ទាំ​សុខ​ភាព​កម្មា​ភិបាល​ខេត្ត ប្រគល់​ភារ​កិច្ច​មក​គណៈ​ចាត់​តាំង​បក្ស​ខេត្ត មន្ទីរ​សុខា​ភិ​បាល មន្ទីរ​មហា​ផ្ទៃ​និង​ពល​កម្ម មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត។

បញ្ចប់​សកម្ម​ភាព​នៃ​បណ្តាអង្គការបក្ស គណៈ​កម្ម​ការ​បក្ស​ថ្នាក់​ខេត្ត​និង​បក្ខ​ភាគ​ផ្នែក​បណ្តា​ស្ថាប័ន​និង​អាជីវ​កម្ម​ខេត្ត បង្កើត​បក្ខ​ភាគ​ស្ថាប័ន​បក្ស​ អង្គ​ការ​មហា​ជន ក្រុម​ប្រឹក្សា​ប្រ​ជាជន យុត្តិធម៌​ខេត្ត​និង​បក្ខ​ភាគ​រដ្ឋ​អំ​ណាច​ខេត្ត។

បង្រួម​ស្ថានីយ​វិទ្យុ-ទូរទស្សន៍​សុក​ត្រាំង​និង​កា​សែត​សុក​ត្រាំង​ជា​មជ្ឈ​មណ្ឌល​សារព័ត៌​មាន​ខេត្ត​សុក​ត្រាំង​ជា​អង្គ​ភាព​ចំណុះ​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត ជា​ស្ថាប័ន​សម្លេង​របស់​បក្ខ​ភាគ រដ្ឋអំ​ណាច​និង​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ ​គ្រប់​គ្រង​ផ្ទាល់​របស់​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត។

ពិនិត្យ​ឡើង​វិញ​បណ្តា​សកម្ម​ភាព​របស់​គណៈ​ចង្អុល​ការ​តាម​ទិស​បញ្ចប់​សកម្ម​ភាព​ ទុកតែគណៈ​ចង្អុល​ការ​ណា​មាន​នាទី ភារ​កិច្ច​ចាំ​បាច់​។

ពិនិត្យ​ឡើង​វិញ​នា​ទី ភារ​កិច្ច មុខងារខាង​ក្នុង​ស្ថា​ប័ន​រដ្ឋ អង្គ​ភាព​បុព្វ​ហេតុ​ចំ​ណុះ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​តាម​ទិស​បង្រួម សកម្ម​ភាព​មាន​សុ​ពលភាព​ ប្រ​សិទ្ធ​ភាព​(ខិត​ខំ​បន្ថយ​ពី​១៥%​ឡើង​ទៅ​​ខាង​ក្នុង​អង្គការ)។

ចំពោះ​បណ្តា​ស្ថាប័ន​ផ្នែក​រដ្ឋ​អំ​ណាច​ថ្នាក់​ខេត្ត នៅ​តែ​បន្ត​សកម្ម​ភាព​ស្ថាប័ន​ចំនួន​៥​ចំ​ណុះ​ គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត រួម​មាន ការិយាល័យ​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត មន្ទីរ វប្បធម៌​ កីឡានិង​ទេស​ចរណ៍​ មន្ទីរ​យុត្តិ​ធម៌​ អធិការ​ខេត្ត គណៈ​គ្រប់​គ្រង​បណ្តា​មណ្ឌល​ឧស្សា​ហកម្ម​ខេត្ត។ អនុវត្ត​​បង្រួម​ បញ្ចូល​និង​ទទួល​បន្ថែម​ភារ​កិច្ចនៃ​ស្ថាប័ន​ចំណុះ​គណៈ​កម្មាធិ​ការ​ប្រ​ជាជន​ខេត្ត​មួយ​ចំនួន​។

​បង្រួម​មន្ទីរ​ផែន​ការ​និង​វិនិយោគ​ជា​មួយ​មន្ទីរ​ហិ​រញ្ញ​វត្ថុ​ជា​មន្ទីរ​សេដ្ឋ​កិច្ច-ហិរញ្ញ​វត្ថុ​ចំណុះ​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត អនុវត្ត​នា​ទី​គ្រប់​គ្រង​រដ្ឋ​ពី​បណ្តា​ផ្នែក​ វិស័យ​សព្វ​ថ្ងៃ​កំពុង​ប្រ​គល់​មន្ទីរ​ផែន​ការ​និង​វិនិយោគ មន្ទីរ​ហិរញ្ញ​វត្ថុ។

