នគរបាលខេត្តសុកត្រាំង បើកយុទ្ធនាការចំណុចកំពូលបង្ក្រាបបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់តេត ង្វៀងដាងអឹកទីឆ្នាំ២០២៥

21:04, 13/12/2024

ថ្ងៃទី១៣ធ្នូ នគរបាលខេត្តសុកត្រាំងចាត់តាំងពិធីបើកយុទ្ធនាការផ្សព្វផ្សាយអនុវត្តចំណុចកំពូលក្នុងការបង្រ្កាបបទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់តេតង្វៀងដាងអឹកទីឆ្នាំ២០២៥និងបណ្តាព្រឹត្តិការណ៍ធំៗរបស់ប្រទេសលើភូមិដ្ឋាន។ សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងចូលរួមនិងចង្អុលការពិធីបើកយុទ្ធនាការ។ វរសេនីយ៍ឯក ប៊ូយក្វុកខាញ់-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត នាយកនរគរបាលខេត្តជាអធិបតី។

តំណាងទាំងឡាយចូលរួមពិធីបើកយុទ្ធនាការ។
តំណាងទាំងឡាយចូលរួមពិធីបើកយុទ្ធនាការ។

តាម​ផែន​ការ ចាប់​ពី​ថ្ងៃ​ទី​១៥​ធ្នូឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០២៥ កង​កម្លាំង​នគរ​បាល​ទូទាំង​ខេត្ត​បាន​កៀរ​គរ​យ៉ាង​កុះ​ករកង​កម្លាំង មធ្យោ​បាយ ឧបករណ៍​បច្ចេក​ទេស​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា ប្តេជ្ញាយ៉ាង​ខ្លាំង​បណ្តា​ដំ​ណោះ​ស្រាយ​ការ​ងារ​ម្ចាស់​ការ​ក្តាប់​ស្ថាន​ភាព ធ្វើ​សេនា​ធិការ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចង្អុល​ការ​ដោះ​ស្រាយ​ល្អ​បណ្តា​បញ្ហា​ទាក់​ទិន​ដល់​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ចាប់​ពី​មូល​ដ្ឋាន ការ​ពារ​យ៉ាង​ម៉ឹង​ម៉ាត់​ចំ​ពោះ​សុវត្ថិ​ភាព​បណ្តា​ទិស​ដៅ សំ​ណង់​សំខាន់​ៗ បណ្តា​ព្រឹត្តិ​ការណ៍​ន​យោ​បាយ សេដ្ឋ​កិច្ច វប្ប​ធម៌ សង្គម សកម្ម​ភាព​របស់​ថ្នាក់​ដឹក​នាំ​បក្ស​និង​រដ្ឋ បណ្តា​ក្រុម​ភ្ញៀវ​មក​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​លើ​ភូមិដ្ឋាន​ខេត្ត នា​ឱ​កាស​តេត​ង្វៀង​ដាង​សុរិយា​គតិ​ឆ្នាំ​២០២៥​តេត​ង្វៀង​ដាង​អឹក​ទី​និង​បណ្តា​ពិធី​បុណ្យ​ដើម​ឆ្នាំ​មិន​ទុក​ឱ្យ​បាត់​ម្ចាស់​ការ ចៃដន្យក្នុងរាល់ យថា​ហេតុ​។

