ឧបត្ថម្ភបង្កលក្ខណៈល្អបំផុតសម្រាប់អាជីវកម្មអ្នកវិនិយោគ

15:00, 26/12/2024

ព្រឹកថ្ងៃទី២៦ ធ្នូ សមមិត្តឡឹមហ្វាងងីប-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត ជាអធិបតីសម័យប្រជុំ ដើម្បីស្តាប់របាយការណ៍ប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងបណ្តាមណ្ឌលឧស្សាហកម្មខេត្តសុកត្រាំង ចាត់តាំងបង្កើត ត្រួតពិនិត្យ ផ្តល់សច្ចាប័នភារកិច្ច គម្រោងសាងសង់លម្អិតមានទហរង់ទ្រាយព្រំដែនបង្កើតគម្រោងក្នុងភូមិដ្ឋានទាំងពីរអង្គភាពរដ្ឋបាលថ្នាក់ស្រុកឡើងទៅក្នុងមណ្ឌលឧស្សាហកម្ម។

មណ្ឌល​ឧស្សាហកម្ម​អាង​ងីប​ ​ស្ថិតនៅ​​ភូមិដ្ឋាន​ទី​ក្រុង​សុក​ត្រាំង​និង​ស្រុក​ចូវ​ថាញ់ ​កត្តា​នេះ​បណ្តា​ល​ឱ្យ​មាន​ការ​លំ​បាក​ បញ្ហាក្នុង​ការ​គ្រប់​គ្រង​ ពិសេស ​ការ​ងារគម្រោង​។ល។​ តាម​ការ​កំ​ណត់​ថ្មី។ ផ្អែក​លើ​ការ​អនុវត្ត​នៃការកំ​ណត់​របស់ច្បាប់ ​មន្ទីរ​សាង​សង់​ស្នើ​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ខេត្ត ​​ប្រគល់សិទ្ធិ​ឱ្យ​គណៈ​គ្រប់​គ្រង​មណ្ឌល​ឧស្សាហក​ម្ម​ខេត្ត​សុក​ត្រាំង​ ចាត់​តាំង​បង្កើត ​ត្រួត​ពិនិត្យ​ ផ្តល់​សច្ចាប័ន​ភារកិច្ច ​គម្រោង​សាង​សង់​លម្អិត​មាន​ទ្រង់ទ្រាយ ​ព្រំដែន​ដែល​​បង្កើត​គម្រោង​ក្នុង​ភូមិ​ដ្ឋាន​ទាំង​ពីរ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ឡើង​ទៅ​ក្នុង​មណ្ឌល​ឧស្សាហកម្ម​។

ទិដ្ឋភាពនៃសម័យប្រជុំ។
ទិដ្ឋភាពនៃសម័យប្រជុំ។

ឆ្លង​តាម​មតិ​របស់​មន្ទីរ ​គណៈ​ផ្នែក​ខេត្ត​ គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ទី​ក្រុង​និង​ស្រុក​ចូវ​ថាញ់ ​សម​មិត្ត​ឡឹម​ហ្វាង​ងីប​ បាន​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន ​មិន​ចាំ​បាច់​ប្រគល់​សិទ្ធិ​ឱ្យ​គណៈ​គ្រប់​គ្រង​មណ្ឌល​ឧស្សា​ហ​កម្ម​ខេត្ត​សុក​ត្រាំង ចាត់​តាំង​បង្កើត ​ត្រួត​ពិនិត្យ​ ផ្តល់​សច្ចាប័ន​ភារកិច្ច​ គម្រោង​សាង​សង់​លម្អិត​មាន​ទ្រង់ទ្រាយ ​ព្រំ​ដែន​​​បង្កើត​គម្រោង​ក្នុង​ភូមិដ្ឋាន​ទាំង​ពីរ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ស្រុក​ឡើង​ទៅ​ក្នុង​មណ្ឌល​ឧស្សាហក​ម្ម​។ ​សម​មិត្ត​ បានស្នើថា​ បច្ចុប្បន្ន បណ្តា​គម្រោង​ក្នុង​មណ្ឌលឧស្សាហក​ម្ម​ដែល​ជាប់​ទាក់​ទិននីតិ​វិធី​ច្បាប់​​ក្រោម​សិទ្ធិ​របស់អង្គ​ភាព​ណា ​គឺ​អង្គ​ភាព​នោះ​ទទួល​ខុស​ត្រូវ​ដោះ​ស្រាយ​តាម​ការ​កំ​ណត់​នៃ​ច្បាប់​។ ​ក្នុង​អំ​ឡុង​ពេល​នៃ​ការ​អនុវត្ត​បណ្តា​មន្ទីរ គណៈ​ផ្នែក​និង​ភូមិ​ភាគ​ត្រូវ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការ​អនុវត្ត​ភារកិច្ច ​ដើម្បីជំនួយ​ឧបត្ថម្ភ​ បង្ក​លក្ខណៈ​ល្អ​បំ​ផុត​សម្រាប់​អាជីវកម្ម ​អ្នក​វិនិយោគ​ពេលមក​វិនិយោគ​ក្នុង​មណ្ឌល​​ឧស្សា​ហកម្ម៕

ហ្វាង​ឡាង​-​លី​ហាន់​