​បង្រួម​មន្ទីរ​គមនាគមន៍​ដឹក​ជញ្ជូន​ជា​មួយ​មន្ទីរ​សាង​សង់​ជា​មន្ទីរ​សាង​សង់​និង​គមនាគមន៍​ចំណុះ​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​អនុវត្ត​នា​ទីគ្រប់​គ្រង​រដ្ឋ​ពី​បណ្តា​ផ្នែក​ វិស័យ​សព្វ​ថ្ងៃ​កំពុង​ប្រគល់​មន្ទីរ​គមនា​គមន៍​ដឹក​ជញ្ជូន​ មន្ទីរ​សាង​សង់​។

​បង្រួម​មន្ទីរ​ព័ត៌​មាននិង​សារ​គមនា​គមន៍​ជា​មួយ​មន្ទីរ​វិទ្យា​សាស្រ្តនិង​បច្ចេក​វិជ្ជា​​ជា​មន្ទីរ​វិទ្យា​សាស្រ្ត បច្ចេក​វិជ្ចា​និង​សារ​គមនា​គមន៍​ចំណុះ​គណៈ​កម្មាធិ​ការ​ប្រ​ជាជន​ខេត្ត អនុវត្ត​នា​ទី​គ្រប់​គ្រង​រដ្ឋ​ពី​បណ្តា​ផ្នែក​ វិស័យ​សព្វ​ថ្ងៃ​កំពុង​ប្រ​គល់​មន្ទីរ​ព័ត៌​មាន​និង​សារ គមនា​គមន៍​ មន្ទីរ​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា។

​បង្រួម​មន្ទីរ​ធន​ធាន​និង​បរិស្ថាន​ជា​មួយ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​ជា​មន្ទីរ​កសិកម្ម​និង​បរិស្ថាន​ចំណុះ​គណៈ​កម្មាធិ​ការប្រ​ជា​ជន​ខេត្ត​អនុវត្ត​នាទី​គ្រប់​គ្រង​រដ្ឋពី​បណ្តា​ផ្នែក​វិស័យ​សព្វថ្ងៃ​កំពុង​ប្រគល់​មន្ទីរ​ធន​ធាន​និង​បរិស្ថាន​ជា​មួយ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​ជម្នះ​ស្ថាន​ភាព​ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​គ្រប់​គ្រង​ពី​ប្រ​ភព​ទឹក​ ដងព្រែក​និង​ជីវ​សាស្រ្ត​សម្បូរ​បែប​។

បង្រួម​មន្ទីរ​ពលកម្ម-យុទ្ធ​ជន​ពិការ​និង​សង្គម​ជា​មួយ​មន្ទីរ​មហា​ផ្ទៃ​​ជា​មន្ទីរ​មហា​ផ្ទៃ​និង​ពលកម្ម​ចំ​ណុះ​គណៈ​កម្មាធិ​ការ​ប្រ​ជាជន​ខេត្ត។ មន្ទីរ​ពលកម្ម-យុទ្ធ​ជន​ពិការ​និង​សង្គម​សហ​ការ​ជា​មួយ​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​កសាង​គម្រោង​ផ្ទេរ​នាទី​គ្រប់​គ្រង​រដ្ឋ​ពី​អប់​រំរបរ​ទៅ​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល សហ​ការ​មន្ទីរ​សុខា​ភិបាល​កសាង​គម្រោង​ផ្ទេរ​នា​ទី​គ្រប់​គ្រង​រដ្ឋ​ពី​គាំ​ពារ​សង្គម កុ​មារ បង្ការ​ទប់​ស្កាត់​អបាយ​មុខ​សង្គម​មក​មន្ទីរ​សុខា​ភិបាល ផ្ទេរ​នា​ទីគ្រប់​គ្រង​រដ្ឋ​ពី​បន្ថយ​ក្រ​ មក​គណៈ​ជន​ជាតិ​ខេត្ត។

មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ទទួល​នាទី​ ភារ​កិច្ច​និង​ចាត់​តាំង​ប្រ​ព័ន្ធ​រដ្ឋ​បាលធ្វើ​សេនា​ធិការ គ្រប់​គ្រង​រដ្ឋ​ពី​អប់​រំរបរ​របស់​មន្ទីរ​ពលកម្ម-យុទ្ធ​ជន​ពិការ​និង​សង្គម បម្រុង​ប្រ​គល់​នាទី ភារ​កិច្ច​នេះ​ឱ្យ​ការិយា​ល័យ​ជន​ជាតិ​-អប់​រំប្រ​ចាំ​ដាក់​ឈ្មោះជា​ការិយា​ល័យ​អប់​រំជន​ជាតិ​និង​ជំ​នាញ។