   ទន្ទឹម​នោះ​កង​កម្លាំង​នគរ​បាល​បាន​ចាត់​តាំង​បង្រ្កាប​ណ្តា​បទ​ល្មើស បណ្តា​ទង្វើ​បំពាន​ច្បាប់​ឆ្លៀត​ឱកាស​ក្នុង​ឱកាស​បុណ្យ​តេត​ដើម្បី​សកម្ម​ភាព បណ្តា​ក្រុម​បទ​ល្មើស​ពាក់​ព័ន្ធ​ដល់​ការ​ឱ្យ​បុល​ចុង​ការ​ខ្ពស់​ ចេតនា​បង្ក​របួស បង្ក​ធ្វើ​ឱ្យ​បាត់​សណ្តាប់​ធ្នាប់​សហគមន៍ ប្រ​ឆាំង​អ្នក​បំពេញ​ការ​ងារ​រដ្ឋ គ្រោះ​អបាយ​មុខ​​សង្គម​ដូច លែង​បៀរ គ្រឿង​ញៀន លួច​ប្លន់​ទ្រព្យ​សម្បត្តិ ជន​ល្មើស​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ទំ​នើប។ល។ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​តស៊ូ ដោះស្រាយបទ​ល្មើស​លើ​បណ្តា​វិស័យ​សេដ្ឋ​កិច្ច បរិស្ថាន សុវត្ថិភាព​គ្រឿង​បរិភោគ បំផុត​គឺ​ទំនិញ​ក្លែង​ក្លាយ ទំនិញ​គុណ​ភាពអន់​ ទំ​និញ​ហាម​។ បង្កើន​ការ​ងារ​គ្រប់​គ្រង​ស្នាក់​អា​ស្រ័យ គ្រប់​គ្រង​ផ្នែក​អាជីវ​កម្ម​មាន​លក្ខណៈ ផ្សព្វ​ផ្សាយ​បណ្តា​ដំ​ណោះ​ស្រាយ​ត​ស៊ូ ទប់​ស្កាត់​បទ​បំ​ពាន​ពី​ផាវ មិន​ទុក​ឱ្យ​ការ​លក់​ផាវ ដឹក​ជញ្ជូន រក្សា​ទុក​និងដុ​ត​ផាវ​ខុស​ច្បាប់។ ធានា​សុ​វត្ថិ​ភាព​ពី​បង្ការ​ទប់​ស្កាត់​ឆេះ​ឆាប  សហ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​ដំ​ណោះ​ស្រាយ​ធា​នា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរាចរណ៍ សហការ​កង​កម្លាំង​យោ​ធា ការ​ពារ​ព្រំ​ដែន​ផ្សព្វ​ផ្សាយ​ផែន​ការ​ការ​ពារ ចាត់​តាំង​យាម​ល្បាត​ប្រ​ដាប់​អា​វុធ ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​មុន ក្នុង​និង​ក្រោយ​តេត​ង្វៀង​ដាង​អឹក​ទី​ឆ្នាំ​២០២៥។

ថ្លែង​ការណ៍​ចង្អុល​កា​រពិធី​បើក​យុទ្ធនា​ការ សម​មិត្ត​ហូ​ធី​កឹម​ដាវ-អនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង សំ​ណូម​ពរ​កង​កម្លាំង​នគរ​បាល​ខេត្ត​សុក​ត្រាំង​គប្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​ផែន​ការ​បង្រ្កាប​បទ​ល្មើស​តាម​ខ្លឹម​សារ​ចង្អុល​ការ ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​លើ​ភូមិ​ដ្ឋាន​ខេត្ត។ ទន្ទឹម​នោះ បង្កើនការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជាជន​សកម្ម​ចូល​រួម​ក្រុម​ថ្កោល​ទោស​ជន​ល្មើស លើក​កម្ពស់​គុណ​ភាព​ការ​ចលនាទូ​ទាំង​ប្រ​ជាជន​ការ​ពារ​សន្តិ​សុខ​មាតុ​ប្រ​ទេស ។ ស្ងើចសរ​សើរ​និង​ជូន​រង្វាន់​ដើម្បី​ជម្រុញ​ការ​លើក​ទឹក​ចិត្ត​ចំ​ពោះ​សមូហ​ភាព បុគ្គល​ដែល​សម្រេច​ឆ្នើមភារ​កិច្ច​ដែលបាន​ប្រ​គល់។

ក្រោយ​ពី​បាន​វរ​សេនីយ៍​ឯក ប៊ូយ​ក្វុក​ខាញ់-​សមា​ជិក​គណៈ​អចិន្រ្តៃយ៍​បក្ស​ខេត្ត នាយកនគរ​បាល​ខេត្ត​ចេញ​បញ្ជា​បើក​យុទ្ធនា​ការ កង​កម្លាំង​នគរ​បាល​ខេត្ត​បាន​ចាត់​តាំង​ដង្ហែ​​តាម​ដង​វិថីជាមួយការ​ប្តេជ្ញា​អនុវត្ត​ជោគ​ជ័យ​ចំណុច​កំពូល ធា​នា​ដាច់​ខាត​​សន្តិ​សុខ សុវ​ត្ថិភាព​ជូន​ប្រ​ជាជន​រីក​រាយទទួលបុណ្យតេតអឹកទីឆ្នាំ២០២៥

អាញ់ទ្វឹង-សុផល