មន្ទីរ​សុខា​ភិបាល​ទទួល​នា​ទី ភារ​កិច្ច​និង​ចាត់​តាំង​ប្រ​ព័ន្ធ​រដ្ឋ​បាល​ធ្វើ​សេនា​ធិការ​គ្រប់​គ្រង​រដ្ឋពី​គាំ​ពារ​សង្គម កុ​មារ បង្ការទប់​ស្កាត់​អបាយ​មុខ​សង្គម គ្រប់​គ្រង​មូល​និធិ​គាំ​ពារ​កុមារ​តាម​សេច​ក្តីកំ​ណត់​ពី​មន្ទីរ​ពលកម្ម-យុទ្ធ​ជន​ពិការ​និង​សង្គម។

មន្ទីរ​ឧស្សា​ហកម្ម​ទទួល​ភាពដើមពីនាយ​កដ្ឋាន​គ្រប់​គ្រង​ទី​ផ្សារ​ខេត្ត​ចំណុះ​ក្រ​សួង​ឧស្សាហ-ពាណិជ្ជ​កម្ម​និង​ចាត់​តាំង​ឡើង​វិញ​ជា​សា​ខា​នាយ​កដ្ឋាន​គ្រប់​គ្រង​ទី​ផ្សារ​ចំ​ណុះ​មន្ទីរ​ឧស្សាហ-ពា​ណិជ្ជ​កម្ម។

គណៈ​ជន​ជាតិ​ខេត្ត​ទទួល​នា​ទី​គ្រប់​គ្រង​រដ្ឋ​ពី​បន្ថយ​ក្រ​របស់​មន្ទីរ​ពលកម្ម-យុទ្ធ​ជន​ពិការ​និង​សង្គមទទួល​នាទី ភារ​កិច្ច​គណៈ​សាសនា​ចំណុះ​មន្ទីរ​មហា​ផ្ទៃ​មក​គណៈ​ជន​ជាតិ​ខេត្ត បង្កើត​​ជាគណៈ​ជន​ជាតិ​-សាសនា​ចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត។

ស្រាវ​ជ្រាវ​ រៀប​ចំ​មន្ទីរ​គណៈ​ផ្នែក​មួយ​ចំនួន​និង​ប្រ​ហាក់​ប្រ​ហែល​ដើម្បី​ធា​នា​ការ​បង្រួម ពិ​និត្យ​រៀប​ចំ​ទម្រង់​ចាត់​តាំង​ខាងក្នុងអង្គ​ភាព​នៃ​បណ្តា​មន្ទីរ​គណៈ​ផ្នែក​មួយ​ចំ​នួន​និង​ប្រ​ហាក់​ប្រហែល​តាម​ទិស​បង្រួម សកម្ម​ភាព​ សុ​ពល​ភាព​ ប្រ​សិទ្ធ​ភាព​(ខិត​ខំ​បន្ថយ​ពី១៥%​ឡើង​ទៅ​​ខាង​ក្នុង​អង្គភាព)។

ពិនិត្យ​ឡើង​វិញ​បណ្តា​សកម្ម​ភាព​នៃ​បណ្តា​គណៈ​ចង្អុល​ការ​តាម​ទិស​បញ្ចប់​សកម្ម​ភាព​ ទុក​ចំពោះ​គណៈ​ចង្អុល​ការ​ណា​មាន​នាទី ភារ​កិច្ច​ចាំ​បាច់​។

ចំពោះ​បណ្តា​គណៈ​ចំណុះ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត កា​រិយា​ល័យ​ក្រុម​តំ​ណាង​រដ្ឋ​សភា​និង​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត បន្ត​រក្សា​៣​អង្គ​ភាព​ចំណុះ​ក្រុមប្រឹក្សា​ប្រ​ជាជន​ខេត្ត​រួម​មាន គណៈ​សេដ្ឋ​កិច្ច-ថវិកា គណៈ​បទបញ្ញតិ កា​រិយា​ល័យ​ក្រុម​តំ​ណាង​រដ្ឋ​សភា​និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត ​បង្រួម​គណៈ​វប្បធម៌-សង្គម​និង​គណៈ​ជន​ជាតិ​ជា​គណៈ​វប្បធម៌​-​សង្គម​ចំ​ណុះ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត អនុវត្ត​ភារ​កិច្ច សិទ្ធិ​អំ​ណាច​តាម​សេច​ក្តី​កំ​ណត់​នៅ​ប្រ​ការ​ទី​១០៩ ច្បាប់​ចាត់​តាំង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​បណ្តា​ឯក​សារ​ច្បាប់​ដទៃ​ទៀត។

ការិយា​ល័យ​ក្រុម​តំ​ណាង​រដ្ឋ​សភា​និង​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត បញ្ចប់​សកម្ម​ភាព កា​រិយាល័យ​ព័ត៌​មាន-ប្រ​ជា​ស្ម័គ្រ​ចិត្ត ផ្ទេរ នា​ទី​ភារ​កិច្ចមក​បណ្តា​ការិយា​ល័យ​ចំណុះ​ការិយា​ល័យ ​ក្រុម​តំ​ណាង​រដ្ឋ​សភា​និង​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត។

ចំពោះ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បណ្តា​អង្គ​ការ​នយោ​បាយ-សង្គម​និង​បណ្តា​សមា​គម មហា​ជន​អាស្រ័យ​បក្ស​និង​រដ្ឋ​ប្រ​គល់​ភារៈ​នៅ​ថ្នាក់​ខេត្ត បន្ត​រក្សា​ស្ថាប័ន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត ៥អង្គ​ការ​នយោ​បាយ​សង្គម​ថ្នាក់​ខេត្ត រួម​មាន​​សម្ព័ន្ធ​ពល​កម្ម​ខេត្ត សមា​គម​កសិករ​ខេត្ត សមា​គម​នារី​ខេត្ត សមា​គម​អតីត​យុទ្ធ​ជន​ខេត្ត​និង​សម្ព័ន្ធ​យុវជន​ខេត្ត ១៤​សមា​គម​មហា​ជន​ដែល​បាន​បក្ស​និង​រដ្ឋ​ប្រ​គល់​ភារៈ​នៅ​ថ្នាក់​ខេត្ត។ បណ្តាអង្គការបក្ស​នៃ​គណៈ​កម្មាធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បណ្តា​អង្គ​ការ​ន​យោ​បាយ-សង្គម​និង​បណ្តា​សមា​គម​អង្គ​ការ​មហា​ជន​អា​ស្រ័យ​បក្ស​និង​រដ្ឋ​​ប្រ​គល់​ភារៈ​នៅ​ថ្នាក់​​ខេត្ត​កសា​ងផែន​ការ​អនុវត្ត​ការ​រៀប​ចំ​បង្រួមប្រ​ព័ន្ធ​រដ្ឋ​បាល​ខាងក្នុងអង្គ​ការ​​បណ្តា​ស្ថាប័ន​អង្គ​ភាព​(ខិត​ខំ​បន្ថយ​ពី​១៥%​ឡើង​ទៅ​ខាងក្នុង​អង្គ​ភាព)។

​ចំពោះ​ស្ថាប័ន​បក្ស រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​និង​បណ្តា​អង្គ​ការ​នយោ​បាយ-សង្គម​ថ្នាក់​ស្រុក បន្ត​រក្សា​បណ្តា​ស្ថាប័ន​ជំ​នាញ​ធ្វើ​សេនា​ធិ​ការ ជំនួយ​ការ​គណៈ​កម្មា​ធិ​ការ​​បក្ស​ថ្នាក់​ស្រុក ស្ថាប័ន​រណ​សិរ្ស​មាតុ​ភូមិ​ បណ្តា​អង្គ​ការ​នយោ​បាយ-សង្គម​ថ្នាក់​ស្រុក (សម្ព័ន្ធពលកម្ម សមាគមនារី សមាគមកសិករ សមាគមអតីតយុទ្ធជន សម្ព័ន្ធយុវជន)​អង្គ​ភាព​បុព្វ​ហេតុ​របស់​បក្ស​នៅ​ថ្នាក់​ស្រុក​គឺ(មជ្ឈម​ណ្ឌល​នយោបា​យថ្នាក់​​ស្រុក)។

ផ្នែក​រដ្ឋ​អំណាច​ថ្នាក់​ស្រុក បន្ត​រក្សា​៣​ការិយា​ល័យ​ជំនាញ​រួម​មាន ការិយា​ល័យ​ហិ​រញ្ញ​វត្ថុ-ផែន​ការ អធិ​ការ​ស្រុក ការិយា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​និង​គណៈ​កម្មា​ធិកា​រប្រ​ជា​ជន។ អនុវត្ត​​បង្រួម​បញ្ចូល​និង​ទទួល​បន្ថែម​ភារៈ​ស្ថាប័ន​មួយ​ចំនួន​ចំណុះ​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត។

គណៈ​អចិន្រ្តៃយ៍​បណ្តា​គណៈ​កមា្ម​ធិការ​បក្ស​ស្រុក គណៈ​កមា្ម​ធិការ​បក្ស​ទី​រួម​ខេត្ត​​ ទីក្រុង កសាង​​គម្រោង​រៀប​ចំ​​ប្រ​ព័ន្ធ​នយោ​បាយ​ស្រុក ទី​រួម​ខេត្ត ទីក្រុង​បង្រួម ​សកម្ម​ភាព សុ​ពល​ភាព ប្រ​សិទ្ធ​ភាព​តាម​គម្រោង​ដូច​ខាង​ក្រោម៖

បញ្ចូល​គណៈ​ឃោសនា​អប់​រំ​​បក្ស​ស្រុកជា​មួយ​គណៈ​ប្រ​ជា​ចលនា​​បក្ស​ស្រុកជា​គណៈ​ឃោសនា​អប់​រំ-ប្រ​ជា​ចលនា​ជា​ស្ថាប័ន​ជំ​នាញ​ធ្វើ​​សេនា​ធិ​ការ ជំនួយ​ការ​គណៈ​កម្មា​ធិ​ការ​បក្ស​​ស្រុក​អនុវត្ត​នា​ទី ភារៈ​សព្វ​ថ្ងៃ​ប្រ​គល់​ឱ្យ​​គណះឃោ​សនា​​អប់រំ​បក្ស​ស្រុកនិង​គណៈ​ប្រជា​ចលនា​​​​បក្សស្រុក។

​បង្រួម​អនុ​មន្ទីរ​ពលកម្ម-យុទ្ធ​ជន​ពិការ​និង​សង្គម​និង​អនុ​មន្ទីរ​​មហា​ផ្ទៃ​​ជា​​អនុ​មន្ទីរ​​មហា​ផ្ទៃ​និង​ពល​កម្ម​ចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ថ្នាក់​ស្រុក ផ្ទេរ​​នា​ទី ភារៈ​មួយ​​ចំនួន​របស់​អនុ​មន្ទីរ​ពល​កម្ម-យុទ្ធ​ជន​ពិការ​និង​សង្គម​មក​អនុ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ ការិយា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​ជាជន​និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន អនុមន្ទីជន​ជាតិ​​​​ស្រុក។

អនុមន្ទីរ​អប់រំ​បណ្តុះ​បណ្តាល​ថ្នាក់​ស្រុក​ទទួល​បន្ថែម​នាទី ភារៈ​គ្រប់​គ្រង​រដ្ឋ​ពី​អប់រំ​របរ​របស់​​អនុ​មន្ទីរ​ពលកម្ម-​យុទ្ធជន​និង​សង្គម។ ការិ​យា​ល័យ​ក្រុម​ប្រឹក្សា​​ប្រ​ជាជន​និង​គណៈ​កម្មាធិ​ការ​ប្រ​ជាជន​ថ្នាក់​ស្រុក​ទទួល​បន្ថែម​នាទី ធ្វើ​សេនា​ធិការ​គ្រប់​គ្រង​រដ្ឋ​ពី​វិស័យ​គាំ​ពារ​សង្គម ​កុមារ​និង​បង្ការ​ទប់​ស្កាត់ អបាយ​មុខ​សង្គម​របស់​អនុមន្ទីរ​ពលកម្ម​-យុទ្ធ​ជន​និង​សង្គម។

អនុ​មន្ទីជន​ជាតិ​ថ្នាក់​ស្រុក​ទទួល​នា​ទី ភារៈ​គ្រប់​គ្រង​រដ្ឋ​ពី​សាសនា​របស់​អនុ​មន្ទីរមហា​ផ្ទៃ និង​ការ​ងារ​បន្ថយ​ក្រ​របស់អនុ​មន្ទីរ​ពល​កម្ម-យុទ្ធជន​និង​សង្គម​ប្តូរ​ឈ្មោះ​ជា​អនុមន្ទី​ជនជាតិ-សាសនា។ ចំពោះ​បណ្តា​ភូមិ​ភាគ​ដែល​គ្មាន​អនុ​មន្ទីជន​ជាតិ​គឺ​(ក្រុងសុក​ត្រាំង​និង​ស្រុក​គូ​ឡាវ​យុង) បណ្តា​ភារៈ​ទាក់​ទង​ដល់​សាសនា​និង​បន្ថយ​ក្រ​នឹង​បាន​ផ្ទេរ​មក​ការិយា​ល័យ​ក្រុម​ប្រឹក្សា​​ប្រ​ជា​ជន​និង​គណៈ​កម្មាធិ​ការ​ប្រ​ជាជន​។

បង្កើត​ការិយា​ល័យ​សេដ្ឋកិច្ច-ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ក្រុង​ផ្សារ​ថ្នាក់​ស្រុក​លើ​មូល​ដ្ឋានទទួល​នាទី ភារៈ​ធ្វើ​សេនា​ធិការ​គ្រប់​គ្រង​រដ្ឋ​ពី​កសាង​គមនា​គមន៍ ឧស្សា​ហកម្ម​លើ​ភូមិដ្ឋាន​ថ្នាក់​ស្រុក​ពី​ការិ​យា​ល័យ​សេដ្ឋ​កិច្ច​និង​ការិយា​ល័យ​គ្រប់​គ្រង​ក្រុង​ផ្សារ​(នៅ​ទី​រួម​ខេត្ត ក្រុង) ការិ​យា​ល័យ​សេដ្ឋ​កិច្ច​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​(នៅស្រុក) សព្វថ្ងៃ។

បង្កើត​អនុ​មន្ទីរ​វប្បធម៌ និង​ព័ត៌មាន​ថ្នាក់​ស្រុក​លើ​មូល​ដ្ឋាន​ទទួល​នា​ទី ភារៈរ​បស់​អនុ​មន្ទីរ​វប្បធម៌ និង​ព័ត៌​មាន​និង​នា​ទី ភារៈ​ពី​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា​ពី​កា​រិយា​ល័យ​សេដ្ឋ​កិច្ច(នៅ​ទី​រួម​ខេត្ត ក្រុង) ការិយា​ល័យ​សេដ្ឋ​កិច្ច​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​(នៅស្រុក) សព្វ​ថ្ងៃ។

បង្កើត​អនុ​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ថ្នាក់​ស្រុក​លើ​មូល​ដ្ឋាន​ទទួល​នាទី ភារៈ​របស់​អនុ​មន្ទីរ​ធន​ធាន​និង​បរិស្ថាន​និង​នាទី​ភារៈ​របស់​អនុ​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​(នៅស្រុក) និង​នាទី​ភារៈ​ពី​កសិកម្ម​និង​អភិវឌ្ឍ​ជន​បទ​ពី​ការិយា​ល័យ​សេដ្ឋកិច្ច​(ទីរួមខេត្ត ក្រុង) សព្វ​ថ្ងៃ។

ចំ​ពោះ​ថ្នាក់​ឃុំ ឯក​ភាព​ស្នើ​ទម្រង់​មិន​ចាត់​តាំង​ថ្នាក់​រដ្ឋអំ​ណាច​ភូមិ​ភាគ។

បង្កើនការ​ងារ​អប់រំ​នយោ​បាយ​សតិ​អារម្មណ៍ បង្ក​ការ​ស្រប​មតិ​ក្នុង​កម្មា​ភិបាល បក្ខ​ជន និង​ប្រ​ជា​ជន

នៅ​ក្នុង​សន្និ​បាត បណ្តា​តំ​ណាង​បាន​ពិគ្រោះ ធ្វើច្បាស់​បណ្តា​លទ្ធផល​ដែល​ខេត្ត​សុក​ត្រាំង​សម្រេច​បាន​ក្នុង​ដំ​ណាក់​កាល​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សម្រេច​លេខ​១៨​និង​សម្តែង​ការ​ប្តេជ្ញា​នយោ​បាយ​ខ្ពស់​ក្នុង​ការ​អនុវត្ត​ម៉ឹង​ម៉ាត់​ការ​រៀប​ចំនៃប្រ​ព័ន្ធ​នយោ​បាយ​បង្រួម សកម្ម​ភាព​មាន​សុ​ពល​ភាព ប្រ​សិទ្ធ​ភាព។ ទន្ទឹម​នោះ ស្នើ​បញ្ហា​មួយ​ចំនួនពី​ភាព​ជាក់​ស្តែង​របស់​ភូមិ​ភាគ អង្គ​ភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ភារ​កិច្ច​ពេល​ខាង​មុខ។

ទិដ្ឋភាពនៃសន្និបាត។
ទិដ្ឋភាពនៃសន្និបាត។

ថ្លែង​ការណ៍​ក្នុង​សន្និបាត លេ​ខា​បក្ស​ខេត្ត កត់​សម្គាល់​និង​ស្ងើច​សរ​សើរ​ចំ​ពោះ​ការ​ខិត​ខំ របស់​គណៈ​កម្មា​ធិការ​បក្ស អង្គ​ការ​បក្ស កម្មា​ភិបាល បក្ខ​ជន​ក្នុង​ទូ​ទាំង​បក្ខភាគ​ក្នុង​ការ ​អនុវត្ត​សេចក្តី​សម្រេច​លេខ​១៨។ លេ​ខា​បក្ស​ខេត្ត​សង្កត់​ធ្ងន់ ការ​បន្ត​អនុវត្ត​រៀប​ចំ​នៃ​ប្រ​ព័ន្ធ​ន​យោ​បាយ​បង្រួម សកម្ម​ភាព​មាន​សុពល​ភាព ប្រ​សិទ្ធ​ភាព​ឆ្លើយ​តប​សំ​ណូម​ពរ ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​បាន​មជ្ឈិម ការិយា​ល័យ​ន​យោ​បាយ​កំណត់​ជា​ភារ​​កិច្ច​​សំ​ខាន់​ពិសេស។ កិច្ច​ចលនា​បដិវត្តន៍​ដោយ​ស្មារតី​ជា​បន្ទាន់ ប្រ​ញាប់​និង​​ធ្វើ​​បណ្តើរ​​​រៀប​​ជា​ជួរ​បណ្តើរ មជ្ឈិម​មិន​ចាំ​ថ្នាក់​ខេត្ត ថ្នាក់​ខេត្ត​មិន​ចាំ​ថ្នាក់​ស្រុក ថ្នាក់​​ស្រុក​​មិន​​ចាំ​ថ្នា​ក់​មូល​ដ្ឋាន

លេខា​បក្ស​ខេត្ត​ស្នើ ក្រោយ​ពី​សន្និបាត បណ្តា​សម​មិត្ត​ជា​សមា​ជិក​គណៈ​ចង្អុល​ការ​ខេត្ត​ប្រញាប់​ចង្អុល​ការ​ក្រុម​រៀប​រៀង​ទទួល​យោ​បល់​គប់​វាល់​ដើម្បី​សម្រេច​របាយ​ការណ៍​បូក​សរុប​អនុវត្ត​សេចក្តី​សម្រេច​លេខ​១៨​និង​គម្រោង​ការ​រៀប​ចំ​​ប្រ​ព័ន្ធន​យោ​បាយ​របស់​ខេត្ត​សុក​ត្រាំង​បង្រួម សកម្ម​ភាព​មាន​សុ​ពល​ភាព ប្រ​សិទ្ធ​ភាព លើក​ជូន សូម​​យោ​​បល់​​ពី​មជ្ឈិម​ដើម្បី​មាន​មូល​ដ្ឋាន​ផ្សព្វ​ផ្សាយ​អនុវត្ត។

ភារៈ​រៀប​ចំ បង្រួម​ប្រ​ព័ន្ធ​រដ្ឋ​បាល​គឺ​ជា​ការ​ងារ​លំ​បាក ស្មុគ​ស្មាញ​ឥទ្ធិ​​ពលដល់​ស្ថាប័ន អង្គ​ភាព។ អា​ស្រ័យ​ហេតុ​នោះ ស្នើ​គណៈ​ឃោសនា​អប់រំ​បក្ស​ខេត្ត​ណែ​នាំ​​គ្រប់​គណៈ​​កម្មាធិ​ការ​បក្ស​ធ្វើ​ល្អ​ការ​ងារ​សតិ​អារម្មណ៍​នយោ​បាយ។ ថ្នាក់​ដឹក​នាំ​ជា​ប្រ​ធាន​បណ្តា​ស្ថា​ប័ន អង្គ​ភាព ​គ្រប់​គណៈ​កម្មាធិ​ការ​បក្ស​​ចំណុះ​ពិសេស​គឺ​យក​ចិត្ត​ទុក​​ដាក់​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូ​លំទូ​លាយ​ដល់​កង​ជួរ​កម្មា​ភិបាល បុគ្គ​លិក និយោ​ជិត​ពី​គោល​ការណ៍​របស់​មជ្ឈិម គណៈ​កម្មាធិ​ការ​បក្ស​ខេត្ត​ក្នុង​ការ​រៀប​ចំ បង្រួមប្រ​ព័ន្ធ​រដ្ឋ​បាល អង្គ​ភាព​បុព្វ​ហេតុ បង្ក​ការ​ស្រប​មតិ​ខ្ពស់​ពី​ការ​យល់​ដឹង​និង​សកម្ម​ភាព​នៃ​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ។

បណ្តា​ស្ថាប័ន​សារ​គមនា​គមន៍​របស់​ខេត្ត​គប្បី​បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ​ពី​គោល​ដៅ​ អត្ថ​ន័យ​នៃ​ការ​ផ្លាស់​ថ្មី រៀប​ចំ​​នៃ​ប្រ​ព័ន្ធន​​យោ​​បាយ ណែ​នាំ​មតិ​យោ​បល់ បង្ក​ការ​​ស្រប​មតិ​របស់​ប្រ​ជាជន​ក្នុង​ខេត្ត។ គណៈ​កម្មការ​បក្ស​ ​គណៈ​កម្មា​ធិការ​​ប្រ​ជាជន​ខេត្ត​ធ្វើសេនា​ធិការ​ឱ្យ​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​កសាង​គម្រោង​លម្អិត​ពី​ការ​រៀប​ចំ​បង្រួម​ប្រ​ព័ន្ធ​រដ្ឋ​បាល​ចំ​ពោះ​មន្ទីរ គណៈ ផ្នែក។ តាម​សេច​ក្តី​កំ​ណត់​នឹង​សម្រេច​មុន​ថ្ងៃ​ទី​១៧ មក​រា​ឆ្នាំ​២០២៥​ដើម្បី​គណៈ​អចិន្ត្រៃយ៍​បក្ស​ខេត្ត​ពិនិត្យ​ផ្តល់​យោ​បល់។

តាម​សម​មិត្ត​លេ​ខា​បក្ស​ខេត្ត ភារៈរៀប​ចំ​បង្រួម​ប្រ​ព័ន្ធ​រដ្ឋ​បាល​បាន​អនុវត្ត​​ជា​មួយ​​សំ​ណូម​​ពរ​​យ៉ាង​ប្រ​ញាប់ ប្តេជ្ញាខ្ពស់។ ទន្ទឹម​នោះ ប៉ុន្តែ​ត្រូវ​ប្រ​កប​ដោយ​កិច្ច​ចលនា​បដិវត្តន៍​គឺ ដើម្បី​​ប្រ​ព័ន្ធ​រដ្ឋ​បាល​ពិត​ជា​បាន​បង្រួម​និង​មាន​ការ​ផ្លាស់​ប្តូរ​លើក​កម្ពស់​គុណ​ភាព​នៃ​ប្រ​ព័ន្ធ​រដ្ឋ​បាល​ថ្មី។ យក​ចិត្ត​ទុក​ដាក់ ពិនិត្យ ជម្រុះ​ចោល​ចំពោះ​នា​ទី​ណា​មិន​ចាំ​បាច់។ ការ​រៀប​ចំ​តែង​​តាំង​​កម្មា​ភិ​បាល​នៅ​តាម​ស្ថាប័ន​ អង្គ​ភាព​ ភូមិ​ភាគ​គប្បី​អនុវត្តដោយម៉ឹង​ម៉ាត់​ វិទ្យា​សាស្រ្ត ម៉ត់​ចត់ ធា​នា​ប្រ​ជាធិប​តេយ្យ បើក​ចំ​ហ ច្បាស់​លាស់ មាន​លក្ខ​ការណ៍ មាន​លក្ខ​ឋាន​ជាក់​ស្តែង ​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​កង​ជួរ​កម្មា​ភិបាល បុគ្គ​លិក និយោ​ជិត នៃ​ស្ថាប័ន​ អង្គ​ភាព ភូមិ​ភាគ​នី​មួយ​ៗ។ បណ្តា​គណៈ​កម្មាធិ​ការ​បក្ស អង្គ​ការ​បក្ស​គប្បី​ប្រ​មូលផ្តុំ​ចង្អុល​ការ ផ្សព្វ​ផ្សាយ​យ៉ាង​ប្តូរ​ផ្តាច់​បណ្តា​ភារ​កិច្ច ធានា​ក្រោយ​ពី​រៀប​ចំ​រួច​នឹង​សកម្ម​ភាព​ភ្លាម​ មិន​ឱ្យ​អាក់​ខាន​ការ​ងារ៕

ហាយហា-សុផល ​